Thursday, March 22, 2012

នីតិវិធីស្នើសុំសម្បទានដីសេដ្ឋកិច្ច



សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ
និង វិទ្យាសាស្ត្រសេដ្ឋកិច្ច
Royal University of Law and Economic

មុខវិជ្ជាៈ នីតិនគរូបនីយវិទ្យា

ប្រធានបទៈ នីតិវិធីស្នើសុំសម្បទានដីសេដ្ឋកិច្ច

ណែនាំដោយសាស្ត្រាចារ្យៈ សារាយ ភូមិរ៉ា

សា្រវជ្រាវ និងរៀបរៀងដោយៈ ក្រុម L4A3
និស្សិត ឈុន មុនីឧត្តម
និស្សិត ហេង វឌ្ឍនៈ
និស្សិត ទែន ភិរុណ
និស្សិត ទូច ប៊ុនណា
និស្សិត ម៉េង លឹមហាង
និស្សិត ឃាង វណ្ណៈ
និស្សិត ភោគ សុគន្ធ


ឆ្នាំសិក្សា ២០១១-២០១២
មាតិកា
សេចក្តីផ្តើម ទំព័រទី១
I. កម្មវត្ថុនៃដីសម្បទានសេដ្ឋកិច្ច ទំព័រទី២
១. លក្ខណៈវិនិច្ឆ័យដីសម្បទានសេដ្ឋកិច្ច ទំព័រទី២
ក. ទ្រព្យសម្បតិ្តឯកជនរបស់រដ្ឋ ទំព័រទី២
ខ. ដីសម្បទានសេដ្ឋកិច្ច និងថិរវេលា ទំព័រទី៣
២. លក្ខណៈសម្បត្តិរបស់សម្បទានិក ទំព័រទី៤
ក. សញ្ជាតិ និងលក្ខខណ្ឌបុគ្គល ទំព័រទី៥
ខ. គោលដៅក្នុងការអភិវឌ្ឍរបស់សម្បទានិក ទំព័រទី៥
II. នីតិវិធីស្នើសុំដីសម្បទានសេដ្ឋកិច្ច ទំព័រទី៦
១. ឆន្ទៈក្នុងការធ្វើសម្បទានដីសេដ្ឋកិច្ចពីសំណាក់រដ្ឋ ទំព័រទី៦
២. ឆន្ទៈក្នុងការធ្វើសម្បទានដីសេដ្ឋកិច្ចពីសំណាក់ឯកជន ទំព័រទី១២
III. នីតិវិធីក្រោយទទួលបានដីសម្បទានសេដ្ឋកិច្ច ទំព័រទី១៥
១. កិច្ចសន្យាសម្បទានដីសេដ្ឋកិច្ច ទំព័រទី១៦
ក. កិច្ចសន្យាលើសំណើដែលមានការអំពាវនាវ ទំព័រទី១៦
ខ. កិច្ចសន្យាលើសំណើដែលគ្មានការអំពាវនាវ ទំព័រទី១៧
២. ការតាមដានលើការអនុវត្តកិច្ចសន្យា ទំព័រទី១៧
៣. សិទ្ធិ និងកាតព្វកិច្ចរបស់សម្បទានិក ទំព័រទី១៨
IV. យន្តការដោះស្រាយវិវាទដីសម្បទានសេដ្ឋកិច្ច ទំព័រទី១៩

សេចក្តីសន្និដ្ឋាន ទំព័រទី២១
ឧបសម្ព័ន្ធ ទំព័រទី២២
ឯកសារយោង ទំព័រទី៣៣
នីតិវិធីស្នើសុំដីសម្បទានសេដ្ឋកិច្ច
សេចក្តីផ្តើម
ការអភិវឌ្ឍជាតម្រូវការចាំបាច់ សម្រាប់ប្រទេសនីមួយៗ នៅលើសកលលោកយើងនេះ ដោយមានប្រទេសមួយចំនួនបានប្រែក្លាយមុខមាត់ថ្មី ស្ថិតក្រោយយុត្តិសាស្ត្រប្លែកៗពីគ្នា។ ទោះប្បីជាយ៉ាងនេះក្តី គេឃើញថា ការអភិវឌ្ឍដែលមានសន្ទោះខ្លាំងជាគេនោះ គឺជាការអភិវឌ្ឍដែលមានវត្តមានរបស់ស្ថាប័នឯកជន។ ការចូលរួមរបស់ស្ថាប័នឯកជន ទាំងនោះ ត្រូវបានលេចឡើងដំបូងគេប្រទេសអង់គ្លេស ដែលត្រូវបានគេឲ្យឈ្មោះថា ឯកជនភាពរូបនីយកម្ម។
វត្តមានរបស់វិស័យឯកជន នៅក្នុងប្រទេសកម្ពុជាកើតមានជាយូមកហើយ ប៉ុន្តែ អ្វីដែលគួឲ្យកត់សម្គាល់គឺ នៅក្រោយឆ្នាំ១៩៩៣ ពេលដែលកម្ពុជាបានប្រែក្លាយជាប្រទេសប្រកាន់យករបប រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ។ រហូតមកដល់បច្ចុប្បន្ន វត្តមានរបស់ផ្នែកឯកជនមានច្រើនឡើងៗ ប៉ុន្តែ ក្រុមយើងខ្ញុំនឹងសូមលើកមកធ្វើការសិក្សាតែ ការចូលរួមក្នុងការអភិវឌ្ឍក្រោមរួបភាព ជាការវិនិយោគទៅលើ ផ្នែកកសិកម្ម និងកសិឧស្សាហកម្ម ដែលត្រូវបានគេស្គាល់ច្បាស់ថា សម្បទានដីសេដ្ឋកិច្ច និងកាន់តែស៊ីជម្រៅទៅទៀតនោះ ក្រុមយើងខ្ញុំនឹង លើកយកនូវប្រធានបទស្តីពី “នីតិវិធីស្នើសុំសម្បទានដីសេដ្ឋកិច្ច” មកធ្វើការសិក្សា ក្នុងគោលបំណង់ ចែករំលែកចំណេះដឹង ពីការសិក្សាស្រាវជ្រាវ ថាតើដើម្បីទទួលបានដីសម្បទានសេដ្ឋកិច្ច មាននីតិវិធីអ្វីខ្លះ ហើយស្ថាប័នណាមានសមត្ថកិច្ចនោះ។
បន្ថែមពីលើនេះទៅទៀត ការសិក្សាទៅលើប្រធានបទនេះ នឹងស្ថិតក្នុងព្រំដែនមួយ ត្រឹមត្រូវ ហើយក៏មានផ្នែកមួយចំនួននឹងមិនត្រូវបានសិក្សាលម្អិតនោះឡើយ។ បើទោះជាយ៉ាងនេះក្តី អ្វីដែលនឹងត្រូវសិក្សាលម្អិតរួមាន (I)កម្មវត្ថុនៃដីសម្បទានសេដ្ឋកិច្ច, (II) នីតិវិធីស្នើសុំសម្បទានដីសេដ្ឋកិច្ច, (III) នីតិវិធីក្រោយទទួលបានដីសម្បទានសេដ្ឋកិច្ច និង(IV) យន្តការដោះស្រាយវិវាទដីសម្បទានសេដ្ឋកិច្ច ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច។
I. កម្មវត្ថុនៃដីសម្បទានសេដ្ឋកិច្ច
សម្បទានដីសេដ្ឋកិច្ចត្រូវបាន រាជរដ្ឋាភិបាលយកចិត្តទុកដាក់ជាខ្លាំង ដោយោងទៅលើ ផលប្រយោជន៍ដែលកម្ពុជាទទួលបានពីការបើកទូលាយឲ្យឯកជនចូលរួមក្នុងភាពជាដៃគូនៃកិច្ចអភិវឌ្ឍប្រទេសជាតិ។ ការធ្វើសម្បទានដីសេដ្ឋកិច្ចបានបង្កផលវិជ្ជមានមួយផ្នែកដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលក្នុងគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដែលនាំឲ្យយើងឃើញថា មុននឹងរដ្ឋសម្រេចផ្តល់សម្បទានដីសេដ្ឋកិច្ចឲ្យបុគ្គលណាមួយនោះ គេត្រូវពិនិត្យទៅលើ (១)ប្រភេទនៃដីដែលនឹងក្លាយជាកម្មវត្ថុសម្បទាននោះ និង (២)លក្ខណៈសម្បត្តិរបស់បុគ្គលដែលអាចក្លាយជាសម្បទានិក។
១. លក្ខណៈវិនិច្ឆ័យដីសម្បទានសេដ្ឋកិច្ច
ស្ថិតក្នុងគោលការណ៍ទូទៅ នៃសម្បទានដីសេដ្ឋកិច្ច គេត្រូវពិនិត្យលើកត្តាចម្បងពីរ រួមមាន (ក)អចលនទ្រព្យឯកជនរបស់រដ្ឋ និង(ខ)បរិមាណនៃដីសម្បទានសេដ្ឋកិច្ច និងថិរវេលាក្នុងការធ្វើសម្បទានដីសេដ្ឋកិច្ចនោះ។
ក. អចលនទ្រព្យឯកជនរបស់រដ្ឋ
សម្បទានដីសេដ្ឋកិច្ចអាចធ្វើទៅបានចំពោះតែ អចលនទ្រព្យឯកជនរបស់រដ្ឋតែប៉ុណ្ណោះ។ មុននឹងឈានទៅរកភាពស៊ីជម្រៅ យើងគម្បីយល់ថា តើអ្វីជាអចលនទ្រព្យឯកជនរបស់រដ្ឋ? អចលនទ្រព្យឯកជនរបស់រដ្ឋ នៅទីនេះសំដៅយករាល់ដីទាំងឡាយណាដែល មិនមែជាដីសាធារណៈរបស់រដ្ឋ មិនមែនជាដីដែលកាន់កាប់ដោយភោគៈស្របច្បាប់  ឬជាកម្មសិទ្ធិបុគ្គលឯកជន ឬសមូហភាពស្របតាមច្បាប់កំណត់។ ដីឯកជនរបស់រដ្ឋមានរួមបញ្ចូលដូចជា ទ្រព្យនិទាយាទភាពទាំងអស់ ឬទ្រព្យដែលម្ចាស់ប្រគល់ឲ្យរដ្ឋដោយស្ម័គ្រចិត្ត ឬទ្រព្យដែលមិនអាចកំណត់បាននូវអត្តសញ្ញាណភោគី ឬកម្មសិទ្ធិករស្របច្បាប់។  ដូចមានបញ្ជាក់រួមមកហើយ កម្មវត្ថុនៃសម្បទានដីសេដ្ឋកិច្ចមិនត្រូវបានរាប់បញ្ចូលទៅក្នុងប្រភេទដីសាធារណៈរបស់រដ្ឋឡើយ ដោយសារតែវាអាចធ្វើឲ្យមានការខាតបង់ប្រយោជន៍សង្គមជាតិ។ ប៉ុន្តែ យើងឃើញមាននៅក្នុងការអនុវត្តជាក់ស្តែង ដូចជាអាកាសយានដ្ឋានភ្នំពេញ និងផ្លូវជាតិលេខ៤ ពីភ្នំពេញទៅខេត្តព្រះសីហនុ ដែលរដ្ឋបានធ្វើសម្បទានទៅឲ្យឯកជន តាមរយៈការប្រែក្លាយទ្រព្យសម្បត្តិទាំងនោះឲ្យក្លាយមកជា ទ្រព្យឯកជនរបស់រដ្ឋ ដោយគោរពតាមលក្ខខណ្ឌ និងនីតិវិធីអនុបយោគដែលកំណត់ដោយបទបញ្ញាតិជាធរមាន។ ក្នុងករណីនេះផងដែរ ច្បាប់ភូមិបាលត្រង់មាត្រា៥៨ កថាខណ្ឌទី២ ហាក់ដូចជាបានបញ្ញាតិ្តគាំទ្រ ការធ្វើសម្បទានដីសេដ្ឋកិច្ច ដែលធ្វើឡើងក្នុងគោលបំណងបំរើដល់ផលប្រយោជន៍សាធារណៈ ក៏ដូចជាមិនមានភាពប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណរបស់រដ្ឋ។
ខ. ទំហំដីសម្បទានសេដ្ឋកិច្ច និងថិរវេលា
នៅក្នុងឆន្ទៈរបស់ច្បាប់ មិនបានធ្វើការកំណត់ឲ្យបានជាក់លាក់ទៅលើទំហំអតិប្បរមានៃ សម្បទានដីសេដ្ឋកិច្ចនៅឡើយទេ។ ប៉ុន្តែ គេគ្រាន់តែបានកំណត់នូវសមត្ថកិច្ចសម្រាប់ផ្តលសម្បទានដីសេដ្ឋកិច្ច ដែលមានទំហំចាប់ពី១,០០០ (មួយពាន់) ហិកតា ដែលជាសមត្ថកិច្ចរបស់ថ្នាក់ជាតិ ពោល រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយឡែក សិទ្ធិក្នុងការផ្តល់សម្បទានដីសេដ្ឋកិច្ចដែលមានទំហំតូចជា១,០០០ (មួយពាន់) ហិកតា ត្រូវផ្តល់សមត្ថកិច្ចដល់ថ្នាក់រាជធានី-ខេត្ត ពោល អភិបាលរាជធានី-ខេត្ត។  ប៉ុន្តែដោយយោងទៅលើមាត្រា១ នៃអនុក្រឹត្យលេខ១៣១ អនក្រ/បក ស្តីពីការកែសម្រួលអនុក្រឹត្យស្តីពីសម្បទានដីសេដ្ឋកិច្ច ចុះថ្ងៃទី១៧ តុលា ២០០៨ បានលុបចោលនូវសមត្ថកិច្ចក្នុងការផ្តល់សម្បទានដីសេដ្ឋកិច្ចពីសំណាក់អាជ្ញាធរថ្នាក់រាជធានី-ខេត្ត។ ដូចទៅនឹងករណី វិវាទរវាងប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ ជាមួយនឹងសមាជិកព្រឹទ្ធសភា លោក លី យ៉ុងផាត់ ពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ច ដែលលោក លី យ៉ុងផាត់ទទួលបានពីរដ្ឋាភិបាលមានទំហំ ច្រើនជាង១០,០០០ (មួយម៉ឺន) ហិកតាទៅទៀត។ ដែលបញ្ហានេះ នឹងធ្វើឲ្យមានវិបាកផ្នែកច្បាប់បន្តទៅមុខទៀត ដោយហេតុថាតើ ទំហំអតិប្បរមានៃដីសម្បទានសេដ្ឋកិច្ច ធំប៉ុណ្ណា ហើយទំហំនោះនឹងបង្កឲ្យមានផលប៉ះពាល់អ្វីខ្លះដល់ប្រជាពលរដ្ឋកម្ពុជា?
មិនតែប៉ុណ្ណោះ គេឃើញថាថិរវេលានៃសម្បទានដីសេដ្ឋកិច្ចមានរយៈពេលវែង ដែលនៅលើពិភពលោកពុំទាន់មានប្រទេសណាធ្វើដូចឡើយ។ រយៈពេលនៃសម្បទានដីសេដ្ឋកិច្ចយ៉ាងយូរ ៩៩ឆ្នាំ ហើយអាចបន្តទៀតបាន ដែលនាំឲ្យមានមតិរិះគន់ទៅលើសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ថាចេញសេចក្តីសម្រេចគ្មានតម្លាភាពនោះឡើយ។
២. លក្ខណៈសម្បត្តិរបស់សម្បទានិក
ការធ្វើសម្បទានដីសេដ្ឋកិច្ច ជាគោលនយោបាយក្នុងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ តាមរយៈការបង្កើតការងារដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ដែលនាំឲ្យលក្ខណៈសម្បត្តិរបស់សម្បទានិក នឹងត្រូវក្លាយជាបច្ច័យក្នុងការសិក្សាលើប្រធានបទនេះផងដែរ។ បុគ្គល ដែលហៀបនឹងក្លាយជាសម្បទានិក ត្រូវតែជាបុគ្គលដែលមានសមត្ថភាពតាមផ្លូវច្បាប់ ដែលនាំឲ្យ លក្ខណៈ ដើម្បីទទួលបានដីសម្បទានសេដ្ឋកិច្ច ត្រូវបានកំណត់ផងដែរ នៅក្នុង(ក)លក្ខខណ្ឌសញ្ជាតិ និងបុគ្គល និងចង្ខុវិស័យក្នុងការអភិវឌ្ឍទៅលើដីសម្បទានសេដ្ឋកិច្ចរបស់បុគ្គលដែលនឹងក្លាយខ្លួនជាសម្បទានិក។
ក. សញ្ជាតិ និងលក្ខខណ្ឌបុគ្គល
បុគ្គលដែលអាចក្លាយជា សម្បទានិកដែលមានសិទ្ធិទទួលបាននូវដីសម្បទានសេដ្ឋកិច្ច ត្រូវមានសញ្ជាតិខ្មែរ និងមានសមត្ថភាពតាមផ្លួវច្បាប់។ ដោយយោងទៅលើពាក្យថា សញ្ជាតិខ្មែរ នៅត្រង់នេះបានសេចក្តីថា រាល់បុគ្គលដែលមានសញ្ជាតិខ្មែរ ទើបមានសិទ្ធិ ក្នុងការស្នើសុំដីសម្បទានសេដ្ឋកិច្ច មិនថាជារូបវ័ន្តបុគ្គល ឬនីតិបុគ្គលនោះឡើយ។
ក្រោយពីបានចង្អុលបង្ហាញនូវសញ្ជាតិរបស់សម្បទានិក ខាងលើរួចមក យើងនឹងត្រូវធ្វើការវិភាគជាបន្តថា តើសម្បទានិកក្នុងន័យនៃអនុក្រឹត្យលេខ១៤៦ អនក្រ.បក ស្តីពីសម្បទានដីសេដ្ឋកិច្ច ចុះថ្ងៃទី២៧ ធ្នូ ២០០៥ នឹងសំដៅយកបុគ្គលប្រភេទណាមួយ ឬបុគ្គលទាំងពីរប្រភេទនោះឡើយ។ ប៉ុន្តែ ដោយយោងទៅលើកត្តាសត្យានុម័ត យើងឃើញថា សម្បទានិកដែលធ្លាប់បានទទួលដីសម្បទានសេដ្ឋកិច្ចគឺមានតែនីតិបុគ្គល តែប៉ុណ្ណោះ។ នេះក៏ប្រហែលមកពី នីតិបុគ្គល ជាបុគ្គលដែលមានសមត្ថភាព និងលទ្ធភាពសម្រាប់ទទួលបាននូវដីសម្បទានសេដ្ឋកិច្ច ក៏ដូចជាការអភិវឌ្ឍតាមរយៈ ដើមទុនរបស់ខ្លួន។
ខ. គោលដៅក្នុងការអភិវឌ្ឍរបស់សម្បទានិក
ក្រោយពីការសិក្សាទៅលើលក្ខណៈបុគ្គលនៅត្រង់ចំណុច (ក)ខាងលើ រួចមក យើងខ្ញុំនឹងបង្ហាញនូវលក្ខខណ្ឌមួយបន្ថែមទៀត ដែលនាំឲ្យសម្បទានិកទទួលបាននូវដីសម្បទានសេដ្ឋកិច្ច។ បុគ្គលដែលនឹងទទួលបានសិទ្ធិជា សម្បទានិក ត្រូវមានគោលដៅសម្រាប់ការអភិវឌ្ឍដីសម្បទានសេដ្ឋកិច្ចដែលខ្លួនទទួលបាន ពីអាជ្ញាធររដ្ឋបាល ដូចទៅនឹងឆន្ទៈនៃមាត្រា៣ នៃអនុក្រឹត្យ ស្តីពីសម្បទានដីសេដ្ឋកិច្ច។

