tag:blogger.com,1999:blog-4176295589365994492024-03-15T18:10:08.423-07:00Law-siteThis is the web-page which I have been created in purpose to share not only my researched documents but also any documents which related and needed for studying.Unknownnoreply@blogger.comBlogger56125tag:blogger.com,1999:blog-417629558936599449.post-10903914681195428932014-07-27T16:09:00.002-07:002014-07-27T16:09:50.463-07:00Intellectual Property Rights (Full Version)https://www.youtube.com/watch?v=ZGnt7SPLKRs&feature=youtu.be

https://www.youtube.com/watch?v=FIkTu2POgBQ&feature=youtu.be

https://www.youtube.com/watch?v=JBaNiyxnZWc&feature=youtu.be

https://www.youtube.com/watch?v=cAKo6tHhUgY&feature=youtu.be

https://www.youtube.com/watch?v=nXMY_2QStTc&feature=youtu.be

https://www.youtube.com/watch?v=cbTKBaMdCSQ&feature=youtu.be

https://www.youtube.com/watch?v=Bu7IfUvHj-g&feature=youtu.be

https://www.youtube.com/watch?v=eVzjFxS54Xk&feature=youtu.be

Unknownnoreply@blogger.com0tag:blogger.com,1999:blog-417629558936599449.post-43692495444679444432014-07-27T10:53:00.000-07:002014-07-27T10:53:42.856-07:00Intellectual Property Rights (Part1)

Unknownnoreply@blogger.com0tag:blogger.com,1999:blog-417629558936599449.post-13363365905214800902014-07-27T10:35:00.001-07:002014-07-27T10:35:02.318-07:00យន្តការស្តីអំពីសិទ្ធកុមារ (CRC)យន្តការស្តីអំពីសិទ្ធកុមារ (CRC)
សេចក្តីផ្តើម
អនុសញ្ញាស្តីពីសិទិ្ធកុមារគឺជាសន្ធិសញ្ញាអន្តរជាតិដែលមានចែងពីបទដ្ឋានអប្បរមាជាសកល និងពីគោលការណ៍សីលធម៌សម្រាប់ការប្រព្រឹត្តលើកុមារនៅក្នុងសង្គម។ អនុសញ្ញានេះ គឺជាសេចក្តីថ្លែងលំអិតមួយពីសិទ្ទិទាំងឡាយដែលកុមារគ្រប់ទិសទីត្រូវទទួលបាន ហើយរួមបញ្ជូលសិទ្ធិពលរដ្ឋ នយោបាយ សង្គម សេដ្ឋកិច្ច និងវប្បធម៌ដែលពាក់ព័ន្ធនឹងកុមារ។
នៅក្នុងអតីតកាល កុមារត្រូវបានគេចាត់ទុកគ្រាន់តែជាអ្នករងអំពើ ឬកម្មវត្ថុដែលគេប្រព្រឹត្តទៅលើតែប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ អនុសញ្ញាស្តីពីសិទ្ធិកុមារទទួលស្គាល់កុមារថាជាមនុស្សដែលមានសិទ្ធិរបស់គេផ្ទាល់ គឺសិទ្ធិដែលគេទទួលបានអាស្រ័យដោយគេកើតជាមនុស្ស។ កុមារអាចទាមទារសិទ្ធិរបស់ខ្លួនពីអ្នកមានភារកិច្ចនានា ដូចជាឱពុក ម្តាយ និងរដ្ឋ ជាពិសេសមន្ត្រីនគរបាល និងតុលាការដែលមានភារកិច្ចគោរព ការពារ និងបំពេញតាមសិទ្ធិរបស់កុមារ។
ដូចសិទ្ធិមនុស្សទាំងអស់ផងដែរ សិទ្ធិកុមារដែលមានចែងក្នុងអនុសញ្ញាស្តីពីសិទ្ធិកុមារមិនអាចបំបែកចេញពីគ្នាបាននោះទេ។ នេះមានន័យថា សិទ្ធិទាំងអស់មានទំនាក់ទំនងគ្នា ដែលពុំអាចបំបែកបានឡើយ ហើយពុំមានសិទ្ធិណាមួយសំខាន់ជាងសិទ្ធិណាមួយឡើយ។ ទោះប្បីជាយ៉ាងណាក៏ដោយ អនុសញ្ញាស្តីពីសិទ្ធិកុមារ យកចិត្តទុកដាក់ចំពោះភាពខុសគ្នានៃវប្បធម៌ នយោបាយ និងស្ថានភាពពិតខាងផ្នែកសម្ភារៈក្នុងចំណោមរដ្ឋនានា។ អ្វីដែលត្រូវយកមកពិចារណាជាចំបងបំផុតនោះគឺឧត្តមប្រយោជន៍របស់កុមារ។
អនុសញ្ញាស្តីពីសិទ្ធិកុមារត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៨៩ គឺជាថ្ងៃដែលប្រារព្ធដោយអង្គការសហប្រជាជាតិធ្វើជាទិវាកុមារសកល។ *(មហាសន្និបាតអង្គការសហប្រជាជាតិបានចាត់ទុកថ្ងៃទី២០ វិច្ឆិកា ថាជាទិវាកុមារសកល នៅឆ្នាំ១៩៥៤។ សេចក្តីប្រកាសអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ ក៏ត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី២០ ខែវិច្ឆិកាដែរ តែក្នុងឆ្នាំ១៩៥៩។ នៅកម្ពុជា ទិវាកុមារអន្តរជាតិ ត្រូវបានប្រារព្ធនៅរៀងរាល់ថ្ងៃទី០១ ខែមិថុនា។)
I. អំពីអនុសញ្ញាស្តីពីសិទ្ធិកុមារ
ត្រូវបានអនុម័ត និងបើកឱ្យចុះហត្ថលេខា ឱ្យសច្ចាប័ន និងឱ្យសុំចូលជាសមាជិកតាមសេចក្តីសម្រេចចិត្តលេខ៤៤/២៥ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៨៩ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ចូលជាធរមាននៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៩០ ស្របតាមមាត្រា៤៩។
បុព្វកថា
រដ្ឋភាគីទាំងអស់នៃអនុសញ្ញានេះ
យល់ឃើញថា យោងតាមគោលការណ៍នានាដែលប្រកាសក្នុងធម្មនុញ្ញសហប្រជាជាតិ ការទទួលស្គាល់សេចក្តីថ្លៃថ្នូរជាប់ពីកំណើត និងសិទ្ធិស្មើភាព និងមិនអាចលក់ ដូរ ផ្ទេរ ឬដកហូតបាន របស់សមាជិកទាំងអស់នៃគ្រួសារមនុស្ស ជាគ្រឹះនៃសេរីភាព យុត្តិធម៌ និងសន្តិភាពក្នុងពិភពលោក។
ចងចាំថា ប្រជាជាតិនៃសហប្រជាជាតិបានប្រកាសបញ្ជាក់សារជាថ្មីក្នុងធម្មនុញ្ញសហប្រជាជាតិ នូវជំនឿរបស់ខ្លួនទៅលើសិទ្ធិមូលដ្ឋានរបស់មនុស្សលើសេចក្តីថ្លៃថ្នូរ និងតម្លៃរបស់មនុស្ស ហើយប្តេជ្ញាលើកស្ទួយវឌ្ឍនភាពសង្គម និងកម្រិតជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង ក្នុងសេរីភាពកាន់តែទូលំទូលាយ។
ទទួលស្គាល់ថា ក្នុងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញាអន្តរជាតិនានាស្តីពីសិទ្ធិមនុស្ស សហប្រជាជាតិបានប្រកាស និងយល់ស្របថា មនុស្សគ្រប់រូបត្រូវមានសិទ្ធិ និងសេរីភាពទាំងអស់ ដូចមានចែងនៅក្នុងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស ដោយគ្មានការប្រកាន់បែងចែកបែបណាមួយ មានជាអាទិ៍ ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា សាសនា មតិនយោបាយ ឬមតិផ្សេងទៀត ដើមកំណើតជាតិ ឬសង្គម ទ្រព្យសម្បត្តិ កំណើត ឬស្ថានភាពផ្សេងទៀតឡើយ។
រំលឹកឡើងវិញថា ក្នុងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស សហប្រជាជាតិបានប្រកាសថា កុមារមានសិទ្ធិទទួលជំនួយ និងការថែទាំពិសេស។
ជឿជាក់ថា គ្រួសារជាអង្គភាពគ្រឹះនៃសង្គម និងជាមជ្ឈដ្ឋានធម្មជាតិសម្រាប់ការរីកលូតលាស់ និងសុខុមាលភាពនៃសមាជិកទាំងអស់របស់សង្គម និងជាពិសេស កុមារត្រូវទទួលនូវការការពារ និងជំនួយឧបត្ថម្ភចាំបាច់ ដើម្បីឱ្យគ្រួសារអាចរ៉ាប់រងការទទួលខុសត្រូវរបស់ខ្លួនពេញលេញនៅក្នុងសហគមន៍។
ទទួលស្គាល់ថា កុមារ គួរត្រូវមានការអភិវឌ្ឍន៍ពេញលេញ និងសមស្របតាមបុគ្គលិកលក្ខណៈរបស់កុមារ កុមារត្រូវធំលូតលាស់ក្នុងមជ្ឈដ្ឋានគ្រួសារ ក្នុងបិរយាកាសសុភមង្គល សេចក្តីស្រឡាញ់ និងការយោគយល់។
យល់ឃើញថា កុមារ គួរត្រូវបានគេរៀបចំឱ្យមានជីវភាពជាឯកត្តជនក្នុងសង្គម និងធំលូតលាស់ក្នុងស្មារតីនៃឧត្តមគតិ ដូចមានចែងក្នុងធម្មនុញ្ញសហប្រជាជាតិ និងជាពិសេសក្នុងស្មារតីនៃសន្តិភាព សេចក្តីថ្លៃថ្នូរ ការអត់ឱនឱ្យគ្នា សេរីភាព សមភាព និងសាមគ្គីភាព។
ចងចាំថា ភាពចាំបាច់ដើម្បីផ្តល់ការការពារពិសេសដល់កុមារ ត្រូវបានថ្លែងក្នុងសេចក្តីប្រកាសនា ទីក្រុងហ្សឺណែវ ឆ្នាំ១៩២៤ ស្តីពីសិទ្ធិកុមារ និងក្នុងសេចក្តីប្រកាសស្តីពីសិទ្ធិកុមារដែលបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២៩៥៩ ហើយភាពចាំបាច់នេះត្រូវបានទទួលស្គាល់ នៅក្នុងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ជាពិសេសក្នុងមាត្រា២៣ និងមាត្រា២៤) ក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ជាពិសេសក្នុងមាត្រា១០) និងក្នុងលក្ខនិ្តកៈ ,លិខិតុបករណ៍ពាក់ព័ន្ធនានារបស់ស្ថាប័នឯកទេស និងអង្គការអន្តរជាតិ ដែលមានកិច្ចការទាក់ទិននឹងសុខុមាលភាពរបស់កុមារ។
រំលឹកឡើងវិញថា បទប្បញ្ញត្តិនៃសេចក្តីប្រកាសស្តីពីគោលការណ៍ខាងសង្គមកិច្ច និងខាងផ្លូវច្បាប់ទាក់ទងនឹងកិច្ចការពារ និងសុខុមាលភាពរបស់កុមារ សំដៅជាពិសេសទៅរកការទុកដាក់ជាមួយឱពុក ម្តាយធម៌ និងស្មុំកូនក្នុងប្រទេស និងអន្តរជាតិ វិធានជាបទដ្ឋានអប្បបរមារបស់សហប្រជាជាតិដើម្បីគ្រប់គ្រងវិស័យយុត្តិធម៌សម្រាប់កុមារ (វិធានក្រុងប៉េកាំង) និងសេចក្តីប្រកាសស្តីពីការការពារស្ត្រី និងកុមារក្នុងពេលមានអាសន្ន និងជម្លោះប្រដាប់អាវុធ។
ទទួលស្គាល់ថា នៅក្នុងប្រទេសទាំងអស់លើពិភពលោកមានកុមារកំពុងរស់នៅក្នុងស្ថានភាពក៏សែនលំបាក ហើយកុមារទាំងនោះ ត្រូវការនូវការយកចិត្តទុកដាក់ពិសេស។
យកមកគិតនូវ សារសំខាន់នៃប្រពៃណី និងតម្លៃវប្បធម៌របស់ប្រជាជាតិនីមួយៗក្នុងការការពារ និងការរីកចម្រើនដោយសុខដុមរបស់កុមារ។
ទទួលស្គាល់ សារសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីលើកកំពស់លក្ខខណ្ឌជីវភាពរបស់កុមារនៅគ្រប់ប្រទេស ជាពិសេស ក្នុងប្រទេសកំពុងអភិវឌ្ឍន៍។
បានព្រមព្រៀងគ្នាដូចតទៅ៖
ផ្នែកទី១
មាត្រា១
សម្រាប់គោលបំណង់នៃអនុសញ្ញានេះ កុមារគឺជាមនុស្សមានអាយុក្រោម១៨ឆ្នាំ លើកលែងតែក្រោមច្បាប់ដែលត្រូវអនុវត្តចំពោះកុមារ នីតិភាពត្រូវបានកំណត់ទាបជាងនេះ។
មាត្រា២
១. រដ្ឋភាគី ត្រូវគោរព និងធានាសិទ្ធិដូចចែងក្នុងអនុសញ្ញានេះ ដល់កុមារដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយគ្មានការរើសអើងណាមួយ ដោយឥតគិតពីពូជសាសន៍ ពណ៌សម្បុរ ភេទ សាសនា មតិនយោបាយ ឬមតិផ្សេងទៀត ដើមកំណើតជាតិ ដើមកំណើតជនជាតិ ឬសង្គម ទ្រព្យសម្បត្តិ អសមត្ថភាពកំណើង ឬស្ថានភាពផ្សេងទៀតរបស់កុមារ របស់ឳពុក-ម្តាយកុមារ ឬអ្នកអាណាព្យាបាលស្របច្បាប់របស់កុមារ។
២. រដ្ឋភាគីត្រូវចាត់់វិធានការសមស្របទាំងឡាយ ដើម្បីធានាឱ្យកុមារបានទទួលនូវការការពារប្រឆាំងនឹងរាល់ទម្រង់នៃការរើសអើង ឬទណ្ឌកម្មដែលផ្អែកលើមូលដ្ឋានស្ថានភាព សកម្មភាព ការបញ្ចេញមតិ ឬជំនឿរបស់ឳពុក-ម្តាយរបស់អ្នកអាណាព្យាបាលស្របច្បាប់ ឬសមាជិកគ្រួសាររបស់កុមារ។
មាត្រា៣
១. នៅក្នុងវិធានការទាំងអស់ដែលពាក់ព័ន្ធនឹងកុមារ ទោះធ្វើឡើងដោយស្ថាប័នឯកជន ឬសាធារណៈទទួលភារៈខាងសុខុមាលភាពសង្គម ឬដោយតុលាការ ឬអាជ្ញាធររដ្ឋបាល ឬអង្គការនីតិបញ្ញាតិ្តក៏ដោយ ឧត្តមប្រយោជន៍របស់កុមារ ត្រូវតែយកចិត្តទុកដាក់ជាចម្បង។
២. រដ្ឋភាគីសន្យាធានាដល់កុមារនូវការការពារ និងការថែទាំចាំបាច់ដើម្បីសុខុមាលភាពរបស់កុមារ ដោយយកមកគិតនូវ សិទ្ធិ និងករណីកិច្ចរបស់ឳពុក-ម្តាយ អ្នកអាណាព្យាបាល
II. ការក្លាយជាសមាជិកភាពនៃអនុសញ្ញា និងការអនុវត្តអនុសញ្ញារបស់កម្ពុជា
កម្ពុជាបានក្លាយជារដ្ឋភាគីនៃអនុសញ្ញាស្តីពីសិទ្ធិកុមារនៅថ្ងៃទី១៥ វិច្ឆិកា ១៩៩២ ជារដ្ឋភាគីនៃពិធីសារបន្ថែមប្រឆាំងនឹងការជួញដូរកុមារ នៅថ្ងៃទី៣០ មិថុនា ឆ្នាំ២០០២ និងជារដ្ឋភាគីនៃពិធីនៃពិធីសារបន្ថែមស្តីពីការពាក់ព័ន្ធកុមារនៅក្នុងជម្លោះប្រដាប់អាវុធនៅថ្ងៃទី១៦ សីហា ២០០៦។
មាត្រា៣១ នៃរដ្ឋធម្មនុញ្ញធានាការពារអនុសញ្ញានេះ ជាមួយនឹងសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិដទៃទៀតថាជាផ្នែកមួយនៃច្បាប់កម្ពុជា។ មាត្រា៤៨ គូសបញ្ជាក់បន្ថែមទៀតថា “រដ្ឋធានារក្សាការពារសិទ្ធិរបស់កុមារដែលមានចែងក្នុងអនុសញ្ញាស្តីពីសិទ្ធិកុមារ ជាពិសេសសិទ្ធិមានជីវិតរស់នៅ សិទ្ធិទទួលការអប់រំរៀនសូត្រ សិទ្ធិត្រូវបានទទួលការគាំពារក្នុងស្ថានការណ៍មានសង្គ្រាម និងការការពារប្រឆាំងនឹងអាជីវកម្ម សេដ្ឋកិច្ច ឬកាមគុណលើកុមារ។”
នៅក្នុងសេចក្តីសម្រេចរបស់ខ្លួនកាលពីថ្ងៃទី១០ កក្កដា ២០០៧ ក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាស្ថាប័នមួយបង្កើតឡើង ដើម្បីការពាររដ្ឋធម្មនុញ្ញ បានគូសបញ្ជាក់ជាថ្មី ពីការអនុវត្តសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ នៅក្នុងច្បាប់កម្ពុជា និងធ្វើការរំលឹកដល់ចៅក្រម ក្នុងការសម្រេចក្តី និងធ្វើការបកស្រាយច្បាប់ ថាចៅក្រមត្រូវប្រកាន់ឱ្យបានខ្ជាប់ខ្ជួនដល់បទបញ្ញាត្តិនៃសន្ធិសញ្ញាដែលកម្ពុជាបានទទួលស្គាល់ រួមទាំងអនុសញ្ញាស្តីពីសិទ្ធិកុមារផង។
គណៈកម្មាធិការសិទ្ធិកុមារ
ដោយបានក្លាយខ្លួនជារដ្ឋភាគីនៃអនុសញ្ញា រដ្ឋនោះត្រូវធ្វើការប្តេជ្ញាចិត្តដោយភា្ជប់កាតព្វកិច្ចផ្លូវច្បាប់ចំពោះប្រជាពលរដ្ឋរបស់ខ្លួន ជាពិសេសដល់កុមារព្រមទាំងសហគមន៍អន្តរជាតិ ពីការអនុវត្តបទបញ្ញាត្តិទាំងឡាយនៃអនុសញ្ញានេះដើម្បីលើកស្ទួយ និងការពារសិទ្ធិកុមារ។
យោងតាមអនុសញ្ញានេះ គណកម្មាធិការអន្តរជាតិមួយ ដែលមានអ្នកជំនាញការឯករាជ្យ ហើយដែលគេស្គាល់ជាទូទៅថាគណៈកម្មាធិការសិទ្ធិកុមារត្រូវបានបង្កើតឡើង ដើម្បីតាមដានការវិវត្តន៍របស់រដ្ឋភាគី ក្នុងការបំពេញតាមការប្តេជ្ញាចិត្តរបស់ខ្លួន។ គ្រប់រដ្ឋភាគី តម្រូវឱ្យធ្វើរបាយការណ៍ជាទៀតទាត់តាមកាលកំណត់ជូនគណៈកម្មាធិការ ពីវិធានការដែលខ្លួនប្រកាន់យកដើម្បីអនុវត្តអនុសញ្ញានេះ។
កម្ពុជាបានធ្វើរបាយការណ៍ចំនួនពីរលើករួចមកហើយជូនគណៈកម្មាធិការ។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់របាយការណ៍តាមកាលកំណត់លើកទីពីររបស់ខ្លួនជូនគណៈកម្មាធិការ កាលពីខែកុម្ភៈ ឆ្នាំ២០០៩ ហើយគណៈកម្មាធិការនឹងពិនិត្យរបាយការណ៍នេះ នៅពេលណាមួយក្នុងឆ្នាំ២០១០ ឬ២០១១។
1. សិទ្ធិកុមារ
កុមារជានរណា? ហេតុអ្វីកុមារត្រូវបានការពារ?
កុមារត្រូវគេទទួលស្គាល់ជាមនុស្សមានអាយុក្រោម១៨ឆ្នាំ លើកលែងតែច្បាប់របស់ប្រទេស ចែងពីអាយុពេញវ័យដែលគេសន្មត់រហ័សជាង។
កុមារមានសិទ្ធិឱ្យគេប្រព្រឹត្តទៅលើ ដូចមនុស្សពេញវ័យដទៃទៀតដែរ ដើម្បីរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាព។ ក្នុងពេលជាមួយគ្នានេះដែរ កុមារក៏មានសិទ្ធិពិសេសបន្ថែម ដោយសារតែពួកគេមានវ័យក្មេង និងងាយរងគ្រោះ។ កុមារនឹងមិនអាចរស់រាន និងឈានដល់សក្តានុពលពេញលេញ បើគ្មានជំនួយ និងការសហការពីមនុស្សពេញវ័យ។ គោលបំណងរបស់អនុសញ្ញាស្តីពីសិទ្ធិកុមារ គឺបង្កើតជាបទដ្ឋានសម្រាប់ការពារកុមារប្រឆាំងនឹងការទុកចោលមិនយកចិត្តទុកដាក់ ការរំលោភបំពាន ការកេងប្រវ័ញ និងការរើសអើងដែលខ្លួនជួបប្រទះក្នុងកម្រិតផ្សេងៗ ជារៀងរាល់ថ្ងៃ នៅគ្រប់ប្រទេស។
2. គោលការណ៍នៃការអនុវត្តអនុសញ្ញា
អនុសញ្ញាស្តីពីសិទ្ធិកុមារមានចែងគោលការណ៍ណែនាំ៤ ដែលតាមរយៈនៃគោលការណ៍នេះ សិទ្ធិកុមារត្រូវបានការពារ។ គោលការណ៍ទាំងបួននេះ រួមមាន៖
2.1. ឧត្តមប្រយោជន៍កុមារ (មាត្រា៣)
គ្រប់សកម្មភាពពាក់ព័ន្ធនឹងកុមារ ត្រូវយកឧត្តមប្រយោជន៍របស់កុមារមកពិចារណាជាចម្បង។
2.2. ការមិនរើសអើង (មាត្រា២)
កុមារគ្រប់រូបត្រូវទទួលបានសិទ្ធិទាំងអស់របស់ខ្លួន ដោយមិនមានការរើសអើងពីប្រភេទណាមួយទេ។ កុមារមិនអាចត្រូវបានគេបដិសេធសិទ្ធិរបស់ខ្លួនដោយសារតែជាតិសាសន៍ ពណ៌សម្បុរ ភេទ ភាសា សាសនា ទស្សនៈនយោបាយ ឬទស្សនៈផ្សេងៗ ជាតិ ប្រភពជនជាតិ ឬឋានៈក្នុងសង្គម ទ្រព្យសម្បត្តិ ពិការភាព កំណើត ឋានៈ ឬស្ថានភាព ផ្សេងៗទៀតរបស់កុមារ ឬឱពុក ម្តាយរបស់កុមារនោះទេ។
2.3. សិទ្ធិមានជីវិត សិទ្ធិរស់រានមានជីវិត និងសិទ្ធិអភិវឌ្ឍន៍ (មាត្រា៦)
កុមារគ្រប់រូប មានសិទ្ធិមានជីវិតតាំងពីកំណើង។ រដ្ឋត្រូវធានាពីការរស់រានមានជីវិត និងការអភិវឌ្ឍន៍របស់កុមារ ឱ្យមានកម្រិតអតិប្បរមាតាមដែលអាចធ្វើបាន។
2.4. ការគោរពទស្សនៈកុមារ (មាត្រា១២)
កុមារដែលមានសមត្ថភាពបង្កើតទស្សនៈផ្ទាល់ខ្លួន មានសិទ្ធិបញ្ចេញមតិរបស់គេ ដោយសេរី ក្នុងគ្រប់បញ្ហាពាក់ព័ន្ធនឹងខ្លួនគេ។ ទស្សនៈកុមារត្រូវតែបានយកទៅពិចារណាថ្លឹងថ្លែង ឱ្យបានសម្រេចទៅតាមអាយុ និងការយល់ដឹង (ភាពចាស់ចិត្តចាស់គំនិត) របស់កុមារ។
3. សិទ្ធិជាក់លាក់មួយចំនួនដូចដែលបានកំណត់ក្នុងអនុសញ្ញា
អនុសញ្ញាបានធ្វើការចែងយ៉ាងច្បាស់លាស់នូវសិទ្ធិសំខាន់ធំៗ៤ ប្រភេទក្នុងគោលបំណងក្នុងការការពារកុមារ រួមមាន៖
3.1. សិទ្ធិរស់រានមានជីវិត
សិទ្ធិនេះរួមបញ្ចូល សិទ្ធិមានជីវិត និងសិទ្ធិទទួលបានការថែទាំសុខភាព និងវេជ្ជសាស្ត្រក្នុងកម្រិតខ្ពស់បំផុត។
3.2. សិទ្ធិអភិវឌ្ឍន៍
សិទ្ធិទាំងនេះរួមបញ្ចូលអ្វីទាំងអស់ដែលកុមារត្រូវការដើម្បីលូតលាស់ក្នុងកម្រិតខ្ពស់បំផុត និងដើម្បីឱ្យក្លាយទៅជាសមាជិកដែលទទួលខុសត្រូវរបស់សង្គម។ សិទ្ធិនេះ រួមមានការអប់រំគ្រប់ប្រភេទ និងសិទ្ធិទទួលបានជីវភាពរស់នៅគ្រប់គ្រាន់ សម្រាប់ការលូតលាស់របស់កុមារ ផ្នែករាងកាយ សតិអារម្មណ៍ ស្មារតី សីលធម៌ និងសង្គម។
3.3. សិទ្ធិទទួលបាននូវការការពារ
សិទ្ធិនេះចង់សំដៅយ៉ាងទូលាយដល់សិទ្ធិដែលត្រូវបានទទួលការការពារ រួចផុតពីអំពើ និងការប្រព្រឹត្តផ្សេងៗដែលបង្កអន្តរាយដល់កុមារ។ សិទ្ធិនេះ រួមមានការការពារពីការរើសអើសពី ការរំលាភបំពាន ការទុកចោលមិនយកចិត្តទុកដាក់ និងការកេងប្រវ័ញ ការការពារកុមារដែលគ្មានគ្រួសារ និងការការពារកុមារជាជនភៀសខ្លួន។
3.4. សិទ្ធិចូលរួម
សិទ្ធិទាំងនេះ គ្របដណ្តប់លើសិទ្ធិរបស់កុមារក្នុងការចូលរួមបញ្ចេញមតិរបស់ខ្លួនក្នុងគ្រប់បញ្ហា និងត្រូវបានគេទទួលស្តាប់ក្នុងគ្រប់សេចក្តីសម្រេចដែលប៉ះពាល់ដល់អាយុជីវិតរបស់កុមារ។ នៅពេលសមត្ថភាពរបស់កុមារវិវត្តឡើង កុមារគួរតែមានឱកាសកាន់តែច្រើនជាងមុន ក្នុងការចូលរួមសកម្មភាពរបស់សង្គម ដើម្បីជាការរៀបចំសម្រាប់ជីវិតជាមនុស្សពេញវ័យ។
4. កាតព្វកិច្ចរស់រាជរដ្ឋាភិបាលចំពោះអនុសញ្ញាស្តីពីសិទ្ធិកុមារ
រដ្ឋភាគីនីមួយៗនៃអនុសញ្ញាស្តីពីសិទ្ធិកុមារត្រូវបំពេញកាតព្វកិច្ចដូចខាងក្រោម៖
អនុម័តច្បាប់ គោលនយោបាយ និងកម្មវិធីផ្សេងៗដើម្បីធានាការអនុវត្តន៍ និងការទទួលបានសិទ្ធិដែលមានចែងក្នុងអនុសញ្ញាសិទ្ធិកុមារ (មាត្រា៤)
ចាត់វិធានការច្បាប់ រដ្ឋបាល និងវិធានការដទៃទៀតឱ្យបានសមស្របទៅនឹងកម្រិតអតិបរមានៃធនធានដែលមានរបស់ប្រទេសខ្លួន និងតាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ។ នេះមានន័យថាកំណត់អាទិភាព និងទុកកុមារជាចម្បង (មាត្រា៤)
លើកកម្ពស់ការយល់ដឹង ពីអនុសញ្ញាស្តីពីសិទ្ធិកុមារ (មាត្រា៤២)
បញ្ជូនរបាយការណ៍ស្តីពីស្ថានភាពបច្ចុប្បន្នរបស់កុមារ និងភាពរីកចម្រើននៃការអនុវត្តន៍ អនុសញ្ញាស្តីពីសិទ្ធិកុមារ ទៅឱ្យគណៈកម្មាធិការសិទ្ធិកុមារ របស់អង្គការសហប្រជាជាតិពីរឆ្នាំក្រោយពីការផ្តល់សច្ចាប័នលើអនុសញ្ញានេះ និងរៀងរាល់៥ឆ្នាំម្តង បន្តបន្ទាប់មកទៀត (មាត្រា៤៤)
III. ពិសារបន្ថែមនៃអនុសញ្ញាស្តីពីសិទ្ធិកុមារ
ពិធីសារបន្ថែម គឺជាឯកសារបន្ថែមលើសន្ធិសញ្ញាគោលដែលរដ្ឋនីមួយៗ អាចជ្រើសរើសដើម្បីចូលជាសមាជិក ប្រសិនបើរដ្ឋនោះយល់ព្រមទទួលកាតព្វកិច្ចបន្ថែមតាមពិធីសារនោះដោយមិនគិតដល់អនុសញ្ញាដើមឡើយ។
អនុសញ្ញាស្តីពីសិទ្ធិកុមារ មានពិធីសារបន្ថែមចំនួនពីរដែលត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិកាលពីខែឧសភា ឆ្នាំ២០០០ដូចគ្នា។ ពិធីសារមួយគឺ សំដៅប្រឆាំងនឹងការជួញដូរកុមារ ពេស្យាកម្មកុមារ និងរូបភាពអាសអាភាសកុមារ ឯពិធីសារបន្ថែមមួយទៀត គឺសំដៅដល់ការការពារកុមារពីការពាក់ព័ន្ធនៅក្នុងជម្លោះប្រដាប់អាវុធ ដោយធ្វើការដាក់កំហិត និងបញ្ញាត្តិពីការប្រើប្រាស់ទាហានក្រោមអាយុ១៨ឆ្នាំ។
សេចក្តីសន្និដ្ឋាន
ឯកសារយោង
Unknownnoreply@blogger.com0tag:blogger.com,1999:blog-417629558936599449.post-77081576506537051572012-03-22T06:22:00.002-07:002012-03-22T06:22:51.870-07:00កិច្ចព្រមព្រៀងទៅលើទស្សនៈវិស័យពាក់ព័ន្ធនឹងជំនួញនៃសិទ្ធិកម្មសិទ្ធិបញ្ញា (TRIPS Part 2)