II. នីតិវិធីស្នើសុំដីសម្បទានសេដ្ឋកិច្ច
ដើម្បីទទួលបានសម្បទានដីសេដ្ឋកិច្ច គេឃើញទម្រង់នៃបែបបទ ពាក្យសុំ និងនីតិវិធីមានពីរប្រភេទដោយឡែកពីគ្នា ត្រូវបានបង្កើតឡើងក្នុងគោលបំណងពង្រីកការអភិវឌ្ឍ ឲ្យកាន់តែមានប្រសិទភាព និងចំទិសដៅដែលរាជរដ្ឋាភិបាលចង់បាន។ នីតិវិធីក្នុងការផ្តួចផ្តើមគម្រោងនោះរួមមាន (១) សំណើសម្បទានដីសេដ្ឋកិច្ចដែលផ្តួចផ្តើមពីការអំពាវនាវ របស់អាជ្ញាធរមានសមត្ថកិច្ច ឲ្យមានវិនិយោគិនដាក់សំណើ និង(២) សំណើផ្តួចផ្តើមដោយមិនមានការអំពាវនាវ ពោលវិនិយោគិនជាអ្នកលើកគម្រោងស្នើទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីទទួលបានការអនុញ្ញាត។
១. ឆន្ទៈក្នុងការធ្វើសម្បទានដីសេដ្ឋកិច្ចពីសំណាក់រដ្ឋ
នៅពេលដែលរដ្ឋបានពិនិត្យ និងធ្វើការវាយតម្លៃនូវតំបន់ដែលអាចធ្វើសម្បទានដីសេដ្ឋកិច្ចទៅឲ្យសម្បទានិក រដ្ឋតម្រូវឲ្យអាជ្ញាធរមានសមត្ថកិច្ចចុះកិច្ចសន្យាលើកជាគម្រោងសំណើឡើង ដើម្បីប្រកាសឲ្យក្រុមហ៊ុនវិនិយោគនានា ដែលចាប់អារម្មណ៍ពិនិត្យគម្រោងទាំងនេះ រួចដាក់ពាក្យស្នើសុំការផ្តល់សម្បទានដីសេដ្ឋកិច្ច ដើម្បីធ្វើការវិនិយោគ។ សម្រាប់ការផ្តល់ដីសម្បទានសេដ្ឋកិច្ច នឹងនាំមកនូវការរីកចម្រើនផ្នែកសេដ្ឋកិច្ច តាមរយៈលំហូរនៃចំណូលរដ្ឋ និងការបង្កើតការងារដក់ប្រជាពលរដ្ឋនៅក្នុងតំបន់។ ដែលអាជ្ញាធរមានសមត្ថកិច្ចចុះកិច្ចសន្យាជា អ្នកលើកគម្រោងដើម្បីអំពាវនាវឲ អ្នកវិនិយោគដាក់សំណើ រីឯសំណើមិនមានការអំពាវនាវវិញគឺជាសំណើដីសម្បទាន ដែលអ្នកវិនិយោគ ជាអ្នកលើកគម្រោងស្នើទៅរដ្ឋដើម្បីសុំការអនុញ្ញាត ។
នៅពេលដែលរដ្ឋបានសំឡឹងឃើញនូវដីដែលអាចផ្ដល់សម្បទានដីសេដ្ឋកិច្ចទៅឲសម្បទានិក រដ្ឋតម្រូវឲ្យអាជ្ញាធរមានសមត្ថកិច្ចចុះកិច្ចសន្យាលើកជាគម្រោងសំណើឡើង ដើម្បីប្រកាសឲក្រុងហ៊ុនវិនិយោគនានាដែលចាប់អារម្មណ៍ពិនិត្យគម្រោងទាំងនេះ រួចដាក់ពាក្យស្នើសុំផ្តល់សម្បទានដីសេដ្ឋកិច្ច ដើម្បីធ្វើការវិនិយោគ ។ ព្រោះការ វិនិយោគតាមរយ:ការផ្តល់ដីសម្បទានសេដ្ឋកិច្ច អាចនាំមកនូវចំណូលរដ្ឋ និងការបង្កើតការងារដល់ប្រជាពលរដ្ឋតាមជនបទ ។ យោងនៅក្នុងករណីនេះ ផងដែរ ក្រុមយើងខ្ញុំនឹងបង្ហាញឲ្យកាន់តែជ្រាបច្បាស់អំពីការលើកសំណើពីសំណាក់អាជ្ញាធរសាធារណៈ នៅទីនេះ យើងនឹងលើកមកសិក្សាអំពី (ក)អាជ្ញាធរមានសមត្ថកិច្ចចុះកិច្ចសន្យាលើកគម្រោង និង(ខ)ការលើកគ្រោងដោយលេខាធិការដ្ឋានបច្ចេកទេសជាអ្នកលើកគម្រោង។
ក. អាជ្ញាធរមានសមត្ថកិច្ចចុះកិច្ចសន្យាលើកគម្រោង
គំរោងសំណើរសម្បទានដីសេដ្ឋកិច្ច ដែលអាជា្ញធរមានសមត្ថកិច្ចចុះកិច្ចសន្យា ជាអ្នកផ្តួចផ្តើមលើកគម្រោង គឺអាជា្ញធរមានសមត្ថកិច្ចចុះកិច្ចសន្យា ជាអ្នករៀបចំឯកសារដំបូងសំរាប់ស្នើគម្រោងសម្បទានដីសេដ្ឋកិច្ច តាមទម្រង់ដែលត្រូវបង្កើតឡើងដោយលេខាធិការដ្ឋានបច្ចេកទេស។ ឯកសារដំបូងសម្រាប់ស្នើគម្រោងសម្បទានដីសេដ្ឋកិច្ចត្រូវមាន ការពិពណ៌នាអំពីដីដែលស្នើសុំដូចជា ទីតាំង ទំហំ ប្រភេទ លេខសំគាល់ក្បាលដី ដែលបានចុះក្នុងសៀវភៅគោលបញ្ជី ដីធ្លី ព័ត៌មានទូទៅអំពីតំបន់ដែលដីនោះស្ថិតនៅ ដីមានផែនការទូទៅអំពីការប្រើប្រាស់ និងការអភិវឌ្ឍដីសម្រាប់ គម្រោងសម្បទាន ។ ឯកសារដំបូងក៏ត្រូវរៀបរាប់ពីសកម្មភាពចាំបាច់ផ្សេងៗ ដែលតម្រូវឲសម្បទានិកថ្វើមិនការចាប់ផ្តើមសកម្មភាពលើដីសម្បទានសេដ្ឋកិច្ចនោះប្រសិនបើមាន និងសកម្មភាពចាំបាច់ផ្សេងៗ ដែលតម្រូវឲអាជា្ញធរមានសមត្ថកិច្ចចុះកិច្ចសន្យា ឬក្រសួងស្ថាប័នណាមួយ ថ្វើមុនពេលចាប់ផ្តើមអនុវត្តសកម្មភាពសម្បទានដីសេដ្ឋកិច្ច ប្រសិនបើមាន ។ សំណើគម្រោងត្រូវមានការធានារបស់រដ្ឋ ប្រសិនបើតម្រូវឲមានសម្រាប់គំរោងសម្បទានដីសេដ្ឋកិច្ច ។ ឯកសារដំបូងត្រូវបញ្ជូនទៅលេខាធិការដ្ឋានបច្ចេកទេស ដើម្បីធ្វើការពិនិត្យសិក្សា និងផ្តល់អនុសាសន៍ជាបឋម ។
សម្បទានដីសេដ្ឋកិច្ច អាចផ្តល់ឲ្យដើម្បីសម្រេចគោលបំណងក្នុងការអភិវឌ្ឍសកម្មភាពកសិកម្មប្រពលវប្បកម្ម និងកសិឧស្សហកម្ម ដែលតម្រូវឲមានការវិនិយោគដើមទុនដំបូងក្នុងអត្រាខ្ពស់ និងកម្រិតសមស្រប។ ការសម្រេច បាននូវការព្រមព្រៀងមួយចំនួនជាក់លាក់ ពីអ្នកវិនិយោគសម្រាប់ការអភិវឌ្ឍដីក្នុងលក្ខណ:សមស្រប និងប្រកបដោយចីរភាព ដោយផ្អែកលើផែនការប្រើប្រាស់ដីនៃតំបន់នោះ និងបង្កើតឲមានការងារធ្វើនៅ តំបន់នោះ ក្នុងក្របខណ្ឌនៃការធ្វើប្រពលវប្បកម្ម និងការធ្វើឲមានកាលានុវត្តភាពនៃការរកស៊ីចិញ្ចឹមជីវិតមាន លក្ខណ:សម្បូរបែប និងក្នុងក្របខណ្ឌនៃការគ្រប់គ្រងធនធានធម្មជាតិ តាមប្រព័ន្ធអេកូឡូស៊ីសមស្រប ។ សំណើសម្បទានដីសេដ្ឋកិច្ចក្នុង គោលបំណងលើកទឹកចិត្តដល់រាល់ការវិនិយោគក្នុងគំរោងសម្បទានដីសេដ្ឋកិច្ច និងបង្កើតចំណូលរដ្ឋ ឬចំណូលខេត្ត-ក្រុង ឃុំ-សង្កាត់ តាមរយ:ការប្រមូលថ្លៃប្រើប្រាស់ ពន្ធនិងកម្រៃលើសេវាពាក់ព័ន្ធ ។
ឯកសារដំបូងត្រូវមានការវាយតំលៃសំណើរសម្បទានដីសេដ្ឋកិច្ច តាមលក្ខណ:វិនិច្ច័យ នៃការបង្កើតផលិតផលកសិកម្ម និងកសិឧស្សហកម្ម ដោយប្រើប្រាស់បច្ចេកទេសទំនើប និងការបង្កើតឲមានការងារធ្វើកាន់តែច្រើន ។ ការលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ និងការការពារបរិស្ថាន និងការគ្រប់គ្រងធម្មជាតិ ប្រកបដោយចីរភាព ។ ការជៀសវាង ឬការកាត់បន្ថយឲនៅតិចបំផុតនូវហេតុផលប៉ះពាល់អវិជ្ជមានចំពោះសង្គម និងការផ្សាភ្ជាប់ជាមួយការគាំទ្រទៅវិញទៅមក រវាងសម្បទានដីសេដ្ឋកិច្ច និងសម្បទាន ដីសង្គមកិច្ច ប្រសិនបើមាន រួមទាំងការកែច្នៃវត្ថុធាតុដើមជាកសិផលដែលត្រូវកំណត់ក្នុងកិច្ចសន្យាសម្បទាន ។ អាជា្ញធរមានសមត្ថកិច្ចចុះកិច្ចសន្យា ត្រូវពិគ្រោះយោបល់ជាមួយគណ:កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត-ក្រុង និង ជាមួយស្ថាប័នដាក់បញ្ញត្តិលើគំរោង សម្បទានដីសេដ្ឋកិច្ច រៀបចំឲមានការវាយតំលៃដំបូងអំពីហេតុប៉ះពាល់ដល់បរិស្ថាន និងសង្គម សម្រាប់គម្រោងសម្បទានដីសេដ្ឋកិច្ច ។ ប្រសិនបើមានការវាយតំលៃដំបូងអំពីហេតុប៉ះពាល់ដល់បរិស្ថាន និងសង្គមបង្ហាញនូវហេតុប៉ះពាល់អវិជ្ជមាន កម្រិតមធ្យម ឬខ្ពស់ ត្រូវរៀបចំឲ្យមាន ការវាយតំលៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ ។ អាជា្ញធរមានសមត្ថកិច្ចចុះកិច្ចសន្យារៀបចំឯកសារពេញលេញ សម្រាប់គម្រោងសម្បទានដីសេដ្ឋកិច្ច ដែលមានបញ្ជូលអនុសាន៍ទាំងអស់ និងរបាយការយ៍នានា ដែលជាលទ្ធផលនៃជំហានរៀបរាប់ខាងលើជាមូលដ្ឋាន ក្នុងការរៀបចំឯកសារស្តីពី លក្ខខណ្ឌសម្រាប់ការដាក់ សំណើដែលមានការអំពាវនាវ។
ខ. លេខាធិការដ្ឋានបច្ចេកទេសលើកគម្រោង
នៅពេលទទួលបានឯកសារពេញលេញសម្រាប់គម្រោងសម្បទានដីសេដ្ឋកិច្ច ពីអាជ្ញាធរមានសមត្ថកិច្ចចុះកិច្ចសន្យា លេខាធិការដ្ឋានបច្ចេកទេសត្រូវរៀបចំឯកសារដោយមានការអំពាវនាវ ឲ្យដាក់សំណើសុំសម្បទានដីសេដ្ឋកិច្ច ដោយធ្វើសេចក្តីជូនដំណឹងពីឯកសារស្តីពីលក្ខខណ្ឌ និងពាក្យស្នើសុំ ។
លេខាធិការដ្ឋានបច្ចេកទេសត្រូវផ្សព្វផ្សាយឲទូលំទូលាយនូវសេចក្តីជូនដំណឹងឲដាក់សំណើ និងបញ្ជូនសេចក្តីជូនដំណឹងនេះទៅក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ។ សេចក្តីជូនដំណឹងត្រូវបញ្ជាក់ពីទីកន្លែង និងរយ:ពេលសម្រាប់ការដាក់សំណើដោយកំណត់នូវការបរិច្ឆេទទទួល និងឈប់ទទួល ។ ការដាក់សំណើត្រូវមានរយ:ពេលយ៉ាងតិច ៦០ ( ហុកសិប ) ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹង ។
ឯកសារស្តីពីលក្ខខណ្ឌសម្រាប់ដាក់សំណើ ដែលមានការអំពាវនាវ ត្រូវបានបញ្ជូនពីសេចក្តីពណ៌នាអំពីគម្រោងសម្បទានដីសេដ្ឋកិច្ច និងឯកសារគាំទ្រដែលតម្រូវឲដាក់ភ្ជាប់ជាំមួយសំណើ ។ លក្ខណ:វិនិច្ច័យសម្រាប់ការវាយតំលៃផ្នែកបច្ចេកទេសហិរញ្ញវត្ថុ និងពាណិជ្ជកម្មនៃសំណើ និងលក្ខខណ្ឌចាំបាច់មួយចំនួនដែលមិនអនុញ្ញាតិឲ្យចរចា ។ លេខាធិការដ្ឋានបច្ចេកទេស ត្រូវរៀបចំការប្រជុំជាសាធារណ: ដើម្បីបំភ្លឺអំពីចំណុចនានានៃឯកសារអំពាំវនាវឲដាក់សំណើយ៉ាងតិច ៣០ ( សាមសិប ) ថ្ងៃ មុនកាលបរិច្ឆេទទទួលសំណើ  និងត្រូវកត់ត្រាទុកជាឯកសារសាធារណ: នូវការបំភ្លឺដែលបានធ្វើឡើង ។
សម្បទានិកដេលដាក់ពាក្យស្នើសុំសម្រាប់សំណើមានការអំពាវនាវ ត្រូវភ្ជាប់ព័ត៌មានដែលទាក់ទងផែនការដែលលំអិតអំពីផែនការប្រើប្រាស់ ផែនការវិនិយោគ ផែនការចំណូល-ចំណាយសំរាប់ការអភិវឌ្ឍដី និងប្រភពដើមទុនសម្រាប់គាំទ្រដល់គម្រោងសម្បទាន ។ ការពណ៌នាអំពីសេចក្តីត្រូវការកំលាំងពលកម្ម ប្រភពផ្គត់ផ្គង់កំលាំងពលកម្ម សម្រាប់គម្រោងសម្បទាន និងព័ត៌មានអំពីបច្ចេកវិទ្យា ឧបករណ៍ គ្រឿងចក្រ ជីរ ថ្នាំសម្លាប់សត្វល្អិត ប្រភេទដំណាំ អាទីភាពដែលគ្រោងនិងប្រើប្រាស់ ។ ការបង្ហាញពីហេតុផលប៉ះពាល់បរិស្ថាន និងសង្គមនៃសកម្មភាពគម្រោងវិនិយោគរបស់ខ្លួន ព្រមទាំងវិធានការទប់ស្កាត់ ឬកាត់បន្ថយហេតុប៉ះពាល់អវិជ្ជមាន ។ ការពណ៌នាអំពីការផ្សាភ្ជាប់ និងការគាំទ្រទៅវិញទៅមករវាងសម្បទានដីសេដ្ឋកិច្ច និងសម្បទានដីសង្គមកិច្ចប្រសិនបើមាន និងការពណ៌នាអំពីការផ្សារភ្ជាប់ទៅនឹងការកែច្នៃវត្ថុធាតុដើម ដែលជាកសិផលក្នុងស្រុកប្រសិនបើមាន។ ការបង្ហាញពីថ្លៃប្រើប្រាស់ដីធ្លីដែលអ្នកដាក់សំណើស្នើជូនរដ្ឋ និងការបង្ហាញអំពីការកាន់កាប់ដីសម្បទានសេដ្ឋកិច្ច ដោយម្ចាស់សំណើប្រសិនបើមាន ដូចបានរៀបរាប់ខាងលើ ។
សម្បទានិកត្រូវដាក់សំណើរនៅលេខាធិការដ្ឋានបច្ចេកទេសក្នុងស្រោមសំបុត្របិទជិត និងមានចុះហត្ថលេខា ឬបោះត្រារបស់ម្ចាស់សំណើលើស្នាមបិទមុនសំបុត្រ ។ សំណើដែលទទួលបានក្រោយកាលបរិច្ឆេទបិទការទទួលសំណើ ត្រូវបង្វិលទៅឲម្ចាស់សំណើវិញ ដោយមិនត្រូវបើកស្រោមសំបុត្រឡើយ ។ សំណើទាំងអស់ ឬសំណើតែមួយដែលបានទទួល ត្រូវបើកជាសាធារណ:តាមកាលបរិច្ឆេទដែលបានកំណត់ក្នុងសេចក្តីអញ្ជើញឲ្យដាក់សំណើមានការអំពាវនាវ ម្ចាស់សំណើម្នាក់ៗមានសិទ្ធិចូលរួមមើលការបើលសំណើ។ លេខាធិការដ្ឋានបច្ចេកទេសត្រូវកំណត់សំណើណាំដែលមានលក្ខណ:ឆ្លើយតប ហើយពិនិត្យ និងលើកអនុសាសន៍លើសំណើនោះជូនទៅអាជ្ញាធរមានសមត្ថកិច្ច ចុះកិច្ចសន្យា ដោយផ្អែកលើលក្ខណ:វិនិច្ឆ័យចែងក្នុងអនិក្រិត្យស្តីពីសម្បទានដីសេដ្ឋកិច្ច។ លក្ខខណ្ឌវិនិច្ឆ័យសម្រាប់វាយតំលៃ និងចាត់ថ្នាក់សំណើមានការអំពាវនាវ ត្រូវបញ្ជូលទិន្នន័យពីកម្រិតបច្ចេកទេសនៃការប្រើប្រាស់ និងការអភិវឌ្ឍដី រួមទាំងភាពសមស្របរបស់ដី ការគោរពតាមស្តង់ដាបរិស្ថានជាតិ និងវិធានការសមស្របសម្រាប់ទប់ស្កាត់ ឬកាត់បន្ថយហេតុប៉ះពាល់អវិជ្ជមានដល់បរិស្ថាន និងសង្គម។ លទ្ធភាពដំណើរការប្រតិបត្តិការនៃសំណើ ដោយផ្អែកជាអាទិ៍លើផែនការផ្គត់ផ្គង់ និងតម្រូវការកំលាំងពលកម្មប្រភពហិរញ្ញវត្ថុ និងយុទ្ធសាស្រ្តទីផ្សារនៃផែនការអាជីវកម្ម និងលទ្ធភាពបង្កើត ការងារធ្វើ ដើម្បីលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។ ការកែច្នៃវត្ថុធាតុដើម ឬកសិផលក្នុងស្រុក ដែលត្រូវកំណត់ក្នុងកិច្ចសន្យា និងលទ្ធភាពផ្សារភ្ជាប់ និងការគាំទ្រទៅវិញទៅមករវាងសម្បទានដីសេដ្ឋកិច្ច និងសម្បទានដីសង្គមកិច្ច រួមទាំងចំនួនទឹកប្រាក់ និងរបៀបបង់ថ្លៃប្រើប្រាស់ដីដែលអ្នកដាក់សំណើស្នើឡើង។ បន្ទាប់ពីការពីចារណា លើអនុសាសន៍របស់លេខាធិការដ្ឋានបច្ចេកទេស អាជា្ញធរមានសមត្ថកិច្ចចុះកិច្ចសន្យាត្រូវធ្វើការវាយតំលៃ និងកំណត់ បញ្ជីសង្ខេបតាមលំដាប់ថ្នាក់សំណើដែលមានលក្ខណ:ឆ្លើយតបទាំងអស់ និងរៀបចំរបាយការយ៍វាយតំលៃសំណើ ដែលមានលក្ខណ:ឆ្លើយតប ហើយផ្តល់របាយការយ៍វាយតំលៃនោះមួយច្បាប់ឲម្ចាស់សំណើនីមួយៗ។
អាជ្ញាធរមានសមត្ថកិច្ចចុះកិច្ចសន្យា មិនត្រូវបានអនុញ្ញាតឲធ្វើការចរចាលក្ខខណ្ឌចាំបាច់មួយចំនួនដែលបានកំណត់ជាមុនថាមិនអនុញ្ញាតឲចរចានៅក្នុងឯកសារអំពាវនាវឲដាក់សំណើនោះឡើយ ។ អាជ្ញាធរមានសមត្ថកិច្ចចុះកិច្ចសន្យា ត្រូវអញ្ជើញម្ចាស់សំណើដែលជាប់លំដាប់ថ្នាក់ខ្ពស់ជាងគេ មកធ្វើការចរចាកិច្ចសន្យាសម្បទាន ។ ប្រសិនបើការចរចាមិនអាចឈានដល់ការសម្រេចបានកិច្ចសន្យាសម្បទាន ដោយមកពីអាជា្ញធរមិនទទួលយកលក្ខខណ្ឌដែលស្នើឡើងចុងក្រោយដោយម្ចាស់សំណើ អាជា្ញធរមានសមត្ថកិច្ចចុះកិច្ចសន្យា ត្រូវបញ្ឈប់ការចរចាជាមួយម្ចាស់សំណើ ហើយអញ្ជើញអ្នកដាក់សំណើលំដាប់ថ្នាក់បន្ទាប់មកធ្វើការចរចាកិច្ចសន្យាជាបន្តបន្ទាប់ ។
ប្រសិនបើការចរចាឈានដល់ការសម្រេចនូវ សេចក្តីព្រាងកិច្ចសន្យាសម្បទាន អាជ្ញាធរមានសមត្ថកិច្ចចុះកិច្ចសន្យាត្រូវឲម្ចាស់សំណើបំពេញលក្ខខណ្ឌ ។ មុនចុះកិច្ចសន្យាសម្បទានដីសេដ្ឋកិច្ច អ្នកដាក់សំណើត្រូវចុះឈ្មោះក្រុមហ៊ុនរបស់ខ្លួនក្នុងបញ្ជីពាណិជ្ជកម្ម ស្របតាមច្បាប់ស្តីពីវិធានការពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងករណីមានសំណើតែមួយ ឬពីរលេខាធិការដា្ឋនបច្ចេកទេសក៏ត្រូវតែអនុវត្តនីតិវិធីដែលមានខាងលើ ។
២. ឆន្ទៈក្នុងការធ្វើសម្បទានដីសេដ្ឋកិច្ចពីសំណាក់ឯកជន
ស្ថិតនៅក្នុងនីតិវិធីមួយទៀត គេឃើញថា ឯកជនជាអ្នកដាក់នូវសំណើដើម្បីទទួលបានសម្បទានដីសេដ្ឋកិច្ច ដោយបានធ្វើការប្រគួតប្រជែង នឹងដៃគូដទៃទៀតដើម្បីសម្រេចបាននូវការទទួលបាននោះ។ ក្នុងករណីនេះ អាជ្ញាធរសាធារណៈមានសមត្ថកិច្ចចុះកិច្ចសន្យាសម្បទាន អាចធ្វើការពិចារណាលើសំណើ ដែលមិនមានការអំពាវនាវណាមួយឡើយ ប៉ុន្តែសំណើនោះបានផ្តល់អត្ថប្រយោជន៍ពិសេស ដើម្បីសម្រេចគោលបំណងនៃសម្បទានដីសេដ្ឋកិច្ច ដូចជាការនាំមកនូវបច្ចេកវិទ្យាថ្មី ការផ្សាភ្ជាប់ជាពិសេសរវាងសម្បទានដីសេដ្ឋកិច្ច និងសង្គមកិច្ច និងលទ្ធភាពពិសេសក្នុងការរកទីផ្សារកែច្នៃ ឬទីផ្សារនាំចេញ។ ម្យ៉ាងវិញទៀត អាជ្ញាធរមានសមត្ថកិច្ចនឹងមិនយកមកពិចារណាឡើយ ចំពោះសំណើដែលទាក់ទងនឹងដីដែលជាកម្មវត្ថុនៃគម្រោងសំណើសម្បទានដីសេដ្ឋកិច្ច មានការអំពាវនាវដែលបានផ្សព្វផ្សាយសេចក្តីជួនដំណឹងឲ្យដាក់សំណើរួចហើយ។ ម្ចាស់សំណើអាចដាក់ពាក្យសុំសម្រាប់ដីសម្បទានសេដ្ឋកិច្ច នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ឬអនុគណៈកម្មការវិនិយោគ ខេត្ត-ក្រុង ត្រូវបញ្ជូនសំណើនោះទៅ អាជ្ញាធរមានសមត្ថកិច្ចចុះកិច្ចសន្យាក្នុងរយៈពេល០៧ថ្ងៃ គិតចាប់ពីថ្ងៃទទួលបានពាក្យសុំ។
លេខាធិការដា្ឋនបច្ចេកទេស ត្រូវរៀបចំពាក្យស្នើសុំសម្រាប់លើកសំណើមិនមានការអំពាវនាវ ដោយបញ្ជូលសេចក្តីពណ៌នាសង្ខេបអំពីសាវតាផ្នែកអាជីវកម្ម និងហិរញ្ញវត្ថុរបស់ម្ចាស់សំណើ គោលគំនិតស្តីពីការវិនិយោគដែលស្នើឡើងព្រមទាំងព័ត៌មានទាក់ទងទៅនឹងទំហំដី និងទីតាំងដី ។ ម្ចាស់សំណើអាចដាក់ពាក្យសុំសម្រាប់សំណើ មិនមានករាអំពាវនាវនៅក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ឬនៅអនុគណ:កម្មការវិនិយោគខេត្ត-ក្រុងឬនៅអាជ្ញាធរមានសមត្ថកិច្ចចុះកិច្ចសន្យា។ ប្រសិនបើពាក្យសុំសម្រាប់សំណើមិនមានការអំពាវនាវត្រូវបានដាក់នៅក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ឬនៅអនុគណ:កម្មការវិនិយោគ ខេត្ត-ក្រុង ត្រូវបញ្ជូនសំណើនោះទៅអាជ្ញាធរមានសមត្ថកិច្ចចុះកិច្ចសន្យាក្នុងរយ:ពេល ០៧ ( ប្រាំពីរ ) ថ្ងៃ គិតចាប់ពីថ្ងៃបានទទួលពាក្យសុំ ។
ប្រសិនបើអាជា្ញធរមានសមត្ថកិច្ចចុះកិច្ចសន្យា សម្រេចការពិចារណាលើសំណើមិនមានការអំពាវនាវអាជា្ញធរនេះត្រូវធ្វើការពិគ្រោះយោបល់ជាមួយគណ:កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ ខេត្ត-ក្រុង និងជាមួយស្ថាប័នដាក់បញ្ញត្តិ លើគម្រោងសម្បទានដីសេដ្ឋកិច្ច ។ បន្ទាប់មកអាជ្ញាធរមានសមត្ថកិច្ចចុះកិច្ចសន្យា ត្រូវរៀបចំបំពេញលក្ខណ:វិនិច្ឆ័យទាំង ៥ សម្រាប់ការជ្រើសរើសដីសម្បទានដីសេដ្ឋកិច្ចដែលកំណត់ថា ដីដែលត្រូវបានចុះបញ្ជី និងធ្វើចំណាត់ថ្នាក់ថា ជាដីឯកជនរបស់រដ្ឋ ស្របតាមអនុក្រិត្យស្តីពីការគ្រប់គ្រងដីរដ្ឋ និងអនុក្រិត្យស្តីពីនីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី ឬអនុក្រិត្យស្តីពីការចុះបញ្ជីដីធ្លីមានលក្ខណ:ដាច់ដោយដុំ ។ ដីដែលមានផែនការប្រើប្រាស់ អនុម័តដោយគណ:កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ ខេត្ត-ក្រុង ហើយការប្រើប្រាស់មានលក្ខណ:ស្របទៅតាមផែនការនោះ ។ ដីដែលបានធ្វើការវាយតំលៃហេតុប៉ះពាល់បរិស្ថាន និងសង្គមចំពោះការប្រើប្រាស់ និងការអភិវឌ្ឍដីសម្រាប់ គម្រោងសម្បទាន ។ ដីដែលមានដំណោះស្រាយចំពោះបញ្ហាទីតាំងលំនៅថ្មីស្របតាមក្របខណ្ឌគតិយុត្តិ និងនីតិវិធីជាធរមាន ។ អាជ្ញាធរមានសមត្ថកិច្ចចុះកិច្ចសន្យាត្រូវធានាថា មិនមានការបង្ខំឲធ្វើការតាំងទីលំនៅថ្មីដោយគ្មានការស្ម័គ្រចិត្តពីអ្នកកាន់កាប់ដីស្របច្បាប់ និងត្រូវធានាចំពោះការគោរពសិទ្ធិមានច្រកចេញចូលទៅកាន់ដីឯកជន ។ ដីដែលមានការពិគ្រោះយោបល់ជាសាធារណ:អំពីគម្រោង ឬសំណើសម្បទានដីសេដ្ឋកិច្ចជាមួយអាជា្ញធរដែនដី និងប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នោះ។ បន្ទាប់មកអាជ្ញាធរមានសមត្ថកិច្ចចុះកិច្ចសន្យា ត្រូវស្នើឲម្ចាស់សំណើផ្តល់ជូននូវឯកសារលំអិតនៃសំណើមិនមានការអំពាវនាវ ដែលត្រូវបញ្ជូលព័ត៌មានផែនការអាជីវកម្ម ដែលលំអិតអំពីផែនការប្រើប្រាស់ដី ផែនការវិនិយោគផែនការចំណូល-ចំណាយសម្រាប់ការអភិវឌ្ឍដី ប្រភពដើមទុនសម្រាប់គាំទ្រដល់គម្រោង សម្បទាន និងព័ត៌មានអំពីបច្ចេកវិទ្យា ឧបករណ៍ គ្រឿងចក្រ ជីរ ថ្នាំសម្លាប់សត្វល្អិត ប្រភេទដំណាំអាទីភាពដែលគ្រោងនិងប្រើប្រាស់ ។ ការបង្ហាញពីហេតុផលប៉ះពាល់បរិស្ថាន និងសង្គមនៃសកម្មភាពគម្រោងវិនិយោគរបស់ខ្លួនព្រមទាំងវិធានការទប់ស្កាត់ ឬកាត់បន្ថយហេតុប៉ះពាល់អវិជ្ជមាន ។ ការពណ៌នាអំពីការផ្សាភ្ជាប់ និងការគាំទ្រទៅវិញទៅមករវាងសម្បទានដីសេដ្ឋកិច្ច និងសម្បទានដីសង្គមកិច្ចប្រសិនបើមាន និងការពណ៌នាអំពីការផ្សារភ្ជាប់ទៅនឹងការកែច្នៃវត្ថុធាតុដើម ដែលជាកសិផលក្នុងស្រុកប្រសិនបើមាន រួមទាំងថ្លៃប្រើប្រាស់ដីធ្លីដែលអ្នកដាក់សំណើស្នើជូនរដ្ឋ ។ ការបង្ហាញអំពីការកាន់កាប់ដីសម្បទានសេដ្ឋកិច្ច ដោយម្ចាស់សំណើប្រសិនបើមាន។ សម្បទានិកភ្ជាប់មកជាមួយនូវកិច្ចធានាណាមួយបើចង់បានពីរដ្ឋប្រសិនបើមាន។ ត្រូវមានរបាយការណ៍នៃការសិក្សាវាយតំលៃដំបូងអំពីហេតុប៉ះពាល់បរិស្ថាន និងសង្គម ប្រសិនបើការសិក្សាវាយតំលៃដំបូងបង្ហាញថា អាចមានហេតុប៉ះពាល់អវិជ្ជមានកំរិតមធ្យម ឬខ្ពស់ សំណើនោះត្រូវបញ្ជូលរបាយការណ៍នៃការវាយតំលៃពេញលេញអំពីហេតុប៉ះពាល់បរិស្ថាន និងសង្គម ។
អាជ្ញាធរមានសមត្ថកិច្ចចុះកិច្ចសន្យា ត្រូវបញ្ជូនឯកសារលំអិតនៃសំណើមិនមានការអំពាវនាវ ទៅលេខាធិការដា្ឋនបច្ចេកទេស ឬទៅគណ:កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ ខេត្ត-ក្រុង ដើម្បីពិនិត្យ និងផ្តល់អនុសាសន៍ ។ បន្ទាប់ពីទទួលឯកសារលំអិតពីអាជ្ញាធរមានសមត្ថកិច្ចចុះកិច្ចសន្យា លេខាធិការដ្ឋានបច្ចេកទេស ឬគណ:កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ ខេត្ត-ក្រុង ត្រូវផ្តល់អនុសាសន៍ជូនអាជ្ញាធរមានសមត្ថកិច្ចចុះកិច្ចសន្យាថាគួរ ឬមិន គួរធ្វើការចរចាកិច្ចសន្យាសម្បទានដីសេដ្ឋកិច្ច ដោយផ្អែកតាមអនុក្រិត្យស្តីពីសម្បទានដីសេដ្ឋកិច្ច។ លេខាធិការដ្ឋានបច្ចេកទេសត្រូវរៀបចំទម្រង់ស្តង់ដានៃកិច្ចសន្យាសម្បទាន ដែលត្រូវប្រើសម្រាប់រាល់សម្បទានដីសេដ្ឋកិច្ច ដោយត្រូវពិគ្រោះយោបល់ និងកំណត់ប្រកាសរួមរវាងក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ។
គួរបញ្ជាក់ថា សម្បទានដីសេដ្ឋកិច្ច ទោះបីត្រូវបានផ្តល់តាមរយ:នីតិវិធីណាមួយក៏ដោយ គឺត្រូវតែចុះបញ្ជីនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។
មាត្រា៥៣នៃច្បាប់ភូមិបាលឆ្នាំ២០០១នៅ វាក្យខណ្ឌចុងក្រោយកំណត់ថា សម្បទានដីត្រូវតែចុះបញ្ជីនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។ សម្បទានិកត្រូវទៅធ្វើលេខាចារឹក នៅប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬលើវិញ្ញាបនប័ត្រសម្គាល់ ម្ចាស់អចលនវត្ថុសំរាប់សម្បទាន។ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ត្រូវចេញវិញ្ញាបនប័ត្រសម្គាល់សិទ្ធិសម្បទានដីសេដ្ឋកិច្ច។
III. នីតិវិធីក្រោយទទួលបានដីសម្បទានសេដ្ឋកិច្ច
ក្រោយពីបានបញ្ចប់នីតិវិធីស្នើសុំសម្បទានដីសេដ្ឋកិច្ចរួចរាល់មកនោះ គេនឹងឃើញមាននូវនីតិវិធីមួយផ្សេងទៀត ដែលជាយន្តការសម្រាប់ធ្វើការត្រួតពិនិត្យទៅលើអាកប្បកិរិយា របស់សម្បទានិក ក្រោយពីទទួលបានសម្បទានដីសេដ្ឋកិច្ច ក្រោមរូបភាពដែលធ្វើឡើងជា (១)កិច្ចសន្យាសម្បទានដីសេដ្ឋកិច្ច, (២)ការតាមដានលើការអនុវត្តកិច្ចសន្យា និង(៣)សិទ្ធិ និងកាតព្វកិច្ចរបស់សម្បទានិក ដែលមានសម្រាប់ការអភិវឌ្ឍដូចដែលមាននៅក្នុងគម្រោងរបស់ខ្លួន។
១. កិច្ចសន្យាសម្បទានដីសេដ្ឋកិច្ច
កិច្ចសន្យាសម្បទានដីសេដ្ឋកិច្ច គឺជាកិច្ចសន្យាដែលរាជរដ្ឋាភិបាលបានចុះហត្ថលេខានៅលើកិច្ចសន្យាជាមួយ រួបវ័ន្តបុគ្គល ឬនីតិបុគ្គល ដើម្បីផ្តល់សម្បទានដីសេដ្ឋកិច្ច ប្រើប្រាស់សម្រាប់អាជីវកម្មកសិកម្ម និងកសិឧស្សាហកម្ម។ ដើម្បីឲ្យកាន់តែមានការយល់ដឹងកាន់តែច្បាស់ យើងខ្ញុំសូមធ្វើការបែងចែកកិច្ចសន្យាសម្បទានដីសេដ្ឋកិច្ច ជាពីរប្រភេទរួមមាន (ក)កិច្ចសន្យាលើសំណើដែលមានការអំពាវនាវ និង(ខ)កិច្ចសន្យាលើសំណើដែលគ្មានការអំពាវនាវ។
ក. កិច្ចសន្យាលើសំណើដែលមានការអំពាវនាវ
កិច្ចសន្យាប្រភេទនេះ អាជ្ញាធរមានសមត្ថកិច្ចចុះកិច្ចសន្យា ត្រូវអញ្ជើញម្ចាស់សំណើ ដែលជាប់លំដាប់ថ្នាក់ខ្ពស់ជាងគេក្នុងការផ្តួចផ្តើមគម្រោងសម្បទាន តាមរយៈ សំណើមានការអំពាវនាវ មកធ្វើការចរចាកិច្ចសន្យាសម្បទាន។ ប្រសិនបើការចរចាមិនអាចឈានដល់ការសម្រេចបានកិច្ចសន្យាសម្បទាន ដោយមកពីអាជ្ញាធរមិនអាចទទួលយកលក្ខខណ្ឌរបស់ភាគីឯកជន អាជ្ញាធរសាធារណមានសមត្ថកិច្ចបញ្ចប់ការចរចានោះបាន ហើយត្រូវអញ្ជើញម្ចាស់សំណើបន្ទាប់មកធ្វើការចរចា។ ក្នុងករណីដែលការចរចាឈានទៅការស្របគ្នាហើយ អាជ្ញាធរមានសមត្ថកិច្ចត្រូវឲ្យម្ចាស់សំណើចុះឈ្មោះក្រុមហ៊ុនក្នុងបញ្ជីពាណិជ្ជកម្ម ស្របតាមច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា ជាមុនសិន។ បន្ទាប់ មកទៀត អាជ្ញាធរមានសមត្ថកិច្ច នឹងស្នើសុំសិទ្ធិប្រទានពីរាជរដ្ឋាភិបាល អាជ្ញាធរមានសមត្ថកិច្ចចុះកិច្ចសន្យានឹងអញ្ជើញម្ចាស់សំណើគម្រោងសម្បទានដីសេដ្ឋកិច្ចមកចុះកិច្ចសន្យា លើសេចក្តីព្រាងកិច្ចសន្យាដែលបានព្រមព្រៀងគ្នា។
ខ. កិច្ចសន្យាលើសំណើដែលគ្មានការអំពាវនាវ
ការចុះកិច្ចសន្យាសម្រាប់គម្រោងសម្បទានមិនមានការអំពាវនាវ អាជ្ញាធរមានសមត្ថកិច្ចត្រូធ្វើក្នុងរយៈពេលយ៉ាងច្រើន២៨ថ្ងៃ (ថ្ងៃធ្វើការ) ដែលគិតពីថ្ងៃផ្តើមការចរចា។ ប្រសិនបើការចរចាមិនអាចឈានទៅរកភាពស្របគ្នានោះទេ អាជ្ញាធរមានសមត្ថកិច្ចអាចបញ្ចប់សេចក្តីព្រាងកិច្ចសន្យានោះបាន។ ប៉ុន្តែប្រសិនបើការចរចានោះអាចឈានទៅដល់ការសម្រេចនូវសេចក្តីព្រាងកិច្ចសន្យានោះ អាជ្ញាធរមានសមត្ថកិច្ចចុះកិច្ចសន្យាត្រូវឲ្យម្ចាស់សំណើចុះឈ្មោះក្រុមហ៊ុន ក្នុងបញ្ជីពាណិជ្ជកម្ម ក្នុងករណីដែលក្រុមហ៊ុននោះមិនទាន់ក្លាយខ្លួនជាក្រុមហ៊ុនស្របច្បាប់នៅកម្ពុជា។
២. ការតាមដានលើការអនុវត្តកិច្ចសន្យា
ក្រោយពីកិច្ចសន្យាសម្បទានដីសេដ្ឋកិច្ចមានអានុភាពអនុវត្តមក និងក្រោយពីការផ្តល់សម្បទានក្រុមការងារដីរដ្ឋថ្នាក់ស្រុក-ខណ្ឌ ត្រូវត្រួតពិនិត្យតាមដាន និងធ្វើការវាយតម្លៃ ពិនិត្យតាមដានលើការអនុវត្តកិច្ចសន្យាទាំងនោះ ព្រមទាំងធ្វើរបាយការណ៍ផ្ទៀងផ្ទាត់អំពីលទ្ធផលការងារ ជូនគណកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត-រាជធានី ដើម្បីត្រួតពិនិត្យ និងវាយតម្លៃរួចហើយត្រូវបញ្ជូនរបាយការណ៍ជូនលេខាធិការដ្ឋានបច្ចេកទេស ពីលទ្ធផលនៃការតាមដា្ឋន និងវាយតម្លៃលើការអនុវត្តកិច្ចសន្យានោះ។ ក្រោយការពិនិត្យ និងវាយតម្លៃពីគណកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត-រាជធានី លេខាធិការដ្ឋានបច្ចេកទេសត្រូវធ្វើរបាយការណ៍ពីលទ្ធផលនោះទៅអាជ្ញាធរមានសមត្ថកិច្ចចុះកិច្ចសន្យា ដែលអាជ្ញាធរមានសមត្ថកិច្ច នឹងរាយការណ៍បន្តស្តីពីការគ្រប់គ្រង និងការអនុវត្តកិច្ចសន្យាសម្បទានដីសេដ្ឋកិច្ច ជូនគណៈរដ្ឋមន្ត្រីជារៀងរាល់ ០៦ខែម្តង និងយោងទៅលើករណីចាំបាច់ ។
ដោយឡែកចំពោះរាល់សម្បទានដីសម្រាប់ដំណាំឧស្សាហកម្ម ត្រូវចាប់ផ្តើមអាជីវកម្មរបស់ខ្លួនក្នុងរយៈពេល១២ ខែ បន្តាប់ពីការផ្តល់សម្បទានដីសេដ្ឋកិច្ច បើមិនដូច្នេះទេ នឹងត្រូវចាត់ទុកជាមោឃៈ។ ការខកខានធ្វើអាជីវកម្មរយៈពេលលើពី១២ខែ នាំឲ្យមានមោឃភាពសម្បទានប្រសិនបើការខកខានពុំមានមូលហេតុត្រឹមត្រូវ។ រាល់សម្បទានដែលបានផ្តល់ឲ្យមុនច្បាប់ភូមិបាល២០០១ ចូលជាធរមាន ហើយមិនបានធ្វើអាជីវកម្មចាប់ពី១២ខែ ឡើងទៅដោយគិតចាប់ពីថ្ងៃដែលច្បាប់ភូមិបាលនោះចូលជាធរមាន ត្រូវទុកជាមោឃៈ ប្រសិនបើការខកខានមិនបានធ្វើអាជីវកម្មនោះពុំមានមូលហេតុត្រឹមត្រូវ។ រាល់កាតព្វកិច្ចដែលមិនបានបំពេញដោយសម្បទានិក ទៅតាមសៀវភៅបន្ទុក នាំឲ្យមានការដកហូតសម្បទាន ហើយមានការខូចខាតដល់សម្បទានិកយ៉ាងណាក៏ដោយ សម្បទានិកគ្មានសិទ្ធិទាមទារសំណងនៃព្យសនកម្មនោះឡើយ ។
៣. សិទ្ធិ និងកាតព្វកិច្ចរបស់សម្បទានិក
សម្បទានិកមានសិទ្ធិ និងកាតព្វកិច្ចទៅលើដីសម្បទានក្នុងអំឡុងពេលនៃសម្បទាន គឺសិទ្ធិដែលទទួលស្គាល់ដូចកម្មសិទ្ធិករ លើកលែងតែការផ្ទេរសិទ្ធិ។ សម្បទានិកមានសិទ្ធិ ជាពិសេសក្នុងការការពារស្ថានភាពរបស់ខ្លួនតាមរយៈអាជ្ញាធរមានសមត្ថកិច្ច។ សម្បទានិកអាចការពារដីដែលបានផ្តល់ជាសម្បទានឲ្យខ្លួនចំពោះការទន្រ្ទាន ឬការប៉ះពាល់ ទោះប្បីស្ថិតក្នុងរួបភាពណាមួយក៏ដោយ។ សម្បទានិកអាចទាញយកនូវផលិតផលពីដីរបស់ខ្លួនធ្វើការរៀបចំដាំដុះស្របតាមគោលបំណងនៃសម្បទាន។ សម្បទានិកមិនអាចកែប្រែគោលបំណងនៃសម្បទាន ធ្វើឲ្យមានការប៉ះពាល់ដល់រចនាសម្ព័ន្ធធម្មជាតិ និងធ្វើអាជីវកម្មដែលមានលក្ខណៈជាការបំផ្លាញ ចុងបញ្ចប់នៃសម្បទានបានឡើយ។ ដូចដែលមានផ្សាយនៅក្នុងគេហទំព័ររបស់កាសែត The Phnom Penh Post នៅថ្ងៃទី០៧ មេសា ឆ្នាំ២០១១ មានចំណងជើងថា “ដីសម្បទានសេដ្ឋកិច្ច១២កន្លែងត្រូវរដ្ឋដកហូត ខណៈបន្តអង្កេតក្រុមហ៊ុនដទៃទៀត” (ឧបសម្ព័ន្ធទី៥) ដោយសារតែក្រុមហ៊ុនទាំងនោះមិនបានធ្វើសកម្មភាពអ្វីទាំងអស់ក្រោយពីបានទទួលសម្បទានពីរដ្ឋ។ នេះជាសញ្ញាបង្ហាញឲ្យកាន់តែច្បាស់អំពីភាពផ្សាភ្ជាប់គ្នារវាងទ្រឹស្តី និងការអនុវត្តផ្ទាល់របស់អាជ្ញាធរមានសមត្ថកិច្ច ក្នុងគោលបំណងការពារផលប្រយោជន៍សាធារណៈ។
IV. យន្តការដោះស្រាយវិវាទដីសម្បទានសេដ្ឋកិច្ច
ក្រោយពីទទួលបានសម្បទានដីសេដ្ឋកិច្ច សម្បទានិកមួយចំនួនបានយកដីរដ្ឋទាំងនោះទៅធ្វើការអភិវឌ្ឍដូចទៅនឹងគម្រោងដែលខ្លួនបានលើកឡើងនោះមែន ហើយក៏មានក្រុមហ៊ុនមួយចំនួនមិនបានគោរព និងអនុវត្តឲ្យបានល្អនោះឡើយ។ រហូតមានក្រុមហ៊ុនខ្លះបានបង្កវិវាទជាមួយប្រជាពលរដ្ឋ ដែលមានដីនៅជិតនឹងដីសម្បទាននោះក៏មាន ដែលនាំឲ្យក្លាយជាជម្លោះរហូតមកទល់បច្ចុប្បន្ន នឹងបានក្លាយជាបញ្ហារសើបមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។ ដោយមានឯកសារពិគ្រោះចំពោះតែយន្តការដោះស្រាយវិវាទដីសម្បទានសេដ្ឋកិច្ច រវាងប្រជាពលរដ្ឋ និងសម្បទានិក ដូច្នេះហើយក្រុមយើងខ្ញុំនឹងមិនធ្វើការបកស្រាយស៊ីជម្រៅលើករណីផ្សេងទៀតឡើយ។ ការដោះស្រាយវិវាទដីធ្លី នៅកម្ពុជានាពេលបច្ចប្បន្នដែលបានក្លាយជាបញ្ហាពិបាកដោះស្រាយនោះ មានតែករណី អ្នកមានអំណាច និងបណ្តាលប្រជាពលរដ្ឋតែប៉ុណ្ណោះ ដូចមានចុះផ្សាយនៅលើគេហទំព័រវិទ្យុបារាំងអន្តរជាតិ នៅថ្ងៃទី២៨ សីហា ២០១១ មានចំណងជើងថា “លោក ហ៊ុន សែន គំរាមដកដីសម្បទានសេដ្ឋកិច្ចពីវិនិយោគិន” (ឧបសម្ព័ន្ធទី២) និងអត្ថបទ ដែលចុះផ្សាយមេគង្គប៉ុស្តិ៍ មានចំណងជើងប្រហាក់ប្រហែលគ្នានេះដែរថា “ហ៊ុន សែន ព្រមានម្ចាស់ដីសម្បទានពីការដកហូតដីបើពុំដោះស្រាយជាមួយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់” (ឧបសម្ព័ន្ធទី៣) ដែលបានជាសក្ខីកម្ម នៅក្នុងយន្តការដោះស្រយវិវាទដីសេដ្ឋកិច្ច ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញមុខដោយផ្ទាល់ក្នុងការទាមទារឲ្យមានការដោះស្រាយ ប្រកបដោយលក្ខខណ្ឌសមស្របទៅវិញទៅមក បើមិនដូច្នោះទេ ក្រុមហ៊ុននោះនឹងប្រឈមមុខនឹងការបញ្ឈប់អាជីវកម្ម តាមរយៈការបញ្ចប់កិច្ចសន្យា។ មិនត្រឹមតែប៉ុណ្ណោះ គេក៏ឃើញមានផ្សាយនៅលើគេហទំព័រវិទ្យុអាស៊ីសេរីផងដែរ នាថ្ងៃទី១៥ ធ្នូ ២០១១ មានចំណងជើងថា “Global Witness ស្នើរដ្ឋាភិបាលពិចារណាមុនផ្តល់ដីសម្បទានឲ្យសមាជិកព្រឹទ្ធសភា” (ឧបសម្ព័ន្ធទី៥) ដែលជាស្ថាប័នឯករាជ្យអន្តរជាតិ ដែលមានតួនាទីឃ្លាំមើលការអនុវត្តសិទ្ធិ ក៏បានថ្លែងអំពីករណីវិវាទ ដែលកើតមានរវាង ឯកឧត្តម លី យ៉ុងផាត់ និងប្រជាពលរដ្ឋនៅខេត្ត កំពង់ស្ពឺ ដើម្បីឲ្យរាជរដ្ឋាភិបាល ចេញនូវយន្តការក្នុងការដោះស្រាយវិវាទដែលពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ច។

សេចក្តីសន្និដ្ឋាន
នីតិវិធីស្នើសុំសម្បទានដីសេដ្ឋកិច្ច ជាដំណើការឆ្ពោះទៅរកការអភិវឌ្ឍរបស់កម្ពុជា ក្រោយរួបភាព ឯកជនភាពរូបនីយកម្ម ដោយបានបើកសិទ្ធិ ឲ្យវិនិយោគិន ក្នុងស្រុក និងក្រៅស្រុក ធ្វើការវិនិយោគ នៅក្នុងប្រទេសកម្ពុជា។ កត្តាទាំងនេះ គឺជាកត្តាលីករដែលបានជម្រុងវិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើន ដោយឈរលើចង្ខុវិស័យនៃការអភិវឌ្ឍ ដើម្បីឲ្យដើរទាន់នឹងប្រទេសជិតខាង ក៏ដូចជាប្រទេសក្នុងតំបន់ និងពិភពលោក ជាប្រទេសអភិវឌ្ឍ។
បើទោះប្បីជា យន្តការនេះបានធ្វើឲ្យកម្ពុជាមានភាពរីកចម្រើន ក៏ដោយពិត ក៏ប៉ុន្តែ វាក៏បានក្លាយជាឈ្នាន់របស់បុគ្គល មួយចំនួនដែលមើលឃើញតែផលប្រយោជន៍ ក្នុងការកេញប្រវ័ញ ដែលយើងឃើញមានក្នុងរូបភាពជាអំពើពុករលួយនោះឯង។ ការឆ្លៀតឱកាសនេះ នាំមកនូវវិបត្តិជាច្រើនដល់ប្រជាពលរដ្ឋកម្ពុជា ដូចជា ការបាត់បង់ដីធ្លី ផ្ទះសំបែង និងធនធានធម្មជាតិរបស់ខ្លួន ដែលផលប្រយោជន៍ទាំងស្រុងបែរជាធ្លាក់ទៅលើ បុគ្គលមានអំណាចមួយចំនួន និងឈ្មួញទាំងនោះតែប៉ុណ្ណោះ ដោយយើងឃើញកន្លងរួចមកហើយ នៅក្នុងការអនុវត្តជាក់ស្តែង ដែលសម្បទានិកមួយចំនួន ក្រោយពីទទួលបានសម្បទានដីសេដ្ឋកិច្ចពីរដ្ឋ ពួកគេគ្រាន់តែប្រមូលផល និងធនធានដែលមាននៅលើដីនោះស្រាប់ ហើយក៏ទុកដីទាំងនោះចោលដោយគ្មានឡើយការអភិវឌ្ឍ ដែលជាការខាតបង់របស់រដ្ឋ ជាពិសេសប្រជាពលរដ្ឋ តែម្តង។
សរុបសេចក្តីមក ការស្នើសុំនូវសម្បទានដីសេដ្ឋកិច្ច នឹងបានចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ប្រសិនបើរដ្ឋពង្រឹងនូវអភិបាលកិច្ចល្អ និងធានាឲ្យបានថា សម្បទានដីសេដ្ឋកិច្ចនឹងមិនបង្កឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋនោះឡើយ មិនតែប៉ុណ្ណោះសកម្មភាពមួយចំនួនរបស់សម្បទានិក គម្បីពិនិត្យ និងដាក់ពិន័យចំពោះការរំលោភបំពាននានា ពីសំណាក់សម្បទានិក។  
ឧបសម្ព័ន្ធ
ឧបសម្ព័ន្ធទី១
ក្រុមហ៊ុនចំនួន៧បានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល
ថ្ងៃព្រហស្បតិ៍ ទី20 ឧសភា ឆ្នាំ2010 ម៉ោង10:30 AiDOC

ក្រុមហ៊ុន ក្នុងស្រុក និងបរទេសចំនួន៧ បានទទួលនូវដីសម្បទានសេដ្ឋកិច្ច ពីរាជរដ្ឋាភិបាល កម្ពុជាសម្រាប់ការវិនិយោគ លើដំណាំកៅស៊ូ និងដើមឈើឧស្សាហកម្ម។ កិច្ចសន្យាផ្ដល់និងទទួលនេះ បានធ្វើឡើងកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១០ នាទីស្តីការក្រសួងកសិកម្ម រុក្ខប្រម៉ាញ់ និងនេសាទ ក្រោមអធិបតីភាពលោកច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម។
នៅចំពោះថ្នាក់ដឹកនាំ ក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ច និងភ្ញៀវចូលរួម លោករដ្ឋ មន្ត្រី ក្រសួងកសិកម្ម បានសម្តែងនូវការរីករាយ ដែលក្រុមហ៊ុនទាំងនេះ ទទួលបាននូវសេចក្ដីទុកចិត្តពីរដ្ឋាភិបាល។
ប៉ុន្តែអ្វីដែលជាការជំរុញ របស់លោកនោះ លោកស្នើឱ្យវិនិយោគនេះក្លាយជាការលើកស្ទួយលើផ្នែកកសិ-ឧស្សាហកម្ម ប្រកបដោយលក្ខណៈសមស្រប និងមានចិរភាពដោយផ្អែកលើផែនការ។
តាមរយៈនេះ ផ្ទេរបច្ចេកវិជ្ជាដាំដុះ បង្កើតការងារ បង្កើនប្រាក់ចំណូល បង្កើនសេវាសុខភាព ផ្លូវគមនាគមន៍ និងទីផ្សារកសិផល។ លោកបានរំលឹកដល់ក្រុមហ៊ុនទាំងនោះទៀតថា ត្រូវយកចិត្តទុក ដាក់លើការការពារបរិស្ថាន ដោយចៀសវាងឬកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់បរិស្ថាន បណ្តាលមកពីសកម្មភាពវិនិយោគ។ លើកស្ទួយការដាំដុះឈើលើក្របខ័ណ្ឌផ្តល់ផលប្រយោជន៍សម ស្របទៅវិញទៅមករវាងវិនិយោគិននិងរដ្ឋ។
ក្រុមហ៊ុនទាំង៧ដែលទទួលបាននូវដី សម្បទានសេដ្ឋកិច្ចនេះមានៈ ទី១ក្រុមហ៊ុនភី អិល ខូលអិលធីឌី ទទួលផ្ទៃ ៩០០ ហិកតា នៅស្រុករវៀង ខេត្តព្រះវិហារសម្រាប់ការដាំដុះកៅស៊ូ ទទួល, ទី២ ក្រុមហ៊ុនស៊ី អ ស៊ី ខេ អភិវឌ្ឍន៍កៅស៊ូ ទទួលផ្ទៃដីចំនួន៦.០៤៤ហិកតានៅស្រុកសណ្តាន់ ខេត្តកំពង់ធំសម្រាប់ដំណាំកៅស៊ូ, ទី៣ ក្រុមហ៊ុនហួរ លីង ទទួលផ្ទៃចំនួន៧.៧៧៣ហិកតនៅស្រុក អូររាំងឪ ស្រុក សែនមនោរម្យ ខេត្តមណ្ឌលគីរី សម្រាប់ដាំដើមស្រល់, ទី៤ ក្រុមហ៊ុនស៊ី ស៊ី វី ទទួលដី ចំនួន៥.៧៣០ហិកតា នៅស្រុកសំបួរ ខេត្តក្រចេះ សម្រាប់ការដាំកៅស៊ូ, ទី៦ ក្រុមខេមទ្រី ខបភើរេសិន ទទួលដ៏ចំនួន២.៤០៩ហិកតានៅស្រុកឈូក ខេត្តកំពត សម្រាប់ដាំដើមប្រេងខ្យល់ និងទី៧ ក្រុមហ៊ុន ក្រុងប៊ុក-រតនគីរីអភិវឌ្ឍន៍កៅស៊ូ ទទួលដីចំនួន៦.៦៩៥ហិកតានៅស្រុកអណ្តូងមាន ខេត្តរតនគីរី សម្រាប់ដាំកៅស៊ូ៕