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ

និង វិទ្យាសាស្ត្រសេដ្ឋកិច្ច

Royal University of Law and Economic

មុខវិជ្ជាៈ នីតិកម្មសិទ្ធិបញ្ញា

ប្រធានបទៈ កិច្ចព្រមព្រៀងទៅលើទស្សនៈវិស័យពាក់ព័ន្ធនឹងជំនួញនៃសិទ្ធិកម្មសិទ្ធិបញ្ញា ផ្នែកទី២ (TRIPS)

ណែនាំដោយសាស្ត្រាចារ្យៈ សន សោភ័ណ

សា្រវជ្រាវ និងរៀបរៀងដោយៈ ក្រុមទី២ (L4A3)

និស្សិត ឈុន មុនីឧត្តម

និស្សិត ញ៉ើន សុវុទ្ធី

និស្សិត សោម កញ្ញា

និស្សិត លឹម សេងឡាំ

និស្សិត ជិន ដួងចន្ទ្រាកែវល័ក្ម្ស៉ីនារីរតន៍

ឆ្នាំសិក្សាៈ ២០១១-២០១២

មាតិកា

សេចក្តីផ្តើម ទំព័រទី១

ជំពូកទី១: ការអនុវត្តដោយបង្ខំនូវសិទ្ធិកម្មសិទ្ធិបញ្ញា ទំព័រទី២

ផ្នែកទី១: ការអនុវត្តដោយបង្ខំដោយនីតិវិធីរដ្ឋប្បវេណី ទំព័រទី៣

កថាភាគទី១: កាតព្វកិច្ច ទំព័រទី៣

កថាភាគទី២: រដ្ឋបាល ទំព័រទី៧

ផ្នែកទី២: ការអនុវត្តដោយបង្ខំដោយនីតិវិធីព្រហ្មទណ្ឌ ទំព័រទី១០

ជំពូកទី២: នីតិវិធីនៃការផ្តល់សច្ចាប័ន និងការការពារលើសិទ្ធិកម្មសិទ្ធិបញ្ញា ទំព័រទី១១

ផ្នែកទី១: ការទទួលយក និងការការពារស្តីពីកម្មសិទ្ធិបញ្ញា និង

នីតិវិធីដែលពាក់ព័ន្ធនឹង Inter Partes ទំព័រទី១១

កថាភាគទី១: កាតព្វកិច្ចការពារ និងផ្សះផ្សា ទំព័រទី១២

កថាភាគទី២: ចំណាត់ចែងចំពោះភាពតភ្ជាប់ ទំព័រទី១៣

ផ្នែកទី២: ការបែងចែកបញ្ចប់ លើការរៀបចំស្ថាប័ន ទំព័រទី១៤

សេចក្តីសន្និដ្ឋាន ទំព័រទី២០

ឯកសារយោង ទំព័រទី២១

កិច្ចព្រមព្រៀងទៅលើទស្សនៈវិស័យពាក់ព័ន្ធនឹងជំនួញនៃសិទ្ធិកម្មសិទ្ធិបញ្ញា ផ្នែកទី២ (TRIPS)

សេចក្តីផ្តើម

ការអភិវឌ្ឍជាកត្តាចលករដែលបានជម្រុញគ្រប់វិស័យឆ្ពោះទៅរក ទស្សនៈវិស័យថ្មី រួមបញ្ចូលទាំងកំណែទម្រង់ជាច្រើននៅលើសកលលោកយើងនេះ។ ការរីកចម្រើនទាំងនោះ គេក៏ឃើញមានការស្តែងឡើងនូវសម្ភារៈថ្មីប្លែកៗ ជាច្រើន ដែលជាសក្ខីកម្មនៃភាពរីកចម្រើនផ្នែកបញ្ញាស្មារតី ដែលជាធាតុស្នូលនៃការវិវត្តន៍ទាំងនោះ។ ស្ថិតក្នុងគោលបំណងការពារពីការរំលោភបំពាន នូវកម្មសិទ្ធិបញ្ញារបស់អ្នករកឃើញដំបូង សកលលោកបាន បង្កើតនូវលិខិតបទដ្ឋានអន្តរជាតិ និងថ្នាក់ជាតិជាច្រើន ដែលបានក្លាយខ្លួនជារនាំងការពារ ពីការរំលោភបំពានទាំងនោះ ដែលមួយក្នុងចំណោមនោះ មានកិច្ចព្រមព្រៀងទៅលើទស្សនៈវិស័យពាក់ព័ន្ធនឹងជំនួញនៃសិទ្ធិកម្មសិទ្ធិបញ្ញា ដែលជាភាសារអង់គ្លេសសរសេរថា Agreement on Trade-Related Aspects of Intellectual Property Rights (TRIPS)។ តែដោយសារតែប្រធានបទយើងខ្ញុំ មិនត្រូវបានគ្របដណ្តប់ទាំងស្រុងលើ កិច្ចព្រមព្រៀង TRIPS នោះទេ ពោល យើងខ្ញុំនឹងធ្វើការសិក្សាលម្អិតទៅលើ (ជំពូកទី១) ការអនុវត្តដោយបង្ខំនូវសិទ្ធិកម្មសិទ្ធិបញ្ញា និង(ជំពូកទី២) នីតិវិធីនៃការផ្តល់សច្ចាប័ន និងការការពារលើសិទ្ធិកម្មសិទ្ធិបញ្ញា។

ដោយសារតែ ការសិក្សាទៅលើប្រធានបទនេះ ត្រូវបានផ្តោតសំខាន់ទៅលើ ផ្នែកខាងក្រោយនៃកិច្ចព្រមព្រៀង ដែលជាបច្ច័យនាំឲ្យមានការពិបាកយល់បន្តិចទៅលើការសិក្សាលើប្រធានបទនេះ។ ទោះប្បីជាយ៉ាងនេះក្តី ក្រុមយើងខ្ញុំមានក្តីសង្ឃឹមថា ការសិក្សាស្រាវជ្រាវទៅលើប្រធានបទនេះ នឹងផ្តល់នូវចំណេះដឹងបន្ថែមអំពីកិច្ចព្រមព្រៀង TRIPS ស្តីពីការអនុវត្តដោយបង្ខំ ការផ្តល់សច្ចាប័ន និងការការពារលើសិទ្ធិកម្មសិទ្ធិបញ្ញានេះ។

ជំពូកទី១: ការអនុវត្តដោយបង្ខំនូវសិទ្ធិកម្មសិទ្ធិបញ្ញា

អ្នកគាំទ្រកិច្ចព្រមព្រៀង TRIPS នៅកិច្ចពិភាក្សាអ៊ុយរ៉ាហ្គាយរ៉ោន បានព្រួយបារម្ភមិនមែនតែទៅលើ សារៈសំខាន់នៃមាត្រដ្ឋាន IPRs កម្រិតទាមទារដែលអាចទទួលយកបាននោះទេ ប៉ុន្តែវាក៏ត្រូវបានគេគិតផងដែរ អំពីទម្រង់ជាសារវន័្តរបស់វា។ ដូចដែលបាន គូសបញ្ជាក់ខាងលើ ចរឹកលក្ខខណ្ឌដើមរបស់កិច្ចព្រមព្រៀង TRIPS មានលក្ខណៈដូចទៅនឹងសិទ្ធិឯកជន ហើយការកំណត់នូវអ្នកកាន់កាប់សិទ្ធិឯកជននេះ ត្រូវបានទទួលខុសត្រូវសម្រាប់ការស្វែងរក នូវការអនុវត្តដោយបង្ខំ នូវសិទ្ធិទាំងនោះ។ មិនតែប៉ុណ្ណោះ ម្ចាស់សិទ្ធិមានសិទ្ធិ ក្នុង (ផ្នែកទី១) ការអនុវត្តដោយបង្ខំដោយផ្អែកទៅលើនីតិវិធីរដ្ឋប្បវេណី ឬក៏ (ផ្នែកទី២) ការអនុវត្តដោយបង្ខំដោយនីតិវិធីព្រហ្មទណ្ឌ ក្នុងករណីដែលមានការរំលោភបំពានពីសំណាក់តតីយជន មកលើសិទ្ធិរបស់ខ្លួន។ ដូចមានចែងនៅក្នុងមាត្រា ៤១ នៃកិច្ចព្រមព្រៀង TRIPS ថា រដ្ឋសមាជិកទាំងអស់នៃកិច្ចព្រមព្រៀង ត្រូវធានាថា គ្មានការប៉ះពាល់ដល់នីតិវិធីនៃផ្នែកណាមួយដែលស្ថិតនៅ ក្នុងច្បាប់នេះឡើយ។ សកម្មភាពទាំងអស់នេះ ត្រូវបានអនុញ្ញាតឲ្យមានការប្រឆំាងទៅនឹងបណ្តឹងខ្លះៗ ដែលពាក់ព័ន្ធទៅនឹងការការពារសិទ្ធិលើទ្រព្យរបស់ពួកគេ។ នីតិវីធីទាំងនេះ បានរីករាលដាលដល់ ឥរិយាបថ ដូចជា ការគេចវេះ ការបង្កើតអ្វីមួយឡើងដើម្បីទប់ស្កាត់ដោយស្របច្បាប់ ក្នុងការការពារ ពីការបោកបញ្ឆោត។ ការព្រួយបារម្ភលើនីតិវិធី ពីការបង្ខិតបង្ខំពីសំណាក់ពួករំលោភបំពានសិទ្ធិលើទ្រព្យ ដើម្បីយកមកប្រកួតប្រជែងមានលក្ខណះសមភាព និង ស្មោះត្រង់។ គ្មានហេតុផលណាដែលត្រូវឲ្យតម្លៃ ដែលបានកំណត់ពេលវេលា ឫគ្មានមូលហេតុណាដែលនាំឲ្យពួកគេសុំពន្យាពេលបានទេ។ សេចក្តីសំរេចក្នុងករណីមួយសមស្រប ឫទទួលយកបាន តាមរយះការកំណត់នូវហេតុផល សំខាន់ៗ ដែលត្រឹមត្រូវតាមច្បាប់។ យ៉ាងហោចណាស់ ពួកគេត្រូវអនុវត្តនូវគោលដៅរបស់ខ្លួន ឲ្យបានស្របតាមផ្នែកមួយនៃនីតិវិធី ដែលមិនមានការអនុញ្ញាតឲ្យមានការពន្យាពេលឡើយ ហើយក្នុង សេចក្តីសំរេចក្នុងករណីសមស្រប គឺ បានផ្អែកលើភស្តុតាងសំខាន់ក្នុងការគោរព ដើម្បីផ្តល់ឪកាស ជាទីពេញចិត្ត។ វិធីសាស្រ្ត និង ធ្វើការបកស្រាយឡើងវិញដោយមានការអនុញ្ញាតពីច្បាប់ដើម្បីធ្វើការវិនិច្ឆ័យ នៃសេចក្តីសំរេចចុងក្រោយរបស់ប្រព័ន្ធគ្រប់គ្រង ហើយកម្មវត្ថុនៃយុត្ថាធិការ របស់ច្បាប់នៃសមាជិក នីមួយៗ មានការព្រួយបារម្ភលើករណីសំខាន់មួយ។ ជាការពិតណាស់ ច្បាប់ត្រូវតែមានលក្ខណះយុត្តិធម៌ ក្នុងការវិនិច្ឆ័យដោយសមហេតុផល។ ការយល់ឃើញថា ផ្នែកនេះមិនមានបង្កើតឲ្យពាក់ព័ន្ធនិងការទាមទារបំណុល ដែលជាមូលហេតុ មួយនៃការបង្ខិតបង្ខំសិទ្ធិលើទ្រព្យរបស់បុគ្គល ហើយស្ថិតនៅក្រោមការវិនិច្ឆ័យ ព្រមទាំងមានចែងក្នុង គោលការណ៏ទូទៅ។ សមាជិកទាំងអស់មិនត្រូវបានចាប់បង្ខំដោយច្បាប់ឡើយ និង មិនតំរូវឲ្យមានការ គោរពក្នុងការធានារវាង ការបង្ខិតបង្ខំសិទិ្ធលើទ្រព្យរបស់បុគ្គល និង ការបង្ខំឲ្យគោរពនូវគោលការណ៏ ទូទៅឡើយ។

ផ្នែកទី១: ការអនុវត្តដោយបង្ខំដោយនីតិវិធីរដ្ឋប្បវេណី

នៅក្នុងនីតិវិធីនៃការអនុវត្តដោយបង្ខំ ដោយយោងទៅលើនីតិវិធីរដ្ឋប្បវេណី ដែលត្រូវបានបើកទូលាយនូវសិទ្ធិចំពោះ ម្ចាស់សិទ្ធិក្នុងការដាក់ពាក្យបណ្តឹងពីការរំលោភបំពាននូវសិទ្ធិរបស់ខ្លួន ដែលម្ចាស់សិទ្ធិអាចធ្វើឡើងតាមរយៈ (កថាភាគទី១) ការអនុវត្តដោយបង្ខំដោយកាតព្វកិច្ច និង(កថាភាគទី២) ការអនុវត្តដោយបង្ខំដោយផ្នែករដ្ឋបាល។

កថាភាគទី១: កាតព្វកិច្ច

នៅក្នុងកថាភាគទី១ ដែលបានលើកឡើងអំពីកាតព្វកិច្ចនៅត្រង់នេះ ត្រូវបានគូសបញ្ជាក់ ចាប់ពីមាត្រា៤២ នៃកិច្ចព្រមព្រៀង TRIPS រហូតដល់មាត្រា៤៨ ដែលត្រូវបានផ្តោតសំខាន់ទៅលើ យុត្តិធម៌ និងនីតិវិធីប្រកបដោយសមធម៌ ភស្តុតាង អធិបញ្ជា ព្យសនកម្ម មធ្យោបាយដោះស្រាយដទៃទៀត សិទ្ធិនៃពត៌មាន និងការជួសជុលការខូចខាតរបស់ចុងចោទ។

យុត្តិធម៌ និងនីតិវិធីប្រកបដោយសមធម៌ ត្រូវបានកំណត់ទៅលើ សមាជិកនៃកិច្ចព្រមព្រៀងទាំងអស់ ត្រូវបានផ្តល់តាមការវិនិច្ឆ័យក្នុងបណ្តឹងរដ្ឋប្បេវណី ដែលជាការព្រួយបារម្ភ ចំពោះការបង្ខិតបង្ខំសិទ្ធិ លើទ្រព្យរបស់រូបវ័ន្តបុគ្គលដោយអនុលោមតាមកិច្ចព្រមព្រៀងនេះ។ ចុងចោទ និង មានសិទ្ធិសសេរនូវចំនុចសំខាន់ឲ្យស្របតាមពេលវេលា ហើយព្រមទាំងបញ្ជាក់ឲ្យបានលំអិតអំពី មូលដ្ឋានដែលជាភស្ថុតាងសំរាប់ធ្វើការប្តឹងតវ៉ា។ សមាជិកទាំងអស់ ត្រូវមានអ្នកតំណាង ដើម្បីចូលរួម ពិភាក្សាតាមផ្លូវច្បាប់ដោយឯករាជ្យ ហើយមិនមានការគាបសង្កត់ដាក់បន្ទុកលើអ្នកណាមួយនោះទេ ។ បណ្តឹងតវ៉ា ត្រូវបានបង្ហាញតាមលក្ខណៈសមស្រប គោរពទៅតាមនីតិវិធីនៃច្បាប់ និងមានការបញ្ជាក់ ពីភស្តុតាងត្រូវតែទាក់ទងនិងបណ្តឹងតវ៉ានេះ។ នីតិវិធីក៏បានផ្តល់អត្ថន័យ និង ពត៌មានលំអិត ហើយគ្មានហេតុផលផ្ទុយពីរដ្ឋធម្មនុញ្ញឡើយ។

ភស្ថុតាង ត្រូវការវិនិច្ឆ័យស្របច្បាប់ និង ត្រូវបានអនុញ្ញាតដោយច្បាប់ ពេលដែលផ្នែកណាមួយ ដែលជា មូលហេតុពាក់ព័ន្ធនិងភស្ថុតាង នោះ បណ្តឹងតវ៉ា ត្រូវមានភស្ថុតាងភា្ជប់មកជាមួយដើម្បីចង្អុលបង្ហាញ ដែលមានការប្តឹងជំទាស់ទៅលើផលិតផលដែលជាកម្មវត្ថុ។ បញ្ហាក្នុងករណីនៅក្នុងស្ថានភាព ត្រូវបានរក្សាជាសម្ងាត់។ ផ្នែកមួយនៃវិធីសាស្រ្ត គឺ ការរកអ្នកស្ម័គ្រចិត្ត ឫគ្មានហេតុផលល្អណាដើម្បីបដិសេធក្នុង ការចូល ឫអ្វីផ្សេងទៀតដែលមិនចាំបាច់ដើម្បីទាញហេតុផលក្នុងពេលមួយសមរម្យ ឫមានការរារាំង ក្នុងការចុះហត្ថលេខានៃនីតិវិធី ទាក់ទង់ការបង្ខិតបង្ខំ។ សមាជិកមួយ ប្រហែលជាបានយល់ ព្រមលើ ការវិនិច្ឆ័យដោយស្របច្បាប់ ដែលបានអនុញ្ញាតដោយច្បាប់ ដើម្បីបង្កើតលើកដំបូង និង សេចក្តីសំរេចចុងក្រោយ។ ការយល់ព្រម ឫការបដិសេធនៅលើមូលដ្ឋាននៃការផ្តល់ពត៌មានមិនសមស្របរបស់ពួក គេ។

អធិបញ្ជា គឺជាអំណាចវិនិច្ឆ័យស្របច្បាប់ និង ត្រូវអនុលោមតាមបទបញ្ជាទាក់ទងនឹងផ្នែកណាមួយ ដើម្បី ឈប់ប្តឹងពីការរំលោភបំពាន ។ ការការពារបានរាប់បញ្ជូលក្នុងបណ្តុំពាណិជ្ជកម្ម ក្នុងសេចក្តីបង្គាប់ របស់ពួគគេនៃ ការនាំចូលនូវទំនិញ ដើម្បីដោះស្រាយនូវការរំលោភបំពានលើសិទ្ធិរបស់បុគ្គល ភ្លាមៗនោះអតិថិជនបានយល់ច្បាស់ពីទំនិញកាន់តែច្បាស់។ សមាជិកមិនចាំបាច់ ព្រមព្រៀងគ្នា ដូចជា ស្នាដៃ ក្នុងការគោរពលើការការពារ ការសងបំណុល ឫបទបញ្ជាធ្វើឡើងមុន ដោយមានការយល់ដឹង និង អាចឲ្យហេតុផលបាននៅជុំវិញបញ្ហាដែលកើតឡើង ក្នុងការបង្ខិតបង្ខំសិទ្ធិលើទ្រព្យបុគ្គល។ គ្មានកម្មវត្ថុណាផ្សេងនែផ្នែកនេះ និងបានផ្តល់ឲ្យដោយអនុលោមតាមផ្នែកទី២ នៃការប្រើអាស័យដ្ឋានរដ្ឋាភិបាលឫតតិយជន ដោយរដ្ឋាភិបាលគ្មានការអនុញ្ញាតឲ្យមានសិទ្ធិកាន់កាប់លើទ្រព្យ។ សមាជិកទាំងអស់បានកំណត់នូវអធិបញ្ជារដែលមានប្រយោជន៏ ក្នុងការប្រឆំាង ដូចជា ការសងប្រាក់លើទ្រព្យវត្ថុមានតម្លៃ ដោយមានចែងក្នុងអត្ថបទ(h) នៃមាត្រា៣១ ។ ក្នុងករណីផ្សេងៗទៀត គឺជាផ្នែកមួយស្ថិតក្រោម និងផ្តល់ឲ្យនូវអធិបញ្ជារមិនភ្ជាប់ខ្លួនទៅនឹងច្បាប់របស់សមាជិកនីមួយៗនោះទេ គឺមានការប្តឹងតាមផ្លួវច្បាប់ និង ការទាមទារផលប្រយោជន៏របស់បុគ្គល។

ព្យសនកម្ម គឺជាការវិនិច្ឆ័យទៅលើភាពខូចខាតរបស់កម្មសិទ្ធិករ។ អំណាចវិនិច្ឆ័យ គឺត្រូវបានអនុលោមតាមច្បាប់ ដែលស្តីពីសិទ្ធិកាន់កាប់ និង មានការបង្កព្យសនកម្មប៉ះពាល់ដល់សិទ្ធិ មានន័យថាការរំលោភបំពានរបស់បុគ្គលទៅលើ សិទ្ធិលើទ្រព្យរបស់រូបវ័ន្តបុគ្គល ដែលអ្នករំលោភបំពានបានដឹងច្បាស់ និង មានការយល់ដឹងមុន។ អំណាចវិនិច្ឆ័យត្រូវបានអនុញ្ញាតដោយច្បាប់ផងដែរ ដោយអ្នករំលោភបំពាន បានចំណាយ សោហ៊ុយលើសិទ្ធិកាន់កាប់ និង រាប់បញ្ចូលទាំងថ្លៃឈ្នួលជួលមេធាវីដែរ។ ក្នុងករណីមួយសមរម្យ សមាជិកទាំងអស់ ប្រហែលអនុញ្ញាតឲ្យមានការវិនិច្ឆ័យស្របច្បាប់ ដើម្បីបញ្ជាទៅគ្រប់ស្ថាប័នដែលពាក់ព័ន្ធក្នុងការបង្កព្យសនកម្មពីជនល្មើស ឬគ្មានហេតុផលអាចប្តឹងបាន។

មធ្យោបាយដោះស្រាយដទៃទៀត គឺជាការរៀបចំបង្កើត ដែលបង្កលក្ខណះប៉ះពាល់ដោយជនរំលោភបំពាន ការវិនិច្ឆ័យស្រប ច្បាប់ និង ត្រូវបានរៀបចំនូវមុខទំនិញដែលពួកគេបានស្វែងរកឃើញ ពីការរំលោភបំពាននោះដោយ គ្មានការទូទាត់នូវទំនិញតិចតួចឡើយ ការបោះបង់ចោលនូវទំនិញក្នុងផ្នែកមួយនៃពាណិជ្ជកម្ម សកម្មភាព ដោយដៃ ដែលជាសិទ្ធិកាន់កាប់ ឫុផ្ទុយពីរដ្ឋធម្មនុញ្ញ ត្រូវបានចាត់ទុកថាជាការបំផ្លាញ។

ការវិនិច្ឆ័យស្របច្បាប់ ត្រូវបានអនុញ្ញាតផងដែរ លើអចនវត្ថុ ផ្នែកនៃគ្រឿងសំភារះ និង ប្រដាប់ប្រដាច្រើនលើសលុប ហើយត្រូវបាបង្កើត និង មានការរំលោភពីអ្នកប្រើផងដែរ។