ឧបសម្ព័ន្ធទី២
លោក ហ៊ុន សែន គំរាមដកដីសម្បទានសេដ្ឋកិច្ចពីវិនិយោគិន

លោកហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា
©វណ្ណារ៉ា(archive)
ដោយ គី សុខលីម
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រកន្លងមកបាន ព្រមានដកដីសម្បទានសេដ្ឋកិច្ចពីវិនិយោគិន និងបញ្ជាអោយក្រសួងពាក់ព័ន្ធតាមដានស្ថានភាពដួលសន្លប់របស់កម្មករ។ ការព្រមានរបស់ប្រមុខរាជរដ្ឋាភិបាល នៅពេលនេះបានធ្វើឡើង ចំពេលដែលបញ្ហាទាំងពីរនេះកក្រើកឡើង។
ដោយសង្កេតឃើញវិនិយោគិនដីសម្បទានសេដ្ឋកិច្ច និងប្រជាពលរដ្ឋតែងតែមានជម្លោះនឹងគ្នានោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់បញ្ជាអោយក្រសួងពាក់ព័ន្ធចុះពិនិត្យ និងដោះស្រាយ នៅតាមទីតាំងដីសម្បទានសេដ្ឋកិច្ចនានា ដែលមានទំនាស់រវាងប្រជាពលរដ្ឋ និងម្ចាស់វិនិយោគដីសម្បទាន។
បទបញ្ជាផ្ទាល់មាត់ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីថ្ងៃសុក្រទី ២៦ សីហា បានធ្វើឡើង ក្រោយពេលដែលវិវាទដីធ្លី តាមរយៈការវិនិយោគដីសម្បទានសេដ្ឋកិច្ច និងការវិនិយោគដីសម្បទានអភិវឌ្ឍន៍មានការរំជើបរំជួល។
របាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលបានផ្សព្វផ្សាយ ជាសាធារណៈ កាលពីពេលថ្មីៗកន្លងមកនេះ បានបង្ហាញថា ប្រជាជនជិត៥ម៉ឺនគ្រួសារធ្លាប់បានប៉ះពាល់ និងអាចប៉ះពាល់ដោយសារទំនាស់ដីធ្លី។ របាយការណ៍ដដែលបានបង្ហាញឲ្យឃើញថា ផ្ទៃដី ប្រមាណជា៥ភាគរយនៃផ្ទៃដីសរុបរបស់កម្ពុជាមានពាក់ព័ន្ធនឹងទំនាស់ ដីធ្លី។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានដកហូតដីសម្បទានសេដ្ឋកិច្ចពីវិនិយោគិនណាដែលមិនអនុវត្ត ការដោះស្រាយជូនប្រជាពលរដ្ឋ ដែលមានភូមិដ្ឋានយូរអង្វែង ក្នុងទីតាំងរបស់ខ្លួន។
ការព្រមានរបស់លោកនាយករដ្ឋមន្ត្រីទាក់ទងទៅនឹងដីសម្បទាន សេដ្ឋកិច្ចត្រូវបានស្វាគមដោយលោក អ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ប៉ុន្តែលោកសូមអំពាវនាវអោយប្រសាសន៍នេះត្រូវបានអនុវត្តដោយមាន ប្រសិទ្ធិភាព។
ក្រៅអំពីបញ្ហាដីសម្បទានសេដ្ឋកិច្ច លោកប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាអោយក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតត្រូវចុះទៅពិនិត្យ និងដោះស្រាយ ជាបន្ទាន់ចំពោះរោងចក្រសហគ្រាសណាដែលមានបុគ្គលិកកម្មករដួល សន្លប់ ដូចជាករណីរោងចក្រ M&V នៅក្នុងខេត្តកំពង់ឆ្នាំងជាដើម។
លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាធ្លាប់បានបញ្ជាក់ ប្រាប់ថា ចាប់តាំងពីដើមឆ្នាំ២០១១រហូតមកដល់ពេលនេះ កម្មកររោងចក្រកាត់ដេរជិត១ពាន់នាក់ហើយបានដួលសន្លប់។ លោក ជា មុន្នី ស្តីបន្ទោស មូលហេតុនៃការដួលសន្លប់គឺបណ្តាលមកពីស្ថានភាពការងារ និងទីកន្លែងការងារ៕

ឧបសម្ព័ន្ធទី៣
ហ៊ុន សែនព្រមានម្ចាស់ដីសម្បទានពីការដកហូតដីបើពុំដោះស្រាយជាមួយប្រជាពលរដ្ឋ ដែលរង ផលប៉ះពាល់
ច័ន្ទ 29 សីហា 2011 9:48 AM
ជាថ្មីម្ដងទៀត មេដឹកនាំប្រទេសកម្ពុជា បានដាក់ការព្រមានចំពោះក្រុមហ៊ុនឡាយណា ដែលទទួលបានសិទ្ធិគ្រប់គ្រងដីសម្បទានពីរដ្ឋ ក៏ដូចជាផ្ទៃដីដែលបានវិនិយោគពីរដ្ឋ ពួកគេ ត្រូវតែធ្វើការដោះស្រាយ រាល់បាតុភាពជាមួយប្រជាពលរដ្ឋទាក់ទងនិងដីរបស់ពួកគេ បើពុំនោះទេនឹងមានការដកហូតត្រឡប់មកវិញ។

ពលរដ្ឋរងគ្រោះដោយវិបត្តិដីធ្លីក្រោកតវ៉ា
សេចក្ដីថ្លែងការណ៍មួយ របស់គណៈរដ្ឋមន្ត្រី ដែលត្រូវបានសម្រេចឡើងនៅក្នុងកិច្ច ប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រ ចុងសប្ដាហ៍កន្លងទៅបានអះអាងថា ” សម្ដេច ហ៊ុន សែន បានណែនាំឲ្យក្រសួងកសិកម្ម ក្រសួងបរិស្ថាន និងក្រសួង រៀបចំដែនដី និង នគររូបនីយកម្មនិងសំណង់ ចុះពិនិត្យមើលនិងដោះស្រាយ បញ្ហានៅតាមទីតាំងដីសម្បទានសេដ្ឋកិច្ចនានា ដែលមានទំនាស់និងធ្វើ ឲ្យមានការស្រុះស្រួលគ្នា រវាងប្រជាពលរដ្ឋនិងក្រុមវិនិយោគិន ដែលផ្ដល់ប្រាក់ចំណូលដល់វិស័យកសិកម្ម ” ។ ដោយបានបន្ថែមថា នាយករដ្ឋមន្ត្រីខ្មែររូបនេះ បានព្រមានលប់ចោលដីសម្បទាន សេដ្ឋកិច្ចរបស់វិនិយោគិនណាដែលមិនដោះស្រាយបញ្ហាជូនប្រជា ពលរដ្ឋដែលមានភូមិដ្ឋានយូរអង្វែងនៅក្នុងតំបន់ទាំងនោះ។
នេះជាសេចក្ដីថ្លែង តបភ្លាមៗមួយ ខណៈដែលគេមើលឃើញការប្រើប្រាស់អំណាចផ្ដាច់ការក្នុងការ ឆក់ប្លន់យកដីធ្លីរបស់អ្នកភូមិ ដោយរដ្ឋអំណាច ហ៊ុន សែន កាន់តែធ្វើឲ្យពលរដ្ឋរងគ្រោះគាំទ្រលែង បាន  ហើយក្រោកឡើង បះបោរ តបតវិញ ដូចជាករណីនៅស្រុកឧត្តុង្គខេត្តកំពង់ស្ពឺ កាលពីចុងខែមិថុនា ដែលប្រជាពលរដ្ឋបានកាន់កាំបិត ពូថៅ ជំ ពាមកៅស៊ូ ដេញបាញ់កាប់ចាក់កម្លាំងអាជ្ញាធរ ដែល មកអនុវត្តន៍សាលក្រមរឹបអូសយកដីរបស់ពួកគាត់ ទៅ ឲ្យពួកនាយទុន ។ក៏ដូចគ្នាដែលមានការរិៈគន់ព្រមានខ្លាំងៗ ពីស្ថាប័នម្ចាស់ជំនួយ មាន ធនាគារពិភពលោក , ធនាគារអភិវឌ្ឍន៍អាស៊ីនិងការបោះឆ្នោតកាន់តែខិតជិតចូលមកដល់ផង នោះ៕

ឧបសម្ព័ន្ធទី៤
Global Witness ស្នើរដ្ឋាភិបាលពិចារណាមុនផ្ដល់ដីសម្បទានឲ្យសមាជិកព្រឹទ្ធសភា
Mekong-Post | décembre 15, 2011

(RFA/Sek Bandith) ២៧-កុម្ភៈ-១០: ប្រជាពលរដ្ឋ នាំ គ្នា តវ៉ា ប្រឆាំង នឹង ការ ឈូស ឆាយ ដី របស់ ក្រុមហ៊ុន ២ ដែល ជា របស់ លោក ឧកញ៉ា លី យ៉ុងផាត់ ស្ថិត នៅ ក្នុង ឃុំ អមលាំង ស្រុក ថ្ពង ខេត្ត កំពង់ស្ពឺ។ ប្រជាពលរដ្ឋ បាន អះអាង ថា ការ ឈូសឆាយ ដី របស់ ក្រុមហ៊ុន អភិវឌ្ឍន៍ នេះ គឺ ធ្វើ ឲ្យ ប៉ះពាល់ ដល់ ដី ស្រែ ចម្ការ របស់ ពួកគាត់។
ដោយ យន់ សាមៀន
មន្ត្រីអង្គការឃ្លាំមើលពិភពលោក (Global Witness) បានស្នើសុំឲ្យរដ្ឋាភិបាល ពិចារណាឲ្យបានច្បាស់លាស់ចំពោះការផ្ដល់សម្បទានដី និងធនធានធម្មជាតិមួយចំនួនទៅឲ្យសមាជិកព្រឹទ្ធសភាមកពីគណបក្ស ប្រជាជនកម្ពុជា ដើម្បីធានាឲ្យមានតម្លាភាព ហើយប្រាក់ចំណូលបានមកពីវិស័យទាំងនោះ នឹងក្លាយជាចំណូលក្នុងថវិកាជាតិ។
ការស្នើសុំនេះ ធ្វើឡើងបន្ទាប់ពីអង្គការនេះបានស៊ើបអង្កេតឃើញថា សមាជិកព្រឹទ្ធសភាមួយចំនួនមកពីគណបក្សប្រជាជនកម្ពុជា បានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ កេងប្រវ័ញ្ចសម្បត្តិធនធានធម្មជាតិ ហើយគណបក្សប្រជាជនកម្ពុជា នៅតែបន្តដាក់បញ្ចូលបេក្ខជនទាំងនោះ ឲ្យបន្តតំណែងរបស់ពួកគេក្នុងការបោះឆ្នោតព្រឹទ្ធសភា នៅពេលខាងមុខនេះ។
គណបក្សប្រជាជនកម្ពុជា បានរៀបចំបញ្ជីឈ្មោះបេក្ខភាពសមាជិកព្រឹទ្ធសភា ចំនួន ៥៧រូប ដើម្បីចូលរួមការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៣ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១២ ខាងមុខនេះ។ គណបក្សនេះបានសម្រេចរក្សាទុកបេក្ខជនសំខាន់ៗមួយចំនួនដែលក្រុម អង្គការឃ្លាំមើលធនធានធម្មជាតិ និងសិទ្ធិមនុស្ស បានរកឃើញថា ពួកគេបានជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស សិទ្ធិដីធ្លី និងធនធានធម្មជាតិ។ ក្នុងនោះមានលោក ឡៅ ម៉េងឃីន លោក ម៉ុង ឫទ្ធី និងលោក លី យ៉ុងផាត់។
អ្នកតាមដានសភាពការណ៍នៅកម្ពុជា សន្និដ្ឋានថា លោកទាំងបីអាចជាប់ឆ្នោតសម្រាប់នីតិកាលទី៣ នៅពេលខាងមុខនេះ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីថ្ងៃទី៧ វិច្ឆិកា បានទទួលយកបញ្ជីឈ្មោះបេក្ខជនរបស់គណបក្សប្រជាជនកម្ពុជា ដែលបានសម្រេចរក្សាទុកបេក្ខជនទាំងបីរូបនេះ បន្តតំណែងរបស់ពួកគេនៅក្នុងអាណត្តិទី៣។
មន្រ្តីសិទ្ធិមនុស្សធ្លាប់បានរិះគន់សមាជិកព្រឹទ្ធសភាមកពី គណបក្សប្រជាជនកម្ពុជា ថា បានប្រើប្រាស់អំណាចរបស់ពួកគេដើម្បីទន្ទ្រានយកដីពលរដ្ឋ និងបំផ្លាញធនធានធម្មជាតិនៅកម្ពុជា។
សមាជិកព្រឹទ្ធសភា លោក ឡៅ ម៉េងឃីន ដែលជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍តំបន់បឹងកក់ស៊ូកាគូ កំពុងរងការចោទប្រកាន់ពីការរំលោភដីពលរដ្ឋនៅបឹងកក់។ រីឯលោក លី យ៉ុងផាត់ បានពាក់ព័ន្ធនឹងការរំលោភយកដីពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ និងការបូមខ្សាច់ទៅលក់នៅប្រទេសសិង្ហបុរីដោយគ្មានតម្លាភាព។ លោក ម៉ុង ឫទ្ធី ប្រធានក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ក៏ជាប់ពាក់ព័ន្ធនឹងបញ្ហាបូមខ្សាច់ និងការនាំខ្សាច់ចេញទៅលក់នៅបរទេស។
បញ្ជីឈ្មោះបេក្ខជនសមាជិកព្រឹទ្ធសភារបស់គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោតបង្ហាញថា លោក ឡៅ ម៉េងឃីន ជាបេក្ខជនខេត្តកណ្ដាល។ លោក លី យ៉ុងផាត់ បេក្ខជនប្រចាំខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និងព្រះសីហនុ និងលោក ម៉ុង ឫទ្ធី ជាបេក្ខជននៅខេត្តតាកែវ កំពត និងកែប។
មន្ត្រីអង្គការឃ្លាំមើលពិភពលោក លោក ចច្ច បូឌិន (George Boden) កាលពីសប្ដាហ៍មុន បានស្នើសុំឲ្យរដ្ឋាភិបាលពិនិត្យឲ្យបានត្រឹមត្រូវ ប្រសិនមុនពេលផ្ដល់សម្បទានជាធនធានធម្មជាតិ សមាជិកព្រឹទ្ធសភាទាំងបីរូបនេះ ពីព្រោះតាមដានស៊ើបអង្កេតសកម្មភាពក្រុមហ៊ុនរបស់សមាជិកព្រឹទ្ធសភា ទាំងនោះ បង្ហាញថា ការបូមខ្សាច់យកទៅលក់នៅប្រទេសសិង្ហបុរី ធ្វើឡើងដោយលួចលាក់ ដោយគ្មានពីការដេញថ្លៃ និងគ្មានភស្តុតាងពីការផ្ដល់ប្រាក់ចំណូលទៅក្នុងថវិកាជាតិ។
លោកបញ្ជាក់បញ្ហាពុករលួយក្នុងវិស័យធនធានធម្មជាតិនៅតែបន្តកើតឡើង៖ «បច្ចុប្បន្ន នេះ ទម្រង់នៃការកេងប្រវ័ញ្ចធនធានធម្មជាតិ គឺឋិតនៅលើកណ្តាប់ដៃរបស់ក្រុមអ្នកមានអំណាចមួយក្រុម កំពុងកេងប្រវ័ញ្ចធនធានធម្មជាតិសម្រាប់ការមានបានរបស់ខ្លួន ហើយអំពើពុករលួយកំពុងកើតយ៉ាងខ្លាំង។ អំពើទាំងនេះនៅមិនទាន់មានការកែប្រែឡើយ»។
លោក ចច្ច បូឌិន បន្ថែមទៀតថា ក្នុងចំណោមសមាជិកព្រឹទ្ធសភាទាំងបីនាក់នេះ លោក ឡៅ ម៉េងឃីន ជាបុគ្គលមានឈ្មោះអាក្រក់ជាងគេបំផុត ដោយសារជាមនុស្សស្និទ្ធនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយលោក ឡៅ ម៉េងឃីន បានពាក់ព័ន្ធនឹងបញ្ហាជាច្រើនក្នុងវិស័យរ៉ែ ដីសម្បទាន ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ និងការបង្ខំបណ្ដេញពលរដ្ឋចេញពីតំបន់បឹងកក់។
កាលពីថ្ងៃអង្គារ ទី១៣ ខែធ្នូ លោក ហ៊ុន សែន បានសន្យាជាថ្មីម្ដងទៀតថា នឹងបំបាត់ការកាប់បំផ្លាញព្រៃឈើ និងនាំជនសង្ស័យមកកាត់ទោស ប្រសិនបើពួកគេនៅបន្តកាប់បំផ្លាញព្រៃឈើ។
លោក ចច្ច បូឌិន បានអះអាងថា តាមរបាយការណ៍អង្គការ Global Witness បង្ហាញថា មន្ត្រីពាក់ព័ន្ធនឹងការបំផ្លាញព្រៃឈើ និងធនធានធម្មជាតិ ច្រើនជាមន្រ្តីនៅជុំវិញលោក ហ៊ុន សែន។
ទោះបីមានការចោទប្រកាន់ពីអំពើពុករលួយ និងបំផ្លាញធនធានធម្មជាតិក៏ដោយ ក៏បេក្ខជនសមាជិកព្រឹទ្ធសភាទាំងបីរូប នៅតែអាចចូលរួមការបោះឆ្នោតបានដដែល។
អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា បានឲ្យដឹងថា បេក្ខជនទាំងបីរូបនឹងអនុញ្ញាតឲ្យចូលរួមការបោះឆ្នោត ដោយសារពួកគេគ្មានពិរុទ្ធភាពអ្វីឡើយ៕

ឧបសម្ព័ន្ធទី៥
ដីសម្បទានសេដ្ឋកិច្ច១២កន្លែងត្រូវរដ្ឋដកហូត ខណៈបន្តអង្កេតក្រុមហ៊ុនដទៃទៀត
Thursday, 07 April 2011 16:21
ឌិត សុខធី
ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ បានថ្លែងថា លោកបានដកហូតដីសម្បទានសេដ្ឋកិច្ចពីក្រុមហ៊ុនចំនួន ១២ កាលពីថ្ងៃពុធ ទី០៦ មេសាម្សិលមិញ ហើយបានណែនាំឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ បន្តអង្កេតលើករណីសម្បទានសេដ្ឋកិច្ចដទៃ ដែលនៅតែមិនត្រូវគេអភិវឌ្ឍអ្វីសោះរហូតមកដល់ពេលនេះ។
ថ្លែងនៅក្នុងសន្និបាតបូកសរុបការងារប្រចាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឯសាកលវិទ្យាល័យភូមិន្ទកសិកម្មចម្ការដូង នៅថ្ងៃព្រហស្បតិ៍ ទី០៧ មេសានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ម្សិលមិញ [ថ្ងៃពុធ ទី០៦ មេសា] តាមសំណើរបស់ក្រសួងកសិកម្ម ខ្ញុំបានលុបចោល ១២ក្រុមហ៊ុន[ដែលបានទទួលដីសម្បទានសេដ្ឋកិច្ច]»។
លោក ហ៊ុន សែន បានថ្លែងឲ្យដឹងថា ក្រុមហ៊ុនមួយចំនួន មិនបានអភិវឌ្ឍនៅលើដីសម្បទានសេដ្ឋកិច្ច ដែលរដ្ឋបានផ្តល់ឲ្យនោះឡើយ ខណៈក្រុមហ៊ុនមានដើមទុនគ្រប់គ្រាន់សម្រាប់ប្រកបអាជីវកម្ម បែរជាពុំមានដីសម្រាប់អភិវឌ្ឍ។ លោកថ្លែងថា៖ «អ្នកដែលសុំបានដី យកដីទៅទុកមិនធ្វើការដាំដុះ ក្នុងពេលដែលក្រុមហ៊ុនមានទុនពិតប្រាកដ អត់មានដីដាំដុះ។ អីចឹងបញ្ហាវាខ្ទាស់គ្នាត្រង់ហ្នឹង»។
លោក ហ៊ុន សែន បានណែនាំដល់មន្ត្រីពាក់ព័ន្ធ ឲ្យប្រែក្លាយដីសម្បទានសេដ្ឋកិច្ចទាំងនោះ ទៅជាដីសម្បទានសង្គមកិច្ចដល់ប្រជាពលរដ្ឋក្រីក្រ អ្នកគ្មានដីធ្លី និងជនពិការ៕
ឯកសារយោង
  ច្បាប់ភូមិបាល ឆ្នាំ២០០១
  ច្បាប់ស្តីពីសម្បទាន ឆ្នាំ២០០៧
  អនុក្រឹត្យលេខ ១១៨ ស្តីពីការគ្រប់គ្រងដីរដ្ឋ ឆ្នាំ២០០៥
  អនុក្រឹត្យលេខ ១៤៦អនក្រ. បក ស្តីពីសម្បទានដីសេដ្ឋកិច្ច ឆ្នាំ២០០៥
  អនុក្រឹត្យលេខ ១៣១ ស្តីពីការកែសម្រួលអនុក្រឹត្យ ស្តីពីសម្បទានដីសេដ្ឋកិច្ចឆ្នាំ២០០៥, ឆ្នាំ២០០៨
  សារណាបញ្ចប់ការសិក្សារបស់និស្សិត លីន ច័ន្ទកក្កដា និងហ៊ូរ ស្រីនិត្យ ស្តីពីសម្បទានដីសេដ្ឋកិច្ច, ដឹកនាំដោយសាស្ត្រាចារ្យ ញាន វណ្ណៈ
  សារណាបញ្ចប់ការសិក្សារបស់និស្សិត អំ សំអាត ឈាវ ហួឡាយ ណុច ស៊ីណាច និងព្រះតេជគុណ លឹម ប៊ុនលី ស្តីពីសម្បទានដីសេដ្ឋកិច្ច, ដឹកនាំដោយ សាស្ត្រាចារ្យ សន សោភ័ណ
  http://www.khmer.rfi.fr/Hun%20Sen_want_to_confiscat_land_concession_from_investors
  http://www.maff.gov.kh/km/news/156-397.html
  http://www.mekong-post.com/?p=8627
  http://postkhmer.com/index.php?option=com_content&view=article&id=55902:2011-04-07-09-23-23&catid=58:online-edition&Itemid=102

កិច្ចព្រមព្រៀងទៅលើទស្សនៈវិស័យពាក់ព័ន្ធនឹងជំនួញនៃសិទ្ធិកម្មសិទ្ធិបញ្ញា (TRIPS Part 2)



សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ
និង វិទ្យាសាស្ត្រសេដ្ឋកិច្ច
Royal University of Law and Economic

មុខវិជ្ជាៈ នីតិកម្មសិទ្ធិបញ្ញា

ប្រធានបទៈ កិច្ចព្រមព្រៀងទៅលើទស្សនៈវិស័យពាក់ព័ន្ធនឹងជំនួញនៃសិទ្ធិកម្មសិទ្ធិបញ្ញា ផ្នែកទី២ (TRIPS)

ណែនាំដោយសាស្ត្រាចារ្យៈ សន សោភ័ណ

សា្រវជ្រាវ និងរៀបរៀងដោយៈ ក្រុមទី២ (L4A3)

និស្សិត ឈុន មុនីឧត្តម
និស្សិត ញ៉ើន សុវុទ្ធី
និស្សិត សោម កញ្ញា
និស្សិត លឹម សេងឡាំ
និស្សិត ជិន ដួងចន្ទ្រាកែវល័ក្ម្ស៉ីនារីរតន៍


ឆ្នាំសិក្សាៈ ២០១១-២០១២

មាតិកា

សេចក្តីផ្តើម ទំព័រទី១
ជំពូកទី១: ការអនុវត្តដោយបង្ខំនូវសិទ្ធិកម្មសិទ្ធិបញ្ញា ទំព័រទី២
ផ្នែកទី១: ការអនុវត្តដោយបង្ខំដោយនីតិវិធីរដ្ឋប្បវេណី ទំព័រទី៣
កថាភាគទី១: កាតព្វកិច្ច ទំព័រទី៣
កថាភាគទី២: រដ្ឋបាល ទំព័រទី៧
ផ្នែកទី២: ការអនុវត្តដោយបង្ខំដោយនីតិវិធីព្រហ្មទណ្ឌ ទំព័រទី១០
ជំពូកទី២: នីតិវិធីនៃការផ្តល់សច្ចាប័ន និងការការពារលើសិទ្ធិកម្មសិទ្ធិបញ្ញា ទំព័រទី១១
ផ្នែកទី១: ការទទួលយក និងការការពារស្តីពីកម្មសិទ្ធិបញ្ញា និង
នីតិវិធីដែលពាក់ព័ន្ធនឹង Inter Partes ទំព័រទី១១
កថាភាគទី១: កាតព្វកិច្ចការពារ និងផ្សះផ្សា ទំព័រទី១២
កថាភាគទី២: ចំណាត់ចែងចំពោះភាពតភ្ជាប់ ទំព័រទី១៣
ផ្នែកទី២: ការបែងចែកបញ្ចប់ លើការរៀបចំស្ថាប័ន ទំព័រទី១៤
សេចក្តីសន្និដ្ឋាន ទំព័រទី២០
ឯកសារយោង ទំព័រទី២១
កិច្ចព្រមព្រៀងទៅលើទស្សនៈវិស័យពាក់ព័ន្ធនឹងជំនួញនៃសិទ្ធិកម្មសិទ្ធិបញ្ញា ផ្នែកទី២ (TRIPS)
សេចក្តីផ្តើម
ការអភិវឌ្ឍជាកត្តាចលករដែលបានជម្រុញគ្រប់វិស័យឆ្ពោះទៅរក ទស្សនៈវិស័យថ្មី រួមបញ្ចូលទាំងកំណែទម្រង់ជាច្រើននៅលើសកលលោកយើងនេះ។ ការរីកចម្រើនទាំងនោះ គេក៏ឃើញមានការស្តែងឡើងនូវសម្ភារៈថ្មីប្លែកៗ ជាច្រើន ដែលជាសក្ខីកម្មនៃភាពរីកចម្រើនផ្នែកបញ្ញាស្មារតី ដែលជាធាតុស្នូលនៃការវិវត្តន៍ទាំងនោះ។ ស្ថិតក្នុងគោលបំណងការពារពីការរំលោភបំពាន នូវកម្មសិទ្ធិបញ្ញារបស់អ្នករកឃើញដំបូង សកលលោកបាន បង្កើតនូវលិខិតបទដ្ឋានអន្តរជាតិ និងថ្នាក់ជាតិជាច្រើន ដែលបានក្លាយខ្លួនជារនាំងការពារ ពីការរំលោភបំពានទាំងនោះ ដែលមួយក្នុងចំណោមនោះ មានកិច្ចព្រមព្រៀងទៅលើទស្សនៈវិស័យពាក់ព័ន្ធនឹងជំនួញនៃសិទ្ធិកម្មសិទ្ធិបញ្ញា ដែលជាភាសារអង់គ្លេសសរសេរថា Agreement on Trade-Related Aspects of Intellectual Property Rights (TRIPS)។ តែដោយសារតែប្រធានបទយើងខ្ញុំ មិនត្រូវបានគ្របដណ្តប់ទាំងស្រុងលើ កិច្ចព្រមព្រៀង TRIPS នោះទេ ពោល យើងខ្ញុំនឹងធ្វើការសិក្សាលម្អិតទៅលើ (ជំពូកទី១) ការអនុវត្តដោយបង្ខំនូវសិទ្ធិកម្មសិទ្ធិបញ្ញា និង(ជំពូកទី២) នីតិវិធីនៃការផ្តល់សច្ចាប័ន និងការការពារលើសិទ្ធិកម្មសិទ្ធិបញ្ញា។
ដោយសារតែ ការសិក្សាទៅលើប្រធានបទនេះ ត្រូវបានផ្តោតសំខាន់ទៅលើ ផ្នែកខាងក្រោយនៃកិច្ចព្រមព្រៀង ដែលជាបច្ច័យនាំឲ្យមានការពិបាកយល់បន្តិចទៅលើការសិក្សាលើប្រធានបទនេះ។ ទោះប្បីជាយ៉ាងនេះក្តី ក្រុមយើងខ្ញុំមានក្តីសង្ឃឹមថា ការសិក្សាស្រាវជ្រាវទៅលើប្រធានបទនេះ នឹងផ្តល់នូវចំណេះដឹងបន្ថែមអំពីកិច្ចព្រមព្រៀង TRIPS ស្តីពីការអនុវត្តដោយបង្ខំ ការផ្តល់សច្ចាប័ន និងការការពារលើសិទ្ធិកម្មសិទ្ធិបញ្ញានេះ។
ជំពូកទី១: ការអនុវត្តដោយបង្ខំនូវសិទ្ធិកម្មសិទ្ធិបញ្ញា
អ្នកគាំទ្រកិច្ចព្រមព្រៀង TRIPS នៅកិច្ចពិភាក្សាអ៊ុយរ៉ាហ្គាយរ៉ោន បានព្រួយបារម្ភមិនមែនតែទៅលើ សារៈសំខាន់នៃមាត្រដ្ឋាន IPRs កម្រិតទាមទារដែលអាចទទួលយកបាននោះទេ ប៉ុន្តែវាក៏ត្រូវបានគេគិតផងដែរ អំពីទម្រង់ជាសារវន័្តរបស់វា។ ដូចដែលបាន គូសបញ្ជាក់ខាងលើ ចរឹកលក្ខខណ្ឌដើមរបស់កិច្ចព្រមព្រៀង TRIPS មានលក្ខណៈដូចទៅនឹងសិទ្ធិឯកជន ហើយការកំណត់នូវអ្នកកាន់កាប់សិទ្ធិឯកជននេះ ត្រូវបានទទួលខុសត្រូវសម្រាប់ការស្វែងរក នូវការអនុវត្តដោយបង្ខំ នូវសិទ្ធិទាំងនោះ។ មិនតែប៉ុណ្ណោះ ម្ចាស់សិទ្ធិមានសិទ្ធិ ក្នុង (ផ្នែកទី១) ការអនុវត្តដោយបង្ខំដោយផ្អែកទៅលើនីតិវិធីរដ្ឋប្បវេណី ឬក៏ (ផ្នែកទី២) ការអនុវត្តដោយបង្ខំដោយនីតិវិធីព្រហ្មទណ្ឌ ក្នុងករណីដែលមានការរំលោភបំពានពីសំណាក់តតីយជន មកលើសិទ្ធិរបស់ខ្លួន។ ដូចមានចែងនៅក្នុងមាត្រា ៤១ នៃកិច្ចព្រមព្រៀង TRIPS ថា រដ្ឋសមាជិកទាំងអស់នៃកិច្ចព្រមព្រៀង ត្រូវធានាថា គ្មានការប៉ះពាល់ដល់នីតិវិធីនៃផ្នែកណាមួយដែលស្ថិតនៅ ក្នុងច្បាប់នេះឡើយ។ សកម្មភាពទាំងអស់នេះ ត្រូវបានអនុញ្ញាតឲ្យមានការប្រឆំាងទៅនឹងបណ្តឹងខ្លះៗ ដែលពាក់ព័ន្ធទៅនឹងការការពារសិទ្ធិលើទ្រព្យរបស់ពួកគេ។ នីតិវីធីទាំងនេះ បានរីករាលដាលដល់ ឥរិយាបថ ដូចជា ការគេចវេះ ការបង្កើតអ្វីមួយឡើងដើម្បីទប់ស្កាត់ដោយស្របច្បាប់ ក្នុងការការពារ ពីការបោកបញ្ឆោត។ ការព្រួយបារម្ភលើនីតិវិធី ពីការបង្ខិតបង្ខំពីសំណាក់ពួករំលោភបំពានសិទ្ធិលើទ្រព្យ ដើម្បីយកមកប្រកួតប្រជែងមានលក្ខណះសមភាព និង ស្មោះត្រង់។ គ្មានហេតុផលណាដែលត្រូវឲ្យតម្លៃ ដែលបានកំណត់ពេលវេលា ឫគ្មានមូលហេតុណាដែលនាំឲ្យពួកគេសុំពន្យាពេលបានទេ។ សេចក្តីសំរេចក្នុងករណីមួយសមស្រប ឫទទួលយកបាន តាមរយះការកំណត់នូវហេតុផល សំខាន់ៗ ដែលត្រឹមត្រូវតាមច្បាប់។ យ៉ាងហោចណាស់ ពួកគេត្រូវអនុវត្តនូវគោលដៅរបស់ខ្លួន ឲ្យបានស្របតាមផ្នែកមួយនៃនីតិវិធី ដែលមិនមានការអនុញ្ញាតឲ្យមានការពន្យាពេលឡើយ ហើយក្នុង សេចក្តីសំរេចក្នុងករណីសមស្រប គឺ បានផ្អែកលើភស្តុតាងសំខាន់ក្នុងការគោរព ដើម្បីផ្តល់ឪកាស ជាទីពេញចិត្ត។ វិធីសាស្រ្ត និង ធ្វើការបកស្រាយឡើងវិញដោយមានការអនុញ្ញាតពីច្បាប់ដើម្បីធ្វើការវិនិច្ឆ័យ នៃសេចក្តីសំរេចចុងក្រោយរបស់ប្រព័ន្ធគ្រប់គ្រង ហើយកម្មវត្ថុនៃយុត្ថាធិការ របស់ច្បាប់នៃសមាជិក នីមួយៗ មានការព្រួយបារម្ភលើករណីសំខាន់មួយ។ ជាការពិតណាស់ ច្បាប់ត្រូវតែមានលក្ខណះយុត្តិធម៌ ក្នុងការវិនិច្ឆ័យដោយសមហេតុផល។ ការយល់ឃើញថា ផ្នែកនេះមិនមានបង្កើតឲ្យពាក់ព័ន្ធនិងការទាមទារបំណុល ដែលជាមូលហេតុ មួយនៃការបង្ខិតបង្ខំសិទ្ធិលើទ្រព្យរបស់បុគ្គល ហើយស្ថិតនៅក្រោមការវិនិច្ឆ័យ ព្រមទាំងមានចែងក្នុង គោលការណ៏ទូទៅ។ សមាជិកទាំងអស់មិនត្រូវបានចាប់បង្ខំដោយច្បាប់ឡើយ និង មិនតំរូវឲ្យមានការ គោរពក្នុងការធានារវាង ការបង្ខិតបង្ខំសិទិ្ធលើទ្រព្យរបស់បុគ្គល និង ការបង្ខំឲ្យគោរពនូវគោលការណ៏ ទូទៅឡើយ។
ផ្នែកទី១: ការអនុវត្តដោយបង្ខំដោយនីតិវិធីរដ្ឋប្បវេណី
នៅក្នុងនីតិវិធីនៃការអនុវត្តដោយបង្ខំ ដោយយោងទៅលើនីតិវិធីរដ្ឋប្បវេណី ដែលត្រូវបានបើកទូលាយនូវសិទ្ធិចំពោះ ម្ចាស់សិទ្ធិក្នុងការដាក់ពាក្យបណ្តឹងពីការរំលោភបំពាននូវសិទ្ធិរបស់ខ្លួន ដែលម្ចាស់សិទ្ធិអាចធ្វើឡើងតាមរយៈ (កថាភាគទី១) ការអនុវត្តដោយបង្ខំដោយកាតព្វកិច្ច និង(កថាភាគទី២) ការអនុវត្តដោយបង្ខំដោយផ្នែករដ្ឋបាល។
កថាភាគទី១: កាតព្វកិច្ច
នៅក្នុងកថាភាគទី១ ដែលបានលើកឡើងអំពីកាតព្វកិច្ចនៅត្រង់នេះ ត្រូវបានគូសបញ្ជាក់ ចាប់ពីមាត្រា៤២ នៃកិច្ចព្រមព្រៀង TRIPS រហូតដល់មាត្រា៤៨ ដែលត្រូវបានផ្តោតសំខាន់ទៅលើ យុត្តិធម៌ និងនីតិវិធីប្រកបដោយសមធម៌ ភស្តុតាង អធិបញ្ជា ព្យសនកម្ម មធ្យោបាយដោះស្រាយដទៃទៀត សិទ្ធិនៃពត៌មាន និងការជួសជុលការខូចខាតរបស់ចុងចោទ។
យុត្តិធម៌ និងនីតិវិធីប្រកបដោយសមធម៌ ត្រូវបានកំណត់ទៅលើ សមាជិកនៃកិច្ចព្រមព្រៀងទាំងអស់ ត្រូវបានផ្តល់តាមការវិនិច្ឆ័យក្នុងបណ្តឹងរដ្ឋប្បេវណី ដែលជាការព្រួយបារម្ភ ចំពោះការបង្ខិតបង្ខំសិទ្ធិ លើទ្រព្យរបស់រូបវ័ន្តបុគ្គលដោយអនុលោមតាមកិច្ចព្រមព្រៀងនេះ។ ចុងចោទ និង មានសិទ្ធិសសេរនូវចំនុចសំខាន់ឲ្យស្របតាមពេលវេលា ហើយព្រមទាំងបញ្ជាក់ឲ្យបានលំអិតអំពី មូលដ្ឋានដែលជាភស្ថុតាងសំរាប់ធ្វើការប្តឹងតវ៉ា។ សមាជិកទាំងអស់ ត្រូវមានអ្នកតំណាង ដើម្បីចូលរួម ពិភាក្សាតាមផ្លូវច្បាប់ដោយឯករាជ្យ ហើយមិនមានការគាបសង្កត់ដាក់បន្ទុកលើអ្នកណាមួយនោះទេ ។ បណ្តឹងតវ៉ា ត្រូវបានបង្ហាញតាមលក្ខណៈសមស្រប គោរពទៅតាមនីតិវិធីនៃច្បាប់ និងមានការបញ្ជាក់ ពីភស្តុតាងត្រូវតែទាក់ទងនិងបណ្តឹងតវ៉ានេះ។ នីតិវិធីក៏បានផ្តល់អត្ថន័យ និង ពត៌មានលំអិត ហើយគ្មានហេតុផលផ្ទុយពីរដ្ឋធម្មនុញ្ញឡើយ។
ភស្ថុតាង ត្រូវការវិនិច្ឆ័យស្របច្បាប់ និង ត្រូវបានអនុញ្ញាតដោយច្បាប់ ពេលដែលផ្នែកណាមួយ ដែលជា មូលហេតុពាក់ព័ន្ធនិងភស្ថុតាង នោះ បណ្តឹងតវ៉ា ត្រូវមានភស្ថុតាងភា្ជប់មកជាមួយដើម្បីចង្អុលបង្ហាញ ដែលមានការប្តឹងជំទាស់ទៅលើផលិតផលដែលជាកម្មវត្ថុ។ បញ្ហាក្នុងករណីនៅក្នុងស្ថានភាព ត្រូវបានរក្សាជាសម្ងាត់។ ផ្នែកមួយនៃវិធីសាស្រ្ត គឺ ការរកអ្នកស្ម័គ្រចិត្ត ឫគ្មានហេតុផលល្អណាដើម្បីបដិសេធក្នុង ការចូល ឫអ្វីផ្សេងទៀតដែលមិនចាំបាច់ដើម្បីទាញហេតុផលក្នុងពេលមួយសមរម្យ ឫមានការរារាំង ក្នុងការចុះហត្ថលេខានៃនីតិវិធី ទាក់ទង់ការបង្ខិតបង្ខំ។ សមាជិកមួយ ប្រហែលជាបានយល់ ព្រមលើ ការវិនិច្ឆ័យដោយស្របច្បាប់ ដែលបានអនុញ្ញាតដោយច្បាប់ ដើម្បីបង្កើតលើកដំបូង និង សេចក្តីសំរេចចុងក្រោយ។ ការយល់ព្រម ឫការបដិសេធនៅលើមូលដ្ឋាននៃការផ្តល់ពត៌មានមិនសមស្របរបស់ពួក គេ។
អធិបញ្ជា គឺជាអំណាចវិនិច្ឆ័យស្របច្បាប់ និង ត្រូវអនុលោមតាមបទបញ្ជាទាក់ទងនឹងផ្នែកណាមួយ ដើម្បី ឈប់ប្តឹងពីការរំលោភបំពាន ។ ការការពារបានរាប់បញ្ជូលក្នុងបណ្តុំពាណិជ្ជកម្ម ក្នុងសេចក្តីបង្គាប់ របស់ពួគគេនៃ ការនាំចូលនូវទំនិញ ដើម្បីដោះស្រាយនូវការរំលោភបំពានលើសិទ្ធិរបស់បុគ្គល ភ្លាមៗនោះអតិថិជនបានយល់ច្បាស់ពីទំនិញកាន់តែច្បាស់។ សមាជិកមិនចាំបាច់ ព្រមព្រៀងគ្នា ដូចជា ស្នាដៃ ក្នុងការគោរពលើការការពារ ការសងបំណុល ឫបទបញ្ជាធ្វើឡើងមុន ដោយមានការយល់ដឹង និង អាចឲ្យហេតុផលបាននៅជុំវិញបញ្ហាដែលកើតឡើង ក្នុងការបង្ខិតបង្ខំសិទ្ធិលើទ្រព្យបុគ្គល។ គ្មានកម្មវត្ថុណាផ្សេងនែផ្នែកនេះ និងបានផ្តល់ឲ្យដោយអនុលោមតាមផ្នែកទី២ នៃការប្រើអាស័យដ្ឋានរដ្ឋាភិបាលឫតតិយជន ដោយរដ្ឋាភិបាលគ្មានការអនុញ្ញាតឲ្យមានសិទ្ធិកាន់កាប់លើទ្រព្យ។ សមាជិកទាំងអស់បានកំណត់នូវអធិបញ្ជារដែលមានប្រយោជន៏ ក្នុងការប្រឆំាង ដូចជា ការសងប្រាក់លើទ្រព្យវត្ថុមានតម្លៃ ដោយមានចែងក្នុងអត្ថបទ(h) នៃមាត្រា៣១ ។ ក្នុងករណីផ្សេងៗទៀត គឺជាផ្នែកមួយស្ថិតក្រោម និងផ្តល់ឲ្យនូវអធិបញ្ជារមិនភ្ជាប់ខ្លួនទៅនឹងច្បាប់របស់សមាជិកនីមួយៗនោះទេ គឺមានការប្តឹងតាមផ្លួវច្បាប់ និង ការទាមទារផលប្រយោជន៏របស់បុគ្គល។
ព្យសនកម្ម គឺជាការវិនិច្ឆ័យទៅលើភាពខូចខាតរបស់កម្មសិទ្ធិករ។ អំណាចវិនិច្ឆ័យ គឺត្រូវបានអនុលោមតាមច្បាប់ ដែលស្តីពីសិទ្ធិកាន់កាប់ និង មានការបង្កព្យសនកម្មប៉ះពាល់ដល់សិទ្ធិ មានន័យថាការរំលោភបំពានរបស់បុគ្គលទៅលើ សិទ្ធិលើទ្រព្យរបស់រូបវ័ន្តបុគ្គល ដែលអ្នករំលោភបំពានបានដឹងច្បាស់ និង មានការយល់ដឹងមុន។ អំណាចវិនិច្ឆ័យត្រូវបានអនុញ្ញាតដោយច្បាប់ផងដែរ ដោយអ្នករំលោភបំពាន បានចំណាយ សោហ៊ុយលើសិទ្ធិកាន់កាប់ និង រាប់បញ្ចូលទាំងថ្លៃឈ្នួលជួលមេធាវីដែរ។ ក្នុងករណីមួយសមរម្យ សមាជិកទាំងអស់ ប្រហែលអនុញ្ញាតឲ្យមានការវិនិច្ឆ័យស្របច្បាប់ ដើម្បីបញ្ជាទៅគ្រប់ស្ថាប័នដែលពាក់ព័ន្ធក្នុងការបង្កព្យសនកម្មពីជនល្មើស ឬគ្មានហេតុផលអាចប្តឹងបាន។
មធ្យោបាយដោះស្រាយដទៃទៀត គឺជាការរៀបចំបង្កើត ដែលបង្កលក្ខណះប៉ះពាល់ដោយជនរំលោភបំពាន ការវិនិច្ឆ័យស្រប ច្បាប់ និង ត្រូវបានរៀបចំនូវមុខទំនិញដែលពួកគេបានស្វែងរកឃើញ ពីការរំលោភបំពាននោះដោយ គ្មានការទូទាត់នូវទំនិញតិចតួចឡើយ ការបោះបង់ចោលនូវទំនិញក្នុងផ្នែកមួយនៃពាណិជ្ជកម្ម សកម្មភាព ដោយដៃ ដែលជាសិទ្ធិកាន់កាប់ ឫុផ្ទុយពីរដ្ឋធម្មនុញ្ញ ត្រូវបានចាត់ទុកថាជាការបំផ្លាញ។
ការវិនិច្ឆ័យស្របច្បាប់ ត្រូវបានអនុញ្ញាតផងដែរ លើអចនវត្ថុ ផ្នែកនៃគ្រឿងសំភារះ និង ប្រដាប់ប្រដាច្រើនលើសលុប ហើយត្រូវបាបង្កើត និង មានការរំលោភពីអ្នកប្រើផងដែរ។
សិទ្ធិនៃពត៌មាន មានន័យថា សមាជិកទាំងអស់ត្រូវបានផ្តល់ នូវអំណាចស្របច្បាប់ និង មិនត្រូវបានជ្រៀតជ្រែកពីសំណាក់ បុគ្គលណាមួយ។ ការផ្តល់ដំណឹង ពីការរំលោភសិទ្ធិកាន់កាប់របស់បុគ្គលទៅឲ្យតតិយជនដើម្បីដោះស្រាយ បញ្ហានេះ ដូចជា បញ្ហាលើផលិតផល បញ្ហាសេវាកម្ម និង ការចែកចាយផលិតផលរបស់ពួកគេ។
ការជួសជុលការខូចខាតរបស់ចុងចោទ គឺជាការវិនិច្ឆ័យស្របច្បាប់ និង ត្រូវបានអនុញ្ញាតឲ្យបង្កើតឡើង ឲ្យមានរបៀបរៀបរយនៃផ្នែកណាមួយដែលមានសំណើធ្វើឡើងពីគូភាគីដើម្បីទាមទារ និង បង្ខិតបង្ខំ បោកបញ្ឆោតរំលោភលើក្រមនីតិវិធី ដើម្បី កំណត់នូវកំហុសរបស់ភាគីដែលបានចូលរួម ឫដាក់ទោសឲ្យសមល្មមទៅនឹង ការបង្កព្យសនកម្ម។ ការវិនិច្ឆ័យស្របច្បាប់ និង ត្រូវបានអនុញ្ញាតផងដែរ ទៅនឹង ការដាក់ពាក្យសុំ ដែលចុងចោទត្រូវបានចំណាយសោហ៊ុយសង ព្រមទាំងរាប់បញ្ជូលទាំងតំលៃជួលមេធាវីដែរ។ ក្នុងការគោរពឋានានុក្រមនៃច្បាប់ ត្រូវបានការការពារ ឫមានការបង្ខិតបង្ខំសិទ្ធិលើទ្រព្យរបស់បុគ្គល សមាជិកនិងត្រូវបានលើកលែងជាសាធារណៈដោយស្របច្បាប់ ហើយមានការទទួលខុស ត្រូវដោយអាជ្ញាធរ រួមជាមួយនិងការជឿជាក់ថា ការនាំយកទំនិញ ត្រូវបានអនុលោមទៅតាមច្បាប់។
កថាភាគទី២: រដ្ឋបាល
ដោយឡែកការអនុវត្តដោយបង្ខំតាមរយៈ រដ្ឋបាលត្រូវបានកំណត់នៅក្នុងមាត្រា៤៩ នៃកិច្ចព្រមព្រៀង TRIPS ដោយបានកំណត់មកថា ទំហំនៃបណ្តឹងពាក់ព័ន្ធទៅនិង អធិបញ្ជារមួយចំនួន អាចរៀបចំឲ្យមានជាលទ្ធផលនៃការចាត់ចែង នីតិវិធីក្នុងករណីសមស្របមួយ ដូចក្នុងខ្លឹមសារនៃផ្នែកនេះ។
បន្ថែមពីលើនេះទៅទៀត កិច្ចព្រមព្រៀង TRIPS នៅក្នុងផ្នែកទី៣ បានកំណត់ នូវការកំណត់ជាបណ្តោះអាសន្ន នៅក្នុងលក្ខខណ្ឌមួយចំនួន នៅក្នុងកិច្ចព្រមព្រៀង ដែលបាន ចែងនូវសមត្ថកិច្ចចម្បង ត្រូវបានប្រគល់ឲ្យ ស្ថាប័នតុលាការ។ .អំណាចវិនិច័្ឆយត្រូវបានអនុញ្ញាតឡើងដើម្បីរៀបចំឲ្យទាន់ពេល ហើយជះឥទិ្ធពល ដល់ការវាស់ស្ទង់ ជាបណ្តោះអាសន្នដូចខាងក្រោម:
  ការពារពីការរំលោភបំពានសិទ្ធិលើទ្រព្យរបស់រូបវ័ន្តបុគ្គល និង បានការពារដោយធ្វើ ពាណិជ្ជកម្ម ក្នុងការអនុវត្តយុត្ថាធិការលើទំនិញសំខាន់។
  បង្កាពីការរំលោភបំពានរបស់បុគ្គលតាមរយះ ភស្តុតាងមានទំនាក់ទំនងទៅនឹងបុគ្គល។
អំណាចវិនិច្ឆ័យ និង ត្រូវបានអនុញ្ញាត លើការវាស់ស្ទង់ជាបណ្តោះអាសន្ន ឲ្យបានត្រឹមត្រូវ ហើយព្រមទាំងមានការពន្យាពេល ដូចជា ការឲ្យកើតមានឡើងនូវសិទ្ធិកាន់កាប់ ឬបង្ហាញពីភស្តុតាងដែលបង្កឲ្យមានព្យសនកម្ម។ ការវិនិច្ឆ័យដោយស្របច្បាប់ និង ត្រូវបានអនុញ្ញាតដើម្បីបំពេញតំរូវការក្នុងការប្រមូល ភស្ថុតាង មកបញ្ជាក់ពីពួកគេផ្ទាល់ និង មានសិទ្ធិការពារចុងចោទ ពីសំណាក់បោកបញ្ឆោត។ ការកំណត់ជាបណ្តោះអាសន្ន វាអាចនាំឲ្យយើងកំណត់នូវមូលហេតុសំខាន់ៗ ទាក់ទង និង ការរំលោភបំពានខុសច្បាប់ ហើយត្រូវបានផ្តល់ភស្ថុតាងចាំបាច់ បញ្ជាក់ពីភាពស្មោះត្រង់របស់ចុងចោទ។ ការដាក់ពាក្យសុំ និង តំរូវឲ្យមានការចែករំលែកនូវពត៌មានសំខាន់ៗ ទៅនឹងលក្ខណះ នៃទំនិញដោយស្របច្បាប់ ដើម្បីកំណត់ជាបណ្តោះអាសន្ន។ គ្មានការប្រកាន់ពូជសាសន៏ ដូចក្នុងអត្ថបទទី៤ ការកំណត់ជាបណ្តោះអាសន្ន ដែលមាន មូលដ្ឋានក្នុងខ្លឹមសារទី១ និង ទី២ និង មានសំណើឡើងដោយចុងចោទ ។ ការដកហូត ឬ ការផ្អាកក៏ត្រូវបានទទួលយក។ ប្រសិនបើនីតិវិធី កំពុងដំណើការក្នុងសេចក្តីសំរេចក្នុងករណីណាមួយសមស្រប អំណាចវិនិច្ឆ័យត្រូបបានអនុញ្ញាត ឲ្យមានការកំណត់ជាបណ្តោះ អាសន្នតាមផ្លូវច្បាប់។ ពេលដែលការកំណត់ជាបណ្តោះអាសន្នត្រូវបានលុបចោល ពួកគេនិងត្រូវបញ្ឈប់សកម្មភាពស្របច្បាប់ដែរ។ ការកំណត់ជាបណ្តោះអាសន្ន អាចរៀបចំជាលទ្ធផលនៃការចាត់ចែងនីតិវិធី ដូចជា នីតិវិធីទាក់ទងនឹង គោលការណ៍សមមូលដែលមានការកំនត់ក្នុងផែ្នកនេះ។
សមាជិកទាំងអស់ និងផ្តល់ដំណឹងពីកម្មវត្ថុដែលបានកំណត់ដូចខាងក្រោម: នីតិវិធីទទួលបន្ទុកលើសិទ្ធិកាន់កាប់ ដែលមានមន្ទិលសង្ស័យនៅជុំវិញវត្ថុ ហើយមានការនាំចូលនូវវត្ថុក្លែងក្លាយ ឫសិទ្ធិអ្នកនិពន្ធ ធ្វើការផ្សព្វផ្សាយចែកចាយ។ សមាជិកទាំងអស់ ត្រូវផ្តល់នូវភាពត្រូវរូវគា្នក្នុងនីតិវិធី ដែលកំពុងស្ថិតក្នុងការព្រួយបារម្ភ លើការរំលោភបំពាន ទំនិញ។
ការដាក់ពាក្យសុំដើម្បីដាក់ពាក្យសុំចូលសមាជិកថ្មី តាមនីតិវិធីស្ថិតក្នុងមាត្រា៥១ និង តំរូវឲ្យមានភស្ថុតាងគ្រប់គ្រាន់ក្នុងការបំពេញបែបបទលើពាក្យសុំឲ្យបានត្រឹមត្រូវ។ ការដាក់ពាក្យសុំនេះត្រូវស្ថិត នៅក្រោមច្បាប់នៃប្រទេសដែលនាំទំនិញចូល។
អំណាចវិនិច័្ឆយ ត្រូវបានអនុញ្ញាតដោយច្បាប់ ដើម្បីឲ្យមានសន្តិសុខ និង ការធានាចំពោះចុងចោទ ជាពិសេស គឺការពារពីករណីឆបោក។ សន្តិសុខ និង ការធានានូវសុវត្ថិភាពមានកំណត់នៅក្នុង នីតិវធី។ ការអនុវត្តលើផ្នែកនៃករណី លើកលែង ទំនិញក្នុងឧស្សាហកម្ម ជាប់ទាក់ទងនិងការរចនាម៉ូត ការប្រកាសនីយប័ត្រតក្កកម្ម ការគូសប្លង់ ត្រូវបានការការពារដោយច្បាប់។
អ្នកផលិត និង អ្នកទទួលបានការចែកចាយនូវផលិតផល និងត្រូវធ្វើតាមបញ្ញត្តិជាបណ្តោះអាសន្ន នោះទំនៀមទំលាប់មានការកំណត់នីតិវិធីទៅនឹងសេចក្តីសំរេចសមស្របមួយដែលភាគីនៃចុងចោទ ឫអំណាចនៃច្បាប់ដែលបានធ្វើការកំណត់ជាបណ្តោះអាសន្នរួចជាស្រេច។
ទាក់ទងនឹងច្បាប់ និងត្រូវបានអនុញ្ញាតដោយដាក់ពាក្យសុំជួសជុល សំណងលើអ្នកផលិត និង ការទទួលបញ្ញើទុក ត្រូវមានការទូទាត់តំលៃសមរម្យនូវសព្យសនកម្មណាមួយកើតឡើងក្នុងទំនិញ។
គា្ននការប្រកាន់ពូជសាសន៏ ក្នុងការការពារ និង មានសិទ្ធិទទួលបានពត៌មានដោយឯករាជ្យ។ សមាជិកទាំងអស់ ត្រូវបានទទួលសិទ្ធិកាន់កាប់ដោយស្របច្បាប់លើទំនិញ និង មានការត្រួតពិនិត្យយ៉ាងត្រឹមត្រូវលើករណីប្តឹងតវ៉ា។
សមាជិកណាដែលតំរូវឲ្យមានការប្រកួតប្រជែងតាមផ្លូវច្បាប់លើមុខទំនិញរបស់ខ្លួន ហើយពួក គេទទួលបាននូវការការពារសិទ្ធិលើទ្រព្យរបស់បុគ្គលដោយស្របច្បាប់។