សិទ្ធិនៃពត៌មាន មានន័យថា សមាជិកទាំងអស់ត្រូវបានផ្តល់ នូវអំណាចស្របច្បាប់ និង មិនត្រូវបានជ្រៀតជ្រែកពីសំណាក់ បុគ្គលណាមួយ។ ការផ្តល់ដំណឹង ពីការរំលោភសិទ្ធិកាន់កាប់របស់បុគ្គលទៅឲ្យតតិយជនដើម្បីដោះស្រាយ បញ្ហានេះ ដូចជា បញ្ហាលើផលិតផល បញ្ហាសេវាកម្ម និង ការចែកចាយផលិតផលរបស់ពួកគេ។

ការជួសជុលការខូចខាតរបស់ចុងចោទ គឺជាការវិនិច្ឆ័យស្របច្បាប់ និង ត្រូវបានអនុញ្ញាតឲ្យបង្កើតឡើង ឲ្យមានរបៀបរៀបរយនៃផ្នែកណាមួយដែលមានសំណើធ្វើឡើងពីគូភាគីដើម្បីទាមទារ និង បង្ខិតបង្ខំ បោកបញ្ឆោតរំលោភលើក្រមនីតិវិធី ដើម្បី កំណត់នូវកំហុសរបស់ភាគីដែលបានចូលរួម ឫដាក់ទោសឲ្យសមល្មមទៅនឹង ការបង្កព្យសនកម្ម។ ការវិនិច្ឆ័យស្របច្បាប់ និង ត្រូវបានអនុញ្ញាតផងដែរ ទៅនឹង ការដាក់ពាក្យសុំ ដែលចុងចោទត្រូវបានចំណាយសោហ៊ុយសង ព្រមទាំងរាប់បញ្ជូលទាំងតំលៃជួលមេធាវីដែរ។ ក្នុងការគោរពឋានានុក្រមនៃច្បាប់ ត្រូវបានការការពារ ឫមានការបង្ខិតបង្ខំសិទ្ធិលើទ្រព្យរបស់បុគ្គល សមាជិកនិងត្រូវបានលើកលែងជាសាធារណៈដោយស្របច្បាប់ ហើយមានការទទួលខុស ត្រូវដោយអាជ្ញាធរ រួមជាមួយនិងការជឿជាក់ថា ការនាំយកទំនិញ ត្រូវបានអនុលោមទៅតាមច្បាប់។

កថាភាគទី២: រដ្ឋបាល

ដោយឡែកការអនុវត្តដោយបង្ខំតាមរយៈ រដ្ឋបាលត្រូវបានកំណត់នៅក្នុងមាត្រា៤៩ នៃកិច្ចព្រមព្រៀង TRIPS ដោយបានកំណត់មកថា ទំហំនៃបណ្តឹងពាក់ព័ន្ធទៅនិង អធិបញ្ជារមួយចំនួន អាចរៀបចំឲ្យមានជាលទ្ធផលនៃការចាត់ចែង នីតិវិធីក្នុងករណីសមស្របមួយ ដូចក្នុងខ្លឹមសារនៃផ្នែកនេះ។

បន្ថែមពីលើនេះទៅទៀត កិច្ចព្រមព្រៀង TRIPS នៅក្នុងផ្នែកទី៣ បានកំណត់ នូវការកំណត់ជាបណ្តោះអាសន្ន នៅក្នុងលក្ខខណ្ឌមួយចំនួន នៅក្នុងកិច្ចព្រមព្រៀង ដែលបាន ចែងនូវសមត្ថកិច្ចចម្បង ត្រូវបានប្រគល់ឲ្យ ស្ថាប័នតុលាការ។ .អំណាចវិនិច័្ឆយត្រូវបានអនុញ្ញាតឡើងដើម្បីរៀបចំឲ្យទាន់ពេល ហើយជះឥទិ្ធពល ដល់ការវាស់ស្ទង់ ជាបណ្តោះអាសន្នដូចខាងក្រោម:

ការពារពីការរំលោភបំពានសិទ្ធិលើទ្រព្យរបស់រូបវ័ន្តបុគ្គល និង បានការពារដោយធ្វើ ពាណិជ្ជកម្ម ក្នុងការអនុវត្តយុត្ថាធិការលើទំនិញសំខាន់។

បង្កាពីការរំលោភបំពានរបស់បុគ្គលតាមរយះ ភស្តុតាងមានទំនាក់ទំនងទៅនឹងបុគ្គល។

អំណាចវិនិច្ឆ័យ និង ត្រូវបានអនុញ្ញាត លើការវាស់ស្ទង់ជាបណ្តោះអាសន្ន ឲ្យបានត្រឹមត្រូវ ហើយព្រមទាំងមានការពន្យាពេល ដូចជា ការឲ្យកើតមានឡើងនូវសិទ្ធិកាន់កាប់ ឬបង្ហាញពីភស្តុតាងដែលបង្កឲ្យមានព្យសនកម្ម។ ការវិនិច្ឆ័យដោយស្របច្បាប់ និង ត្រូវបានអនុញ្ញាតដើម្បីបំពេញតំរូវការក្នុងការប្រមូល ភស្ថុតាង មកបញ្ជាក់ពីពួកគេផ្ទាល់ និង មានសិទ្ធិការពារចុងចោទ ពីសំណាក់បោកបញ្ឆោត។ ការកំណត់ជាបណ្តោះអាសន្ន វាអាចនាំឲ្យយើងកំណត់នូវមូលហេតុសំខាន់ៗ ទាក់ទង និង ការរំលោភបំពានខុសច្បាប់ ហើយត្រូវបានផ្តល់ភស្ថុតាងចាំបាច់ បញ្ជាក់ពីភាពស្មោះត្រង់របស់ចុងចោទ។ ការដាក់ពាក្យសុំ និង តំរូវឲ្យមានការចែករំលែកនូវពត៌មានសំខាន់ៗ ទៅនឹងលក្ខណះ នៃទំនិញដោយស្របច្បាប់ ដើម្បីកំណត់ជាបណ្តោះអាសន្ន។ គ្មានការប្រកាន់ពូជសាសន៏ ដូចក្នុងអត្ថបទទី៤ ការកំណត់ជាបណ្តោះអាសន្ន ដែលមាន មូលដ្ឋានក្នុងខ្លឹមសារទី១ និង ទី២ និង មានសំណើឡើងដោយចុងចោទ ។ ការដកហូត ឬ ការផ្អាកក៏ត្រូវបានទទួលយក។ ប្រសិនបើនីតិវិធី កំពុងដំណើការក្នុងសេចក្តីសំរេចក្នុងករណីណាមួយសមស្រប អំណាចវិនិច្ឆ័យត្រូបបានអនុញ្ញាត ឲ្យមានការកំណត់ជាបណ្តោះ អាសន្នតាមផ្លូវច្បាប់។ ពេលដែលការកំណត់ជាបណ្តោះអាសន្នត្រូវបានលុបចោល ពួកគេនិងត្រូវបញ្ឈប់សកម្មភាពស្របច្បាប់ដែរ។ ការកំណត់ជាបណ្តោះអាសន្ន អាចរៀបចំជាលទ្ធផលនៃការចាត់ចែងនីតិវិធី ដូចជា នីតិវិធីទាក់ទងនឹង គោលការណ៍សមមូលដែលមានការកំនត់ក្នុងផែ្នកនេះ។

សមាជិកទាំងអស់ និងផ្តល់ដំណឹងពីកម្មវត្ថុដែលបានកំណត់ដូចខាងក្រោម: នីតិវិធីទទួលបន្ទុកលើសិទ្ធិកាន់កាប់ ដែលមានមន្ទិលសង្ស័យនៅជុំវិញវត្ថុ ហើយមានការនាំចូលនូវវត្ថុក្លែងក្លាយ ឫសិទ្ធិអ្នកនិពន្ធ ធ្វើការផ្សព្វផ្សាយចែកចាយ។ សមាជិកទាំងអស់ ត្រូវផ្តល់នូវភាពត្រូវរូវគា្នក្នុងនីតិវិធី ដែលកំពុងស្ថិតក្នុងការព្រួយបារម្ភ លើការរំលោភបំពាន ទំនិញ។

ការដាក់ពាក្យសុំដើម្បីដាក់ពាក្យសុំចូលសមាជិកថ្មី តាមនីតិវិធីស្ថិតក្នុងមាត្រា៥១ និង តំរូវឲ្យមានភស្ថុតាងគ្រប់គ្រាន់ក្នុងការបំពេញបែបបទលើពាក្យសុំឲ្យបានត្រឹមត្រូវ។ ការដាក់ពាក្យសុំនេះត្រូវស្ថិត នៅក្រោមច្បាប់នៃប្រទេសដែលនាំទំនិញចូល។

អំណាចវិនិច័្ឆយ ត្រូវបានអនុញ្ញាតដោយច្បាប់ ដើម្បីឲ្យមានសន្តិសុខ និង ការធានាចំពោះចុងចោទ ជាពិសេស គឺការពារពីករណីឆបោក។ សន្តិសុខ និង ការធានានូវសុវត្ថិភាពមានកំណត់នៅក្នុង នីតិវធី។ ការអនុវត្តលើផ្នែកនៃករណី លើកលែង ទំនិញក្នុងឧស្សាហកម្ម ជាប់ទាក់ទងនិងការរចនាម៉ូត ការប្រកាសនីយប័ត្រតក្កកម្ម ការគូសប្លង់ ត្រូវបានការការពារដោយច្បាប់។

អ្នកផលិត និង អ្នកទទួលបានការចែកចាយនូវផលិតផល និងត្រូវធ្វើតាមបញ្ញត្តិជាបណ្តោះអាសន្ន នោះទំនៀមទំលាប់មានការកំណត់នីតិវិធីទៅនឹងសេចក្តីសំរេចសមស្របមួយដែលភាគីនៃចុងចោទ ឫអំណាចនៃច្បាប់ដែលបានធ្វើការកំណត់ជាបណ្តោះអាសន្នរួចជាស្រេច។

ទាក់ទងនឹងច្បាប់ និងត្រូវបានអនុញ្ញាតដោយដាក់ពាក្យសុំជួសជុល សំណងលើអ្នកផលិត និង ការទទួលបញ្ញើទុក ត្រូវមានការទូទាត់តំលៃសមរម្យនូវសព្យសនកម្មណាមួយកើតឡើងក្នុងទំនិញ។

គា្ននការប្រកាន់ពូជសាសន៏ ក្នុងការការពារ និង មានសិទ្ធិទទួលបានពត៌មានដោយឯករាជ្យ។ សមាជិកទាំងអស់ ត្រូវបានទទួលសិទ្ធិកាន់កាប់ដោយស្របច្បាប់លើទំនិញ និង មានការត្រួតពិនិត្យយ៉ាងត្រឹមត្រូវលើករណីប្តឹងតវ៉ា។

សមាជិកណាដែលតំរូវឲ្យមានការប្រកួតប្រជែងតាមផ្លូវច្បាប់លើមុខទំនិញរបស់ខ្លួន ហើយពួក គេទទួលបាននូវការការពារសិទ្ធិលើទ្រព្យរបស់បុគ្គលដោយស្របច្បាប់។

ការប្រកួតប្រជែងស្របច្បាប់ លើសិទ្ធិកាន់កាប់ ទទួលបាននូវពត៌មានមួយចំនួន ដែលមាន លក្ខណះអនុវត្តជាទ្រង់ទ្រាយធំ។

ការផលិត និង សិទ្ធិកាន់កាប់ និង ផ្តល់នូវការការពារដោយស្របច្បាប់ និង មានប្រយោជន៏ ជូនបុគ្គល។

សមាជិកទាំងអស់ត្រូវបានលើកលែងដែលធ្វើឡើងជាសាធារណះ នៅលើកម្មវត្ថុដែលបាន កំណត់នៅក្នុងទំនិញ។

គ្មានការប្រកាន់ពូជសាសន៏ តាមរយះសកម្មភាពប្តឹង ដើម្បីបង្ហាញពីសិទិ្ធកាន់កាប់ និង កម្មវត្ថុ របស់ចុងចោទដែលបានលើកឡើងក្នុងការវិនិច័្ឆយដោយស្របច្បាប់ ពីការរំលោភបំពានទៅលើ ទំនិញដែលបានផលិត ហើយក៏បានកំណត់ក្នុងមាត្រា៤៦ “ទំនិញមានការក្លែងបន្លំ”។

សមាជិកទាំងអស់ ត្រូវបានត្រួតពិនិត្យលើកម្មវត្ថុដែលមានគុណភាពតិច គ្មានលទ្ធផលពី ធម្មជាតិ ដែលមិនមានចំណុះត្រឹមត្រូវ ហើយត្រូវបានដាក់នៅក្នុងប្រអប់សំរាប់ផ្ញើចេញទៅក្រៅ។

ផ្នែកទី២: ការអនុវត្តដោយបង្ខំដោយនីតិវិធីព្រហ្មទណ្ឌ

សមាជិកទាំងអស់នៃកិច្ចព្រមព្រៀងTRIPS មុខជាអនុញ្ញាតឲ្យមាននីតិវិធី និងការដាក់ ទណ្ឌកម្មផ្នែកព្រហ្មទណ្ឌដើម្បីអនុវត្តនៅក្នុងរឿងក្តីនៃការក្លែងបន្លំសញ្ញាពាណិជ្ជកម្មដោយចេតនា រឺការលួចចម្លងស្នាដៃចំពោះកម្រិតណាមួយនៃពាណិជ្ជកម្ម។ ដំណោះស្រាយដែលអាចទទួល បានមុខជារួមមានដាក់ពន្ធនាគារ និង/ឬការពិន័យជាប្រាក់ដែលជាការមួយគ្រប់គ្រាន់ផ្តល់ឲ្យ នូវការបន្ទុចបង្អាក់នូវសកម្មភាពខុសច្បាប់ទាំងនោះ។

ភាពស្របគ្នាជាមួយនឹងកម្រិត នៃការដាក់ទណ្ឌកម្មទាំងអស់នោះអនុវត្តសម្រាប់បទឧក្រិដ្ឋនៃភាពធ្ងន់ធ្ងរដែលជាប់ទាក់ទងនៅ ក្នុងរឿងក្តីទាំងឡាយណាដែលសមស្រប ហើយដំណោះ ស្រាយដែលអាចទទួលយកបានមុខជារួមបញ្ចូលផងដែរនូវការរឹបអូសយកការដកសិទ្ធិ និងការ ធ្វើឲ្យវិនាសនៃទំនិញដែលខុសច្បាប់ហើយនិងវត្ថុធាតុដើមមួយចំនួន និងការអនុវត្តនូវអំណាច ដែលត្រូវបានអនុវត្តដោយគណៈកម្មការនៃបទល្មើស។

សមាជិកនៃកិច្ចព្រមព្រៀងទាំងអស់មុខជាផ្តល់ ឲ្យមានសម្រាប់នីតិវិធី និងការដាក់ទណ្ឌកម្ម ផ្នែកព្រហ្មទណ្ឌដើមី្បអនុវត្តនៅក្នុងរឿងក្តីផ្សេងទៀតនៃការរំលោភទៅលើសិទ្ធិកម្មសិទ្ធិបញ្ញាជា ពិសេសកន្លែងណាដែលពួកគេប្រព្រឹត្តដោយចេតនា និងនៅលើកម្រិតណាមួយនៃពាណិជ្ជកម្ម។

ជំពូកទី២: នីតិវិធីនៃការផ្តល់សច្ចាប័ន និងការការពារលើសិទ្ធិកម្មសិទ្ធិបញ្ញា

ដើម្បីទទួលបានការការពារពី កិច្ចព្រមព្រៀង TRIPS និងក្លាយខ្លួនជាសមាជិកភាពនោះ រដ្ឋនីមួយៗត្រូវផ្តលសច្ចាប័នទៅលើកិច្ចព្រមព្រៀងនោះ ដូចតទៅនឹងការផ្តល់សច្ចាប័នលើសន្ធិសញ្ញា អនុសញ្ញា ឬលិខិតបទដ្ឋានអន្តរជាតិដទៃទៀតផងដែរ។ ក្រោយពេលដែលបានក្លាយខ្លួនជាសមាជិកភាពនៃ កិច្ចព្រមព្រៀង រដ្ឋនោះនឹង (ផ្នែកទី១) ត្រូវទទួលយក និងការការពារនូវកម្មសិទ្ធិបញ្ញា និងនីតិវិធីដែលពាក់ព័ន្ធនឹង Inter Partes និង (ផ្នែកទី២) ការបែងចែកបញ្ចប់លើការរៀបចំស្ថាប័ន។

ផ្នែកទី១: ការទទួលយក និងការការពារស្តីពីកម្មសិទ្ធិបញ្ញា និងនីតិវិធីដែលពាក់ព័ន្ធនឹង Inter Partes

ភាគីពាក់ព័ន្ធទាំងឡាយ នៅក្នុងកិច្ចព្រមព្រៀង TRIPS ត្រូវបានការពារដោយកិច្ចព្រមព្រៀងក្រោយពីពួកគេបានក្លាយជាសមាជិក នៃកិច្ចព្រមព្រៀង មិនតែប៉ុណ្ណោះ សមាជិកនៃកិច្ចព្រមព្រៀងទាំងនោះ នឹងត្រូវបានការពារ ជាពិសេសក្នុងករណីដែលខ្លួនត្រូវបាន អ្នកដទៃរំលោភបំពានទៅលើ កម្មសិទ្ធិបញ្ញារបស់ខ្លួន។ យើងនឹងសិក្សាឲ្យកាន់តែ លម្អិតទៅលើ (កថាភាគទី១) កាតព្វកិច្ចការពារ និងផ្សះផ្សា និង(កថាភាគទី២) ចំណាត់ចែងចំពោះភាពតភ្ជាប់។

កថាភាគទី១: កាតព្វកិច្ចការពារ និងផ្សះផ្សា

ច្បាប់ និងបទបញ្ជាទាំងឡាយហើយ និងសេចក្តីសម្រេចចុងក្រោយរបស់តុលាការ និង ការវិនិច្ឆ័យផ្នែករដ្ឋបាលនៃការដាក់ពាក្យសុំជាទូទៅជះឥទ្ធិពលដោយសមាជិកណាម្នាក់ ដែល មានទាក់ទងទៅនឹងសាច់រឿងដែលជាប់វិវាទនៃកិច្ចព្រមព្រៀងទាំងនេះ (ភាពដែលអាចទទួល យកបាន រង្វង់បញ្ហា ការទទួលយក ការបង្ខំឲ្យអនុវត្ត និងការការពារនៃការរំលោភសិទ្ធិកម្ម សិទ្ធិបញ្ញា) មុខជាត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅកន្លែងណាមួយដូចជា៖ ការប្រកាស ផ្សាយជាសាធារណៈមិនងាយអនុវត្តដោយសារតែ មិនអាចទទួលយកបានជាសាធារណៈ នៅ ក្នុងភាសាជាតិមួយ នៅក្នុងបែបបទណាមួយ ដូចជាផ្តល់មធ្យោបាយដល់រដ្ឋាភិបាល និង អ្នកកាន់កាប់សិទ្ធិទាំងអស់ទទួលបានជាមួយពួកគេ។

កិច្ចព្រមព្រៀងអំពីសាច់រឿងដែលជាប់វិវាទ នៃកិច្ចព្រមព្រៀងនេះដែលកំពុងដំណើរការរវាងរដ្ឋាភិបាល រឺភ្នាក់ងាររដ្ឋាភិបាលម្នាក់នៃសមាជិកម្នាក់ និងរដ្ឋាភិបាល ឬភ្នាក់ងាររដ្ឋាភិបាល ម្នាក់នៃសមាជិកដ៏ទៃទៀតមុខជាផ្សព្វផ្សាយជាសាធារណៈផងដែរ។

សមាជិកទាំងអស់មុខជាប្រកាសពីច្បាប់ និងបទបញ្ជាទាំងឡាយយោងទៅតាមកថា ខណ្ឌទី១ ទៅកាន់ក្រុមប្រឹក្សាចំពោះកិច្ចព្រមព្រៀងTRIPS តាមលំដាប់ដើមី្បជួយក្រុមប្រឹក្សា នៅក្នុងការរំលឹកឡើងវិញ នៃកិច្ចដំណើរការចំពោះកិច្ចព្រមព្រៀងនេះ។ ក្រុមប្រឹក្សាបាន ព្យាយាមសំរាលបន្ទុកសមាជិកទាំងអស់នៅក្នុងការអនុវត្តកាតព្វកិច្ចទាំងនេះនិងមុខជាសម្រេច ចិត្តបដិសេធ កាតព្វកិច្ចជូនព័ត៌មានពីច្បាប់ និងបទបញ្ជាទាំងឡាយភ្លាមៗទៅកាន់ក្រុមប្រឹក្សា ប្រសិនជាការពិគ្រោះយោបល់ជាមួយWITO ទៅលើការបង្កើតបញ្ជីរួមមួយមានច្បាប់ និងបទ បញ្ជាទាំងអស់នោះត្រូវបានទទួលជោគជ័យ។ ក្រុមប្រឹក្សាមុខជាពិចារណាផងដែរនៅក្នុងការជាប់ទាក់ទងសកម្មភាពមួយចំនួនទាំងនេះ ត្រូវការអំពីការប្រាប់ឲ្យដឹងទាក់ទងទៅនឹងកាតព្វកិច្ច ទាំងឡាយនៅពីក្រោមការទប់ស្កាត់កិច្ចព្រមព្រៀងនេះពីមាត្រា៦ ter អនុសញ្ញាប៉ារីស(១៩៦៧)។

សមាជិកនីមួយៗ មុខជារៀបចំផ្តល់ការឆ្លើយតបចំពោះសំណើរជាលាយលក្ខអក្សរពីសមាជិកដ៏ទៃទៀត។ ប្រភេទព័ត៌មានយោងតាមកថាខណ្ឌមួយ មានហេតុផលដែលជឿជាក់ថាជាចំនុចជាក់លាក់មួយ នៃសេចក្តីសម្រេចតុលាការ ឬការវិនិច្ឆ័យនៃរដ្ឋបាល ឬកិច្ចព្រមព្រៀងទេ្វរភាគីនៅក្នុងតំបន់នៃ សិទ្ធិកម្មសិទ្ធិបញ្ញាជៈឥទ្ធិពលដល់ សិទ្ធិទាំងឡាយរបស់កម្មសិទ្ធិបញ្ញានៅពីក្រោមកិច្ចព្រមព្រៀងនេះ ហើយមុខជាស្នើសុំផងដែរនៅក្នុងការសរសេរដើមី្បទទួលបាន ឬផ្តល់ព័ត៌មាន នៅក្នុង ព័ត៌មានលំអិតគ្រប់គ្រាន់ដូចជាចំនុចជាក់លាក់សេចក្តីសម្រេចតុលាការ ឬការវិនិច្ខ័យរដ្ឋាបាល ឬកិច្ចព្រមព្រៀងទ្វេភាគី។

នៅក្នុងកថាខណ្ឌ១, ២, និង៣ មិនតម្រូវឲ្យសមាជិកទាំងអស់លាតត្រដាងឲ្យដឹងពី ព័ត៌មានសំងាត់ ដែលជាឧបសគ្គដល់ការដាក់ឲ្យអនុវត្តច្បាប់ ឬបើមិនដូច្នេះទេគឺផ្ទុយនិង ផលប្រយោជន៍សាធារណៈ ឬការបាត់បង់សិទ្ធិផលប្រយោជន៍ទាំងឡាយ នៃពាណិជ្ជកម្មដែល ស្របច្បាប់ នៃសហគ្រាសសាធារណៈ ឬឯកជន ដោយចំពោះ។

កថាភាគទី២: ចំណាត់ចែងចំពោះភាពតភ្ជាប់

មិនតែប៉ុណ្ណោះ កិច្ចព្រមព្រៀងនេះ ក៏បានផ្តល់ឲ្យនូវកាតព្វកិច្ចក្នុងការដោះស្រាយ ដោយបានផ្តល់ឲ្យនៃមាត្រា២២-២៣ នៃGATT ១៩៩៤ ជាការផ្តល់នូវភាពលំអិតបន្ថែម និង អនុវត្តដោយកិច្ចយល់ព្រមគ្នាក្នុងការដោះស្រាយជំលោះ មុខជាអនុវត្តចំពោះការពិគ្រោះ យោបល់ និងដំណោះស្រាយ នៃជំលោះនៅក្រោមកិច្ចព្រមព្រៀងនេះ លើកលែងក្រៅពីភាព ជាក់លាក់ដែលផ្តល់ឲ្យក្នុងឯកសារនេះ។

កថាខណ្ឌរងគឺ 1B និង1C ក្នុងមាត្រា២៣ នៃGATT ១៩៩៤ មុខជាមិនអនុវត្ត ចំពោះដំណោះស្រាយ នៃជំលោះនៅក្រោមកិច្ចព្រមព្រៀងនេះសម្រាប់រយៈពេល៥ឆ្នាំ គិត ចាប់ពីថ្ងៃនៃការចូលទៅក្នុងកិច្ចដំណើរការចំពោះកិច្ចព្រមព្រៀងWTO។

អំឡុងពេលដោយយោងតាមកថាខ័ណ្ឌទី២ ក្រុមប្រឹក្សាសម្រាប់កិច្ចព្រមព្រៀងTRIPS មុខជាត្រួតពិនិត្យពីវិសាលភាព និងបែបបទសម្រាប់ពាក្យបណ្តឹងនៃប្រភេទដែលផ្តល់ឲ្យដើមី្ប នៅក្រោមកថាខណ្ឌរង 1B និង1C ក្នុងមាត្រា២៣ នៃGATT ១៩៩៤ ទាក់ទងនិងកិច្ចព្រម ព្រៀងនេះហើយប្រមូលអនុសាសន៍កិច្ចព្រមព្រៀងនេះទៅកាន់កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសម្រាប់ កិច្ចព្រមព្រៀង។ ការសម្រេចមួយចំនួនក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីដោយការយល់ព្រមដូចជា ការផ្តល់អនុសាសន៍ឬពន្យាអំឡុងពេលនៅក្នុងកថាខណ្ឌទី២ មុខជាធ្វើដោយត្រឹមតែការ ព្រម ព្រៀងហើយនិងការយល់ព្រមទៅលើ អនុសាសន៍មុខជាជះឥទ្ធិពលសម្រាប់ គ្រប់សមាជិកទាំងអស់ ដោយគ្មានការទទួលស្គាល់ដំណើរការជាផ្លូវការសម្រាប់អនាគតទេ។

ផ្នែកទី២: ការបែងចែកបញ្ចប់ លើការរៀបចំស្ថាប័ន

ដើម្បីធានាឲ្យបាននូវការអនុវត្ត កិច្ចព្រមព្រៀង គេបានបង្តើត ក្រុមប្រឹក្សា TRIPS ជាអ្នកត្រួតពិនិត្យប្រតិបត្តិការណ៏នៃកិច្ចព្រមព្រៀងនេះ ហើយជាពិសេស ការប្រព្រឹត្តរបស់សមាជិកជាមួយកាតព្វកិច្ចជាប់ខ្លួនរបស់ពួកគេ ហើយនិងផ្តល់ អោយសមាជិក នូវឪកាសសំរាប់ពិគ្រោះលើបញ្ហាដែលទាក់ទងទៅលើជំនួញពាក់ព័ន្ធទៅលើកម្មសិទ្ធិបញ្ញា ។ ការធ្វើការកិច្ចការដូចជាទំនួលខុលត្រូវផ្សេងទៀតដែលបានចាត់ចែង ឲ្យធ្វើដោយសមាជិកនៃក្រុមប្រឹក្សា ដោយឡែកក្រុមប្រឹក្សានឹងផ្តល់ជំនួយដែលស្នើសុំដោយពួកគេនៅក្នុ្ងងបរិបទទម្រង់ការដោះស្រាយជំលោះ ។ ក្នុងប្រតិបត្តិការណ៏មុខងាររបស់ខ្លួនក្រុមប្រឹក្សា TRIPS អនុញ្ញាតអោយពិគ្រោះជាមួយនិង WIPO ក្រុមប្រឹក្សា និងស្វែងរកវិធីដើម្បីឲ្យទទួលយក ក្នុងមួយឆ្នាំនៃកិច្ចប្រជុំលើកទីមួយ កិច្ចព្រមព្រៀងសមស្រប សំរាប់សហប្រតិបត្តិការណ៏ជាមួយក្រុមការងារនៅក្នុងស្ថាប័ន ។

មាត្រា៦៩ ក៏បានកំណត់អំពី សហប្រតិបត្តិការណ៏អន្តរជាតិ របស់ស្ថាប័ននោះ ត្រូវតែ សមាជិកយល់ព្រមសហការណ៏ជាមួយប្រទេសផ្សេងៗ ដោយក្នុងទិដ្ឋភាពលុបបំបាត់ការធ្វើជំនួញទំនិញអន្តរជាតិដែលរំលោភលើកម្មសិទិ្ធបញ្ញា ។ ក្នុងគោលបំណងនេះ ពួកគេនិងបង្ហាញ ហើយនិងជូនដំណឹងចំពោះទីស្នាក់ការរដ្ឋបាលរបស់ពួកគេ បើរៀបចំរួចជាស្រេចដើម្បីផ្លាស់ប្តូរពត័មានលើទំនិញដែលរំលោភច្បាប់ ។ ដោយឡែកពួកគេនឹងផ្សព្វផ្សាយអំពីការផ្លាស់ប្តូរពត័មាន ហើយសហប្រតិបត្តិការណ៏ជាមួយអាជ្ញាធរគយដោយគិត អំពីជំនួញសញ្ញាទំនិញក្លែងក្លាយ និងការលួចចំលងទំនិញម្ចាស់ដើម ។ គេក៏បានកំណត់នៅក្នុងមាត្រា ៧០ ស្តីពីការការពារលើកម្មវត្ថុដែលមានស្រាប់ថា កិច្ចព្រមព្រៀងនេះមិនឲ្យមានដំណើរការកើតឡើង នៃកាតព្វកិច្ចក្នុងទិដ្ឋភាពនៃទង្វើដែលកើតឡើងមុនថ្ងៃនៃពាក្យស្នើសុំកិច្ចព្រមព្រៀងសំរាប់សមាជិក។ ក្រៅពីនេះលើកលែងតែមានការផ្តល់ឲ្យសំរាប់ កិច្ចព្រមព្រៀងនេះ កិច្ចព្រមព្រៀងនេះអោយមានដំណើរការកើនឡើងនៃកាតព្វកិច្ចក្នុងទិដ្ឋភាពនៃបញ្ហាកម្មវត្ថុដែល មាន ហើយទាំងអស់នៅថ្ងៃដែលពាក្យស្នើសុំកិច្ចព្រមព្រៀងនេះសំរាប់សមាជិកដែលស្នើរ ហើយត្រូវបានការពារដោយសមាជិកក្នុងថ្ងៃដែលបានប្រកាស ឬមកបន្តបន្ទាប់ដើម្បីណែនាំអោយស្គាល់ពីលក្ខណះវិនិច្ឆ័យសំរាប់ការពារនៅក្រោមខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ ។ ក្នុងខ្លឹមសារនៃកថាខណ្ឌនេះ និងកថាខណ្ឌទី៣ និងទី ៤ កាតព្វកិច្ចសិទ្ធិម្ចាស់ដើមជាមួយនិងការទទួលស្គាល់ស្នាដៃដែលមានហើយ និងត្រូវកំណត់តែមួយគត់ក្នុងមាត្រា ១៨ នៃសន្និបាត Berne ឆ្នាំ ១៩៧១ ហើយ និងគ្មានកាតព្វកិច្ចធ្វើអោយដូចដើមនូវ ការការពារកម្មវត្ថុនៃថ្ងៃដែលពាក្យស្នើរសុំ នៃកិច្ចព្រមព្រៀងនេះសំរាប់ការស្នើរសុំ របស់សមាជិកដែលស្ថិតនៅក្ន្ងវិស័យសាធារណះ ។ ក្នុងទិដ្ឋភាពនៃទង្វើក្នុងការគោរពវត្ថុជាក់លាក់មួយរាប់បញ្ចូល ការការពារកម្មវត្ថុដែលរំលោភច្បាប់ នៅក្រោមបញ្ញាត្តិច្បាប់ ក្នុងការអនុលោមនៃកិច្ចព្រមព្រៀងនេះ ត្រូវបានចាប់ផ្តើម ឬ ក៏នៅក្នុងទិដ្ឋភាពនៃការវិនិយោគទន់សំខាន់ ត្រូវបានមុនថ្ងៃនៃការទទួលស្គាល់នៃកិច្ចព្រមព្រៀង WTO សមាជិកបង្ហាញពីការផ្តល់នូវការកំណត់នៃមធ្យោបាយដោះស្រាយដែលអាចប្រើប្រាស់បានទៅកម្មសិទ្ធិករ ដើម្បីបន្តធ្វើសកម្មភាពបន្ទាប់ពីថ្ងៃនៃពាក្យស្នើសុំ នៃកិច្ចព្រមព្រៀងនេះសំរាប់សមាជិក ។ ក្នុងករណីនេះសមាជិកត្រូវតែធ្វើការសងស្មើគ្នា ។ សមាជិកមួយគឺមិនតំរូវអោយប្រើប្រាស់ការផ្តល់អោយនៃមាត្រា ១១ និង ក្នុងកថាខណ្ឌទី ៤ នៃមាត្រាទី ១៤ ដែលគោរពទម្រង់ដើមឬ ចំលងទិញមុនថ្ងៃ នៃពាក្យស្នើរសុំនៃកិច្ចព្រមព្រៀងនេះសំរាប់សមាជិក។ សមាជិកមិនតំរូវអោយប្រើប្រាស់មាត្រា ទី ៣១ ឬក៏តំរូវការក្នុងកថាខណ្ឌទី ១ នៃមាត្រា ទី ២៧ ដែលសិទ្ធិប៉ាតង់ត្រូវបានទទួលយកដោយគ្មានការរើសអើង ដូចវិស័យបច្ចេកវិជ្ជា ដើម្បីប្រើប្រាស់ដោយគ្មានការផ្តល់សិទិ្ធអំណាចពីកម្មសិទិ្ធករ ដែលផ្តល់សិទិ្ធអំណាចត្រូវបានផ្តល់អោយដោយរដ្ឋាភិបាលមុនថ្ងៃ នៃកិច្ចព្រមព្រៀងនេះត្រូវបានទទួលស្គាល់ ។ ក្នុងករណីដែលកម្មសិទ្ធិបញ្ញាមានប្រសិទ្ធភាព ក្នុងការការពារ គឺត្រូវមានលក័្ខខ័ណ្ឌ លើការចុះឈ្មោះប្រើប្រាស់សញ្ញាពាណិជ្ជកម្ម ពាក្យស្នើសុំសំរាប់ការការពារដែលរងចាំសម្រេចនៅថ្ងៃដែលស្នើរសុំ នៃកិច្ចព្រមព្រៀងនេះសំរាប់សមាជិកដែលដាក់ពាក្យស្នើនឹងត្រូវអនុញ្ញាតអោយកែសម្រួល ដើម្បីពង្រឹងការការពារ ដែលបានផ្តល់អោយដោយកិច្ចព្រមព្រៀងនេះ ការធ្វើវិសោធនកម្មមិនត្រូវរួមបញ្ចូលបញ្ហាថ្មីនោះទេ ។ សមាជិកមិនអាចធ្វើបាន នូវថ្ងៃដែលចូលក្នុងអំណាច នៃអង្គការ WTO កិច្ចព្រមព្រៀងការការពារប័ណ្ណប៉ាតង់ ការផលិតហើយ និងផលិតផលគីមីសំរាប់កសិកម្មអោយសស្រប និងកាតព្វកិច្ចរបស់ក្រុមប្រឹក្សាដែលមានចែងនៅក្នុង មាត្រា ២៧ ដែលសមាជិកនឹង៖

ទោះបីជាយ៉ាងណា ការផ្តល់អោយនូវផ្នែក VI បានផ្តល់អោយនូវថ្ងៃចូលក្នុងកិច្ចព្រមព្រៀងនៃ WTO ដែលពាក្យស្នើរសុំសំរាប់ប័ណ្ណប៉ាតង់ដូចជាការច្នៃប្រឌិត អាចប្តឹងបានអនុញ្ញាត ។

ពាក្យស្នើរសុំទាំងនេះ ដូចថ្ងៃដែលស្នើរកិច្ចព្រមព្រៀងនេះ ប្រសិនបើលក្ខណះវិនិច្ឆ័យសំរាប់ប័ណ្ណប៉ាតង់ គឺមានចែងនៅក្នុងកិច្ចព្រមព្រៀនេះ ប្រសិនលក្ខណះវិនិច្ឆ័យទាំងនោះ ត្រូវបានអនុញ្ញាតនៅថ្ងៃដែលរៀបចំកិច្ចព្រមព្រៀងដោយសមាជិក។

ផ្តល់ការការពារប័ណ្ណប៉ាតង់យោងទៅតាម កិច្ចព្រមព្រៀង ដូចការផ្តល់នូវប័ណ្ណប៉ាតង់ ហើយសំរាប់ខ្លឹមសារនៃប័ណ្ណប៉ាតង់ ដែលសេសសល់ គឺត្រូវរាប់ចាប់ពីថ្ងៃដែលធ្វើប័ណ្ណប៉ាតង់ យោងទៅតាមមាត្រា ៣៣ នៃកិច្ចព្រមព្រៀងនេះ សំរាប់ពាក្យស្នើសុំ ដែលមានលក្ខណះវិនិច្ឆ័យសំរាប់ការការពារយោងទៅតាម វាក្យខ័ណ្ឌ (b) ។

ផលិតផលមួយអាចក្លាយជាកម្មវត្ថុមួយ នៃប័ណ្ណប៉ាតង់ សមាជិកមួយរូប គឺត្រូវអាស្រ័យទៅលើកថាខ័ណ្ឌទី៨(a) កម្មសិទិ្ធទីផ្សារផ្តាច់មុខនឹងត្រូវបានផ្តល់ឲ្យ ទោះបីជាយ៉ាងណាក៏ដោយការផ្តល់អោយនៃផ្នែកទី VI គឺមានរយះពេលប្រាំឆ្នាំបន្ទាប់ពីបានទទួលការយល់ព្រមនៅក្នុងសមាជិកមួយរូប ឬ ក៏ប័ណ្ណប៉ាតង់ផលិតផលមួយគឺត្រូវបានផ្តល់អោយ ឬ បដិសេធដោយសមាជិកនោះដែរ ពេលវេលាគឺខ្លីជាងការផ្តល់អោយការចូលជាអំណាចអង្គការ WTO ពាក្យស្នើសុំប័ណ្ណប៉ាតង់មួយត្រូវបានដាក់ស្នើរហើយផ្តល់ប័ណ្ណប៉ាតង់សំរាប់ផលិតផលរបស់សមាជិកដទៃទៀត ហើយការយល់ព្រមនៅលើទីផ្សារអាចទទួលយកដោយសមាជិកដ៏ទៃទៀត ។

ក្រុមប្រឹក្សា TRIPS និងពិនិត្យមើលទៅលើដំណើរការ នៃកិច្ចព្រមព្រៀងបន្ទាប់ពីការផុតកំណត់នៃអំឡុងពេលនៃការផ្លាស់ប្តូរយោងទៅតាមកថាខណ័្ឌទី ២ នៃមាត្រា ៦៥ ។ ក្រុមប្រឹកក្សាត្រូវតែមានការយល់ឃើញទៅលើ បទពិសោធន៏ចំណេញក្នុងសហប្រតិបត្តិការណ៏ ហើយពិនិត្យមើលម្តងទៀតបន្ទាប់ពី ២ឆ្នាំបន្ទាប់ ហើយចាប់ពីចន្លោះពេលនោះក្រុមប្រឹក្សាអាចពិនិត្យមើលកិច្ចការដែលទាក់ទង នឹងការវិវត្តថ្មីណាមួយដែលអាចធានានៃការកែប្រែ ឬ វិសោធនកម្ម នៃកិច្ចព្រមព្រៀងនេះ ។ វិសោធនកម្ម គឺគ្រាន់តែបង្ហាញនូវគោលបំណង នៃការសំរបសម្រួលចំពោះការការពារ ម្ចាស់នៃកម្មសិទិ្ធដ៏មានកំរិតខ្ពស់បំផុត នៃច្បាប់កម្មសិទិ្ធបញ្ញា ដែលបានសម្រេច ហើយនៅក្នុងអនុភាពក្នុងកិច្ចព្រមព្រៀងពហុភាគីដទៃទៀត ដោយទទួលយកនៅក្រោមកិច្ចព្រមព្រៀងដោយសមាជិកទាំងអស់នៃ WTO គឺសំដៅទៅលើមហាសន្និបាតធ្វើសេចក្តីសម្រេច ដោយយោងទៅតាម កថាខ័ណ្ឌទី៦ មាត្រា ១០ នៃកិច្ចព្រមព្រៀង WTO ឈរលើមូលដ្ឋាន នៃការស្នើសុំដោយមតិទូទៅ នៃក្រុមប្រឹក្សា TRIPS ។

កិច្ចព្រមព្រៀងនេះ ក៏បានបើសិទ្ធិឲ្យភាគីនៃសន្ធិសញ្ញា អាចធ្វើខដាក់លក្ខខណ្ឌ ដូចមានកំណត់ក្នុងមាត្រា៧២ ថា ខ ដាក់លក័្ខខ័ណ្ឌមិនរាប់បញ្ចូល នៅក្នុងប្រការនៃការផ្តល់ឲ្យណាមួយ នៃកិច្ចព្រមព្រៀងនេះទេប្រសិនបើគ្មានការយល់ស្របពីសមាជិកដទៃទៀត ។

ជាអវសាន្តបញ្ញតិ នៃកិច្ចព្រមព្រៀង TRIPS ត្រង់មាត្រា ៧៣ បានកំណត់នូវលក្ខខណ្ឌមួយចំនួន ស្តីពីហានិភ័យ និង អញ្ញាត្តកម្មដែលមានខ្លឹមសារដូចខាងក្រោម៖

ដោយគ្មានការបកស្រាយនៅក្នុងកិច្ចព្រមព្រៀងនេះ

a. តម្រូវអោយសមាជិកម្នាក់ដើម្បីផ្តល់ពត័មានមួយជាចំហ និងជាក់លាក់ ដែលវាចាត់ទុកថាជាការផ្ទុយនិងផលប្រយោជន៏៏ប្រាតិភោគ ឬ

b. ដើម្បីការពារសមាជិកពីសកម្មភាព ដែលចាត់ទុកថាជាការសំខាន់សំរាប់ ការការពារចំពោះផលប្រយោជន៏លើប្រាតិភោគ ។

(i) ការទាក់ទងចំពោះការបែងចែកសំភារះ ឬ សំភារះនៃពួកគេ ដែលបានទាញយក ។

(ii) ការទាក់ទងនិងចរាចរណ៏នៅក្នុងដៃ គ្រាប់រំសេវ ប្រដាប់ប្រដា នៃសង្រ្គាម ហើយដែលធ្វើចរាចរណ៏នៅក្នុងទំនិញផ្សេងៗដទៃទៀត ចំពោះសំភារៈ ដែលបានផ្ទុកដោយផ្ទាល់ ឬ ដោយមិនផ្ទាល់សំរាប់គោលបំណង នៃការផ្គត់ផ្គង់ទៅដល់កងទ័ព។

(iii) បានអំឡុងពេលសង្រ្គាម ឬ ក្នុងករណីបន្ទាន់ផ្សេងដទៃទៀត ក្នុងទំនាក់ទំនងអន្តរជាតិ ។

c. ដើម្បីការពារសមាជិកពីសកម្មភាពនៅក្នុងការបំពេញភារកិច្ច ក្រោមធម្មនុញ្ញសហប្រជាជាតិ សំរាប់ការរក្សា សន្តិភាពអន្តរជាតិ និង សន្តិសុខ ។

សេចក្តីសន្និដ្ឋាន

ក្រោយពីបានពិភាក្សា នៅផ្នែកខាងលើរួចមក ធ្វើឲ្យយើងកាន់តែយល់ដឹងកាន់តែច្បាស់នូវគុណប្រយោជន៍របស់ កិច្ចព្រមព្រៀង TRIPS ដែលបានដើរតួយ៉ាងសំខាន់នៅក្នុងកិច្ចការពារពីការរំលោភបំពាន ទៅលើសិទ្ធិកម្មសិទ្ធិបញ្ញាសកល ក៏ដូចជាសិទ្ធិកម្មសិទ្ធិបញ្ញារបស់ម្ចាស់កម្មសិទ្ធិផងដែរ។

កិច្ចព្រមព្រៀងទៅលើទស្សនៈវិស័យពាក់ព័ន្ធនឹងជំនួញ នៃសិទ្ធិកម្មសិទ្ធិបញ្ញា ត្រូវបានរួមបញ្ចូលទៅក្នុង ជំនួញនៃទំនិញក្លែងបន្លំ ហើយវា គឺជាកិច្ចព្រមព្រៀងមួយក្នុងចំណោមកិច្ចព្រមព្រៀងពាណិជ្ជកម្មចំរុះ នៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក មិនតែប៉ុណ្ណោះ កិច្ចព្រមព្រៀង TRIPS គឺជាសមិទ្ធិផលមួយដែលបានមកពីកិច្ចប្រជុំអ៊ុយរ៉ាហ្គាយរ៉ោន ជាមួយនឹង GATT។

គោលបំណងនៃការសិក្សា ទៅលើកិច្ចព្រមព្រៀង TRIPS មានពីរសំខាន់ គឺ

ដោយសារទ្រព្យបញ្ញា បានក្លាយជាតួអង្គដ៏សំខាន់នៅក្នុងទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ។

ការកើតឡើងនូវសន្ធិសញ្ញាជាច្រើន នៅក្នុងផ្នែកទ្រព្យបញ្ញា មានការខ្វះខាតនូវប្រសិទ្ធិភាពនៃការអនុវត្តដោយបង្ខំ ក្នុងការប្រឆាំងនូវការក្លែងបន្លំ និងការលួចចម្លងដោយខុសច្បាប់។

សរុបសេចក្តីរួម មកការអនុវត្តដោយបង្ខំនៃកិច្ចព្រមព្រៀងស្ថិតក្នុងគោលបំណងការពារនូវផលប្រយោជន៍ របស់ម្ចាស់ស្នាដៃដើម ជាលក្ខណៈអន្តរជាតិ រហូតដល់ថ្នាក់ជាតិផងដែរ ដើម្បីជម្រុញឲ្យមានការកើនឡើងនូវការអភិវឌ្ឍប្រកបដោយគំនិតច្នៃប្រឌិតល្អប្រសើរទៀត។

ឯកសារយោង

Agreement on Trade-Related Aspects of Intellectual Property Rights (TRIPS Agreement), 1994

Dispute Settlement, WTO, TRIPS, 2003

WIPO NATIONAL SEMINAR ON COPYRIGHT, RELATED RIGHTS, AND COLLECTIVE MANAGEMEN, organized by the World Intellectual Property Organization (WIPO) in cooperation with the Ministry of Culture, Khartoum, February 28 to March 2, 2005
Unknownnoreply@blogger.com0tag:blogger.com,1999:blog-417629558936599449.post-21967740114330397892012-03-22T06:20:00.000-07:002012-03-22T06:20:27.972-07:00កិច្ចសន្យាក្រុមហ៊ុន (Company's Contract)

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ

និង វិទ្យាសាស្ត្រសេដ្ឋកិច្ច

Royal University of Law and Economic

មុខវិជ្ជាៈ នីតិកិច្ចសន្យាពិសេស

ប្រធានបទៈ កិច្ចសន្យាក្រុមហ៊ុន

ណែនាំដោយសាស្ត្រាចារ្យៈ ច័ន្ទ រាសីភ័ក្ត

សា្រវជ្រាវ និងរៀបរៀងដោយៈ ក្រុមទី L4A3

និស្សិត ឈុន មុនីឧត្តម

និស្សិត ស្វាយ បូរ៉ានី

ឆ្នាំសិក្សា ២០១១-២០១២

មាតិកា

មាតិកា ទំព័រ i

សេចក្តីផ្តើម ទំព័រទី១

I. ការបង្កើតកិច្ចសន្យាក្រុមហ៊ុន ទំព័រទី២

១. និយមន័យ ទំព័រទី២

២. គោលការណ៍ជាសារវ័ន្តក្នុងការបង្កើតកិច្ចសន្យាក្រុមហ៊ុន ទំព័រទី៣

៣. ចំណាប់ផ្តើមនៃកិច្ចសន្យាក្រុមហ៊ុន ទំព័រទី៤

៤. សុពលភាពនៃកិច្ចសន្យាក្រុមហ៊ុន ទំព័រទី៤

II. សិទ្ធិ និងកាតព្វកិច្ចរបស់សមាជិកក្រុមហ៊ុន ទំព័រទី៥

១. សិទ្វិលើទ្រព្យ និងបំណុល ទំព័រទី៥

២. សិទ្ធិក្នុងការជ្រើសតាំងអ្នកតំណាង ទំព័រទី៦

៣. ការទទួលខុសត្រូវរបស់សមាជិកក្រុមហ៊ុននឹងតតិយជន ទំព័រទី៧

៤. ការដកខ្លួនចេញពីសមាជិកភាពក្រុមហ៊ុនរបស់សមាជិកក្រុមហ៊ុន ទំព័រទី៨

III. ការរំលាយ និងការជម្រះបញ្ជីក្រុមហ៊ុន ទំព័រទី៩

១. ការរំលាយក្រុមហ៊ុនយោងតាមឆន្ទះរបស់សមាជិកក្រុមហ៊ុន ទំព័រទី៩

២. ការរំលាយក្រុមហ៊ុនទៅតាមកម្មវត្ថុរបស់ក្រុមហ៊ុន ទំព័រទី១០

៣. ក្រុមហ៊ុនក្ស័យធន ទំព័រទី១០

៤. ការជម្រះបញ្ជីក្រុមហ៊ុន ទំព័រទី១០

សេចក្តីសន្និដ្ឋាន ទំព័រទី១២

ឯកសារយោង ទំព័រទី១៤

កិច្ចសន្យាក្រុមហ៊ុន

សេចក្តីផ្តើម

នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់បុគ្គលទាំងអស់សុទ្ធតែបានជួបប្រទះនូវការប្រាស្រ័យគ្នាទៅវិញទៅមក ដែលការប្រាស្រ័យនោះអាចមាន ការដោះដូរទំនិញ, ការជួយជាកម្លាំង, ឬការទិញលក់ផលិតផល រវាងគ្នានឹងគ្នាជាដើម។ ក្រោមរូបភាពទាំងនោះ គេឃើញថា គូភាគីដែលពាក់ព័ន្ធតែងតែបានបង្កើតនូវ កិច្ចសន្យាដែលជាបច្ច័យនាំទៅរកការអនុវត្ត ដោយគូភាគីអាចនឹងមិនដឹងថាពួកគេបានបង្កើតកិច្ចសន្យាប្រភេទណាមួយផងក៏ថាបាន ដោយសារតែគេគិតថា ពួកគេមិនបានចុះហត្ថលេខា ឬផ្តិតស្នាមមេដៃ ទៅលើលិខិតកិច្ចសន្យានោះឡើយ។ ប៉ុន្តែ កិច្ចសន្យាបានកើតមានរួចទៅហើយ តាមរយៈការសន្យាដោយពាក្យសម្តីដែលគេ និយាយគ្នានោះឯង។ កិច្ចសន្យាទាំងពីរប្រភេទសុទ្ធតែ កើតឡើងដោយសារទំនុកចិត្តរបស់គូភាគីទាំងសងខាង ដោយគ្រាន់តែកិច្ចសន្យាដែលបង្កើតឡើងជាលាយលក្ខណ៍អក្សរ មានអនុភាពជាងសម្រាប់ជាភស្តុតាងចំពោះមុខតុលាការ នាពេលដែលមានវិវាទកើតឡើង។

រហូតមកទល់បច្ចុប្បន្ន ដោយសារតែមានការយល់ដឹងផ្នែកច្បាប់ជាមួយនឹងគំនិតសេដ្ឋកិច្ចផងនោះ គេឃើញថាមានទំនាក់ទំនងរវាងបុគ្គលឯកជនជាច្រើន ត្រូវបានគ្រប់គ្រង់ដោយកិច្ចសន្យាដែលជាច្បាប់របស់គូភាគីនោះ ហើយវាជាឧបករណ៍គតិយុត្តមួយសម្រាប់ការពារផលប្រយោជន៍គូភាគី។ កិច្ចសន្យាមួយក្នុងចំណោម កិច្ចសន្យាជាច្រើនដែលមានចែងក្នុងក្រមរដ្ឋប្បវេណីឆ្នាំ២០០៧ គឺកិច្ចសន្យាក្រុមហ៊ុន ដែលមានចរឹកលក្ខណៈសេដ្ឋកិច្ចខ្ពស់ជាងគេ ហើយវាក៏ជាចំណាប់ផ្តើម នៃការកកើតក្រុមហ៊ុន (នីតិវិធីបឋមនៃការបង្កើតក្រុមហ៊ុន) ផងដែរ។

តើដើម្បីបង្កើតក្រុមហ៊ុនមួយដែលមានអនុភាពតាមផ្លូវច្បាប់ ត្រូវបំពេញនូវនីតិវិធីយ៉ាងណាខ្លះ?