  ការប្រកួតប្រជែងស្របច្បាប់ លើសិទ្ធិកាន់កាប់ ទទួលបាននូវពត៌មានមួយចំនួន ដែលមាន លក្ខណះអនុវត្តជាទ្រង់ទ្រាយធំ។
  ការផលិត និង សិទ្ធិកាន់កាប់ និង ផ្តល់នូវការការពារដោយស្របច្បាប់ និង មានប្រយោជន៏ ជូនបុគ្គល។
  សមាជិកទាំងអស់ត្រូវបានលើកលែងដែលធ្វើឡើងជាសាធារណះ នៅលើកម្មវត្ថុដែលបាន កំណត់នៅក្នុងទំនិញ។
គ្មានការប្រកាន់ពូជសាសន៏ តាមរយះសកម្មភាពប្តឹង ដើម្បីបង្ហាញពីសិទិ្ធកាន់កាប់ និង កម្មវត្ថុ របស់ចុងចោទដែលបានលើកឡើងក្នុងការវិនិច័្ឆយដោយស្របច្បាប់ ពីការរំលោភបំពានទៅលើ ទំនិញដែលបានផលិត ហើយក៏បានកំណត់ក្នុងមាត្រា៤៦ “ទំនិញមានការក្លែងបន្លំ”។
សមាជិកទាំងអស់ ត្រូវបានត្រួតពិនិត្យលើកម្មវត្ថុដែលមានគុណភាពតិច គ្មានលទ្ធផលពី ធម្មជាតិ ដែលមិនមានចំណុះត្រឹមត្រូវ ហើយត្រូវបានដាក់នៅក្នុងប្រអប់សំរាប់ផ្ញើចេញទៅក្រៅ។
ផ្នែកទី២: ការអនុវត្តដោយបង្ខំដោយនីតិវិធីព្រហ្មទណ្ឌ
សមាជិកទាំងអស់នៃកិច្ចព្រមព្រៀងTRIPS មុខជាអនុញ្ញាតឲ្យមាននីតិវិធី និងការដាក់ ទណ្ឌកម្មផ្នែកព្រហ្មទណ្ឌដើម្បីអនុវត្តនៅក្នុងរឿងក្តីនៃការក្លែងបន្លំសញ្ញាពាណិជ្ជកម្មដោយចេតនា រឺការលួចចម្លងស្នាដៃចំពោះកម្រិតណាមួយនៃពាណិជ្ជកម្ម។ ដំណោះស្រាយដែលអាចទទួល បានមុខជារួមមានដាក់ពន្ធនាគារ និង/ឬការពិន័យជាប្រាក់ដែលជាការមួយគ្រប់គ្រាន់ផ្តល់ឲ្យ នូវការបន្ទុចបង្អាក់នូវសកម្មភាពខុសច្បាប់ទាំងនោះ។
ភាពស្របគ្នាជាមួយនឹងកម្រិត នៃការដាក់ទណ្ឌកម្មទាំងអស់នោះអនុវត្តសម្រាប់បទឧក្រិដ្ឋនៃភាពធ្ងន់ធ្ងរដែលជាប់ទាក់ទងនៅ ក្នុងរឿងក្តីទាំងឡាយណាដែលសមស្រប ហើយដំណោះ ស្រាយដែលអាចទទួលយកបានមុខជារួមបញ្ចូលផងដែរនូវការរឹបអូសយកការដកសិទ្ធិ និងការ ធ្វើឲ្យវិនាសនៃទំនិញដែលខុសច្បាប់ហើយនិងវត្ថុធាតុដើមមួយចំនួន និងការអនុវត្តនូវអំណាច ដែលត្រូវបានអនុវត្តដោយគណៈកម្មការនៃបទល្មើស។
សមាជិកនៃកិច្ចព្រមព្រៀងទាំងអស់មុខជាផ្តល់ ឲ្យមានសម្រាប់នីតិវិធី និងការដាក់ទណ្ឌកម្ម ផ្នែកព្រហ្មទណ្ឌដើមី្បអនុវត្តនៅក្នុងរឿងក្តីផ្សេងទៀតនៃការរំលោភទៅលើសិទ្ធិកម្មសិទ្ធិបញ្ញាជា ពិសេសកន្លែងណាដែលពួកគេប្រព្រឹត្តដោយចេតនា និងនៅលើកម្រិតណាមួយនៃពាណិជ្ជកម្ម។
ជំពូកទី២: នីតិវិធីនៃការផ្តល់សច្ចាប័ន និងការការពារលើសិទ្ធិកម្មសិទ្ធិបញ្ញា
ដើម្បីទទួលបានការការពារពី កិច្ចព្រមព្រៀង TRIPS និងក្លាយខ្លួនជាសមាជិកភាពនោះ រដ្ឋនីមួយៗត្រូវផ្តលសច្ចាប័នទៅលើកិច្ចព្រមព្រៀងនោះ ដូចតទៅនឹងការផ្តល់សច្ចាប័នលើសន្ធិសញ្ញា អនុសញ្ញា ឬលិខិតបទដ្ឋានអន្តរជាតិដទៃទៀតផងដែរ។ ក្រោយពេលដែលបានក្លាយខ្លួនជាសមាជិកភាពនៃ កិច្ចព្រមព្រៀង រដ្ឋនោះនឹង (ផ្នែកទី១) ត្រូវទទួលយក និងការការពារនូវកម្មសិទ្ធិបញ្ញា និងនីតិវិធីដែលពាក់ព័ន្ធនឹង Inter Partes និង (ផ្នែកទី២) ការបែងចែកបញ្ចប់លើការរៀបចំស្ថាប័ន។
ផ្នែកទី១: ការទទួលយក និងការការពារស្តីពីកម្មសិទ្ធិបញ្ញា និងនីតិវិធីដែលពាក់ព័ន្ធនឹង Inter Partes
ភាគីពាក់ព័ន្ធទាំងឡាយ នៅក្នុងកិច្ចព្រមព្រៀង TRIPS ត្រូវបានការពារដោយកិច្ចព្រមព្រៀងក្រោយពីពួកគេបានក្លាយជាសមាជិក នៃកិច្ចព្រមព្រៀង មិនតែប៉ុណ្ណោះ សមាជិកនៃកិច្ចព្រមព្រៀងទាំងនោះ នឹងត្រូវបានការពារ ជាពិសេសក្នុងករណីដែលខ្លួនត្រូវបាន អ្នកដទៃរំលោភបំពានទៅលើ កម្មសិទ្ធិបញ្ញារបស់ខ្លួន។ យើងនឹងសិក្សាឲ្យកាន់តែ លម្អិតទៅលើ (កថាភាគទី១) កាតព្វកិច្ចការពារ និងផ្សះផ្សា និង(កថាភាគទី២) ចំណាត់ចែងចំពោះភាពតភ្ជាប់។
កថាភាគទី១: កាតព្វកិច្ចការពារ និងផ្សះផ្សា
ច្បាប់ និងបទបញ្ជាទាំងឡាយហើយ និងសេចក្តីសម្រេចចុងក្រោយរបស់តុលាការ និង ការវិនិច្ឆ័យផ្នែករដ្ឋបាលនៃការដាក់ពាក្យសុំជាទូទៅជះឥទ្ធិពលដោយសមាជិកណាម្នាក់ ដែល មានទាក់ទងទៅនឹងសាច់រឿងដែលជាប់វិវាទនៃកិច្ចព្រមព្រៀងទាំងនេះ (ភាពដែលអាចទទួល យកបាន រង្វង់បញ្ហា ការទទួលយក ការបង្ខំឲ្យអនុវត្ត និងការការពារនៃការរំលោភសិទ្ធិកម្ម សិទ្ធិបញ្ញា) មុខជាត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅកន្លែងណាមួយដូចជា៖ ការប្រកាស ផ្សាយជាសាធារណៈមិនងាយអនុវត្តដោយសារតែ មិនអាចទទួលយកបានជាសាធារណៈ នៅ ក្នុងភាសាជាតិមួយ នៅក្នុងបែបបទណាមួយ ដូចជាផ្តល់មធ្យោបាយដល់រដ្ឋាភិបាល និង អ្នកកាន់កាប់សិទ្ធិទាំងអស់ទទួលបានជាមួយពួកគេ។
កិច្ចព្រមព្រៀងអំពីសាច់រឿងដែលជាប់វិវាទ នៃកិច្ចព្រមព្រៀងនេះដែលកំពុងដំណើរការរវាងរដ្ឋាភិបាល រឺភ្នាក់ងាររដ្ឋាភិបាលម្នាក់នៃសមាជិកម្នាក់ និងរដ្ឋាភិបាល ឬភ្នាក់ងាររដ្ឋាភិបាល ម្នាក់នៃសមាជិកដ៏ទៃទៀតមុខជាផ្សព្វផ្សាយជាសាធារណៈផងដែរ។
សមាជិកទាំងអស់មុខជាប្រកាសពីច្បាប់ និងបទបញ្ជាទាំងឡាយយោងទៅតាមកថា ខណ្ឌទី១ ទៅកាន់ក្រុមប្រឹក្សាចំពោះកិច្ចព្រមព្រៀងTRIPS តាមលំដាប់ដើមី្បជួយក្រុមប្រឹក្សា នៅក្នុងការរំលឹកឡើងវិញ នៃកិច្ចដំណើរការចំពោះកិច្ចព្រមព្រៀងនេះ។ ក្រុមប្រឹក្សាបាន ព្យាយាមសំរាលបន្ទុកសមាជិកទាំងអស់នៅក្នុងការអនុវត្តកាតព្វកិច្ចទាំងនេះនិងមុខជាសម្រេច ចិត្តបដិសេធ កាតព្វកិច្ចជូនព័ត៌មានពីច្បាប់ និងបទបញ្ជាទាំងឡាយភ្លាមៗទៅកាន់ក្រុមប្រឹក្សា ប្រសិនជាការពិគ្រោះយោបល់ជាមួយWITO ទៅលើការបង្កើតបញ្ជីរួមមួយមានច្បាប់ និងបទ បញ្ជាទាំងអស់នោះត្រូវបានទទួលជោគជ័យ។ ក្រុមប្រឹក្សាមុខជាពិចារណាផងដែរនៅក្នុងការជាប់ទាក់ទងសកម្មភាពមួយចំនួនទាំងនេះ ត្រូវការអំពីការប្រាប់ឲ្យដឹងទាក់ទងទៅនឹងកាតព្វកិច្ច ទាំងឡាយនៅពីក្រោមការទប់ស្កាត់កិច្ចព្រមព្រៀងនេះពីមាត្រា៦ ter អនុសញ្ញាប៉ារីស(១៩៦៧)។
សមាជិកនីមួយៗ មុខជារៀបចំផ្តល់ការឆ្លើយតបចំពោះសំណើរជាលាយលក្ខអក្សរពីសមាជិកដ៏ទៃទៀត។ ប្រភេទព័ត៌មានយោងតាមកថាខណ្ឌមួយ មានហេតុផលដែលជឿជាក់ថាជាចំនុចជាក់លាក់មួយ នៃសេចក្តីសម្រេចតុលាការ ឬការវិនិច្ឆ័យនៃរដ្ឋបាល ឬកិច្ចព្រមព្រៀងទេ្វរភាគីនៅក្នុងតំបន់នៃ សិទ្ធិកម្មសិទ្ធិបញ្ញាជៈឥទ្ធិពលដល់ សិទ្ធិទាំងឡាយរបស់កម្មសិទ្ធិបញ្ញានៅពីក្រោមកិច្ចព្រមព្រៀងនេះ ហើយមុខជាស្នើសុំផងដែរនៅក្នុងការសរសេរដើមី្បទទួលបាន ឬផ្តល់ព័ត៌មាន នៅក្នុង ព័ត៌មានលំអិតគ្រប់គ្រាន់ដូចជាចំនុចជាក់លាក់សេចក្តីសម្រេចតុលាការ ឬការវិនិច្ខ័យរដ្ឋាបាល ឬកិច្ចព្រមព្រៀងទ្វេភាគី។
នៅក្នុងកថាខណ្ឌ១, ២, និង៣ មិនតម្រូវឲ្យសមាជិកទាំងអស់លាតត្រដាងឲ្យដឹងពី ព័ត៌មានសំងាត់ ដែលជាឧបសគ្គដល់ការដាក់ឲ្យអនុវត្តច្បាប់ ឬបើមិនដូច្នេះទេគឺផ្ទុយនិង ផលប្រយោជន៍សាធារណៈ ឬការបាត់បង់សិទ្ធិផលប្រយោជន៍ទាំងឡាយ នៃពាណិជ្ជកម្មដែល ស្របច្បាប់ នៃសហគ្រាសសាធារណៈ ឬឯកជន ដោយចំពោះ។
កថាភាគទី២: ចំណាត់ចែងចំពោះភាពតភ្ជាប់
មិនតែប៉ុណ្ណោះ កិច្ចព្រមព្រៀងនេះ ក៏បានផ្តល់ឲ្យនូវកាតព្វកិច្ចក្នុងការដោះស្រាយ ដោយបានផ្តល់ឲ្យនៃមាត្រា២២-២៣ នៃGATT ១៩៩៤ ជាការផ្តល់នូវភាពលំអិតបន្ថែម និង អនុវត្តដោយកិច្ចយល់ព្រមគ្នាក្នុងការដោះស្រាយជំលោះ មុខជាអនុវត្តចំពោះការពិគ្រោះ យោបល់ និងដំណោះស្រាយ នៃជំលោះនៅក្រោមកិច្ចព្រមព្រៀងនេះ លើកលែងក្រៅពីភាព ជាក់លាក់ដែលផ្តល់ឲ្យក្នុងឯកសារនេះ។
កថាខណ្ឌរងគឺ 1B និង1C ក្នុងមាត្រា២៣ នៃGATT ១៩៩៤ មុខជាមិនអនុវត្ត ចំពោះដំណោះស្រាយ នៃជំលោះនៅក្រោមកិច្ចព្រមព្រៀងនេះសម្រាប់រយៈពេល៥ឆ្នាំ គិត ចាប់ពីថ្ងៃនៃការចូលទៅក្នុងកិច្ចដំណើរការចំពោះកិច្ចព្រមព្រៀងWTO។
អំឡុងពេលដោយយោងតាមកថាខ័ណ្ឌទី២ ក្រុមប្រឹក្សាសម្រាប់កិច្ចព្រមព្រៀងTRIPS មុខជាត្រួតពិនិត្យពីវិសាលភាព និងបែបបទសម្រាប់ពាក្យបណ្តឹងនៃប្រភេទដែលផ្តល់ឲ្យដើមី្ប នៅក្រោមកថាខណ្ឌរង 1B និង1C ក្នុងមាត្រា២៣ នៃGATT ១៩៩៤ ទាក់ទងនិងកិច្ចព្រម ព្រៀងនេះហើយប្រមូលអនុសាសន៍កិច្ចព្រមព្រៀងនេះទៅកាន់កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសម្រាប់ កិច្ចព្រមព្រៀង។ ការសម្រេចមួយចំនួនក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីដោយការយល់ព្រមដូចជា ការផ្តល់អនុសាសន៍ឬពន្យាអំឡុងពេលនៅក្នុងកថាខណ្ឌទី២ មុខជាធ្វើដោយត្រឹមតែការ ព្រម ព្រៀងហើយនិងការយល់ព្រមទៅលើ អនុសាសន៍មុខជាជះឥទ្ធិពលសម្រាប់ គ្រប់សមាជិកទាំងអស់ ដោយគ្មានការទទួលស្គាល់ដំណើរការជាផ្លូវការសម្រាប់អនាគតទេ។
ផ្នែកទី២: ការបែងចែកបញ្ចប់ លើការរៀបចំស្ថាប័ន
ដើម្បីធានាឲ្យបាននូវការអនុវត្ត កិច្ចព្រមព្រៀង គេបានបង្តើត ក្រុមប្រឹក្សា TRIPS ជាអ្នកត្រួតពិនិត្យប្រតិបត្តិការណ៏នៃកិច្ចព្រមព្រៀងនេះ ហើយជាពិសេស ការប្រព្រឹត្តរបស់សមាជិកជាមួយកាតព្វកិច្ចជាប់ខ្លួនរបស់ពួកគេ ហើយនិងផ្តល់ អោយសមាជិក នូវឪកាសសំរាប់ពិគ្រោះលើបញ្ហាដែលទាក់ទងទៅលើជំនួញពាក់ព័ន្ធទៅលើកម្មសិទ្ធិបញ្ញា ។ ការធ្វើការកិច្ចការដូចជាទំនួលខុលត្រូវផ្សេងទៀតដែលបានចាត់ចែង ឲ្យធ្វើដោយសមាជិកនៃក្រុមប្រឹក្សា ដោយឡែកក្រុមប្រឹក្សានឹងផ្តល់ជំនួយដែលស្នើសុំដោយពួកគេនៅក្នុ្ងងបរិបទទម្រង់ការដោះស្រាយជំលោះ ។ ក្នុងប្រតិបត្តិការណ៏មុខងាររបស់ខ្លួនក្រុមប្រឹក្សា TRIPS អនុញ្ញាតអោយពិគ្រោះជាមួយនិង WIPO ក្រុមប្រឹក្សា និងស្វែងរកវិធីដើម្បីឲ្យទទួលយក ក្នុងមួយឆ្នាំនៃកិច្ចប្រជុំលើកទីមួយ កិច្ចព្រមព្រៀងសមស្រប សំរាប់សហប្រតិបត្តិការណ៏ជាមួយក្រុមការងារនៅក្នុងស្ថាប័ន ។
មាត្រា៦៩ ក៏បានកំណត់អំពី សហប្រតិបត្តិការណ៏អន្តរជាតិ របស់ស្ថាប័ននោះ ត្រូវតែ សមាជិកយល់ព្រមសហការណ៏ជាមួយប្រទេសផ្សេងៗ ដោយក្នុងទិដ្ឋភាពលុបបំបាត់ការធ្វើជំនួញទំនិញអន្តរជាតិដែលរំលោភលើកម្មសិទិ្ធបញ្ញា ។ ក្នុងគោលបំណងនេះ ពួកគេនិងបង្ហាញ ហើយនិងជូនដំណឹងចំពោះទីស្នាក់ការរដ្ឋបាលរបស់ពួកគេ បើរៀបចំរួចជាស្រេចដើម្បីផ្លាស់ប្តូរពត័មានលើទំនិញដែលរំលោភច្បាប់ ។ ដោយឡែកពួកគេនឹងផ្សព្វផ្សាយអំពីការផ្លាស់ប្តូរពត័មាន ហើយសហប្រតិបត្តិការណ៏ជាមួយអាជ្ញាធរគយដោយគិត អំពីជំនួញសញ្ញាទំនិញក្លែងក្លាយ និងការលួចចំលងទំនិញម្ចាស់ដើម ។ គេក៏បានកំណត់នៅក្នុងមាត្រា ៧០ ស្តីពីការការពារលើកម្មវត្ថុដែលមានស្រាប់ថា កិច្ចព្រមព្រៀងនេះមិនឲ្យមានដំណើរការកើតឡើង នៃកាតព្វកិច្ចក្នុងទិដ្ឋភាពនៃទង្វើដែលកើតឡើងមុនថ្ងៃនៃពាក្យស្នើសុំកិច្ចព្រមព្រៀងសំរាប់សមាជិក។ ក្រៅពីនេះលើកលែងតែមានការផ្តល់ឲ្យសំរាប់ កិច្ចព្រមព្រៀងនេះ កិច្ចព្រមព្រៀងនេះអោយមានដំណើរការកើនឡើងនៃកាតព្វកិច្ចក្នុងទិដ្ឋភាពនៃបញ្ហាកម្មវត្ថុដែល មាន ហើយទាំងអស់នៅថ្ងៃដែលពាក្យស្នើសុំកិច្ចព្រមព្រៀងនេះសំរាប់សមាជិកដែលស្នើរ ហើយត្រូវបានការពារដោយសមាជិកក្នុងថ្ងៃដែលបានប្រកាស ឬមកបន្តបន្ទាប់ដើម្បីណែនាំអោយស្គាល់ពីលក្ខណះវិនិច្ឆ័យសំរាប់ការពារនៅក្រោមខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ ។ ក្នុងខ្លឹមសារនៃកថាខណ្ឌនេះ និងកថាខណ្ឌទី៣ និងទី ៤ កាតព្វកិច្ចសិទ្ធិម្ចាស់ដើមជាមួយនិងការទទួលស្គាល់ស្នាដៃដែលមានហើយ និងត្រូវកំណត់តែមួយគត់ក្នុងមាត្រា ១៨ នៃសន្និបាត Berne ឆ្នាំ ១៩៧១ ហើយ និងគ្មានកាតព្វកិច្ចធ្វើអោយដូចដើមនូវ ការការពារកម្មវត្ថុនៃថ្ងៃដែលពាក្យស្នើរសុំ នៃកិច្ចព្រមព្រៀងនេះសំរាប់ការស្នើរសុំ របស់សមាជិកដែលស្ថិតនៅក្ន្ងវិស័យសាធារណះ ។ ក្នុងទិដ្ឋភាពនៃទង្វើក្នុងការគោរពវត្ថុជាក់លាក់មួយរាប់បញ្ចូល ការការពារកម្មវត្ថុដែលរំលោភច្បាប់ នៅក្រោមបញ្ញាត្តិច្បាប់ ក្នុងការអនុលោមនៃកិច្ចព្រមព្រៀងនេះ ត្រូវបានចាប់ផ្តើម ឬ ក៏នៅក្នុងទិដ្ឋភាពនៃការវិនិយោគទន់សំខាន់ ត្រូវបានមុនថ្ងៃនៃការទទួលស្គាល់នៃកិច្ចព្រមព្រៀង WTO សមាជិកបង្ហាញពីការផ្តល់នូវការកំណត់នៃមធ្យោបាយដោះស្រាយដែលអាចប្រើប្រាស់បានទៅកម្មសិទ្ធិករ ដើម្បីបន្តធ្វើសកម្មភាពបន្ទាប់ពីថ្ងៃនៃពាក្យស្នើសុំ នៃកិច្ចព្រមព្រៀងនេះសំរាប់សមាជិក ។   ក្នុងករណីនេះសមាជិកត្រូវតែធ្វើការសងស្មើគ្នា ។ សមាជិកមួយគឺមិនតំរូវអោយប្រើប្រាស់ការផ្តល់អោយនៃមាត្រា ១១ និង ក្នុងកថាខណ្ឌទី ៤ នៃមាត្រាទី ១៤ ដែលគោរពទម្រង់ដើមឬ ចំលងទិញមុនថ្ងៃ នៃពាក្យស្នើរសុំនៃកិច្ចព្រមព្រៀងនេះសំរាប់សមាជិក។ សមាជិកមិនតំរូវអោយប្រើប្រាស់មាត្រា ទី ៣១ ឬក៏តំរូវការក្នុងកថាខណ្ឌទី ១ នៃមាត្រា ទី ២៧ ដែលសិទ្ធិប៉ាតង់ត្រូវបានទទួលយកដោយគ្មានការរើសអើង ដូចវិស័យបច្ចេកវិជ្ជា ដើម្បីប្រើប្រាស់ដោយគ្មានការផ្តល់សិទិ្ធអំណាចពីកម្មសិទិ្ធករ ដែលផ្តល់សិទិ្ធអំណាចត្រូវបានផ្តល់អោយដោយរដ្ឋាភិបាលមុនថ្ងៃ នៃកិច្ចព្រមព្រៀងនេះត្រូវបានទទួលស្គាល់ ។ ក្នុងករណីដែលកម្មសិទ្ធិបញ្ញាមានប្រសិទ្ធភាព ក្នុងការការពារ គឺត្រូវមានលក័្ខខ័ណ្ឌ លើការចុះឈ្មោះប្រើប្រាស់សញ្ញាពាណិជ្ជកម្ម ពាក្យស្នើសុំសំរាប់ការការពារដែលរងចាំសម្រេចនៅថ្ងៃដែលស្នើរសុំ នៃកិច្ចព្រមព្រៀងនេះសំរាប់សមាជិកដែលដាក់ពាក្យស្នើនឹងត្រូវអនុញ្ញាតអោយកែសម្រួល ដើម្បីពង្រឹងការការពារ ដែលបានផ្តល់អោយដោយកិច្ចព្រមព្រៀងនេះ ការធ្វើវិសោធនកម្មមិនត្រូវរួមបញ្ចូលបញ្ហាថ្មីនោះទេ ។ សមាជិកមិនអាចធ្វើបាន នូវថ្ងៃដែលចូលក្នុងអំណាច នៃអង្គការ WTO កិច្ចព្រមព្រៀងការការពារប័ណ្ណប៉ាតង់ ការផលិតហើយ និងផលិតផលគីមីសំរាប់កសិកម្មអោយសស្រប និងកាតព្វកិច្ចរបស់ក្រុមប្រឹក្សាដែលមានចែងនៅក្នុង មាត្រា ២៧ ដែលសមាជិកនឹង៖
  ទោះបីជាយ៉ាងណា ការផ្តល់អោយនូវផ្នែក VI បានផ្តល់អោយនូវថ្ងៃចូលក្នុងកិច្ចព្រមព្រៀងនៃ WTO ដែលពាក្យស្នើរសុំសំរាប់ប័ណ្ណប៉ាតង់ដូចជាការច្នៃប្រឌិត អាចប្តឹងបានអនុញ្ញាត ។
  ពាក្យស្នើរសុំទាំងនេះ ដូចថ្ងៃដែលស្នើរកិច្ចព្រមព្រៀងនេះ ប្រសិនបើលក្ខណះវិនិច្ឆ័យសំរាប់ប័ណ្ណប៉ាតង់ គឺមានចែងនៅក្នុងកិច្ចព្រមព្រៀនេះ ប្រសិនលក្ខណះវិនិច្ឆ័យទាំងនោះ ត្រូវបានអនុញ្ញាតនៅថ្ងៃដែលរៀបចំកិច្ចព្រមព្រៀងដោយសមាជិក។
  ផ្តល់ការការពារប័ណ្ណប៉ាតង់យោងទៅតាម កិច្ចព្រមព្រៀង ដូចការផ្តល់នូវប័ណ្ណប៉ាតង់ ហើយសំរាប់ខ្លឹមសារនៃប័ណ្ណប៉ាតង់ ដែលសេសសល់ គឺត្រូវរាប់ចាប់ពីថ្ងៃដែលធ្វើប័ណ្ណប៉ាតង់ យោងទៅតាមមាត្រា ៣៣ នៃកិច្ចព្រមព្រៀងនេះ សំរាប់ពាក្យស្នើសុំ ដែលមានលក្ខណះវិនិច្ឆ័យសំរាប់ការការពារយោងទៅតាម វាក្យខ័ណ្ឌ (b) ។
ផលិតផលមួយអាចក្លាយជាកម្មវត្ថុមួយ នៃប័ណ្ណប៉ាតង់ សមាជិកមួយរូប គឺត្រូវអាស្រ័យទៅលើកថាខ័ណ្ឌទី៨(a) កម្មសិទិ្ធទីផ្សារផ្តាច់មុខនឹងត្រូវបានផ្តល់ឲ្យ ទោះបីជាយ៉ាងណាក៏ដោយការផ្តល់អោយនៃផ្នែកទី VI គឺមានរយះពេលប្រាំឆ្នាំបន្ទាប់ពីបានទទួលការយល់ព្រមនៅក្នុងសមាជិកមួយរូប ឬ ក៏ប័ណ្ណប៉ាតង់ផលិតផលមួយគឺត្រូវបានផ្តល់អោយ ឬ បដិសេធដោយសមាជិកនោះដែរ ពេលវេលាគឺខ្លីជាងការផ្តល់អោយការចូលជាអំណាចអង្គការ WTO ពាក្យស្នើសុំប័ណ្ណប៉ាតង់មួយត្រូវបានដាក់ស្នើរហើយផ្តល់ប័ណ្ណប៉ាតង់សំរាប់ផលិតផលរបស់សមាជិកដទៃទៀត ហើយការយល់ព្រមនៅលើទីផ្សារអាចទទួលយកដោយសមាជិកដ៏ទៃទៀត ។
ក្រុមប្រឹក្សា TRIPS និងពិនិត្យមើលទៅលើដំណើរការ នៃកិច្ចព្រមព្រៀងបន្ទាប់ពីការផុតកំណត់នៃអំឡុងពេលនៃការផ្លាស់ប្តូរយោងទៅតាមកថាខណ័្ឌទី ២ នៃមាត្រា ៦៥ ។ ក្រុមប្រឹកក្សាត្រូវតែមានការយល់ឃើញទៅលើ បទពិសោធន៏ចំណេញក្នុងសហប្រតិបត្តិការណ៏ ហើយពិនិត្យមើលម្តងទៀតបន្ទាប់ពី ២ឆ្នាំបន្ទាប់ ហើយចាប់ពីចន្លោះពេលនោះក្រុមប្រឹក្សាអាចពិនិត្យមើលកិច្ចការដែលទាក់ទង នឹងការវិវត្តថ្មីណាមួយដែលអាចធានានៃការកែប្រែ ឬ វិសោធនកម្ម នៃកិច្ចព្រមព្រៀងនេះ ។ វិសោធនកម្ម គឺគ្រាន់តែបង្ហាញនូវគោលបំណង នៃការសំរបសម្រួលចំពោះការការពារ ម្ចាស់នៃកម្មសិទិ្ធដ៏មានកំរិតខ្ពស់បំផុត នៃច្បាប់កម្មសិទិ្ធបញ្ញា ដែលបានសម្រេច ហើយនៅក្នុងអនុភាពក្នុងកិច្ចព្រមព្រៀងពហុភាគីដទៃទៀត ដោយទទួលយកនៅក្រោមកិច្ចព្រមព្រៀងដោយសមាជិកទាំងអស់នៃ WTO គឺសំដៅទៅលើមហាសន្និបាតធ្វើសេចក្តីសម្រេច ដោយយោងទៅតាម កថាខ័ណ្ឌទី៦ មាត្រា ១០ នៃកិច្ចព្រមព្រៀង WTO ឈរលើមូលដ្ឋាន នៃការស្នើសុំដោយមតិទូទៅ នៃក្រុមប្រឹក្សា TRIPS ។
កិច្ចព្រមព្រៀងនេះ ក៏បានបើសិទ្ធិឲ្យភាគីនៃសន្ធិសញ្ញា អាចធ្វើខដាក់លក្ខខណ្ឌ ដូចមានកំណត់ក្នុងមាត្រា៧២ ថា ខ ដាក់លក័្ខខ័ណ្ឌមិនរាប់បញ្ចូល នៅក្នុងប្រការនៃការផ្តល់ឲ្យណាមួយ នៃកិច្ចព្រមព្រៀងនេះទេប្រសិនបើគ្មានការយល់ស្របពីសមាជិកដទៃទៀត ។
ជាអវសាន្តបញ្ញតិ នៃកិច្ចព្រមព្រៀង TRIPS ត្រង់មាត្រា ៧៣ បានកំណត់នូវលក្ខខណ្ឌមួយចំនួន ស្តីពីហានិភ័យ និង អញ្ញាត្តកម្មដែលមានខ្លឹមសារដូចខាងក្រោម៖
ដោយគ្មានការបកស្រាយនៅក្នុងកិច្ចព្រមព្រៀងនេះ
a. តម្រូវអោយសមាជិកម្នាក់ដើម្បីផ្តល់ពត័មានមួយជាចំហ និងជាក់លាក់ ដែលវាចាត់ទុកថាជាការផ្ទុយនិងផលប្រយោជន៏៏ប្រាតិភោគ ឬ
b. ដើម្បីការពារសមាជិកពីសកម្មភាព ដែលចាត់ទុកថាជាការសំខាន់សំរាប់ ការការពារចំពោះផលប្រយោជន៏លើប្រាតិភោគ ។
(i) ការទាក់ទងចំពោះការបែងចែកសំភារះ ឬ សំភារះនៃពួកគេ ដែលបានទាញយក ។
(ii) ការទាក់ទងនិងចរាចរណ៏នៅក្នុងដៃ គ្រាប់រំសេវ ប្រដាប់ប្រដា នៃសង្រ្គាម ហើយដែលធ្វើចរាចរណ៏នៅក្នុងទំនិញផ្សេងៗដទៃទៀត ចំពោះសំភារៈ ដែលបានផ្ទុកដោយផ្ទាល់ ឬ ដោយមិនផ្ទាល់សំរាប់គោលបំណង នៃការផ្គត់ផ្គង់ទៅដល់កងទ័ព។
(iii) បានអំឡុងពេលសង្រ្គាម ឬ ក្នុងករណីបន្ទាន់ផ្សេងដទៃទៀត ក្នុងទំនាក់ទំនងអន្តរជាតិ ។
c. ដើម្បីការពារសមាជិកពីសកម្មភាពនៅក្នុងការបំពេញភារកិច្ច ក្រោមធម្មនុញ្ញសហប្រជាជាតិ សំរាប់ការរក្សា សន្តិភាពអន្តរជាតិ និង សន្តិសុខ ។