ដើម្បីស្វែងយល់ និងធ្វើការបកស្រាយនូវចំណោទគតិយុត្តខាងលើនេះ ក្រុមយើងខ្ញុំនឹង នឹងលើកមកធ្វើការបង្ហាញនូវ (I) ចំណាប់ផ្តើមនៃការបង្កើតក្រុមហ៊ុន,(II) សិទ្ធិ និងកាតព្វកិច្ចរបស់ភាហ៊ុនិក, និង(III) ការរំលាយ និងការជម្រះបញ្ជីក្រុមហ៊ុននៅប្រទេសកម្ពុជា។

I. ការបង្កើតកិច្ចសន្យាក្រុមហ៊ុន

កិច្ចសន្យាក្រុមហ៊ុន មានលក្ខណៈដូចទៅនឹងកិច្ចសន្យាលក់ទិញ ឬកិច្ចសន្យាផ្សេងៗឯទៀត ដែលកើតឡើងដោយសារឆន្ទៈរបស់គូភាគី ហើយវាក៏បានចងនូវកាតព្វកិច្ចរបស់គូភាគី ក្នុងការអនុវត្តស្របទៅតាមលក្ខខណ្ឌដែលពួកគេបានកំណត់នៅក្នុងកិច្ចសន្យានោះ។ នៅក្នុងប្រធានបទ “កិច្ចសន្យាក្រុមហ៊ុន” នេះ ក្រុមយើងខ្ញុំនឹងមិនធ្វើការលើកឡើង ឬធ្វើការបែងចែកប្រភេទក្រុមហ៊ុនដូចដែលមានចែងនៅក្នុងច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្មនោះឡើយ ដោយសារតែ នៅក្នុងប្រធានបទនេះ វាគ្រាន់តែជាដំណាក់កាលបឋម ដែលនាំឲ្យមានការបង្កើតឡើងនូវក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ដោយយោងទៅតាមសេចក្តីកំណត់នៅក្នុងមាត្រា នៃក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧។

ដើម្បីជាបច្ច័យនៃ ការសិក្សាឲ្យកាន់តែមានភាពយល់ច្បាស់ យើងខ្ញុំនឹងសូមលើកបង្ហាញ នូវធាតុសំខាន់មួយចំនួន ដែលមាននៅក្នុងកិច្ចសន្យាក្រុមហ៊ុន ដូចជា (១) និយមន័យ នៃកិច្ចសន្យាក្រុមហ៊ុន, (២) គោលការណ៍ជាសារវ័ន្តក្នុងការបង្កើតក្រុមហ៊ុន, (៣) ចំណាប់ផ្តើមនៃកិច្ចសន្យាក្រុមហ៊ុន, និង(៤) សុពលភាពនៃកិច្ចសន្យាក្រុមហ៊ុន។

១. និយមន័យ

កិច្ចសន្យាក្រុមហ៊ុន សំដៅយកលើកិច្ចសន្យបង្កើតជាក្រុម ដែលគ្មានការរៀបចំលក្ខណៈជានីតិបុគ្គល ដើម្បីប្រកបកិច្ចការ ដោយសហការគ្នា ដោយភាគីនីមួយៗធ្វើការវិនិយោគទ្រព្យធនរៀងៗខ្លួន។  មាត្រានេះបានចែងថា អាចបង្កើតក្រុមហ៊ុនដោយកិច្ចសន្យាក្រុមហ៊ុន ព្រមទាំងបានឲ្យនិយមន័យ នៃកិច្ចសន្យាក្រុមហ៊ុន។ នៅក្នុងកិច្ចសន្យាក្រុមហ៊ុន ចាំបាច់ត្រូវមានវិនិយោគទ្រព្យធនរៀងៗខ្លួន និងកិច្ចព្រមព្រៀងអំពីកិច្ចការដែលត្រូវបានធ្វើដោយសហការគ្នា។ មាត្រានេះបានចែងច្បាស់លាស់ថា លក្ខណៈពិសេសរបស់ក្រុមហ៊ុនគឺជាក្រុមដែលពុំមានលក្ខណៈជានីតិបុគ្គល។ ក្រុមដែលមានខ្លឺមសារជាសារធាតុដូចក្រុមហ៊ុនដែរ គឺនីតិបុគ្គលសាជីវកម្មដែលមានការទទួលខុសត្រូវគ្មានកម្រិត ក៏ប៉ុន្តែ ក្រុមនេះអាចមានលក្ខណៈជានីតិបុគ្គល។

២. គោលការណ៍ជាសារវ័ន្តក្នុងការបង្កើតកិច្ចសន្យាក្រុមហ៊ុន

ដើម្បីបង្កើតក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជា ដោយស្របទៅតាមច្បាប់នោះ គេត្រូវគោរពទៅតាមគោលការណ៍មួយចំនួន ដូចដែលមានចែងនៅក្នុងច្បាប់ ស្តីពីសហគ្រាសពាណិជ្ជកម្ម ដែលត្រូវបានអនុម័ត្រនាថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ២០០៥។ គោលការណ៍ ជាសារវ័ន្តក្នុងការបង្កើតឲ្យមាននូវកិច្ចសន្យាក្រុមហ៊ុន ជាចាំបាច់ត្រូវមានទ្រព្យធន។ ទ្រព្យធន នៅក្នុងនេះ ត្រូវបានច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ឆ្នាំ២០០៥ កំណត់យកបីប្រភេទ ដែលមានដូចជា ដើមទុនជាសាច់ប្រាក់, ដើមទុនជាវត្ថុ, ឬដើមទុនជាចំណេះពិសោធន៍ (ដើម្បីកាន់តែលម្អិតសូមអាចច្បាប់ស្តីពី សហគ្រាសពាណិជ្ជកម្ម ឆ្នាំ២០០៥)។ បន្ថែមពីលើនេះ ទៅទៀតនៅក្នុងក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧ បានផ្តោតសំខាន់ទៅលើ ទំនុកចិត្ត និងការវិនិយោគទ្រព្យធនរបស់ខ្លួន ដោយមិនបានបញ្ជាក់ឲ្យបានច្បាស់ នូវមូលដ្ឋានគ្រឹះ នៃការបង្កើតក្រុមហ៊ុនឡើយ។

៣. ចំណាប់ផ្តើមនៃកិច្ចសន្យាក្រុមហ៊ុន

ការចាប់ផ្តើមនូវកិច្ចសន្យាក្រុមហ៊ុន មានលក្ខណៈដូចគ្នាទៅនឹងកិច្ចសន្យាធម្មតាផងដែរ ដែលតម្រូវឲ្យមានភាពត្រូវរូវគ្នារវាងសំណើ និងស្វីការ មិនតែប៉ុណ្ណោះ នៅក្នុងច្បាប់ស្តីពី សហគ្រាសពាណិជ្ជកម្ម បានចែងអំពី ការបង្កើតក្រុមហ៊ុន ថាជាកិច្ចសន្យារវាងបុគ្គលពីរ ឬច្រើន ដែលដាក់រួមគ្នានូវទ្រព្យសម្បត្តិ ចំណេះដឹង ឬ សកម្មភាពរបស់បុគ្គលទាំងនោះ ដើម្បីប្រកបពាណិជ្ជកម្មរួមក្នុងគោលបំណងរកប្រាក់ចំណេញ។ កិច្ចសន្យាក្រុមហ៊ុននោះ អាចត្រូវបានធ្វើឡើងជាលាយលក្ខណ៍អក្សរ ឬ ដោយផ្ទាល់មាត់ ប៉ុន្តែក្នុងករណីកិច្ចសន្យាត្រូវបានធ្វើឡើងជាលាយលក្ខណ៍អក្សរនោះ សហកម្មសិទ្ធិករទូទៅ ទាំងអស់ ត្រូវចុះហត្ថលេខាលើកិច្ចសន្យានោះ ដែលមានន័យថា ភាគហ៊ុនិកដែលព្រមព្រៀងគ្នាក្នុងការបង្កើតកិច្ចសន្យានោះ ត្រូវឯកភាពគ្នា តាមរយៈការចុះកិច្ចសន្យាទាំងអស់គ្នា។

៤. សុពលភាពនៃកិច្ចសន្យាក្រុមហ៊ុន

មូលហេតុកិច្ចសន្យាត្រូវតែស្របច្បាប់ និងមិនប៉ះពាល់ទៅនឹងសណ្តាប់ធ្នាប់សាធារណ និងទំនៀមទំលាប់ល្អរបស់សង្គម។

មូលហេតុរបស់កាតព្វកិច្ចទទួលបន្ទុករបស់ភាគីក្នុងការធ្វើ ឬមិនធ្វើអ្វីមួយ ទាក់ទិនទៅនឹងការបំពេញតាវកាលិក បើមិនបានបំពេញទេ អាចមោឃភាពកិច្ចសន្យាបាន។

ភស្តុតាងរបស់មូលហេតុ អាចមានពីរ៖

ភស្តុតាងនៃអត្ថិភាពរបស់មូលហេតុ តាមយុត្តិសាស្ត្រគ្រប់កាតព្វកិច្ចបានសន្មត់ទុកជាមុនថា មានមូលហេតុពិតបា្រកដ។ មិនមែនម្ចាស់បំណុលត្រូវបង្ហាញភស្តុតាងថា មូលហេតុមានដើម្បីប្រើប្រាស់សិទ្ធិរបស់គេ តែវាធ្លាក់ទៅលើកូនបំណុល ដែលបង្ហាញភស្តុតាងថា មូលហេតុមិនមានទេ ដើម្បីឲ្យគេរួចផុតពីការប្រតិបត្តិកាតព្វកិច្ចរបស់ពួកគេ។

ភស្តុតាងនៃភាពត្រូវច្បាប់របស់មូលហេតុ មូលហេតុកិច្ចសន្យាសន្មត់ទុកជាមុន ថាត្រូវច្បាប់ តែបើភាគីណាមួយ ប្តឹងសុំមោឃភាព លើកិច្ចសន្យា លើភាពមិនស្របច្បាប់លើកិច្ចសន្យានោះ ភាគីដែលប្តឹង ត្រូវមានភស្តុតាង នៃភាពមិនត្រូវច្បាប់របស់មូលហេតុ។

អ្នកដែលមានសមត្ថភាពចុះកិច្ចសន្យាត្រូវតែជា នីតិជន។ ភាគីដែលមានសមត្ថភាពក្នុងការចុះកិច្ចសន្យា គឺជាជនទាំងឡាយដែលមានអាយុ១៨ឆ្នាំឡើង ដោយជនទាំងនោះមិនមែនជាគំហាត់ជនដែលមានចែងក្នុងច្បាប់ ដូចជាជននៅក្រោមអាណាព្យាបាលទូទៅ និងជននៅក្រោមហិតូបត្ថម្ភ។

II. សិទ្ធិ និងកាតព្វកិច្ចរបស់សមាជិកក្រុមហ៊ុន

ក្រោយពីកិច្ចសន្យាត្រូវបានបង្កើតឡើងស្របទៅតាម លក្ខខណ្ឌគ្រឹះ និងលក្ខខណ្ឌទម្រង់ នៃច្បាប់រួចមក កិច្ចសន្យានោះបានចងនូវសិទ្ធិ និងកាតព្វកិច្ចរបស់សមាជិកក្រុមហ៊ុន ដែលមានដូចជា (១) សិទ្វិលើទ្រព្យ និងបំណុល, (២) សិទ្ធិក្នុងការជ្រើសតាំងអ្នកតំណាង, (៣) ការទទួលខុសត្រូវរបស់សមាជិកក្រុមហ៊ុននឹងតតិយជន, និង(៤.) លក្ខខណ្ឌ សម្រាប់ការដកខ្លួនចេញពីសមាជិកភាពក្រុមហ៊ុនរបស់សមាជិកក្រុមហ៊ុន។

១. សិទ្វិលើទ្រព្យ និងបំណុល

ក្នុងនាមជាមា្ចស់ភាគហ៊ុន នៃក្រុមហ៊ុន ភាគហ៊ុនិក មានសិទ្ធិលើទ្រព្យដែលជាផលចំណេញ និងទ្រព្យបំណុល ដែលក្រុមហ៊ុនមាន (នៅក្នុងករណីក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត សហកម្មសិទ្ធិករមានកម្រិតពុំមានករណីកិច្ចទទួលខុសត្រូវគ្មានកម្រិតទៅលើទ្រព្យបំណុលរបស់ក្រុមហ៊ុនឡើយ)។ ដូចដែលមានចែងនៅក្នុងមាត្រា៧០៦ នៃក្រមរដ្ឋប្បវេណី បានចែងអំពីសិទ្ធិទាមទារចែកចំណេញ ភាគនៃការបែងចែកការចំណេញ ខាត ដូចជា សមាជិកក្រុមហ៊ុន ត្រូវគណនាការចំណេញ ខាត នៅក្នុងអំឡុងពេលទៀងទាត់ ហើយក្នុងករណីដែលមានចំណេញ អាចទាមទារឲ្យបែងចែកផលចំណេញនោះបាន។ ប្រសិនបើសមាជិក្រុមហ៊ុន មិនបានកំណត់ភាគនៃការបែងចែកការចំណេញ ខាតទេ ត្រូវកំណត់ទៅតាមសមាមាត្រនៃចំនួនតម្លៃវិនិយោគទ្រព្យធនរបស់សមាជិកនីមួយៗ នៃក្រុមហ៊ុននោះ។ ក្នុងករណីនេះមានសេចក្តីថា ប្រសិនជាមានការកំណត់នៃការបែងចែកផលចំណេញ គេនឹងអនុវត្តតាមការកំណត់នោះ ប៉ុន្តែ ប្រសិនបើគេពុំបានកំណត់នោះ គេនឹងបែងចែកផលចំណេញទៅតាមភាគហ៊ុនដែលគេបានដាក់ទៅក្នុងប្រតិបត្តិការក្រុមហ៊ុន។

ទទ្ទឹមនឹងការទទួលបាននូវផលចំណេញ ក្នុងនាមជាសមាជិកក្រុមហ៊ុននោះ ពួកគេ ក៏ត្រូវទទួលបាននូវកាតព្វកិច្ចទៅលើទ្រព្យនៃបំណុលផងដែរ ដោយភាគដែលត្រូវទទួលបន្ទុកនៃការខាតបង់របស់សមាជិកក្រុមហ៊ុន ចំពោះបំណុល ត្រូវបានបង្កើតឡើងដោយកិច្ចការរបស់ក្រុមហ៊ុន ជាកាតព្វកិច្ចដោយសាមគ្គីភាព ។ ប៉ុន្តែ កាតព្វកិច្ចនោះ ត្រូវសងដោយទ្រព្យសម្បត្តិក្រុមហ៊ុនសិន ហើយប្រសិនបើមិនអាចសងកាតព្វកិច្ចទាំងអស់ ដោយទ្រព្យសម្បត្តិក្រុមហ៊ុន ទើបសងដោយទ្រព្យដោយឡែករបស់សមាជិកនីមួយៗ ពោលនោះជាទ្រព្យឯកជនរបស់សមាជិកក្រុមហ៊ុន។

២. សិទ្ធិក្នុងការជ្រើសតាំងអ្នកតំណាង

នៅក្នុងក្រុមហ៊ុនជាធម្មតា តែងតែមានអ្នកតំណាង ដែលដើរតួនាទីជាអ្នកគ្រប់គ្រងជួសមុខឲ្យម្ចាស់ភាគហ៊ុន នេះក៏ដោយសារតែនៅក្នុងក្រុមហ៊ុនមួយចំនួនមានលក្ខណៈធំដែលនាំឲ្យម្ចាស់ភាគហ៊ុន មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងដោយខ្លួនឯងតែម្នាក់ ឬក៏ដោយសារតែ អ្នកតំណាងនោះជាបុគ្គលដែលមានសមត្ថភាព ដែលក្រុមហ៊ុនត្រូវការជាចាំបាច់។ ប្រភេទក្រុមហ៊ុន នៅប្រទេសកម្ពុជា ក្រុមហ៊ុនទាំងអស់តម្រូវជាដាច់ខាតឲ្យមានអ្នកតំណាងនោះ មានដូចជា ក្រុមហ៊ុនសហកម្មសិទ្ធិ និងក្រុមហ៊ុនមូលធន ដោយខុសប្លែកត្រង់ថា អ្នកតំណាងនោះជា អ្នកតំណាងឯករាជ្យ ឬជាអ្នកតំណាងមិនឯករាជ្យ។

ស្របពេលទៅនឹងមានការផ្ទេរនូវសិទ្ធិ ក៏ដូចជាកាតព្វកិច្ចមួយចំនួនទៅឲ្យអ្នកតំណាង (អាណត្តិ) នោះ។ អាណត្តិ ត្រូវបំពេញនូវកិច្ចការរបស់ខ្លួនដោយប្រុងប្រយ័ត្ន ជៀសវាងនូវកំហុសដែលនាំឲ្យមានភ័យអន្តរាយចំពោះក្រុមហ៊ុន។ អាណត្តិគាហក មានករណីកិច្ចចាត់ចែងកិច្ចការអាណត្តិ ដោយប្រុងប្រ័យត្នក្នុងនាមជាអ្នកគ្រប់គ្រងសុចរិត ដោយផ្អែកតាមអត្ថន័យនៃអាណត្តិ ព្រមទាំងត្រូវធ្វើការរាយការណ៍ទៅឲ្យអាណត្តិទាយក អំពីស្ថានភាពនៃកិច្ចការចាត់ចែងអាណត្តិ ទោះបីនៅពេលណាក៏ដោយ ឬត្រូវរាយការណ៍អំពីហេតុការណ៍ដោយគ្មានការយឺតយ៉ាវ នៅក្រោយពេលដែលបានបញ្ចប់អាណត្តិហើយ ។ លើសពីនេះទៅទៀត អាណត្តិគាហកអាចនឹងត្រូវបានដកហូតចេញពីតំណែងជាអ្នកតំណាងក្រុមហ៊ុន ផ្អែកទៅតាមការសម្រេចរបស់អាណត្តិទាយក (សមាជិកក្រុមហ៊ុន) បាន នៅពេលដែលអាណត្តិគាហកបានប្រព្រឹត្តផ្ទុយទៅនឹង ករណីកិច្ចប្រុងប្រ័យត្នរបស់អាណត្តិគាហក ឬបានដឹកនាំក្រុមហ៊ុនឆ្ពោះទៅរកភាពខាតបង់។

៣. ការទទួលខុសត្រូវរបស់សមាជិកក្រុមហ៊ុននឹងតតិយជន

សមាជិកក្រុមហ៊ុន ឬអាណត្តិគាហកត្រូវទទួលខុសត្រូវ ចំពោះកាតព្វកិច្ចដែលខ្លួនបានបង្កើតជាមួយតតីយជន ស្ថិតក្រោមរូបភាពជាកិច្ចសន្យាជាដើម។ ដូចដែលមានកំណត់នៅក្នុងច្បាប់ស្តីពី សហគ្រាសពាណិជ្ជកម្ម ឆ្នាំ២០០៥ ក៏បានកំណត់ថា សហកម្មសិទ្ធិករទូទៅទាំងឡាយ ត្រូវទទួលខុសត្រូវរួមគ្នា និងដាច់ដោយឡែកពីគ្នានូវបំណុលទាំងឡាយរបស់ក្រុមហ៊ុន សហកម្មសិទ្ធិមានកម្រិតចំពោះតតិយជន ។ ក្នុងចំណុចនេះ មានន័យថា សមាជិកក្រុមហ៊ុនត្រូវតែ មានកាតព្វកិច្ចសងនូវបំណុល ឬបង្កើតកិច្ចសន្យាជាមួយតតិយជន ក្នុងនាមខ្លួនជាអ្នកតំណាងស្របច្បាប់នៅក្នុងក្រុមហ៊ុននោះ។

៤. ការដកខ្លួនចេញពីសមាជិកភាពក្រុមហ៊ុនរបស់សមាជិកក្រុមហ៊ុន

ដោយសារតែ កិច្ចសន្យាក្រុមហ៊ុនមានចរឹកលក្ខណៈ សេដ្ឋកិច្ចខ្ពស់ជាងគេនោះ ឬក៏ដោយសារតែការដកខ្លួនរបស់សមាជិកក្រុមហ៊ុនអាចនឹងនាំមកនូវផលប៉ះពាល់ដល់ដំណើរការក្រុមហ៊ុនជា ដើមដែល ការដកខ្លួនចេញពីសមាជិកភាពក្រុមហ៊ុនរបស់សមាជិកម្នាក់ៗ ចាំបាច់ត្រូវតែមានលក្ខខណ្ឌច្បាស់លាស់ ។ បើទោះជាយ៉ាងនេះក្តី សមាជិកក្រុមហ៊ុនអាចធ្វើការដកខ្លួនដោយស្ម័គ្រចិត្ត ប្រសិនបើពុំបានកំណត់អំឡុងពេលនៃអត្ថភាពរបស់ក្រុមហ៊ុននៅក្នុងកិច្ចសន្យា ក្រុមហ៊ុនទេ ឬបើបានកំណត់អត្ថិភាពដែលក្រុមហ៊ុនត្រូវមាន ក្នុងរយៈពេលមួយជីវិតរបស់សមាជិកណាម្នាក់ សមាជិកនីមួយៗ អាចដកខ្លួនចេញបាន នៅពេលណាក៏បាន។ ប៉ុន្តែ ការដកខ្លួននេះ ពុំអាចធ្វើបានឡើយ បើបណ្តាលឲ្យខូចផលប្រយោជន័ដល់ក្រុមហ៊ុន លើកលែងតែក្នុងករណីដែលពុំអាចជៀសវាងបាន ។ ករណីដែលពុំអាចជៀសវាងបាន អាចនិយាយបានថាជាករណីដូចទៅនឹងករណីដែលច្បាប់បានកំណត់ ដែលមានដូចជា មរណភាពរបស់សមាជិកក្រុមហ៊ុន, ក្រុមហ៊ុនក្ស័យធន, សមាជិក្រុមហ៊ុនបានទទួលការប្រកាសចាប់ផ្តើមអាណាព្យាបាលទូទៅ មានន័យថា វាជាករណីដែលសមាជិកក្រុមហ៊ុនបានជួបប្រទះបញ្ហាផ្នែកស្មារតីជាដើម និងចុងក្រោយគឺ ការលុបឈ្មោះ ។ ការលុបឈ្មោះសមាជិកក្រុមហ៊ុន អាចអនុវត្តបានដោយមតិយល់ព្រមគ្នាជាឯកច្ឆន្ទពីសមាជិកផ្សេងៗទៀតទាំងអស់របស់ក្រុមហ៊ុន តែក្នុងករណិដែលមានមូលហេតុត្រឹមត្រូវប៉ុណ្ណោះ។

III. ការរំលាយ និងការជម្រះបញ្ជីក្រុមហ៊ុន

ដោយសារតែ ក្រុមហ៊ុនត្រូវបានបង្កើតឡើងក្រោមរូបភាពជាកិច្ចសន្យាក្រុមហ៊ុន ដែលមានលក្ខណៈស្របទៅតាមច្បាប់កំណត់ ហើយការរំលាយទៅវិញនៃក្រុមហ៊ុននេះ វានឹងផ្តល់នូវផលអវិជ្ជមានជាច្រើនទៅដល់ សង្គម ក៏ដូចប្រទេសជាតិទាំងមូល ពោលវាមិនមែនគ្រាន់តែ ប៉ះពាល់ដល់សមាជិកក្រុមហ៊ុនប៉ុណ្ណោះទេ ដូច្នេះហើយក្រុមហ៊ុនមួយអាចនឹងត្រូវបានរំលាយទៅវិញ ដោយយោងទៅលើលក្ខខណ្ឌមួយចំនួន ដូចជា (១) ការរំលាយក្រុមហ៊ុនយោងតាមឆន្ទះរបស់សមាជិកក្រុមហ៊ុន, (២) ការរំលាយក្រុមហ៊ុនទៅតាមកម្មវត្ថុរបស់ក្រុមហ៊ុន, (៣) ក្រុមហ៊ុនក្ស័យធន, និង (៤) ការជម្រះបញ្ជីក្រុមហ៊ុន។

១. ការរំលាយក្រុមហ៊ុនយោងតាមឆន្ទះរបស់សមាជិកក្រុមហ៊ុន

ស្ថិតក្នុងទិដ្ឋភាពដូចគ្នាទៅនឹង ការបង្កើតឡើងនូវកិច្ចសន្យាក្រុមហ៊ុន ការបញ្ចប់ទៅវិញនៃក្រុមហ៊ុន ក៏អាចធ្វើឡើងទៅតាមរយៈឆន្ទៈរបស់សមាជិកក្រុមហ៊ុនផងដែរ។ ការរំលាយក្រុមហ៊ុន ដែលមានការសម្រេចជាឯកច្ឆ័ន្ទ ដោយមានការព្រមព្រៀងគ្នាពីសមាជិកទាំងអស់របស់ក្រុមហ៊ុន នឹងត្រូវបានច្បាប់ទទួលស្គាល់ នូវសុពលភាព ហើយវាគឺជាកត្តានៃការរំលាយក្រុមហ៊ុនផងដែរ។ ដូចទៅនឹងការកំណត់នៃមាត្រា៧១៣ វក្យខណ្ឌ២ នៃក្រមរដ្ឋប្បវេណីឆ្នាំ២០០៧ បានចែងថា “ក្នុងករណីដែលមានមូលហេតុមិនអាចជៀសវាងបាន សមាជិកនីមួយៗរបស់ក្រុមហ៊ុន អាចទាមទារឲ្យរំលាយក្រុមហ៊ុនបាន។ វាកាន់តែបញ្ជាក់ ឲ្យកាន់តែច្បាស់នូវចេតនារបស់ច្បាប់ សម្រាប់ការរំលាយក្រុមហ៊ុន ដោយបានគោរពទៅលើគោលជំហរ និងការសម្រេចចិត្តរបស់សមាជិកក្រុមហ៊ុន ទាំងអស់ ថាតើពួកគេនឹងសម្រេចធ្វើការរំលាយក្រុមហ៊ុន ដែលមិនបានផ្តល់ផលចំណេញដល់ពួកគេ ឬយ៉ាងណា។ ប៉ុន្តែ វាមិនមានន័យថា ឲ្យតែមានការព្រមព្រៀងគ្នាជាឯកច័្ឆន្ទ គឺគ្រប់គ្រាន់សម្រាប់ធ្វើការរំលាយក្រុមហ៊ុននោះឡើយ។

២. ការរំលាយក្រុមហ៊ុនទៅតាមកម្មវត្ថុរបស់ក្រុមហ៊ុន

ក្រុមហ៊ុនមួយអាចនឹងត្រូវរំលាយ ដោយយោងទៅលើកម្មវត្ថុរបស់ក្រុមហ៊ុននោះត្រូវបានបញ្ចប់ ពោលការបញ្ចប់កិច្ចការដែលជាកម្មវត្ថុរបស់ក្រុមហ៊ុននោះ ដោយស្របទៅតាមការកំណត់នៅក្នុងកម្មវត្ថុ តាំងពីពេលដែលសមាជិកក្រុមហ៊ុនធ្វើការស្នើសុំចុះបញ្ជីក្រុមហ៊ុនរបស់ខ្លួនមកម្ល៉េះ។ ត្រង់ចំនុច នេះផងដែរ ក៏មានកំណត់នៅក្នុងមាត្រា៥៣ ចំនុច “ក” នៃច្បាប់ស្តីពី សហគ្រាសពាណិជ្ជកម្ម ឆ្នាំ២០០៥ បានចែងអំពី ក្រុមហ៊ុនសហកម្មសិទ្ធិត្រូវរំលាយដោយមូលហេតុដែលមានចែងក្នុងកិច្ចសន្យា ដូចជា គោលបំណងធ្វើអាជីវកម្មរបស់ក្រុមហ៊ុនត្រូវបានបញ្ចប់, គ្មានលទ្ធភាពធ្វើអាជីវកម្មបន្ត, និងតាមការព្រមព្រៀងជាឯកច្ឆន្ទរបស់សហកម្មសិទ្ធិករទូទៅ។ ជារួមមក ប្រសិនបើកម្មវត្ថុអាជីវកម្មរបស់ក្រុមហ៊ុនត្រូវបានបញ្ចប់ ក្រុមហ៊ុននោះ ក៏នឹងត្រូវរំលាយផងដែរ។

៣. ក្រុមហ៊ុនក្ស័យធន

កត្តាមួយទៀតដែលគេរមែងតែងតែ ជួបប្រទះនាពេលដែលក្រុមហ៊ុនហៀបនឹងរំលាយ គឺបណ្តាលមកពី កង្វះលទ្ធភាពផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ឬគ្មានលទ្ធភាពក្នុងការធ្វើអាជីវកម្មបន្ត ដែលនាំឲ្យក្រុមហ៊ុននោះ មិនអាចបន្តប្រតិបត្តិការណ៍របស់ខ្លួន ជាប្រក្រតី។ ការដែល គ្មានលទ្ធភាពក្នុងផ្នែកហិរញ្ញវត្ថុនេះ ត្រូវបានកំណត់ផងដែរ នៅក្នុងច្បាប់ស្តីពីក្ស័យធន ដែលមានកំណត់នូវវិធានសម្រាប់អនុវត្ត។

៤. ការជម្រះបញ្ជីក្រុមហ៊ុន

ការជម្រះបញ្ជីក្រុមហ៊ុន គឺជានីតិវិធីចុងក្រោយនៃការទូរទាត់ក្នុងការរំលាយក្រុមហ៊ុន ហើយនៅពេលដែលធ្វើការរំលាយក្រុមហ៊ុន សិទ្ធិក្នុងការកាន់កាប់ ប្រើប្រាស់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ត្រូវប្រគល់ឲ្យអ្នកជម្រះបញ្ជី ។ អ្នកជម្រះបញ្ជីត្រូវធ្វ់សកម្មភាពក្នុងនាមជាអ្នកចាត់ចែង លើទ្រព្យសម្បត្តិក្រុមហ៊ុន ដែលមានលក្ខណៈ ពេញលេញតែម្តង។ នៅក្នុងនីតិវិធី ជម្រះបញ្ជី អ្នកជម្រះបញ្ជីត្រូវយកទ្រព្យសម្បត្តិ ដែលនៅសល់ក្នុងក្រុមហ៊ុនទៅធ្វើការទូទាត់ បំណុលផ្សេងៗ ដែលអាចមានដូចជា បំណុលពន្ធរបស់រដ្ឋ និងបំណុលផ្សេងទៀត ទៅតាមសិទ្ធិបុរិមាជាមុន រួចទើបធ្វើការបែងចែក ភាគទុន ពោលអ្នកជម្រះបញ្ជីត្រូវធ្វើការគណនា ឲ្យបានអស់នូវទ្រព្យបំណុលជាមួយតតីយជន ឬធ្វើការសងទៅតាមម្ចាស់បំណុលដែលមានអទ្ធិភាព។

អ្នកជម្រះបញ្ជី អាចជាបុគ្គលឯករាជ្យ ឬជាបុគ្គលមិនឯករាជ្យ វាអាស្រ័យទៅលើការសម្រេចក្នុងការជ្រើសរើសអ្នកជម្រះបញ្ជី របស់សមាជិកក្រុមហ៊ុន។ អ្នកជម្រះបញ្ជីរបស់ក្រុមហ៊ុន ត្រូវបញ្ចប់នីតិវិធីជម្រះបញ្ជី ដោយធ្វើការតម្កល់ទុកនូវ សេចក្តីជូនដំណឺងអំពីការបិទបញ្ជីនោះ នៅក្រសួងពាណិជ្ជកម្មតាបបែបបទដែលបានកំណត់ទុក ដោយច្បាប់។ ការតម្កល់ទុកឯកសារនេះ គឺជាការលុបចោលនូវនីតិបុគ្គលិកលក្ខណៈរបស់ក្រុមហ៊ុននោះឯង ម្យ៉ាងវិញទៀត វាក៏ជានីតិវិធីមួយដែលធ្វើការបើកផ្សាយយ៉ាងទូលាយផងដែរ ទៅឲ្យម្ចាស់បំណុលជ្រាប។

សេចក្តីសន្និដ្ឋាន

កិច្ចសន្យាក្រុមហ៊ុន ជាកិច្ចសន្យាមួយដែលមានចរឹកលក្ខណៈសេដ្ឋកិច្ច ខ្ពស់មួយដែលអាចផ្តល់ផល់ វិជ្ជមានជាច្រើនដល់សង្គមផងដែរ ប្រសិនបើ មានករណីនៃការរំលាយក្រុមហ៊ុននោះទៅវិញ ដែលជាហេតុនាំឲ្យអាចមានការចូលរួមធ្វើអន្តរាគមន៍ពីសំណាក់ស្ថាប័នសាធារណៈ បើទោះប្បីជា កិច្ចសន្យាគឺជាលិខិតបទដ្ឋានសម្រាប់ចងគូភាគី ឯកជន នឹងឯកជនក៏ដោយ។ ដោយសារតែមូលហេតុនេះ ហើយទើបធ្វើឲ្យកិច្ចសន្យាក្រុមហ៊ុនត្រូវការជាចាំបាច់នូវ ទំនុកចិត្តខ្ពស់ និងដើមទុនក្នុងការបង្កើតផងដែរ។

កិច្ចសន្យាក្រុមហ៊ុន ត្រូវគោរពទៅតាមលក្ខខណ្ឌគ្រឹះ និងទម្រង់នៃការបង្កើតកិច្ចសន្យាដូចគ្នាទៅនឹងកិច្ចសន្យាផ្សេងៗទៀតផងដែរ ពោលកិច្ចសន្យានោះត្រូវគោរពទៅតាមឆន្ទៈច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា និងដើម្បីជៀសវាងនូវវិបាកក្រោយពីមានការស្រុះស្រួលមតិក្នុងការបង្កើតរួចហើយ ប៉ុន្តែ កម្មវត្ថុនៃការបង្កើតក្រុមហ៊ុននោះ ស្ថិតក្នុងគោលបំណងដែលច្បាប់មិនទទួលស្គាល់ជាដើម។

ដោយសារតែ នៅក្នុងក្រមរដ្ឋប្បវេណី មិនបានធ្វើការញែកឲ្យច្បាស់លាស់នូវ សិទ្ធិ និងកាតព្វកិច្ចរបស់ សមាជិកក្រុមហ៊ុនដែលត្រូវមាន នោះឡើយ ពោលនៅក្នុងក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧ គ្រាន់តែបានចែងជាលក្ខណទូទៅមួយប៉ុណ្ណោះ។ ហេតុដូច្នេះ ប្រសិនបើមិត្តនិស្សិត ចង់ជ្រាបច្បាស់សូមអាចបន្ថែមទៅលើច្បាប់ស្តីពី សហគ្រាសពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើការបែងចែកនូវប្រភេទក្រុមហ៊ុននៅកម្ពុជា ព្រមទាំងកំណត់ផងដែរ នូវសិទ្ធិ និងកាតព្វកិច្ចរបស់សមាជិកភាគហ៊ុន នីមួយៗ និងការសម្រេចក្នុងការទទួលយកឋានៈរបស់ខ្លួន ក្នុងនាមជាសមាជិក្រុមហ៊ុន ថាតើខ្លួននឹងក្លាយខ្លួនជាបុគ្គលដែលទទួលខុសត្រូវទូទៅ ឬមានកម្រិតទៅតាមភាគទុនដែលខ្លួនបានដាក់ទៅក្នុងក្រុមហ៊ុន។ បន្ថែមទៅលើ ចំណុចស្តីពីការរំលាយក្រុមហ៊ុន និងក្រុមហ៊ុនក្ស័យធន ក៏មានបញ្ជាក់កាន់តែ លម្អិតនៅក្នុងលិខិតបទដ្ឋានមួយដោយឡែក បន្ថែមទៅលើក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧ ផងដែរ។

សរុបសេចក្តីមក កិច្ចសន្យាក្រុមហ៊ុន ដែលបានកំណត់នៅក្នុងក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧ គឺជានីតិវិធី ក្នុងការបង្កើតក្រុមហ៊ុនមួយ នៅកម្ពុជា និងដើម្បីឲ្យក្រុមហ៊ុននោះ ក្លាយជានីតិបុគ្គលស្របច្បាប់នៅកម្ពុជា សមាជិកក្រុមហ៊ុនក្រោយពីមូលមតិគ្នាក្នុងការបង្កើត ត្រូវធ្វើការចុះបញ្ជីក្រុមហ៊ុន អនុឡោមទៅតាមច្បាប់ស្តីពី វិធានពាណិជ្ជកម្ម និងការចុះបញ្ជីពាណិជ្ជកម្ម ឆ្នាំ១៩៩៥។

ឯកសារយោង

ក្រមរដ្ឋប្បវេណី បោះពុម្ភផ្សាយដោយក្រសូងយុត្តិធម៌ ថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០០៧

ច្បាប់ស្តីពី សហគ្រាសពាណិជ្ជកម្ម បោះពុម្ភផ្សាយដោយក្រសួងពាណិជ្ជកម្ម ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៥

ច្បាប់ស្តីពី ក្ស័យធន
Unknownnoreply@blogger.com0tag:blogger.com,1999:blog-417629558936599449.post-80430462183573584162012-03-22T06:18:00.002-07:002012-03-22T06:18:45.388-07:00នីតិវិធីដកពាក្យបណ្តឹងក្នុងរឿងក្តីរដ្ឋប្បវេណី

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ

និង វិទ្យាសាស្ត្រសេដ្ឋកិច្ច

Royal University of Law and Economic

មុខវិជ្ជាៈ នីតិវិធីរដ្ឋប្បវេណី

ប្រធានបទៈ នីតិវិធីនៃការដកពាក្យបណ្តឹងនៅក្នុងរឿងរដ្ឋប្បវេណី

ណែនាំដោយសាស្ត្រាចារ្យៈ ជួន សុរាសី

សា្រវជ្រាវ និងរៀបរៀងដោយៈ ក្រុមទី៤ (L4A3)

និស្សិត ឈុន មុនីឧត្តម

និស្សិត ឃៀម ប៊ុនឡេង

និស្សិត ងួន កញ្ញា

និស្សិត ក្រូច សៀកឡាយ

និស្សិត ផល ដាវិត

និស្សិត ជិន ប៊ុនរិទ្ធិ

ឆ្នាំសិក្សា ២០១១-២០១២

មាតិការ

មាតិការ ទំព័រទី១

សេចក្តីផ្តើម ទំព័រទី២

១. ការដកពាក្យបណ្តឹងក្នុងវឿងក្តីរដ្ឋប្បវេណី ទំព័រទី៣

២. លក្ខខណ្ឌ និងនីតិវិធីនៃការដកពាក្យបណ្តឹង ទំព័រទី៤

ក. គោលការណ៍ទូទៅនៃការដកពាក្យបណ្តឹង ទំព័រទី៤

ខ. ការដកពាក្យបណ្តឹងរបស់ដើមចោទ ទំព័រទី៥

គ. ការដកពាក្យបណ្តឹង ជាឯកតោភាគី ដើមចោទ ទំព័រទី៦

ឃ. ការដកពាក្យបណ្តឹងជាសកម្មភាពបណ្តឹង ទំព័រទី៦

ង. ការដកពាក្យបណ្តឹងដោយមានការយល់ព្រមពីចុងចម្លើយ ទំព័រទី៧

ច. ការដកពាក្យបណ្តឹងដោយឆន្ទះរបស់គូភាគី ទំព័រទី៨

៣. អានុភាពគតិយុត្តនៃការដកពាក្យបណ្តឹង ទំព័រទី៨

ក. ការរលាយជាប្រតិសកម្មនៃការចាត់ការបណ្តឹង ទំព័រទី៩

ខ. ការហាមនូវការដាក់ពាក្យបណ្តឹងដូចគ្នាជាថ្មី ទំព័រទី៩

គ. ការសងពន្ធដាក់ពាក្យបណ្តឹង ទំព័រទី១១

សេចក្តីសន្និដ្ឋាន ទំព័រទី១២

ឯកសារយោង (ពិគ្រោះ) ទំព័រទី១៤

នីតិវិធីនៃការដកពាក្យបណ្តឹងនៅក្នុងរឿងរដ្ឋប្បវេណី

សេចក្តីផ្តើម

វិវាទតែងរមែងកើតមាននៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ បុគ្គល ដែលនាំមកនូវចំណោតបញ្ហាជាច្រើន ដែលទាមទារឲ្យមានដំណោះស្រាយដ៏សមស្របមួយ លើវិវាទទាំងនោះ។ បញ្ហាទាំងនោះ មានមួយចំនួនត្រូវបានរៀបចំជាពាក្យបណ្តឹងដើម្បីដាក់ទៅស្ថាប័នដែលមានសមត្ថកិច្ច ក្នុងការដោះស្រាយ និងចេញនូវសេចក្តីសម្រេច ដែលមានអនុភាពគតិយុត្ត (សាលក្រម)។ ដោយសារតែមានបញ្ហាមួយចំនួនដែលត្រូវបានដាក់បញ្ជូនទៅឲ្យស្ថាប័យដែលមានសមត្ថកិច្ច (តុលាការ) ធ្វើការដោះស្រាយ អាចរកបាននូវដំណោះស្រាយមុននឹងការចេញសាលក្រមស្ថាពរ របស់តុលាការ ដែលជាហេតុនាំឲ្យគូភាគីទាំងសងខាង ឬតែម្ខាង (ដើមបណ្តឹង) សម្រេចចិត្តក្នុងការដកមកវិញនូវ ពាក្យបណ្តឹងដែលខ្លួនបានដាក់រួចរាល់នោះ។ ដោយសារតែប្រធានបទនៃកិច្ចការស្រាវជ្រាវ របស់ក្រុមយើងខ្ញុំតម្រូវឲ្យធ្វើការសិក្សាស្រាវជ្រាវ តែទៅលើការដកពាក្យបណ្តឹងនៅក្នុងរឿងក្តីរដ្ឋប្បវេណី ហេតុដូច្នេះ យើងខ្ញុំនឹងមិនលើកមកធ្វើការបកស្រាយ នូវនីតិវិធីនៃការដកពាក្យបណ្តឹងនៅក្នុងរឿងក្តីព្រហ្មទណ្ឌ នោះឡើយ។

ដូចដែលមានចែងយ៉ាងច្បាស់នៅក្នុងក្រមនីតិវិធីរដ្ឋប្បវេណី បោះពុម្ភដោយក្រសួងយុត្តិធម៌ នាឆ្នាំ២០០៦ នូវមូលហេតុនៃការបញ្ចប់នីតិវិធីបណ្តឹងដោយមិនធ្វើទៅតាមសាលក្រម។ ក៏បានកំនត់នូវការបញ្ចប់នីតិវិធីបណ្តឹងដោយមូលហេតុនៃការបញ្ចប់នីតិវិធីបណ្តឹងនីមួយៗ, ការបញ្ចប់នីតិវិធីបណ្តឹងដោយស្វ័យប្រវត្តិ, ការដកពាក្យបណ្តឹង, ការលះបង់ និងការទទួលស្គាល់នូវការទាមទារ, និងការសះជាតាមផ្លូវបណ្តឹង តែដោយសារតែយើងខ្ញុំនឹងត្រូវធ្វើការសិក្សាឲ្យបានស៊ីជម្រៅ នូវនីតិវិធីដកពាក្យបណ្តឹង ដែលជាហេតុនាំឲ្យ យើងខ្ញុំនឹងមិនលើមកបង្ហាញនូវកត្តាផ្សេងទៀត ដែលនាំឲ្យមានការបញ្ចប់នីតិវិធីបណ្តឹងនោះឡើយ។

ជាបន្តនឹងបន្ទាប់ យើងខ្ញុំនឹងធ្វើការបកស្រាយនូវ (១) ការដកពាក្យបណ្តឹងក្នុងវឿងក្តីរដ្ឋប្បវេណី, (២) លក្ខខណ្ឌគតិយុត្តក្នុងការដកពាក្យបណ្តឹង និងនីតិវិធីដកពាក្យបណ្តឹង, និង(៣) អានុភាពគតិយុត្តនៃការដកពាក្យបណ្តឹង។

១. ការដកពាក្យបណ្តឹងក្នុងវឿងក្តីរដ្ឋប្បវេណី

កាដកពាក្យបណ្តឹងក្នុងរឿងក្តីរដ្ឋប្បវេណី គឺជាសកម្មភាពដកមួយភាគ ឬ ទាំងស្រុង នូវពាក្យសុំទាមទារឲ្យចេញសាលក្រម តាមរយៈបណ្តឹង ដោយដើមចោទ។ មុននឹងឈានទៅរកភាពស៊ីជម្រៅនៃនីតិវិធីដកពាក្យបណ្តឹង យើងខ្ញុំសូមបង្ហាញនូវនិយមន័យនៃ បណ្តឹងជាមុន “បណ្តឹង” គឺជាសកម្មភាពដែលដើមចោទធ្វើការទាមទារឲ្យតុលាការចេញសាលក្រម ដែលមានខ្លឹមសារកំណត់មួយ ហេតុនេះហើយការដកពាក្យបណ្តឹងនេះ ក៏ជាគោលការណ៏ អាចធ្វើទៅបាន តែដោយឆន្ទៈរបស់ ដើមចោទ តែម្ខាងប៉ុណ្ណោះ។ ប៉ុន្តែ ក្រោយពីចុងចម្លើយបានដាក់ឯសារត្រៀម អំពីអង្គសេចក្តី មានន័យថា អំពីកាទាមទារបស់ដើមចោទ ឬ បានធ្វើសេចក្តីថ្លែងការណ៏អំពីអង្គសេចក្តីក្នុងនីតិវិធីត្រៀមសម្រាប់ ការទាញហេតុផលដោយផ្ទាល់មាត់ ដើម្បីដកពាក្យបណ្តឹង ចាំបាច់ត្រូវមានការយល់ព្រមពីចុងចម្លើយ ។

ការដកពាក្យបណ្តឹងនៅក្នុងរឿងក្តីរដ្ឋប្បវេណី គឺជាសកម្មភាពបណ្តឹងរបស់ដើមចោទដែលត្រូវបានធ្វើឡើងនៅក្នុងនីតិវិធីបណ្តឹងដូចដែលមានចែងក្នុងក្រមនីតិវិធីរដ្ឋប្បវេណី ឆ្នាំ២០០៦ ។ ហេតុនេះហើយ ត្រូវបែងចែកឲ្យដាច់ពីកាព្រមព្រៀងដកពាក្យបណ្តឹងដែលភាគីទាំងសងខាងធ្វើឡើងក្រៅពីនីតិវិធីនៃបណ្តឹង។ តាមរយៈការដកពាក្យបណ្តឹងនេះ ការចាត់ការបណ្តឹង នឹង ត្រូវរលាយ។ តែផ្ទុយទៅវិញ ការព្រមព្រៀង ដកពាក្យបណ្តឹងក្រៅនីតិវិធីបណ្តឹង គឺគ្រាន់តែជាកិច្ចសន្យាមួយតាមផ្លូវនីតិឯកជនតែប៉ុណ្ណោះ ហេតុនេះហើយ វាពុំអាចបង្កើតនូវអនុភាពតាមផ្លូវច្បាប់នីតិវិធី ដូចជាការរំលាយ ការចាត់ការបណ្តឹង ជាអាទិ៍នោះទេ។

២. លក្ខខណ្ឌ និងនីតិវិធីនៃការដកពាក្យបណ្តឹង

ការដកពាក្យបណ្តឹងនៅក្នុងរឿងក្តីរដ្ឋប្បវេណី ត្រូវបានធ្វើការកំណត់នូវគោលការណ៍ ដែលជានីតិវិធីក្នុងការដកពាក្យបណ្តឹង មិនតែប៉ុណ្ណោះ វាក៏ត្រូវបំពេញឲ្យបាននូវលក្ខខណ្ឌមួយចំនួន ដូចដែលបានកំណត់នៅក្នុងនីតិវិជ្ជមាន ដែលក្នុងនោះរួមមាន (ក) គោលការណ៍ទូទៅក្នុងការដកពាក្យបណ្តឹង, (ខ) ការដកពាក្យបណ្តឹងពីសំណាក់ដើមចោទ, (គ) ការដកពាក្យបណ្តឹងជាឯកតោភាគី ដោយដើមបណ្តឹង, (ឃ) ការដកពាក្យបណ្តឹងជាសកម្មភាពបណ្តឹង, (ង) ការដកពាក្យបណ្តឹងដោយមានការយល់ព្រមពីចុងចម្លើយ, និង(ច) ការដកពាក្យបណ្តឹងដោយឆន្ទះរបស់គូភាគី។

ក. គោលការណ៍ទូទៅនៃការដកពាក្យបណ្តឹង

ការដកពាក្យបណ្តឹងជាគោលការណ៏ ត្រូវធ្វើជាលាយល័ក្ខណ៍អក្សរ ក៏ប៉ុន្តែនៅកាលបរិច្ឆេទនៃនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល នៅកាលបរិច្ឆេទ នៃការទាញហេតុផលដោយផ្ទាល់មាត់ ឬ នៅកាលបរិច្ឆេទ នៃការផ្សះផ្សាអាចដកពាក្យបណ្តឹងដោយផ្ទល់មាត់ បាន។ នៅពេលដែល មានការដកពាក្យបណ្តឹងដោយផ្ទាល់មាត់ក្រឡាបញ្ជីត្រូវចុះនៅក្នុងកំណត់ហេតុ នៃនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ឬ នៅក្នុងកំណត់ហេតុ នៃការទាញហេតុផលដោយផ្ទាល់មាត់ ដើម្បីកុំឲ្យមានវិវាទនាពេលក្រោយ។ កាលបរិច្ឆេទ នៃការផ្សះផ្សា គឺជាប្រភេទមួយ នៃកាលបរិច្ឆេទនៃនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ឬ កាលបរិច្ឆេទសម្រាប់ការទាញហេតុផលដោយផ្ទាល់មាត់ តាមលក្ខណៈនៃកាលបរិច្ឆេទទាញហេតុផលផ្ទាល់មាត់នោះ។ ហេតុនេះហើយក្នុងករណីដែរមាន ការដកពាក្យបណ្តឹងដោយផ្ទាល់មាត់ នាកាលបរិច្ឆេទនៃកាផ្សះផ្សាចំបាច់ត្រូវចុះនូវចំនុចនៃការផ្សះផ្សានោះនៅក្នុងកំណត់ហេតុ។

ខ. ការដកពាក្យបណ្តឹងរបស់ដើមចោទ

ដើមចោទអាចដកពាក្យបណ្តឹងនៅពេលណាក៏បាន រហូតដល់ពេលដែរសាលក្រមចុងក្រោយស្ថាពរ ទោះបីជា សាលក្រមជំនុំជម្រះលើកទី១ ត្រូវបានប្រកាសរួចហើយក៏ដោយ ក៏ដើមចោទអាចដកពាក្យបណ្តឹងបានដែរ មុនពេលសាលក្រមនោះចូលជាស្ថាពរ ឬ នៅពេលដែរបណ្តឹងនោះត្រូវចាត់ការ ដោយតុលាកានៃបណ្តឹងឧបាស្រ័យទៅតុលាកាជាន់ខ្ពស់ ក៏អាចដកពាក្យបណ្តឹងឧបាស្រ័យបានដែរហេតុនេះហើយ សូមប្រយ័ត្នកុំឲ្យច្រឡំអំពីការដកពាក្យបណ្តឹង និង ការដកពាក្យបណ្តឹងឧបាស្រ័យទៅតុលាការជាន់ខ្ពស់។ ឧទាហរណ៍ៈ នៅដំណាក់កាលនៃការជំនុំជម្រះបណ្តឹងឧទ្ធរណ៏ ប្រសិនបើភាគីបានដកពាក្យបណ្តឹង បណ្តឹងនោះនឹងត្រូវចាត់ទុកថាមិន ចាត់ការតាំងពីដំបូង ដូច្នេះសាលក្រមនៃការជំនុំជម្រះលើកទី១ត្រូវក្លាយទៅជាមោឃៈ។ ផ្ទុយទៅវិញប្រសិន បើបានដកពាក្យបណ្តឹងឧទ្ធរណ៏ទៅវិញគឺត្រូវចាត់ទុកថា គ្មានបណ្តឹងឧទ្ធរណ៏ទេ ហើយសាលក្រមនៃការជំនុំជម្រះលើកទី១នឹងចូលជាស្ថាពរ។

គ. ការដកពាក្យបណ្តឹង ជាឯកតោភាគី ដើមចោទ

ការដកពាក្យបណ្តឹង ជាឯកតោភាគី ពីសំណាក់ដើមចោទ គឺជាសកម្មភាពបណ្តឹងឯកតោភាគីរបស់ដើមចោទ ក៏ប៉ុន្តែដូចដែរបានពន្យល់ខាង លើនេះផងដែរ ក្នុងករណីដែរចុងចម្លើយបានដាកឯកសាត្រៀម អំពីអង្គសេចក្តី ឬបានធ្វើសេចក្តីថ្លែងការណ៍អំពីអង្គសេចក្តី ក្នុងនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ឬ ការទាញហេតុផលដោយផ្ទាល់មាត់ ការដកពាក្យបណ្តឹងក្រោយពេលនេះនឹង មិនត្រូវមានអនុភាពទេ ប្រសិបើពុំមានការយល់ព្រមពីចុងចម្លើយ ។ នេះគឺដោយសា តែចុងចម្លើយឆ្លើយតបទៅនឹងការទាមទារបស់ដើមចោទ មានន័យថាចុងចម្លើយក៏មានផលប្រយោជន៏ ក្នុងការទទួលសាលក្រមក្នុងការឈ្នះក្តីចំពោះបណ្តឹងនោះដែរ ដូច្នេះហើយ កាទទួលស្គាល់នូវការបំបាត់នូវផលប្រយោជន៏ របស់ចុងចម្លើយនោះ តាមឆន្ទៈរបស់ដើមចោទ តែប៉ុណ្ណោះមានភាពផ្ទុយ និងសមត្ថភាព និង យុតិ្តធម៌។

ឃ. ការដកពាក្យបណ្តឹងជាសកម្មភាពបណ្តឹង

កាដកពាក្យបណ្តឹងនៅក្នុងរឿងក្តីរដ្ឋប្បវេណី គឺជាសកម្មភាពបណ្តឹង ហេតុនេះហើយ ដើម្បីសកម្មភាពនេះមានសុពល ដើមចោទចាំបាច់ត្រូវ មានសមត្ថភាពក្នុងការធ្វើបណ្តឹង ។ ម៉្យាងទៀតអ្នកដំណាងអាណត្តិដែលបានទទួកការប្រគល់សិទ្ធិ ជាគោលការណ៏អាចដកពាក្យបណ្តឹង បាន។ ក្នុងករណីដែលអ្នកដំណាងអាណត្តិ ជាមេធាវីជាគោលការណ៏ភាគីមិនអាចកម្រិតនូវទំហំនៃសិទ្ធិ តំណាងអ្នកនោះទេ ក៏ប៉ុន្តែការដកពាក្យបណ្តឹង គឺជាសកម្មភាពដ៏សំខាន់មួយដែលដកនូវការទាមទារឲ្យតុលាការ ចេញសាលក្រមតាមរយៈបណ្តឹង ដូចច្នេះហើយជាករណីពិសេស អាចធ្វើការកម្រិតសិទ្ធិតំណាងទាំងនោះ ហើយផ្តល់សិទ្ធិដកពាក្យបណ្តឹង បាន។