សេចក្តីសន្និដ្ឋាន
ក្រោយពីបានពិភាក្សា នៅផ្នែកខាងលើរួចមក ធ្វើឲ្យយើងកាន់តែយល់ដឹងកាន់តែច្បាស់នូវគុណប្រយោជន៍របស់ កិច្ចព្រមព្រៀង TRIPS ដែលបានដើរតួយ៉ាងសំខាន់នៅក្នុងកិច្ចការពារពីការរំលោភបំពាន ទៅលើសិទ្ធិកម្មសិទ្ធិបញ្ញាសកល ក៏ដូចជាសិទ្ធិកម្មសិទ្ធិបញ្ញារបស់ម្ចាស់កម្មសិទ្ធិផងដែរ។
កិច្ចព្រមព្រៀងទៅលើទស្សនៈវិស័យពាក់ព័ន្ធនឹងជំនួញ នៃសិទ្ធិកម្មសិទ្ធិបញ្ញា ត្រូវបានរួមបញ្ចូលទៅក្នុង ជំនួញនៃទំនិញក្លែងបន្លំ ហើយវា គឺជាកិច្ចព្រមព្រៀងមួយក្នុងចំណោមកិច្ចព្រមព្រៀងពាណិជ្ជកម្មចំរុះ នៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក មិនតែប៉ុណ្ណោះ កិច្ចព្រមព្រៀង TRIPS គឺជាសមិទ្ធិផលមួយដែលបានមកពីកិច្ចប្រជុំអ៊ុយរ៉ាហ្គាយរ៉ោន ជាមួយនឹង GATT។
គោលបំណងនៃការសិក្សា ទៅលើកិច្ចព្រមព្រៀង TRIPS មានពីរសំខាន់ គឺ
  ដោយសារទ្រព្យបញ្ញា បានក្លាយជាតួអង្គដ៏សំខាន់នៅក្នុងទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ។
  ការកើតឡើងនូវសន្ធិសញ្ញាជាច្រើន នៅក្នុងផ្នែកទ្រព្យបញ្ញា មានការខ្វះខាតនូវប្រសិទ្ធិភាពនៃការអនុវត្តដោយបង្ខំ ក្នុងការប្រឆាំងនូវការក្លែងបន្លំ និងការលួចចម្លងដោយខុសច្បាប់។
សរុបសេចក្តីរួម មកការអនុវត្តដោយបង្ខំនៃកិច្ចព្រមព្រៀងស្ថិតក្នុងគោលបំណងការពារនូវផលប្រយោជន៍ របស់ម្ចាស់ស្នាដៃដើម ជាលក្ខណៈអន្តរជាតិ រហូតដល់ថ្នាក់ជាតិផងដែរ ដើម្បីជម្រុញឲ្យមានការកើនឡើងនូវការអភិវឌ្ឍប្រកបដោយគំនិតច្នៃប្រឌិតល្អប្រសើរទៀត។

ឯកសារយោង
Agreement on Trade-Related Aspects of Intellectual Property Rights (TRIPS Agreement), 1994
Dispute Settlement, WTO, TRIPS, 2003
WIPO NATIONAL SEMINAR ON COPYRIGHT, RELATED RIGHTS, AND COLLECTIVE MANAGEMEN, organized by the World Intellectual Property Organization (WIPO) in cooperation with the Ministry of Culture, Khartoum, February 28 to March 2, 2005

កិច្ចសន្យាក្រុមហ៊ុន (Company's Contract)


សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ
និង វិទ្យាសាស្ត្រសេដ្ឋកិច្ច
Royal University of Law and Economic


មុខវិជ្ជាៈ នីតិកិច្ចសន្យាពិសេស


ប្រធានបទៈ កិច្ចសន្យាក្រុមហ៊ុន


ណែនាំដោយសាស្ត្រាចារ្យៈ ច័ន្ទ រាសីភ័ក្ត


សា្រវជ្រាវ និងរៀបរៀងដោយៈ ក្រុមទី L4A3

និស្សិត ឈុន មុនីឧត្តម
និស្សិត ស្វាយ បូរ៉ានី


ឆ្នាំសិក្សា ២០១១-២០១២ 
មាតិកា
មាតិកា ទំព័រ i
សេចក្តីផ្តើម ទំព័រទី១
I. ការបង្កើតកិច្ចសន្យាក្រុមហ៊ុន ទំព័រទី២
១. និយមន័យ ទំព័រទី២
២. គោលការណ៍ជាសារវ័ន្តក្នុងការបង្កើតកិច្ចសន្យាក្រុមហ៊ុន ទំព័រទី៣
៣. ចំណាប់ផ្តើមនៃកិច្ចសន្យាក្រុមហ៊ុន ទំព័រទី៤
៤. សុពលភាពនៃកិច្ចសន្យាក្រុមហ៊ុន ទំព័រទី៤
II. សិទ្ធិ និងកាតព្វកិច្ចរបស់សមាជិកក្រុមហ៊ុន ទំព័រទី៥
១. សិទ្វិលើទ្រព្យ និងបំណុល ទំព័រទី៥
២. សិទ្ធិក្នុងការជ្រើសតាំងអ្នកតំណាង ទំព័រទី៦
៣. ការទទួលខុសត្រូវរបស់សមាជិកក្រុមហ៊ុននឹងតតិយជន ទំព័រទី៧
៤. ការដកខ្លួនចេញពីសមាជិកភាពក្រុមហ៊ុនរបស់សមាជិកក្រុមហ៊ុន ទំព័រទី៨
III. ការរំលាយ និងការជម្រះបញ្ជីក្រុមហ៊ុន ទំព័រទី៩
១. ការរំលាយក្រុមហ៊ុនយោងតាមឆន្ទះរបស់សមាជិកក្រុមហ៊ុន ទំព័រទី៩
២. ការរំលាយក្រុមហ៊ុនទៅតាមកម្មវត្ថុរបស់ក្រុមហ៊ុន ទំព័រទី១០
៣. ក្រុមហ៊ុនក្ស័យធន ទំព័រទី១០
៤. ការជម្រះបញ្ជីក្រុមហ៊ុន ទំព័រទី១០
សេចក្តីសន្និដ្ឋាន ទំព័រទី១២
ឯកសារយោង ទំព័រទី១៤

កិច្ចសន្យាក្រុមហ៊ុន
សេចក្តីផ្តើម
នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់បុគ្គលទាំងអស់សុទ្ធតែបានជួបប្រទះនូវការប្រាស្រ័យគ្នាទៅវិញទៅមក ដែលការប្រាស្រ័យនោះអាចមាន ការដោះដូរទំនិញ, ការជួយជាកម្លាំង, ឬការទិញលក់ផលិតផល រវាងគ្នានឹងគ្នាជាដើម។ ក្រោមរូបភាពទាំងនោះ គេឃើញថា គូភាគីដែលពាក់ព័ន្ធតែងតែបានបង្កើតនូវ កិច្ចសន្យាដែលជាបច្ច័យនាំទៅរកការអនុវត្ត ដោយគូភាគីអាចនឹងមិនដឹងថាពួកគេបានបង្កើតកិច្ចសន្យាប្រភេទណាមួយផងក៏ថាបាន ដោយសារតែគេគិតថា ពួកគេមិនបានចុះហត្ថលេខា ឬផ្តិតស្នាមមេដៃ ទៅលើលិខិតកិច្ចសន្យានោះឡើយ។ ប៉ុន្តែ កិច្ចសន្យាបានកើតមានរួចទៅហើយ តាមរយៈការសន្យាដោយពាក្យសម្តីដែលគេ និយាយគ្នានោះឯង។ កិច្ចសន្យាទាំងពីរប្រភេទសុទ្ធតែ កើតឡើងដោយសារទំនុកចិត្តរបស់គូភាគីទាំងសងខាង ដោយគ្រាន់តែកិច្ចសន្យាដែលបង្កើតឡើងជាលាយលក្ខណ៍អក្សរ មានអនុភាពជាងសម្រាប់ជាភស្តុតាងចំពោះមុខតុលាការ នាពេលដែលមានវិវាទកើតឡើង។
រហូតមកទល់បច្ចុប្បន្ន ដោយសារតែមានការយល់ដឹងផ្នែកច្បាប់ជាមួយនឹងគំនិតសេដ្ឋកិច្ចផងនោះ គេឃើញថាមានទំនាក់ទំនងរវាងបុគ្គលឯកជនជាច្រើន ត្រូវបានគ្រប់គ្រង់ដោយកិច្ចសន្យាដែលជាច្បាប់របស់គូភាគីនោះ ហើយវាជាឧបករណ៍គតិយុត្តមួយសម្រាប់ការពារផលប្រយោជន៍គូភាគី។ កិច្ចសន្យាមួយក្នុងចំណោម កិច្ចសន្យាជាច្រើនដែលមានចែងក្នុងក្រមរដ្ឋប្បវេណីឆ្នាំ២០០៧ គឺកិច្ចសន្យាក្រុមហ៊ុន ដែលមានចរឹកលក្ខណៈសេដ្ឋកិច្ចខ្ពស់ជាងគេ ហើយវាក៏ជាចំណាប់ផ្តើម នៃការកកើតក្រុមហ៊ុន (នីតិវិធីបឋមនៃការបង្កើតក្រុមហ៊ុន) ផងដែរ។
តើដើម្បីបង្កើតក្រុមហ៊ុនមួយដែលមានអនុភាពតាមផ្លូវច្បាប់ ត្រូវបំពេញនូវនីតិវិធីយ៉ាងណាខ្លះ?
ដើម្បីស្វែងយល់ និងធ្វើការបកស្រាយនូវចំណោទគតិយុត្តខាងលើនេះ ក្រុមយើងខ្ញុំនឹង នឹងលើកមកធ្វើការបង្ហាញនូវ (I) ចំណាប់ផ្តើមនៃការបង្កើតក្រុមហ៊ុន,(II) សិទ្ធិ និងកាតព្វកិច្ចរបស់ភាហ៊ុនិក, និង(III) ការរំលាយ និងការជម្រះបញ្ជីក្រុមហ៊ុននៅប្រទេសកម្ពុជា។
I. ការបង្កើតកិច្ចសន្យាក្រុមហ៊ុន
កិច្ចសន្យាក្រុមហ៊ុន មានលក្ខណៈដូចទៅនឹងកិច្ចសន្យាលក់ទិញ ឬកិច្ចសន្យាផ្សេងៗឯទៀត ដែលកើតឡើងដោយសារឆន្ទៈរបស់គូភាគី ហើយវាក៏បានចងនូវកាតព្វកិច្ចរបស់គូភាគី ក្នុងការអនុវត្តស្របទៅតាមលក្ខខណ្ឌដែលពួកគេបានកំណត់នៅក្នុងកិច្ចសន្យានោះ។ នៅក្នុងប្រធានបទ “កិច្ចសន្យាក្រុមហ៊ុន” នេះ ក្រុមយើងខ្ញុំនឹងមិនធ្វើការលើកឡើង ឬធ្វើការបែងចែកប្រភេទក្រុមហ៊ុនដូចដែលមានចែងនៅក្នុងច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្មនោះឡើយ ដោយសារតែ នៅក្នុងប្រធានបទនេះ វាគ្រាន់តែជាដំណាក់កាលបឋម ដែលនាំឲ្យមានការបង្កើតឡើងនូវក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ដោយយោងទៅតាមសេចក្តីកំណត់នៅក្នុងមាត្រា នៃក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧។
ដើម្បីជាបច្ច័យនៃ ការសិក្សាឲ្យកាន់តែមានភាពយល់ច្បាស់ យើងខ្ញុំនឹងសូមលើកបង្ហាញ នូវធាតុសំខាន់មួយចំនួន ដែលមាននៅក្នុងកិច្ចសន្យាក្រុមហ៊ុន ដូចជា (១) និយមន័យ នៃកិច្ចសន្យាក្រុមហ៊ុន, (២) គោលការណ៍ជាសារវ័ន្តក្នុងការបង្កើតក្រុមហ៊ុន, (៣) ចំណាប់ផ្តើមនៃកិច្ចសន្យាក្រុមហ៊ុន,  និង(៤) សុពលភាពនៃកិច្ចសន្យាក្រុមហ៊ុន។
១. និយមន័យ
កិច្ចសន្យាក្រុមហ៊ុន សំដៅយកលើកិច្ចសន្យបង្កើតជាក្រុម ដែលគ្មានការរៀបចំលក្ខណៈជានីតិបុគ្គល ដើម្បីប្រកបកិច្ចការ ដោយសហការគ្នា ដោយភាគីនីមួយៗធ្វើការវិនិយោគទ្រព្យធនរៀងៗខ្លួន។ មាត្រានេះបានចែងថា អាចបង្កើតក្រុមហ៊ុនដោយកិច្ចសន្យាក្រុមហ៊ុន ព្រមទាំងបានឲ្យនិយមន័យ នៃកិច្ចសន្យាក្រុមហ៊ុន។ នៅក្នុងកិច្ចសន្យាក្រុមហ៊ុន ចាំបាច់ត្រូវមានវិនិយោគទ្រព្យធនរៀងៗខ្លួន និងកិច្ចព្រមព្រៀងអំពីកិច្ចការដែលត្រូវបានធ្វើដោយសហការគ្នា។ មាត្រានេះបានចែងច្បាស់លាស់ថា លក្ខណៈពិសេសរបស់ក្រុមហ៊ុនគឺជាក្រុមដែលពុំមានលក្ខណៈជានីតិបុគ្គល។ ក្រុមដែលមានខ្លឺមសារជាសារធាតុដូចក្រុមហ៊ុនដែរ គឺនីតិបុគ្គលសាជីវកម្មដែលមានការទទួលខុសត្រូវគ្មានកម្រិត  ក៏ប៉ុន្តែ ក្រុមនេះអាចមានលក្ខណៈជានីតិបុគ្គល។
២. គោលការណ៍ជាសារវ័ន្តក្នុងការបង្កើតកិច្ចសន្យាក្រុមហ៊ុន
ដើម្បីបង្កើតក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជា ដោយស្របទៅតាមច្បាប់នោះ គេត្រូវគោរពទៅតាមគោលការណ៍មួយចំនួន ដូចដែលមានចែងនៅក្នុងច្បាប់ ស្តីពីសហគ្រាសពាណិជ្ជកម្ម ដែលត្រូវបានអនុម័ត្រនាថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ២០០៥។ គោលការណ៍ ជាសារវ័ន្តក្នុងការបង្កើតឲ្យមាននូវកិច្ចសន្យាក្រុមហ៊ុន ជាចាំបាច់ត្រូវមានទ្រព្យធន។ ទ្រព្យធន នៅក្នុងនេះ ត្រូវបានច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ឆ្នាំ២០០៥ កំណត់យកបីប្រភេទ ដែលមានដូចជា ដើមទុនជាសាច់ប្រាក់, ដើមទុនជាវត្ថុ, ឬដើមទុនជាចំណេះពិសោធន៍  (ដើម្បីកាន់តែលម្អិតសូមអាចច្បាប់ស្តីពី សហគ្រាសពាណិជ្ជកម្ម ឆ្នាំ២០០៥)។ បន្ថែមពីលើនេះ ទៅទៀតនៅក្នុងក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧ បានផ្តោតសំខាន់ទៅលើ ទំនុកចិត្ត និងការវិនិយោគទ្រព្យធនរបស់ខ្លួន ដោយមិនបានបញ្ជាក់ឲ្យបានច្បាស់ នូវមូលដ្ឋានគ្រឹះ នៃការបង្កើតក្រុមហ៊ុនឡើយ។