ង. ការដកពាក្យបណ្តឹងដោយមានការយល់ព្រមពីចុងចម្លើយ

ក្នុងកណីដែរចំបាច់មានការយល់ព្រមពីចុងចម្លើយ ដើម្បីដកពាក្យបណ្តឹងទោះជាចុងចម្លើយមិនយល់ ព្រមជាក់ស្តែងក៏ដោយក្នុងករណីដូចតទៅ ត្រូវចាត់ទុកដូចជាមានការយល់ព្រមដែរ។ ទីមួយ គឺ ករណីដែរដើមចោទ ដាក់លិខិតដកពាក្យបណ្តឹងជាលាយល័ក្ខអក្សរទៅតុលាការ ក្រឡាបញ្ជីត្រូវធ្វើការបញ្ជូននូវលិខិតនេះទៅឲ្យចុងចម្លើយ ។ ប្រសិនបើចុងចម្លើយមិនបានតវ៉ាក្នុងអំឡុងពេល២សប្តាហ៏ គិតពីថ្ងៃ ដែលបានទទួលនូវការបញ្ជូនលិខិតនោះត្រូវចាត់ទុកថា បានយល់ព្រមការដកពាក្យបណ្តឹងនោះ។ ទីពីរ គឺ ក្នុងករណីដែលដើមចោទបានដកពាក្យបណ្តឹងដោយផ្ទាល់មាត់ឬ កាលបរិច្ឆេទនៃកាផ្សះផ្សា តែចុងចម្លើយអវត្តមាននៅកាលបរិច្ឆេទនោះ ក្រឡាបញ្ជីត្រូវធ្វើការចម្លង នូវកំណត់ហេតុដែលបានចុះសេចក្តីថ្លែងការណ៏អំពីការដកពាក្យបណ្តឹងនោះទៅឲ្យចុងចម្លើយ ។ ក្នុងករណីដែលចុងចម្លើយមិនបានតវ៉ាក្នុងអំឡុងពេល២សប្តាហ៏ ពីថ្ងៃដែលបានទទួលនូវកាបញ្ជូននោះ ក៏ត្រូវចាត់ទុក ថាចុងចម្លើយក៏ត្រូវបានយល់ព្រមនូវការដកពាក្យបណ្តឹងនោះដែរ។ទីបី គឺក្នុងករណីដែលដើមចោទបានដកពាក្យបណ្តឹងដោយផ្ទាល់មាត់ នៅកាលបរិច្ឆេទនៃកាត្រៀមសម្រាប់ការទាញហេតុផល ជាអាទិ៍ ហើយចុងចម្លើយមានវត្តមាននៅទីនោះ ប្រសិន បើចុងចម្លើយមិនបានតវ៉ាក្នុងអំឡុងពេល ២សប្តាហ៏គិតពី កាលបរិច្ឆេទនោះត្រូវចាត់ទុកថាចុងចម្លើយបានយល់ព្រមនិងការដកពាក្យបណ្តឹងនោះ ។

ច. ការដកពាក្យបណ្តឹងដោយឆន្ទះរបស់គូភាគី

ដូចដែលបានបង្ហាញពីខាងលើរួចមកហើយ ដែលនិយាយអំពីការដកពាក្យបណ្តឹងដែលបានធ្វើឡើយដោយឆន្ទះរបស់ដើមបណ្តឹង និងការព្រមព្រៀងពីចុងចម្លើយ។ ត្រង់ចំនុច “ច” នេះ យើងខ្ញុំនឹងធ្វើការបង្ហាញនូវនីតិវិធីនៃការដកពាក្យបណ្តឹងដោយសារឆន្ទះរបស់គូភាគី តាមរយៈការសម្តែងចេញជាសកម្មភាព ក្នុងករណីដែលភាគីទាំងសងខាងមិនបានបង្ហាញខ្លួន នៅកាលបរិច្ឆេទនៃនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ឬ កាលបរិច្ឆេទនៃការទាញហេតុផលដោយផ្ទាល់មាត់ ហើយមិនបានដាក់ពាក្យសុំឱ្យតុលាការកំណត់កាលបរិច្ឆេទជាថី្មទៀត ក្នុងអំឡុងពេល ១ (មួយ) ខែទេ នោះត្រូវចាត់ទុកថា បានដកពាក្យបណ្តឹង។ មិនតែប៉ុណ្ណោះបញ្ញត្តិនេះក៏ត្រូវបានយកមកអនុវត្តផងដែរ ចំពោះករណីដែលភាគីទាំងសងខាងមិនបានបង្ហាញខ្លួន នៅកាលបរិច្ឆេទនៃនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ឬ កាលបរិច្ឆេទនៃការទាញហេតុផលដោយផ្ទាល់មាត់ ពីរដងជាប់គ្នា ។

៣. អានុភាពគតិយុត្តនៃការដកពាក្យបណ្តឹង

ការដកពាក្យបណ្តឹងនៅក្នុងរឿងក្តីរដ្ឋប្បវេណី បាននាំមកនូវវិបាកគតិយុត្តមួយចំនួយដូចមាន (ក) ការបោះបង់នូវការទាមទារតាមបណ្តឹងនូវផ្នែកណាមួយ, (ខ) ការលះបង់បណ្តឹង ដែលនាំឲ្យម្ចាស់បណ្តឹងបាត់បង់នូវសិទ្ធិលើបណ្តឹងលើកក្រោយ ក្នុងករណីដែលបណ្តឹងមានលក្ខណៈដូចគ្នាទៅនឹងបណ្តឹងដើម ពោលការហាមឃាត់លើការដាក់ពាក្យបណ្តឹងដូចគ្នាម្តងទៀត, និង (គ) ការសងត្រឡប់មកវិញនូវពន្ធដាក់ពាក្យបណ្តឹង ដែលនឹងមានបញ្ជាក់កាន់តែច្បាស់នាចំណុចខាងក្រោមនេះ។

ក. ការរលាយជាប្រតិសកម្មនៃការចាត់ការបណ្តឹង

ពេលដែលមានការដកពាក្យបណ្តឹង ផ្នែកដែលត្រូវបានដកពាក្យបណ្តឹនោះត្រូវចាត់ទុកថា មិនបានចាត់ការ តាំងពីដំបូង ។ក្នុងករណីដែលដើមចោទបានអះអាងទានទារឲ្យបញ្ជាក់កម្មសិទ្ធិ នៃអចនវត្ថុ និង ការឲ្យសងប្រាក់កំចីក្នុងបណ្តឹងតែមួយ ប្រសិនបើដើមចោទដកពាក្យបណ្តឹងត្រឹមតែការ ទាមទារនូវការបញ្ជាក់ពីសិទ្ធិនោះ ចំពោះផ្នែក នៃកាទាមទារឲ្យបញ្ជាក់កម្មសិទ្ធិ ការចាត់ការបណ្តឹត្រូវរលាយ រីឯចំពោះកាទាមទារឲ្យសងប្រាក់កំចីនីតិវិធីត្រូវបន្ត។ តាមរយៈកាដកពាក្យបណ្តឹងនេះ បណ្តឹងនេះនឹងត្រូវបានចាត់ទុក ថាមិនបានចាត់ការតាំពីដំបូង ហេតុនេះហើយសកម្មភាពរបស់តុលាការ និងភាគី ដូចជាសាលក្រម ឬ ការដាក់មធ្យោបាយតទល់និង ការពារខ្លួន ដែលត្រូវបានធ្វើរហូតដល់ពេលដកពាក្យបណ្តឹងនោះ និងបាត់បង់អនុភាពទាំងអស់ជាប្រតិកម្ម។

ខ. ការហាមនូវការដាក់ពាក្យបណ្តឹងដូចគ្នាជាថ្មី

ជាគោលការណ៏ ទោះប្បីជាបានដកពាក្យបណ្តឹងក៏ដោយ ក៏ភាគីអាចដាក់ពាក្យបណ្តឹងដដែលម្តងទៀតបានដែរ ក៏ប៉ុន្តែ ក្នុងករណីដើមចោទបានដកពាក្យបណ្តឹងក្រោយពីចេញសាលក្រមចុងក្រោយអំពីអង្គសេចក្តីចំពោះបណ្តឹង រួចហើយ ដើមចោទដែលបានដកពាក្យបណ្តឹងនោះ មិនអាចធ្វើពាក្យបណ្តឹងដូចគ្នាម្តងទៀត បានឡើយ។ បណ្តឹងដូចគ្នាមានន័យថាជាបណ្តឹងដែលគូរភាគី និងសិទ្ធិ ឬ ទំនាក់ទំនងគតិយុត្តដែលជាកម្មវត្ថុ នៃបណ្តឹងដូចគ្នា។ នេះដោយសារតែដើមចោទទាមទារឲ្យចេញសាលក្រមអំពីសិទ្ធិ ឬ ទំនាក់ទំនងគតិយុត្តជាកំណត់ណាមួយ ហើយតុលាការ បានចេញសាលក្រម ដោយឆ្លើយតបចំពោះការទាមទារនោះរួចហើយតែផ្ទុយទៅវិញ ដើមចោទបានដកនូវការទាមទានោះទៅវិញ ហើយបានធ្វើឲ្យសាលក្រមនេះមោឃៈ ដោយហេតុនេះហើយដែលនាំឲ្យតុលាការមិនត្រូវទទួលស្គាល់នូវការដាក់ ពាក្យបណ្តឹងអំពីសិទ្ធិ ឬ ទំនាក់ទំនងគតិយុត្តនោះម្តងទៀតឡើយ។ ហេតុដូចនេះប្រសិនបើយល់ឃើញថាមានផល ប្រយោជន៍ត្រឹមត្រូវក្នុងការទាមទារឲ្យចេញសាលក្រមជាថ្មីម្តងទៀត ដោយសារតែស្ថានភាពនៅពេលដើមចោទ បានដកពាក្យបណ្តឹង និង ស្ថានភាពដែលដើមចោទនោះមានបំណងដាក់ពាក្យបណ្តឹង វិញម្តងទៀតមានភាពខុសគ្នា នោះមិនមានការហាមការដាកពាក្យបណ្តឹងម្តងទៀតឡើយ។ ឧទាហរណ៏ “ក” បានដាកពាក្យបណ្តឹងទាមទារចំពោះ “ខ” ឲ្យសងប្រាក់កំចី ១០ លានរៀល ហើយតុលាកាបានចេញសាលក្រមទទួលស្គាល់នូវការទាមទាររបស់ “ក” ទាំងស្រុងរួចរាល់ហើយ។ ក្រោយពេលនោះ នៅពេលដែលបណ្តឹឧទ្ធរណ៍ត្រូវបានចាត់ការ “ក” និង “ខ” បានធ្វើកិច្ចសន្យាសះជាក្រៅផ្លូវតុលាការ ដោយព្រមព្រៀងគ្នាថា “ខ” សង់ប្រាក់កំចីនោះ ដោយកាត់សងបណ្តើរៗដែលនាំឲ្យ “ក” បានដកពាក្យបណ្តឹង។ ប៉ុន្តែក្រោយមកទៀត “ខ” មិនបានគោរពតាមកិច្ចសន្យាដោយមិនបានសងជាបណ្តើរៗហើយ “ក” ក៏បានដាក់ ពាក្យបណ្តឹងម្តងទៀត។ ក្នុងករណីនេះមិនត្រូវហាមឃាត់ការធ្វើបណ្តឹងម្តងទៀតរបស់ “ក” នេះឡើយ។

គ. ការសងពន្ធដាក់ពាក្យបណ្តឹង

ប្រសិនបើដើមចោទបានដកពាក្យបណ្តឹង មុនពេលចប់នៃកាលបរិច្ឆេទលើការទាញហេតុផលលើកដំបូង ដែលនាំឲ្យភាគីអាច ទាមទារឲ្យតុលាការ សងវិញនូវចំនួនពាក់កណ្តាលនៃពន្ធដាក់ពាក្យបណ្តឹង ដែលខ្លួនបានបង់។

សេចក្តីសន្និដ្ឋាន

អនុឡោមទៅលើអ្វីដែលបាន បញ្ជាក់ពីខាងលើ ការដកពាក្យបណ្តឹងនៅក្នុងរឿងក្តីរដ្ឋប្បវេណី ជាសកម្មភាពដែលអាចជាការរំលត់នូវសិទ្ធិ និងកាតព្វកិច្ចលើបណ្តឹងរបស់គូភាគី។ ការដកពាក្យបណ្តឹងនេះ ក៏អាចត្រូវបានប្រព្រឹត្តទៅដោយយោងទៅលើឆន្ទះរបស់គូភាគីទាំងសងខាង តែផ្តោតសំខាន់ជាងគេគឺភាគីដើមបណ្តឹងរដ្ឋប្បវេណី ដែលជាបុគ្គលដែលមានសិទ្ធិអាទិភាព ក្នុងការដកពាក្យបណ្តឹង។ ការដកនេះទៀតសោទ ក៏បានបើកទូលាយនូវថិរវេលាសម្រាប់ទុកឲ្យគូភាគីវិវាទ ក្នុងរឿងក្តីនូវសិទ្ធិក្នុងការសម្រេចចិត្ត ដកវិញនូវបណ្តឹងរបស់ខ្លួនក្នុងគោលបំណងបញ្ចប់នីតិវិធីបណ្តឹង ពោល បញ្ចប់បណ្តឹង ក្នុងគោលដៅផ្សះផ្សា និងការចុះសំរុងរវាងគ្នានឹង គ្នា។ ត្រង់ចំណុចនេះ ឆន្ទះរបស់ច្បាប់មានចេត្តនាចង់ ទុកឱកាសឲ្យគូភាគីទាំងសងខាងអាចសះជា នឹងគ្នា ក៏ដូចជាបញ្ចប់នូវវិវាទរវាងគ្នានឹងគ្នា ដោយពុំចាំបាច់មាននូវសាលក្រមស្ថាពរពីតុលាការនោះឡើយ។

ផ្ទុយមកទៅនឹង គោលគំនិតនៃច្បាប់ត្រង់ចំណុចដដែលក៏បានធ្វើការកំណត់ដោយខ្លួនឯង នូវការកំណត់ចងនូវថិរវេលាសម្រាប់ទុកជាឱកាសសម្រាប់គូភាគី ក្នុងការដកពាក្យបណ្តឹងរបស់ខ្លួន បើមិនដូច្នោះទេ បណ្តឹងនឹងមិនត្រូវបានដកនោះឡើយ ពោល វានឹងអាចធ្វើទៅបានប្រសិនជាគូភាគីនៃវិវាទក្នុងរឿងក្តីរដ្ឋប្បវេណី ពិតជាមានឆន្ទះក្នុងការសះជារវាងគ្នា នឹងគ្នាពិតប្រាកដនោះ។

ក៏បានបញ្ជាក់រួចមកហើយផងដែរ នូវចំណោតគតិយុត្តដែលនឹងកើតឡើង បន្ទាប់ពីសកម្មភាពក្នុងការដកពាក្យបណ្តឹងរបស់គូភាគី ឬដោយដើមបណ្តឹង។ ដែលជាកត្តាដែលជម្រុះឲ្យ ដើមបណ្តឹងធ្វើការពិចារណា ឲ្យបានល្អិតល្អន់នូវមុននឹងការសម្រេចដកពាក្យបណ្តឹងរបស់ខ្លួនត្រឡប់មកវិញ។

ជាទីបញ្ចប់ នីតិវិធីដកពាក្យបណ្តឹងនៅក្នុងរឿងក្តីរដ្ឋប្បវេណី គឺជាការបើផ្លូវឲ្យគូភាគី នៃវិវាទ អាចធ្វើការសម្រុះសម្រួលគ្នាបាន ដែលជាហេតុនាំឲ្យ វិវាទកាន់តែឆាប់រកឃើញនូវដំណោះស្រាយ ពោលនីតិវិធីពន្លឿនក្នុងការបញ្ចប់រឿងក្តី បើទោះប្បីជារឿងក្តីនោះ បានចេញជាសាលក្រមក៏ដោយក្តី ដរាបណាសាលក្រមនោះមិនទាន់ជាសាលក្រមស្ថាពរ។

ឯកសារយោង (ពិគ្រោះ)

ក្រមនីតិវិធីរដ្ឋប្បវេណី នៃព្រះរាជាណាចក្រកម្ពុជា បោះពុម្ភដោយ ក្រសួងយុត្តិធម៌ ឆ្នាំ២០០៦

ក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា បោះពុម្ភដោយ ក្រសួងយុត្តិធម៌ ឆ្នាំ២០០៧

សេចក្តីពន្យល់អំពី ក្រមនីតិវិធីរដ្ឋប្បវេណី ភាគ១៖ នីតិវិធីបណ្តឹង រៀបចំដោយក្រុមការងារជប៉ុនដែលទទួលបន្ទុកធ្វើសេចក្តីព្រាងក្រមនីតិវិធីរដ្ឋប្បវេណីកម្ពុជា បោះពុម្ភដោយ ក្រសួងយុត្តិធម៌ ឆ្នាំ២០០៨

នីតិវិធីសង្ខេប រដ្ឋប្បវេណី និងព្រហ្មទណ្ឌ រៀបរៀងដោយ លោកចៅក្រម ជួន សុរាសី បោះពុម្ភលើកទី២ ឆ្នាំ២០១១

ក្រមរបៀបក្តីផ្នែករដ្ឋប្បវេណី អត្ថាធិបាយដោយ បណ្ឌិត ស សូវាន បោះពុម្ភឆ្នាំ២០០៣
Unknownnoreply@blogger.com0tag:blogger.com,1999:blog-417629558936599449.post-17431921575407479552012-03-22T06:16:00.000-07:002012-03-22T06:16:35.000-07:00ទំនៀមទំលាប់ និងអានុភាពគតិយុត្តនៃការគ្រប់គ្រងទ្រព្យសម្បត្តិរបស់សហព័ទ្ធ

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ

និង វិទ្យាសាស្ត្រសេដ្ឋកិច្ច

Royal University of Law and Economic

មុខវិជ្ជាៈ វិធីសាស្ត្រស្រាវជ្រាវ

ប្រធានបទៈ ទំនៀមទំលាប់ និងអានុភាពគតិយុត្ត

នៃការគ្រប់គ្រងទ្រព្យសម្បតិ្តរបស់សហព័ទ្ធ

ណែនាំដោយសាស្ត្រាចារ្យៈ ព្រំ រិទ្ធី

សា្រវជ្រាវ និងរៀបរៀងដោយៈ ក្រុម L4A3

និស្សិត ឈុន មុនីឧត្តម

និស្សិត សោម កញ្ញា

និស្សិត ទែន ភិរុណ

និស្សិត អ៊ិត សោភា

និស្សិត លឹម សេងឡាំ

និស្សិត ជិន ដួងចន្ទ្រាកែវលក្ម្ស៊ីនារីរតន៍

ឆ្នាំសិក្សា ២០១១-២០១២

មាតិកា

សេចក្តីផ្តើម ទំព័រទី១

I. សញ្ញាណទូទៅ ទំព័រទី២

១. និយមន័យ ទំព័រទី២

២. ទំនាក់ទំនងរវាងទំនៀមទំលាប់ និងគតិយុត្ត ទំព័រទី៣

ក. ភាពប្រទាក់ក្រឡាគ្នារវាងទំនៀមទំលាប់ និង គតិយុត្តខ្មែរ ទំព័រទី៤

ខ. ភាពញែកចេញពីគ្នារវាងទំនៀមទំលាប់ និង គតិយុត្ត ទំព័រទី៥

II. លក្ខណៈប្រហាក់ប្រហែលគ្នារវាងទំនៀមទំលាប់ និងអានុភាពគតិយុត្ត ទំព័រទី៦

១. ការគ្រប់គ្រង និងចាត់ចែងទ្រព្យសម្បត្តិរបស់សហព័ទ្ធ ទំព័រទី៦

២. ការរួមសាមគ្គីចំពោះកាតព្វកិច្ចរបស់សហព័ទ្ធ ទំព័រទី៧

III. លក្ខណៈប្លែកគ្នារវាងទំនៀមទំលាប់ និងអានុភាពគតិយុត្ត ទំព័រទី៨

១. ប្រព័ន្ធគ្រប់គ្រងទ្រព្យសម្បត្តិរបស់សហព័ទ្ធ ទំព័រទី៨

២. មរណភាពនៃសហព័ទ្ធម្ខាង ទំព័រទី១០

សេចក្តីសន្និដ្ឋាន ទំព័រទី១៣

ឯកសារយោង ទំព័រទី១៤

ទំនៀមទំលាប់ និងអានុភាពគតិយុត្តនៃការគ្រប់គ្រងទ្រព្យសម្បតិ្តរបស់សហព័ទ្ធ

សេចក្តីផ្តើម

នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់យើង តែងតែមានការប្រាស្រ័យគ្នាជាពុំអាក់ខានឡើយ ដែលកិច្ចទំនាក់ទំនងគ្នានោះ ជាធម្មតាត្រូវបានគ្រប់គ្រងដោយទំនៀមទំលាប់ ដែលគេតែងតែអនុវត្តរវាងគ្នានឹងគ្នា។ ប៉ុន្តែ ក៏មានទំនាក់ទំនងមួយចំនួនទៀត ត្រូវបានសម្រេចឲ្យស្ថិតក្រោយអានុភាពគតិយុត្ត (ការគ្រប់គ្រងនៃច្បាប់) ដែលជាឆន្ទៈនៃការសម្រេចដោយ គូភាគីពាក់ព័ន្ធ។ នៅក្នុងនោះ គេឃើញថា ការអនុវត្ត ដោយយោងទៅតាមនីតិវិជ្ជមាន បានផ្តល់ឲ្យនូវអានុភាពតាមផ្លូវច្បាប់ជាង ការអនុវត្តតាមទំនៀមទំលាប់ ដោយសារតែចរឹកលក្ខណៈនៃច្បាប់ មានលក្ខណៈចាប់បង្ខំ និងដាក់ពិន័យ ផ្ទុយទៅនឹងទំនៀមទំលាប់ ដែលមិនមានលក្ខណៈចាប់បង្ខំនោះឡើយ ពោលមានតែទណ្ឌកម្មផ្លូវចិត្តតែប៉ុណ្ណោះ។

ដោយសារតែទំហំនៃទំនាក់ទំនងរវាងទំនៀមទំលាប់ និងអានុភាពគតិយុត្តមានលក្ខណៈទូលំទូលាយ ដែលជាហេតុនាំឲ្យក្រុមយើងខ្ញុំនឹងសូមលើកនូវទំនាក់ទំនងរវាងទំនៀមទំលាប់ និងអានុភាពនៃនីតិវិជ្ជមាន តែទៅលើការគ្រប់គ្រងទ្រព្យសម្បត្តិរបស់សហព័ទ្ធ។ មិនតែប៉ុណ្ណោះ ដើម្បីឲ្យកាន់តែមានភាពប្រត្យ័ក្សនឹងប្រធានបទនេះ ក្រុមយើងខ្ញុំនឹងសូមធ្វើការលម្អិតទៅលើតែករណីដែលកើតមាននៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា តាំងពីសម័យបុរាណកាល រហូតមកទល់បច្ចុប្បន្នសម័យផងដែរ។

ដោយសារតែទំនាក់ទំនងរវាងទំនៀមទំលាប់ និងនីតិវិជ្ជមាននៅកម្ពុជាត្រូវបានផ្សាភ្ជាប់គ្នាយ៉ាងស្អិតរមួយ ដែលនាំឲ្យក្រុមយើងខ្ញុំនឹងលើកមកបង្ហាញអំពី (I) សញ្ញាណទូទៅនៃទំនៀមទំលាប់ និងអានុភាពគតិយុត្តនៃការគ្រប់គ្រងទ្រព្យសម្បត្តិរបស់សហព័ទ្ធ, (II) លក្ខណៈប្រហាក់ប្រហែលគ្នារវាងទំនៀមទំលាប់ និងអានុភាពគតិយុត្ត, និង(III) លក្ខណៈប្លែកគ្នារវាងទំនៀមទំលាប់ និងអានុភាពគតិយុត្ត ដែលសុទ្ធសឹងជាបច្ច័យសម្រាប់ការសិក្សាប្រធានបទនេះ។

I. សញ្ញាណទូទៅ

ទំនៀមទំលាប់ និង គតិយុត្ត សុទ្ធតែបញ្ញត្តិសំរាប់គ្រប់គ្រងមនុស្សទាំងកាយវិការ ចិត្ត ឥរិយាបថ សកម្មភាពដែលសែ្តងឡើងពីតាមរយះមនោសញ្ចេតនានៃអារម្មណ៏។ រីឯ ទ្រព្យកើតចេញពីការឲតំលៃរបស់មនុស្សសំរាប់យកមកកំណត់ពីភាពថ្លៃថ្លូរ មានតំលៃ មានឥទ្ធិពល ភាពបរិសុទ្ធតាមមនុស្សគ្រប់គ្នាដែលត្រូវការវា។

តើទំនៀមទំលាប់លើ ការគ្រប់គ្រងទ្រព្យរបស់សហព័ទ្ធមានអនុភាពគតិយុត្តយ៉ាងណា?