៣. ចំណាប់ផ្តើមនៃកិច្ចសន្យាក្រុមហ៊ុន
ការចាប់ផ្តើមនូវកិច្ចសន្យាក្រុមហ៊ុន មានលក្ខណៈដូចគ្នាទៅនឹងកិច្ចសន្យាធម្មតាផងដែរ ដែលតម្រូវឲ្យមានភាពត្រូវរូវគ្នារវាងសំណើ និងស្វីការ  មិនតែប៉ុណ្ណោះ នៅក្នុងច្បាប់ស្តីពី សហគ្រាសពាណិជ្ជកម្ម បានចែងអំពី ការបង្កើតក្រុមហ៊ុន ថាជាកិច្ចសន្យារវាងបុគ្គលពីរ ឬច្រើន ដែលដាក់រួមគ្នានូវទ្រព្យសម្បត្តិ ចំណេះដឹង ឬ សកម្មភាពរបស់បុគ្គលទាំងនោះ ដើម្បីប្រកបពាណិជ្ជកម្មរួមក្នុងគោលបំណងរកប្រាក់ចំណេញ។ កិច្ចសន្យាក្រុមហ៊ុននោះ អាចត្រូវបានធ្វើឡើងជាលាយលក្ខណ៍អក្សរ ឬ ដោយផ្ទាល់មាត់  ប៉ុន្តែក្នុងករណីកិច្ចសន្យាត្រូវបានធ្វើឡើងជាលាយលក្ខណ៍អក្សរនោះ សហកម្មសិទ្ធិករទូទៅ ទាំងអស់ ត្រូវចុះហត្ថលេខាលើកិច្ចសន្យានោះ ដែលមានន័យថា ភាគហ៊ុនិកដែលព្រមព្រៀងគ្នាក្នុងការបង្កើតកិច្ចសន្យានោះ ត្រូវឯកភាពគ្នា តាមរយៈការចុះកិច្ចសន្យាទាំងអស់គ្នា។
៤. សុពលភាពនៃកិច្ចសន្យាក្រុមហ៊ុន
មូលហេតុកិច្ចសន្យាត្រូវតែស្របច្បាប់ និងមិនប៉ះពាល់ទៅនឹងសណ្តាប់ធ្នាប់សាធារណ និងទំនៀមទំលាប់ល្អរបស់សង្គម។
មូលហេតុរបស់កាតព្វកិច្ចទទួលបន្ទុករបស់ភាគីក្នុងការធ្វើ ឬមិនធ្វើអ្វីមួយ ទាក់ទិនទៅនឹងការបំពេញតាវកាលិក បើមិនបានបំពេញទេ អាចមោឃភាពកិច្ចសន្យាបាន។
ភស្តុតាងរបស់មូលហេតុ អាចមានពីរ៖
  ភស្តុតាងនៃអត្ថិភាពរបស់មូលហេតុ តាមយុត្តិសាស្ត្រគ្រប់កាតព្វកិច្ចបានសន្មត់ទុកជាមុនថា មានមូលហេតុពិតបា្រកដ។ មិនមែនម្ចាស់បំណុលត្រូវបង្ហាញភស្តុតាងថា មូលហេតុមានដើម្បីប្រើប្រាស់សិទ្ធិរបស់គេ តែវាធ្លាក់ទៅលើកូនបំណុល ដែលបង្ហាញភស្តុតាងថា មូលហេតុមិនមានទេ ដើម្បីឲ្យគេរួចផុតពីការប្រតិបត្តិកាតព្វកិច្ចរបស់ពួកគេ។
  ភស្តុតាងនៃភាពត្រូវច្បាប់របស់មូលហេតុ មូលហេតុកិច្ចសន្យាសន្មត់ទុកជាមុន ថាត្រូវច្បាប់ តែបើភាគីណាមួយ ប្តឹងសុំមោឃភាព លើកិច្ចសន្យា លើភាពមិនស្របច្បាប់លើកិច្ចសន្យានោះ ភាគីដែលប្តឹង ត្រូវមានភស្តុតាង នៃភាពមិនត្រូវច្បាប់របស់មូលហេតុ។
អ្នកដែលមានសមត្ថភាពចុះកិច្ចសន្យាត្រូវតែជា នីតិជន។ ភាគីដែលមានសមត្ថភាពក្នុងការចុះកិច្ចសន្យា គឺជាជនទាំងឡាយដែលមានអាយុ១៨ឆ្នាំឡើង ដោយជនទាំងនោះមិនមែនជាគំហាត់ជនដែលមានចែងក្នុងច្បាប់ ដូចជាជននៅក្រោមអាណាព្យាបាលទូទៅ និងជននៅក្រោមហិតូបត្ថម្ភ។
II. សិទ្ធិ និងកាតព្វកិច្ចរបស់សមាជិកក្រុមហ៊ុន
ក្រោយពីកិច្ចសន្យាត្រូវបានបង្កើតឡើងស្របទៅតាម លក្ខខណ្ឌគ្រឹះ និងលក្ខខណ្ឌទម្រង់ នៃច្បាប់រួចមក កិច្ចសន្យានោះបានចងនូវសិទ្ធិ និងកាតព្វកិច្ចរបស់សមាជិកក្រុមហ៊ុន ដែលមានដូចជា (១) សិទ្វិលើទ្រព្យ និងបំណុល, (២) សិទ្ធិក្នុងការជ្រើសតាំងអ្នកតំណាង, (៣) ការទទួលខុសត្រូវរបស់សមាជិកក្រុមហ៊ុននឹងតតិយជន, និង(៤.) លក្ខខណ្ឌ សម្រាប់ការដកខ្លួនចេញពីសមាជិកភាពក្រុមហ៊ុនរបស់សមាជិកក្រុមហ៊ុន។
១. សិទ្វិលើទ្រព្យ និងបំណុល
ក្នុងនាមជាមា្ចស់ភាគហ៊ុន នៃក្រុមហ៊ុន ភាគហ៊ុនិក មានសិទ្ធិលើទ្រព្យដែលជាផលចំណេញ និងទ្រព្យបំណុល ដែលក្រុមហ៊ុនមាន (នៅក្នុងករណីក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត សហកម្មសិទ្ធិករមានកម្រិតពុំមានករណីកិច្ចទទួលខុសត្រូវគ្មានកម្រិតទៅលើទ្រព្យបំណុលរបស់ក្រុមហ៊ុនឡើយ)។ ដូចដែលមានចែងនៅក្នុងមាត្រា៧០៦ នៃក្រមរដ្ឋប្បវេណី បានចែងអំពីសិទ្ធិទាមទារចែកចំណេញ ភាគនៃការបែងចែកការចំណេញ ខាត ដូចជា សមាជិកក្រុមហ៊ុន ត្រូវគណនាការចំណេញ ខាត នៅក្នុងអំឡុងពេលទៀងទាត់ ហើយក្នុងករណីដែលមានចំណេញ អាចទាមទារឲ្យបែងចែកផលចំណេញនោះបាន។ ប្រសិនបើសមាជិក្រុមហ៊ុន មិនបានកំណត់ភាគនៃការបែងចែកការចំណេញ ខាតទេ ត្រូវកំណត់ទៅតាមសមាមាត្រនៃចំនួនតម្លៃវិនិយោគទ្រព្យធនរបស់សមាជិកនីមួយៗ នៃក្រុមហ៊ុននោះ។ ក្នុងករណីនេះមានសេចក្តីថា ប្រសិនជាមានការកំណត់នៃការបែងចែកផលចំណេញ គេនឹងអនុវត្តតាមការកំណត់នោះ ប៉ុន្តែ ប្រសិនបើគេពុំបានកំណត់នោះ គេនឹងបែងចែកផលចំណេញទៅតាមភាគហ៊ុនដែលគេបានដាក់ទៅក្នុងប្រតិបត្តិការក្រុមហ៊ុន។
ទទ្ទឹមនឹងការទទួលបាននូវផលចំណេញ ក្នុងនាមជាសមាជិកក្រុមហ៊ុននោះ ពួកគេ ក៏ត្រូវទទួលបាននូវកាតព្វកិច្ចទៅលើទ្រព្យនៃបំណុលផងដែរ ដោយភាគដែលត្រូវទទួលបន្ទុកនៃការខាតបង់របស់សមាជិកក្រុមហ៊ុន ចំពោះបំណុល ត្រូវបានបង្កើតឡើងដោយកិច្ចការរបស់ក្រុមហ៊ុន ជាកាតព្វកិច្ចដោយសាមគ្គីភាព ។ ប៉ុន្តែ កាតព្វកិច្ចនោះ ត្រូវសងដោយទ្រព្យសម្បត្តិក្រុមហ៊ុនសិន ហើយប្រសិនបើមិនអាចសងកាតព្វកិច្ចទាំងអស់ ដោយទ្រព្យសម្បត្តិក្រុមហ៊ុន ទើបសងដោយទ្រព្យដោយឡែករបស់សមាជិកនីមួយៗ ពោលនោះជាទ្រព្យឯកជនរបស់សមាជិកក្រុមហ៊ុន។
២. សិទ្ធិក្នុងការជ្រើសតាំងអ្នកតំណាង
នៅក្នុងក្រុមហ៊ុនជាធម្មតា តែងតែមានអ្នកតំណាង ដែលដើរតួនាទីជាអ្នកគ្រប់គ្រងជួសមុខឲ្យម្ចាស់ភាគហ៊ុន នេះក៏ដោយសារតែនៅក្នុងក្រុមហ៊ុនមួយចំនួនមានលក្ខណៈធំដែលនាំឲ្យម្ចាស់ភាគហ៊ុន មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងដោយខ្លួនឯងតែម្នាក់ ឬក៏ដោយសារតែ អ្នកតំណាងនោះជាបុគ្គលដែលមានសមត្ថភាព ដែលក្រុមហ៊ុនត្រូវការជាចាំបាច់។ ប្រភេទក្រុមហ៊ុន នៅប្រទេសកម្ពុជា ក្រុមហ៊ុនទាំងអស់តម្រូវជាដាច់ខាតឲ្យមានអ្នកតំណាងនោះ មានដូចជា ក្រុមហ៊ុនសហកម្មសិទ្ធិ និងក្រុមហ៊ុនមូលធន ដោយខុសប្លែកត្រង់ថា អ្នកតំណាងនោះជា អ្នកតំណាងឯករាជ្យ  ឬជាអ្នកតំណាងមិនឯករាជ្យ។
ស្របពេលទៅនឹងមានការផ្ទេរនូវសិទ្ធិ ក៏ដូចជាកាតព្វកិច្ចមួយចំនួនទៅឲ្យអ្នកតំណាង (អាណត្តិ) នោះ។ អាណត្តិ  ត្រូវបំពេញនូវកិច្ចការរបស់ខ្លួនដោយប្រុងប្រយ័ត្ន ជៀសវាងនូវកំហុសដែលនាំឲ្យមានភ័យអន្តរាយចំពោះក្រុមហ៊ុន។ អាណត្តិគាហក មានករណីកិច្ចចាត់ចែងកិច្ចការអាណត្តិ ដោយប្រុងប្រ័យត្នក្នុងនាមជាអ្នកគ្រប់គ្រងសុចរិត ដោយផ្អែកតាមអត្ថន័យនៃអាណត្តិ  ព្រមទាំងត្រូវធ្វើការរាយការណ៍ទៅឲ្យអាណត្តិទាយក អំពីស្ថានភាពនៃកិច្ចការចាត់ចែងអាណត្តិ ទោះបីនៅពេលណាក៏ដោយ ឬត្រូវរាយការណ៍អំពីហេតុការណ៍ដោយគ្មានការយឺតយ៉ាវ នៅក្រោយពេលដែលបានបញ្ចប់អាណត្តិហើយ ។ លើសពីនេះទៅទៀត អាណត្តិគាហកអាចនឹងត្រូវបានដកហូតចេញពីតំណែងជាអ្នកតំណាងក្រុមហ៊ុន ផ្អែកទៅតាមការសម្រេចរបស់អាណត្តិទាយក (សមាជិកក្រុមហ៊ុន) បាន នៅពេលដែលអាណត្តិគាហកបានប្រព្រឹត្តផ្ទុយទៅនឹង ករណីកិច្ចប្រុងប្រ័យត្នរបស់អាណត្តិគាហក ឬបានដឹកនាំក្រុមហ៊ុនឆ្ពោះទៅរកភាពខាតបង់។
៣. ការទទួលខុសត្រូវរបស់សមាជិកក្រុមហ៊ុននឹងតតិយជន
សមាជិកក្រុមហ៊ុន ឬអាណត្តិគាហកត្រូវទទួលខុសត្រូវ ចំពោះកាតព្វកិច្ចដែលខ្លួនបានបង្កើតជាមួយតតីយជន ស្ថិតក្រោមរូបភាពជាកិច្ចសន្យាជាដើម។ ដូចដែលមានកំណត់នៅក្នុងច្បាប់ស្តីពី សហគ្រាសពាណិជ្ជកម្ម ឆ្នាំ២០០៥ ក៏បានកំណត់ថា សហកម្មសិទ្ធិករទូទៅទាំងឡាយ ត្រូវទទួលខុសត្រូវរួមគ្នា និងដាច់ដោយឡែកពីគ្នានូវបំណុលទាំងឡាយរបស់ក្រុមហ៊ុន សហកម្មសិទ្ធិមានកម្រិតចំពោះតតិយជន ។ ក្នុងចំណុចនេះ មានន័យថា សមាជិកក្រុមហ៊ុនត្រូវតែ មានកាតព្វកិច្ចសងនូវបំណុល ឬបង្កើតកិច្ចសន្យាជាមួយតតិយជន ក្នុងនាមខ្លួនជាអ្នកតំណាងស្របច្បាប់នៅក្នុងក្រុមហ៊ុននោះ។
៤. ការដកខ្លួនចេញពីសមាជិកភាពក្រុមហ៊ុនរបស់សមាជិកក្រុមហ៊ុន
ដោយសារតែ កិច្ចសន្យាក្រុមហ៊ុនមានចរឹកលក្ខណៈ សេដ្ឋកិច្ចខ្ពស់ជាងគេនោះ ឬក៏ដោយសារតែការដកខ្លួនរបស់សមាជិកក្រុមហ៊ុនអាចនឹងនាំមកនូវផលប៉ះពាល់ដល់ដំណើរការក្រុមហ៊ុនជា ដើមដែល ការដកខ្លួនចេញពីសមាជិកភាពក្រុមហ៊ុនរបស់សមាជិកម្នាក់ៗ ចាំបាច់ត្រូវតែមានលក្ខខណ្ឌច្បាស់លាស់ ។ បើទោះជាយ៉ាងនេះក្តី សមាជិកក្រុមហ៊ុនអាចធ្វើការដកខ្លួនដោយស្ម័គ្រចិត្ត ប្រសិនបើពុំបានកំណត់អំឡុងពេលនៃអត្ថភាពរបស់ក្រុមហ៊ុននៅក្នុងកិច្ចសន្យា ក្រុមហ៊ុនទេ ឬបើបានកំណត់អត្ថិភាពដែលក្រុមហ៊ុនត្រូវមាន ក្នុងរយៈពេលមួយជីវិតរបស់សមាជិកណាម្នាក់ សមាជិកនីមួយៗ អាចដកខ្លួនចេញបាន នៅពេលណាក៏បាន។ ប៉ុន្តែ ការដកខ្លួននេះ ពុំអាចធ្វើបានឡើយ បើបណ្តាលឲ្យខូចផលប្រយោជន័ដល់ក្រុមហ៊ុន លើកលែងតែក្នុងករណីដែលពុំអាចជៀសវាងបាន ។ ករណីដែលពុំអាចជៀសវាងបាន អាចនិយាយបានថាជាករណីដូចទៅនឹងករណីដែលច្បាប់បានកំណត់ ដែលមានដូចជា មរណភាពរបស់សមាជិកក្រុមហ៊ុន, ក្រុមហ៊ុនក្ស័យធន, សមាជិក្រុមហ៊ុនបានទទួលការប្រកាសចាប់ផ្តើមអាណាព្យាបាលទូទៅ មានន័យថា វាជាករណីដែលសមាជិកក្រុមហ៊ុនបានជួបប្រទះបញ្ហាផ្នែកស្មារតីជាដើម និងចុងក្រោយគឺ ការលុបឈ្មោះ ។ ការលុបឈ្មោះសមាជិកក្រុមហ៊ុន អាចអនុវត្តបានដោយមតិយល់ព្រមគ្នាជាឯកច្ឆន្ទពីសមាជិកផ្សេងៗទៀតទាំងអស់របស់ក្រុមហ៊ុន តែក្នុងករណិដែលមានមូលហេតុត្រឹមត្រូវប៉ុណ្ណោះ។
III. ការរំលាយ និងការជម្រះបញ្ជីក្រុមហ៊ុន
ដោយសារតែ ក្រុមហ៊ុនត្រូវបានបង្កើតឡើងក្រោមរូបភាពជាកិច្ចសន្យាក្រុមហ៊ុន ដែលមានលក្ខណៈស្របទៅតាមច្បាប់កំណត់ ហើយការរំលាយទៅវិញនៃក្រុមហ៊ុននេះ វានឹងផ្តល់នូវផលអវិជ្ជមានជាច្រើនទៅដល់ សង្គម ក៏ដូចប្រទេសជាតិទាំងមូល ពោលវាមិនមែនគ្រាន់តែ ប៉ះពាល់ដល់សមាជិកក្រុមហ៊ុនប៉ុណ្ណោះទេ ដូច្នេះហើយក្រុមហ៊ុនមួយអាចនឹងត្រូវបានរំលាយទៅវិញ ដោយយោងទៅលើលក្ខខណ្ឌមួយចំនួន ដូចជា (១) ការរំលាយក្រុមហ៊ុនយោងតាមឆន្ទះរបស់សមាជិកក្រុមហ៊ុន, (២) ការរំលាយក្រុមហ៊ុនទៅតាមកម្មវត្ថុរបស់ក្រុមហ៊ុន, (៣) ក្រុមហ៊ុនក្ស័យធន, និង (៤) ការជម្រះបញ្ជីក្រុមហ៊ុន។
១. ការរំលាយក្រុមហ៊ុនយោងតាមឆន្ទះរបស់សមាជិកក្រុមហ៊ុន
ស្ថិតក្នុងទិដ្ឋភាពដូចគ្នាទៅនឹង ការបង្កើតឡើងនូវកិច្ចសន្យាក្រុមហ៊ុន ការបញ្ចប់ទៅវិញនៃក្រុមហ៊ុន ក៏អាចធ្វើឡើងទៅតាមរយៈឆន្ទៈរបស់សមាជិកក្រុមហ៊ុនផងដែរ។ ការរំលាយក្រុមហ៊ុន ដែលមានការសម្រេចជាឯកច្ឆ័ន្ទ ដោយមានការព្រមព្រៀងគ្នាពីសមាជិកទាំងអស់របស់ក្រុមហ៊ុន  នឹងត្រូវបានច្បាប់ទទួលស្គាល់ នូវសុពលភាព ហើយវាគឺជាកត្តានៃការរំលាយក្រុមហ៊ុនផងដែរ។ ដូចទៅនឹងការកំណត់នៃមាត្រា៧១៣ វក្យខណ្ឌ២ នៃក្រមរដ្ឋប្បវេណីឆ្នាំ២០០៧ បានចែងថា “ក្នុងករណីដែលមានមូលហេតុមិនអាចជៀសវាងបាន សមាជិកនីមួយៗរបស់ក្រុមហ៊ុន អាចទាមទារឲ្យរំលាយក្រុមហ៊ុនបាន។ វាកាន់តែបញ្ជាក់ ឲ្យកាន់តែច្បាស់នូវចេតនារបស់ច្បាប់ សម្រាប់ការរំលាយក្រុមហ៊ុន ដោយបានគោរពទៅលើគោលជំហរ និងការសម្រេចចិត្តរបស់សមាជិកក្រុមហ៊ុន ទាំងអស់ ថាតើពួកគេនឹងសម្រេចធ្វើការរំលាយក្រុមហ៊ុន ដែលមិនបានផ្តល់ផលចំណេញដល់ពួកគេ ឬយ៉ាងណា។ ប៉ុន្តែ វាមិនមានន័យថា ឲ្យតែមានការព្រមព្រៀងគ្នាជាឯកច័្ឆន្ទ គឺគ្រប់គ្រាន់សម្រាប់ធ្វើការរំលាយក្រុមហ៊ុននោះឡើយ។
២. ការរំលាយក្រុមហ៊ុនទៅតាមកម្មវត្ថុរបស់ក្រុមហ៊ុន
ក្រុមហ៊ុនមួយអាចនឹងត្រូវរំលាយ ដោយយោងទៅលើកម្មវត្ថុរបស់ក្រុមហ៊ុននោះត្រូវបានបញ្ចប់  ពោលការបញ្ចប់កិច្ចការដែលជាកម្មវត្ថុរបស់ក្រុមហ៊ុននោះ ដោយស្របទៅតាមការកំណត់នៅក្នុងកម្មវត្ថុ តាំងពីពេលដែលសមាជិកក្រុមហ៊ុនធ្វើការស្នើសុំចុះបញ្ជីក្រុមហ៊ុនរបស់ខ្លួនមកម្ល៉េះ។ ត្រង់ចំនុច នេះផងដែរ ក៏មានកំណត់នៅក្នុងមាត្រា៥៣ ចំនុច “ក” នៃច្បាប់ស្តីពី សហគ្រាសពាណិជ្ជកម្ម ឆ្នាំ២០០៥ បានចែងអំពី ក្រុមហ៊ុនសហកម្មសិទ្ធិត្រូវរំលាយដោយមូលហេតុដែលមានចែងក្នុងកិច្ចសន្យា ដូចជា គោលបំណងធ្វើអាជីវកម្មរបស់ក្រុមហ៊ុនត្រូវបានបញ្ចប់, គ្មានលទ្ធភាពធ្វើអាជីវកម្មបន្ត, និងតាមការព្រមព្រៀងជាឯកច្ឆន្ទរបស់សហកម្មសិទ្ធិករទូទៅ។ ជារួមមក ប្រសិនបើកម្មវត្ថុអាជីវកម្មរបស់ក្រុមហ៊ុនត្រូវបានបញ្ចប់ ក្រុមហ៊ុននោះ ក៏នឹងត្រូវរំលាយផងដែរ។
៣. ក្រុមហ៊ុនក្ស័យធន
កត្តាមួយទៀតដែលគេរមែងតែងតែ ជួបប្រទះនាពេលដែលក្រុមហ៊ុនហៀបនឹងរំលាយ គឺបណ្តាលមកពី កង្វះលទ្ធភាពផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ឬគ្មានលទ្ធភាពក្នុងការធ្វើអាជីវកម្មបន្ត  ដែលនាំឲ្យក្រុមហ៊ុននោះ មិនអាចបន្តប្រតិបត្តិការណ៍របស់ខ្លួន ជាប្រក្រតី។ ការដែល គ្មានលទ្ធភាពក្នុងផ្នែកហិរញ្ញវត្ថុនេះ ត្រូវបានកំណត់ផងដែរ នៅក្នុងច្បាប់ស្តីពីក្ស័យធន ដែលមានកំណត់នូវវិធានសម្រាប់អនុវត្ត។
៤. ការជម្រះបញ្ជីក្រុមហ៊ុន
ការជម្រះបញ្ជីក្រុមហ៊ុន គឺជានីតិវិធីចុងក្រោយនៃការទូរទាត់ក្នុងការរំលាយក្រុមហ៊ុន ហើយនៅពេលដែលធ្វើការរំលាយក្រុមហ៊ុន សិទ្ធិក្នុងការកាន់កាប់ ប្រើប្រាស់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ត្រូវប្រគល់ឲ្យអ្នកជម្រះបញ្ជី ។ អ្នកជម្រះបញ្ជីត្រូវធ្វ់សកម្មភាពក្នុងនាមជាអ្នកចាត់ចែង លើទ្រព្យសម្បត្តិក្រុមហ៊ុន ដែលមានលក្ខណៈ ពេញលេញតែម្តង។ នៅក្នុងនីតិវិធី ជម្រះបញ្ជី អ្នកជម្រះបញ្ជីត្រូវយកទ្រព្យសម្បត្តិ ដែលនៅសល់ក្នុងក្រុមហ៊ុនទៅធ្វើការទូទាត់ បំណុលផ្សេងៗ ដែលអាចមានដូចជា បំណុលពន្ធរបស់រដ្ឋ និងបំណុលផ្សេងទៀត ទៅតាមសិទ្ធិបុរិមាជាមុន រួចទើបធ្វើការបែងចែក ភាគទុន  ពោលអ្នកជម្រះបញ្ជីត្រូវធ្វើការគណនា ឲ្យបានអស់នូវទ្រព្យបំណុលជាមួយតតីយជន ឬធ្វើការសងទៅតាមម្ចាស់បំណុលដែលមានអទ្ធិភាព។
អ្នកជម្រះបញ្ជី អាចជាបុគ្គលឯករាជ្យ  ឬជាបុគ្គលមិនឯករាជ្យ វាអាស្រ័យទៅលើការសម្រេចក្នុងការជ្រើសរើសអ្នកជម្រះបញ្ជី របស់សមាជិកក្រុមហ៊ុន។ អ្នកជម្រះបញ្ជីរបស់ក្រុមហ៊ុន ត្រូវបញ្ចប់នីតិវិធីជម្រះបញ្ជី ដោយធ្វើការតម្កល់ទុកនូវ សេចក្តីជូនដំណឺងអំពីការបិទបញ្ជីនោះ នៅក្រសួងពាណិជ្ជកម្មតាបបែបបទដែលបានកំណត់ទុក ដោយច្បាប់។ ការតម្កល់ទុកឯកសារនេះ គឺជាការលុបចោលនូវនីតិបុគ្គលិកលក្ខណៈរបស់ក្រុមហ៊ុននោះឯង ម្យ៉ាងវិញទៀត វាក៏ជានីតិវិធីមួយដែលធ្វើការបើកផ្សាយយ៉ាងទូលាយផងដែរ ទៅឲ្យម្ចាស់បំណុលជ្រាប។

សេចក្តីសន្និដ្ឋាន
កិច្ចសន្យាក្រុមហ៊ុន ជាកិច្ចសន្យាមួយដែលមានចរឹកលក្ខណៈសេដ្ឋកិច្ច ខ្ពស់មួយដែលអាចផ្តល់ផល់ វិជ្ជមានជាច្រើនដល់សង្គមផងដែរ ប្រសិនបើ មានករណីនៃការរំលាយក្រុមហ៊ុននោះទៅវិញ ដែលជាហេតុនាំឲ្យអាចមានការចូលរួមធ្វើអន្តរាគមន៍ពីសំណាក់ស្ថាប័នសាធារណៈ បើទោះប្បីជា កិច្ចសន្យាគឺជាលិខិតបទដ្ឋានសម្រាប់ចងគូភាគី ឯកជន នឹងឯកជនក៏ដោយ។ ដោយសារតែមូលហេតុនេះ ហើយទើបធ្វើឲ្យកិច្ចសន្យាក្រុមហ៊ុនត្រូវការជាចាំបាច់នូវ ទំនុកចិត្តខ្ពស់ និងដើមទុនក្នុងការបង្កើតផងដែរ។
កិច្ចសន្យាក្រុមហ៊ុន ត្រូវគោរពទៅតាមលក្ខខណ្ឌគ្រឹះ និងទម្រង់នៃការបង្កើតកិច្ចសន្យាដូចគ្នាទៅនឹងកិច្ចសន្យាផ្សេងៗទៀតផងដែរ ពោលកិច្ចសន្យានោះត្រូវគោរពទៅតាមឆន្ទៈច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា និងដើម្បីជៀសវាងនូវវិបាកក្រោយពីមានការស្រុះស្រួលមតិក្នុងការបង្កើតរួចហើយ ប៉ុន្តែ កម្មវត្ថុនៃការបង្កើតក្រុមហ៊ុននោះ ស្ថិតក្នុងគោលបំណងដែលច្បាប់មិនទទួលស្គាល់ជាដើម។
ដោយសារតែ នៅក្នុងក្រមរដ្ឋប្បវេណី មិនបានធ្វើការញែកឲ្យច្បាស់លាស់នូវ សិទ្ធិ និងកាតព្វកិច្ចរបស់ សមាជិកក្រុមហ៊ុនដែលត្រូវមាន នោះឡើយ ពោលនៅក្នុងក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧ គ្រាន់តែបានចែងជាលក្ខណទូទៅមួយប៉ុណ្ណោះ។ ហេតុដូច្នេះ ប្រសិនបើមិត្តនិស្សិត ចង់ជ្រាបច្បាស់សូមអាចបន្ថែមទៅលើច្បាប់ស្តីពី សហគ្រាសពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើការបែងចែកនូវប្រភេទក្រុមហ៊ុននៅកម្ពុជា ព្រមទាំងកំណត់ផងដែរ នូវសិទ្ធិ និងកាតព្វកិច្ចរបស់សមាជិកភាគហ៊ុន នីមួយៗ និងការសម្រេចក្នុងការទទួលយកឋានៈរបស់ខ្លួន ក្នុងនាមជាសមាជិក្រុមហ៊ុន ថាតើខ្លួននឹងក្លាយខ្លួនជាបុគ្គលដែលទទួលខុសត្រូវទូទៅ ឬមានកម្រិតទៅតាមភាគទុនដែលខ្លួនបានដាក់ទៅក្នុងក្រុមហ៊ុន។ បន្ថែមទៅលើ ចំណុចស្តីពីការរំលាយក្រុមហ៊ុន និងក្រុមហ៊ុនក្ស័យធន ក៏មានបញ្ជាក់កាន់តែ លម្អិតនៅក្នុងលិខិតបទដ្ឋានមួយដោយឡែក បន្ថែមទៅលើក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧ ផងដែរ។
សរុបសេចក្តីមក កិច្ចសន្យាក្រុមហ៊ុន ដែលបានកំណត់នៅក្នុងក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧ គឺជានីតិវិធី ក្នុងការបង្កើតក្រុមហ៊ុនមួយ នៅកម្ពុជា និងដើម្បីឲ្យក្រុមហ៊ុននោះ ក្លាយជានីតិបុគ្គលស្របច្បាប់នៅកម្ពុជា សមាជិកក្រុមហ៊ុនក្រោយពីមូលមតិគ្នាក្នុងការបង្កើត ត្រូវធ្វើការចុះបញ្ជីក្រុមហ៊ុន អនុឡោមទៅតាមច្បាប់ស្តីពី វិធានពាណិជ្ជកម្ម និងការចុះបញ្ជីពាណិជ្ជកម្ម ឆ្នាំ១៩៩៥។

ឯកសារយោង
ក្រមរដ្ឋប្បវេណី បោះពុម្ភផ្សាយដោយក្រសូងយុត្តិធម៌ ថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០០៧
ច្បាប់ស្តីពី សហគ្រាសពាណិជ្ជកម្ម បោះពុម្ភផ្សាយដោយក្រសួងពាណិជ្ជកម្ម ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៥
ច្បាប់ស្តីពី ក្ស័យធន