ដើម្បីឲ្យកាន់តែមានភាពប្រត្យ័ក្ស ក្រុមយើងខ្ញុំនឹងសូមលើកមកបង្ហាញ ឲ្យកាន់តែជាក់ (១) អំពីអ្វីទៅជាទំនៀមទំលាប់ និងអានុភាពគតិយុត្ត និង(២) ទំនាក់ទំនងរវាងទំនៀមទំលាប់ និងគតិយុត្ត មុននឹងឈានទៅរកភាពស៊ីជម្រៅនៃ ប្រធានបទ។

១. និយមន័យ

ទំនៀមទំលាប់ កើតចេញពីបន្សំពាក្យរវាង ទំនៀម + ទំលាប់។

ទំនៀម ជា បវេណី សណ្តាប់ធ្នាប់បែបបទ ។ ទំលាប់មកពីផ្នត់ដើមធ្លាប់ មានន័យ ថាតែងតែរមែង ឬដែលមានទំលាប់ ឬដែលធ្លាប់ ។ ពោលគឺ បន្សំទាំងពីរពាក្យនេះ បង្កើតបានជាពាក្យទំនៀមទំលាប់ដែលមានអត្ថន័យថា ការតែងតែទំលាប់ធ្វើ ឬអនុវត្ត ប្រតិបត្តិ យ៉ាងជាប់លាប់ដដែលៗ ជាលំដាប់តៗគ្នា ក្នុងតំបន់ ឬកន្លែងប្រជុំណាមួយ។

គតិយុត្ត គឺ ជាកន្ទោងច្បាប់ដែលទាក់ទងនឹងច្បាប់ដែលត្រឹមត្រូវតាមច្បាប់ ។

ទ្រព្យ គឺ ជាវត្ថុធនធានសម្បត្តិ ។ ខ្មែរយើងតែងតែប្រើប្រាស់ពាក្យនេះ ទៅនឹងវត្ថុ មានតំលៃ ដូចជា មាស ប្រាក់ ហើយព្រមទាំងមានម្ចាស់ជាអ្នកគ្រប់គ្រងផងដែរ។ ប៉ុនែ្ត ការប្រើប្រាស់ពាក្យនេះ គេច្រើនភ្ជាប់ពាក្យទៅនឹងទ្រព្យសម្បត្តិ ឬធនដូចជា ទ្រព្យសម្បត្តិ ទ្រព្យដើម្បីយកទៅប្រើកំណត់អត្ថន័យឲ្យទូលាយ និង យោងតាមការប្រើប្រាស់ពាក្យពេចន៏សម្រាប់សំគាល់ន័យផ្សេងៗ ទៅលើកម្មវត្ថុ។ ចំណែកឯការប្រើប្រាស់ពាក្យពេចន៏នៅក្នុងន័យ គតិយុត្តគេច្រើនឃើញពាក្យដូចជា ទ្រព្យសកម្ម ទ្រព្យសម្បត្តិរួម ទ្រព្យសម្បត្តិដោយឡែក ទ្រព្យសម្បត្តិជាមូលដ្ឋាន ………។ ពាក្យទាំងអស់នេះ ពិតមែនតែមានន័យដូច ចំពោះពាក្យទ្រព្យ ប៉ុន្តែនៅពេលដែលមានបន្សំពាក្យរវាងពាក្យផ្សេងៗនោះ វានឹងក្លាយ ជាន័យបញ្ជាក់ពីអត្ថន័យផ្សេង ហើយវាអាស្រ័យលើអត្ថន័យលើវិស័យយកទៅប្រើប្រាស់ ផងដែរ។ ឧទាហរណ៏ នៅក្នុងវិស័យច្បាប់ អក្សរសាស្រ្ត ពាណិជ្ជកម្ម………។

២. ទំនាក់ទំនងរវាងទំនៀមទំលាប់ និងគតិយុត្ត

នៅក្នុងប្រព័ន្ធច្បាប់ Civil Law ទំនៀមទំលាប់ ជាប្រភពមួយយ៉ាងសំខាន់នៃនីតិ ហើយវាក៏មានឥទ្ធិពលទៅលើការអនុវត្ត ក្នុងជីវភាពប្រចាំថ្ងៃផងដែរ។ មិនតែប៉ុណ្ណោះ នៅក្នុងការអនុវត្តមួយចំនួន ទំនៀមទំលាប់ត្រូវបានយកមកបំពេញបន្ថែមនៅក្នុងភាពខ្វះចន្លោះនៃច្បាប់។ ទំនៀមទំលាប់ ជាវិធានដែលកើតមកពីការប្រើជាទូទៅ ក្នុងរយះពេលយ៉ាងយូរ និងកើតជំនឿមូយថា ការមិនគោរពវិធានដែលគេនាំគ្នាប្រើគ្រប់គ្នានោះ គឺ ជាកំហុសដែលត្រូវដាក់ពិន័យផងដែរ។ នៅប្រទេសអាឡឺម៉ង់ ទំនៀមទំលាប់ជាប្រភពនៃនីតិស្មើនឹងច្បាប់ ប៉ុន្តែ នៅបារាំង ទំនៀមទំលាប់ជាប្រភពបន្ទាប់បន្សំនៃនីតិ។ ចំណែកឯនៅប្រទេសកម្ពុជាវិញ ទំនៀមទំលាប់បានដើរតួនាទីយ៉ាងសំខាន់ដើម្បីបំពេញបន្ថែមឲ្យច្បាប់ ជាពិសេស ដោយសារភាពខ្វះចន្លោះ នៃច្បាប់បច្ចុប្បន្ន ។ ដោយហេតុតែ ភាពខ្វះចន្លោះនៃច្បាប់ ទើបបណ្តាលឲ្យទំនៀមទំលាប់ក្លាយទៅជាប្រភពនៃនីតិ។ យើងក្រលេកទៅបណ្តាប្រទេស ដូចជា អូទ្រីស និង អ៊ីតាលី យើងឃើញថា ទំនៀមទំលាប់មានតំលៃគតិយុត្តបានលុះត្រាតែមានច្បាប់អនុញ្ញាត ។ នេះជាកត្តាដែល សបញ្ជាក់ឲ្យឃើញថា ពុំមែនសុទ្ធតែច្បាប់ខ្វះចន្លោះ ឬខ្វះប្រភព ទើបទំនៀមទំលាប់ក្លាយជានីតិនោះទេ តែវាអាចជាការគ្រប់គ្រង ឬឲ្យបំពេញបន្ថែម ព្រោះតែទំលាប់នៃការអនុវត្តប្រចាំថ្ងៃ ឬជាប្រពៃណីទម្លាប់តៗគ្នារបស់ពលរដ្ឋដែលពុំអាចបោះបង់បាន ឬជាផ្នត់គំនិតប្រជាជន ដែលឲ្យតម្លៃទៅលើភាពយុត្តិធម៌តាមរយៈទំនៀមទំលាប់នោះ។

ក. ភាបប្រទាក់ក្រឡាគ្នារវាងទំនៀមទំលាប់ និង គតិយុត្តខ្មែរ

ការវិត្តន៏ជាប្រវត្តិសាស្រ្ត នៃច្បាប់ខ្មែរត្រូវបានបែងចែកជាពីរ សម័យកាលធំៗ។

សម័យកាលទី១ ចាប់ពីអាណាចក្រដំបូងគេ ដែលមាននៅឧបទ្វីបឥណ្ឌូចិន ដែលគេបានឲ្យឈ្មោះថា ច្បាប់ខែ្មរបូរាណ និង សម័យកាលទី២ គឺ ចាប់ពីសម័យកាលក្រុងអង្គរ ត្រូវបានបាក់បែក និងបោះបង់ចោលរហូតដល់កម្ពុជាបច្ចុប្បន្នសម័យដែលគេឲ្យឈ្មោះថា ខ្មែរសម័យទំនើប ។ ផ្អែកតាមប្រវិត្តសាស្រ្តខ្មែរ បានឲ្យឃើញថា ខ្មែរមានប្រព័ន្ធច្បាប់ និង ទំនៀមទំលាប់របស់ខ្លួនតាំងពីពេលចាប់កកើតទឹកដីដំបូងឡើងមកម្ល៉េះ។ សាសនាជំនឿ សម្រាប់អនុវត្ត ទម្លាប់គោរព ទំនៀមទំលាប់ប្រពៃណី ការប្រតិបត្តិតៗគ្នា ក៏ក្លាយទៅជាកូនច្បាប់តូចរបស់ប្រជាជនខ្មែរសម្រាប់យកទៅអនុវត្តជារៀងរាល់ថ្ងៃ ដូចជា ការជួញដូររកស៊ី ការរៀបអាពាហ៍ពិពាហ៍ ការកាត់ទោស សន្តតិកម្ម ជាដើម។ ចំណែកឯទម្រង់ ឬការគ្រប់គ្រង ប្រទេស និងវិស័យយុត្តិធម៌ ត្រូវបានចងក្រងជាច្បាប់ ការអនុវត្តបន្តគ្នា ឬចេញពីទំនៀមទំលាប់ប្រពៃណីខ្មែរដឹកនាំដោយព្រះមហាក្សត្រ ។ ក្រោយមកទោះជាមានវិត្តន៍ និង បដិវត្តន៍ព្រះមហាក្សត្រពីសម័យកាល ច្បាប់ខ្មែរបុរាណ ឈានចូលដល់ច្បាប់ខ្មែរសម័យទំនើប (ពីឆ្នាំ១៣៣៦-ដល់បច្ចុប្បន្ន) ក៏ទំនៀមទំលាប់ និងច្បាប់ចាស់ៗ ដែលបន្សល់ពី សម័យបុរាណកាលបាននៅតែបន្តការអនុវត្ត នឹង ក្លាយទៅជាការយកគំរូ ដើម្បីធ្វើកំណែទម្រង់ ចងក្រងជាច្បាប់សម្រាប់ការអភិវឌ្ឍន៏ប្រទេស និង បង្រួបបង្រួមប្រទេសឲ្យក្លាយជារដ្ឋទំនើបមួយ ។

នៅពេលខ្លះការអនុវត្តប្រចាំថ្ងៃ របស់ប្រជាជនខ្មែរមានការពិបាកបែងចែកទំនៀមទំលាប់ និង គតិយុត្ត ព្រោះថាមានទម្លាប់ខ្លះ ឬទំនៀមទំលាប់ប្រពៃណីមួយចំនួន ដែលពុំមែនជាច្បាប់ ក៏ត្រូវប្រជាជនខ្មែរយកមកបញ្ជូលនៅក្នុងគតិយុត្តនៅពេលយកទៅអនុវត្តរហូតស្ទើរតែចាក់ឬសយ៉ាងម៉ាំទៅហើយ។ សូម្បីតែក្នុងប្រព័ន្ធយុត្ថាធិការ ចៅក្រមកាត់ក្តីឲ្យយកទំនាមទំលាប់ធ្វើជាកត្តារួមផ្សំ ក៏ដូចជាយាន្តដើម្បីឆ្ពោះទៅរកយុត្តិធម៌ និង ដំណោះស្រាយផ្សេងៗ ដើម្បីឲ្យស្របទៅតាមទំនៀមទំលាប់ប្រពៃណីល្អរបស់ខ្មែរ។

ខ. ភាពញែកចេញពីគ្នារវាងទំនៀមទំលាប់ និង គតិយុត្ត

ទំនៀមទំលាប់តូ្រវបានទទួលស្គាល់ថា បានចូលខ្លួនក្នុងវិធានមួយនៅក្នុងប្រព័ន្ធច្បាប់ និង ផ្នត់គំនិតរបស់ខ្មែរ ប៉ុន្តែទោះជាយ៉ាងណាក៏ពុំមានអានុភាព និង ប្រសិទ្ធិភាពដូចគ្នានឹងច្បាប់ដែរ។ ទំនៀមទំលាប់ វាគ្រាន់តែជាវិធានមួយក្នុងការជួយជុំរុញឲ្យល្បឿនច្បាប់ និង ការអនុវត្តឲ្យកាន់តែមានប្រសិទ្ធិភាព និងតម្លាភាពសង្គមតែប៉ុណ្តោះ ប៉ុន្តែ វាពុំមានការចាប់បង្ខំ និង ដាក់ទោសទណ្ឌចំពោះសកម្មភាពបំពាន ឬដែលបានធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ដូចច្បាប់ឡើយ ហើយក៏មាន ទំនៀមទំលាប់ខ្លះបានផ្ទុយនឹងច្បាប់ ដែលជាកត្តាធើ្វឲ្យប្រព័ន្ធគតិយុត្តពុំបានទទួលស្គាល់ ហើយត្រូវបានរារាំងមិនឲ្យមានការអនុវត្តផងដែរ។ ឧទាហរណ៍ ក្នុងវិស័យឯកជនដែលពាក់ព័ន្ធទៅនឹង អាពាហ៏ពិពាហ៏: កូនស្រីប្រុស ពេលរៀបអាពាហ៍ពិពាហ៍ត្រូវមានការឯកភាពពីឪពុកមា្តយ ហើយសាមីខ្លួនខាងស្រីពុំមានសិទ្ធិជ្រើសរើស គូស្រករ ឬបញ្ចេញឆន្ទះរបស់ខ្លួន បានឡើយដូចពាក្យទំនៀមថា “នំមិនធំជាងនាឡិ”។

II. លក្ខណៈប្រហាក់ប្រហែលគ្នារវាងទំនៀមទំលាប់ និងអានុភាពគតិយុត្ត

ទំនៀមទំលាប់ក៏ជាប្រភពនៃច្បាប់ផងដែរ ដែលធ្វើឱ្យច្បាប់ និង ទំនៀមទំលាប់មានលក្ខណះស្រដៀងគ្នាក្នុងករណីមួយចំនួន។ ទាក់ទងទៅនឹង ការគ្រប់គ្រងទ្រព្យសម្បត្តិ និង ការទទួលខុសត្រូវរបស់សហពទ្ធ័តាំងពីសម័យបុរាណ ដែលពុំទាន់មាន ច្បាប់គ្រប់គ្រង លុះមកទល់បច្ចុប្បន្ន ដែលមានច្បាប់ចែង វាមានលក្ខណះដូចគ្នាខ្លះៗ ។

១. ការគ្រប់គ្រង និងចាត់ចែងទ្រព្យសម្បត្តិរបស់សហព័ទ្ធ

គ្រួសារបានវិវត្តជាច្រើន រហូតដល់សព្វថ្ងៃ យើងសង្កេតឃើញថា គ្រួសារសព្វថ្ងៃ គឺមិនដូចសម័យដើមដែលជាសម័យ សក្តិភូមិនោះ ។ សព្វថ្ងៃគ្រួសារមានតម្លៃមួយជាក់លាក់ ហើយពុំសូវមានទ្រឹស្តីនយោបាយណាមួយ ហ៊ានប៉ះពាល់ឡើយ ។ ក្រុមគ្រូសារទាំងនោះមានលក្ខណះជំនឿរួម ហើយចំពោះរឿងសេដ្ឋកិច្ច និង នយោបាយ ពួកគេថែរក្សារួមគ្នា ។ ចំនុចនេះមានន័យថា ទាំងប្តីទាំងប្រពន្ធ មានសិទ្ឋិស្មើគ្នាក្នុងការប្រើប្រាស់ ចាត់ចែងទ្រព្យសម្បត្តិ ដែលពួកគេរកបានដើម្បី ផ្គត់ផ្គងគ្រួសារ ។ ចំនែកឯ ប្រពន្ធដែលមានប្រាក់ខែ មានអំណាចចាយវាយប្រាក់ខែរបស់ខ្លួនបានដោយសេរី។ មានន័យថា សម័យនោះ សហពទ្ឋ័មានសិទ្ឋិពេញទីក្នុងការប្រើប្រាស់នូវទ្រព្យសម្បត្តិផ្ទាល់ខ្លួនទៅតាមចំនង ដោយពុំចាំបាច់សួរនាំគ្នា ។

ដូចគ្នានេះដែរ ក្នុងច្បាប់ដែលទាក់ទងនឹងការគ្រប់គ្រងទ្រព្យសម្បត្តិ ក៏បានចែងពីការគ្រប់គ្រងទ្រព្យរួម និង ទ្រព្យដោយឡែករបស់សហពទ្ឋ័ផងដែរ ។ មាត្រា ៩៧៣ ក្រមរដ្ឋប្បវេណី នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៧ បានចែងថា ទ្រព្យរួម គឺជាទ្រព្យសម្បត្តិទាំងឡាយ ដែលប្តីប្រពន្ធទាំងសងខាង ឬ តែម្ខាងទទួលបាននៅក្នុងអំឡុងពេលអាពាហ៏ពិពាហ៏ លើក លែងតែទ្រព្យសម្បត្តិដែលកំណត់ក្នុងចំណុច ខ និង ចំណុច គ នៃមាត្រា ៩៧២ (ទ្រព្យសម្បត្តិដោយឡែក) ខាងលើនេះ។មានន័យថា ក្រោយអាពាហ៏ពិពាហ៏ សហពទ្ឋ័មានសិទ្ធិថែរក្សាគ្រប់គ្រង នូវរាល់ទ្រព្យសម្បត្តិដែលមានក្នុងអំឡុងអាពាហ៏ពិពាហ៏ មិនថាវាជាទ្រព្យតែម្ខាង នៃសហពទ្ធ័ណាមួយក៏ដោយ សហពទ្ធ័មានសិទ្ឋិប្រើប្រាស់ទ្រព្យសម្បត្តិរួម នៅក្នុងទំហំដែល ចាំបាច់ ដោយផ្អែកលើការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃបាន ។ មាត្រា ៩៧៣ ចែងពីទ្រព្យដោយឡែករបស់សហព័ទ្ឋ បាន កំណត់ថា ទ្រព្យសម្បត្តិដែលកំណត់ដូចខាងក្រោមនេះ គឺជាទ្រព្យសម្បត្តិដោយឡែកដែលស្ថិតនៅក្រោមកម្មសិទ្ធិរបស់ សហព័ទ្ឋណាម្នាក់ ៖

ទ្រព្យសម្បត្តិដែលសហពទ្ធ័មានមុនពេលរៀបអាពាហ៍ពិពាហ៍ ។

ទ្រព្យសម្បត្តិដែលសហពទ្ធ័ទទួលបានដោយប្រទានកម្ម សន្តតិកម្ម អច្ច័យទាន នៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ ។

ទ្រព្យសម្បត្តិជាតម្លៃតប ដែលទទួលបានពី ការចាត់ចែងទ្រព្យសម្បត្តិដែលបានកំណត់ក្នុងចំណុច ក និង ចំណុច ខ ខាងលើនេះ ។

មានន័យថាទ្រព្យសម្បត្តិដែលមានមុនពេលរៀបអាពាហ៍ពិពាហ៍ ឬ ទទួបានដោយប្រទានកម្ម សន្តតិកម្ម អច្ច័យទាន នៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ ឬ ជាតម្លៃតប ពុំត្រូវបានចាត់ទុកជាទ្រព្យរួមនោះទេ ហើយក៏ពុំអាចប្រើប្រាស់ជាប្រយោជន៍រួម បានដែរ។ សហពទ្ធ័នីមួយៗមានសិទ្ឋិប្រើប្រាស់ ទទួលផលប្រយោជន៍ និង គ្រប់គ្រងទ្រព្យសម្បត្តិ របស់ខ្លួន ដោយរៀងៗខ្លួនបាន។

២. ការរួមសាមគ្គីចំពោះកាតព្វកិច្ចរបស់សហព័ទ្ធ

ត្រឡប់មកវិញ គេក៏ឃើញមានករណីមួយចំនួន ដែលប្តីប្រពន្ធត្រូវទទួលខុសត្រូវដោយសាមគ្គីភាព ចំពោះកាតព្វកិច្ច ករណីទាំងនោះដូចមានកំណត់នៅក្នុងក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧ ដូចមានអត្ថន័យបញ្ជាក់ខាងក្រោម៖

សោហ៊ុយដើម្បីរក្សាជីវភាពរួមរបស់ប្តីប្រពន្ធ និងសោហ៊ុយដើម្បីការអប់រំ ឬការព្យាបាលថែទាំកូនជាអាទិ៍។

កាតព្វកិច្ច និងករណីកិច្ចផ្សេងៗទៀតដែលប្តី ឬប្រពន្ធទាំងសងខាងបាន ព្រមព្រៀងតាមលិខិតជាលាយលក្ខណ៍អក្សរ ជាមួយនឹងម្ចាស់បំណុលនៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ ឬកាតព្វកិច្ច និងករណីកិច្ចផ្សេងៗទៀតដែលប្តី ឬប្រពន្ធណាម្ខាងបានទទួលបន្ទុកដោយមាន ការយល់ព្រមតាមលិខិតជាលាយលក្ខណ៍អក្សរ ពីប្រពន្ធ ឬប្តីម្ខាងទៀតនៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍។

សោហ៊ុយដើម្បីគ្រប់គ្រង និងរក្សាទ្រព្យរួម ដូចមានកំណត់ក្នុងមាត្រា៩៧៥ នៃក្រមរដ្ឋប្បវេណីឆ្នាំ២០០៧។ ចំណែកនៅក្នុងទំនៀមទំលាប់ ក៏មិនខុសគ្នាអ្វីប៉ុន្មានដែរ ពីមាត្រា៩៧៥ នៃក្រមដដែលផងដែរ។

III. លក្ខណៈប្លែកគ្នារវាងទំនៀមទំលាប់ និងអានុភាពគតិយុត្ត

ការគ្រប់គ្រងទ្រព្យសម្បត្តិរបស់សហព័ទ្ធ ត្រូវបានរំលេចចេញនូវចំណុចប្លែកពីគ្នា រវាងការអនុវត្តនៅក្នុងសម័យដើម ដែលយើងហៅថា ទំនៀមទំលាប់ និងអនុភាពគតិយុត្តវិជ្ជមាន។ លក្ខណៈប្លែកគ្នានៃការគ្រប់គ្រងទ្រព្យសម្បត្តិទៅតាមការអនុវត្តដោយយោងទៅលើបរិបទនៃទំនៀមទំលាប់ និងនីតិវិជ្ជមាន អាចឲ្យយើងឃើញ (១) ការបែងចែកនូវប្រព័ន្ធគ្រប់គ្រងទ្រព្យសម្បត្តិរបស់សហព័ទ្ធ មិនតែប៉ុណ្ណោះយើងនឹងលម្អិតទៅលើករណី (២) មរណភាពនៃគូភាគីសហព័ទ្ធ។ ថាតើករណីទាំងនេះមានភាពប្លែកគ្នាយ៉ាងដូចម្តេច ហើយទ្រព្យសម្បត្តិរបស់សហព័ទ្ធនឹងទទួលបានការគ្រប់គ្រងយ៉ាងដូចម្តេចទៅនាពេលដែល មានសហព័ទ្ធម្ខាងណាទទួលមរណភាព។

១. ប្រព័ន្ធគ្រប់គ្រងទ្រព្យសម្បត្តិរបស់សហព័ទ្ធ

ចំពោះទំនៀមទំលាប់របស់ខ្មែរយើង ស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរបស់សហព័ទ្ធ គឺត្រូវគោរពគោលការណ៍ ទ្រព្យរួម។ មានន័យថា ក្រោយពីពេលដែលគូស្វាមីភរិយារៀបអាពាហ៍ពិពាហ៍រួច ទ្រព្យសម្បត្តិរបស់ពួកគេទាំងពីរនឹង ក្លាយជាទ្រព្យរួម មិនមានការបែងចែកដាច់ដោយឡែកពីគ្នាឡើយ។ នៅពេលដែលសហព័ទ្ធណាម្ខាងចេញទៅប្រកប របររកស៊ី រាល់លុយកាក់ដែលរកបានត្រូវចាត់ទុកជាទ្រព្យរួម។ នៅក្នុងទំនៀមទំលាប់របស់ខ្មែរយើងតាំងពីបុរាណកាល មកស្វាមីជាអ្នកចេញទៅរកស៊ី ឯភរិយាជាមេផ្ទះមើលថែទាំកូន ផ្ទះសម្បែង និងទ្រព្យនៅក្នុងផ្ទះ។ ដូច្នេះរាល់ចំណូល របស់ស្វាមីដែលរកបានប្រពន្ធជាអ្នកមើលថែរក្សាទុកដាក់ និងចំណាយទៅតាមការឯកភាពរវាងប្តីប្រពន្ធ។

ផ្ទុយមកវិញ នៅក្នុងក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០០៧ បានធ្វើការបែងចែកប្រព័ន្ធទ្រព្យ សម្បត្តិរបស់សហព័ទ្ធជាពីរដាច់ដោយឡែកពីគ្នា គឺប្រព័ន្ធទ្រព្យសម្បត្តិតាមកិច្ចសន្យា ដែលអាចធ្វើមុន ឬក្រោយ អាពាហ៍ពិពាហ៍បាន មាត្រា៩៦៩ ក្រមរដ្ឋប្បវេណី និងប្រព័ន្ធទ្រព្យសម្បត្តិដែលកំណត់ដោយច្បាប់ ដែលត្រូវអនុវត្ត តាមក្នុងករណីដែលប្តីប្រពន្ធមិនបានធ្វើកិច្ចសន្យាស្តីពីទំនាក់ទំនងទ្រព្យសម្បត្តិនោះទេ។

ប្រព័ន្ធទ្រព្យសម្បត្តិតាមកិច្ចសន្យា ប្តី ឬប្រពន្ធត្រូវធ្វើដោយផ្អែកលើការព្រមព្រៀង របស់អ្នកទាំងពីរ និងត្រូវ ធ្វើជាលាយលក្ខណ៍អក្សរ ប៉ុន្តែមិនអាចធ្វើផ្ទុយនឹងបញ្ញត្តិស្តីពីសិទ្ធិទាមទារអាហារកាតព្វកិច្ច និងភាគបម្រុងបានឡើយ ដូចមានកំណត់ក្នុងមាត្រា៩៦៩ នៃក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧។ ចំណែកឯប្រព័ន្ធទ្រព្យសម្បត្តិដែលកំណត់ដោយច្បាប់មានការបែងចែកជាពីរគឺ ទ្រព្យសម្បត្តិដោយឡែក និងទ្រព្យ សម្បត្តិរួម។

ទ្រព្យសម្បត្តិដោយឡែក (មាត្រា៩៧២ ក្រមរដ្ឋប្បវេណី) ដែលស្ថិតនៅក្រោមកម្មសិទ្ធិរបស់សហព័ទ្ធណាម្នាក់ មានៈ

ទ្រព្យសម្បត្តិដែលសហព័ទ្ធមាននៅមុនពេលរៀបអាពាហ៍ពិពាហ៍។

ទ្រព្យសម្បត្តិដែលសហព័ទ្ធទទួលបានដោយប្រទានកម្ម សន្តតិកម្ម អច្ច័យទាននៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍។

ទ្រព្យសម្បត្តិជាតម្លៃតប ដែលទទួលបានពីការចាត់ចែងទ្រព្យសម្បត្តិដែលបានកំណត់ក្នុងចំនុចខាងលើនេះ។

ចំណែកឯទ្រព្យសម្បត្តិរួម នៃមាត្រា៩៧៣ ក្រមរដ្ឋប្បវេណី គឺសំដៅលើទ្រព្យសម្បត្តិទាំងឡាយណាដែលប្តីប្រពន្ធទាំងសងខាង ឬតែម្ខាងទទួលបាននៅក្នុងអំឡុងអាពាហ៍ពិពាហ៍លើកលែងតែទ្រព្យសម្បត្តិដែលកំណត់ក្នុងចំណុចនៃ ទ្រព្យដោយឡែកខាងលើនេះ។ ជារួមមកយើងឃើញថា ប្រព័ន្ធគ្រប់គ្រងទ្រព្យសម្បត្តិតាមទំនៀមទំលាប់ គឺពុំបានធ្វើការបែងចែកទ្រព្យណាជា ទ្រព្យរួម ទ្រព្យណាជាទ្រព្យដោយឡែកនោះទេ គឺក្រោយពីរៀបអាពាហ៍ពិពាហ៍រួចទ្រព្យសម្បត្តិរបស់សហព័ទ្ធទាំងសង ខាងត្រូវចាត់ទុកជាទ្រព្យរួមទាំងអស់ មានន័យថា ទ្រព្យរបស់ស្វាមីក៏ដូចជាទ្រព្យរបស់ភរិយា ហើយទ្រព្យរបស់ភរិយា ក៏ដូចជាទ្រព្យរបស់ស្វាមី។ ប៉ុន្តែបើយើងពិនិត្យមើលទៅក្នុងក្រមរដ្ឋប្បវេណីឆ្នាំ២០០៧ យើងឃើញថា នៅក្នុងប្រព័ន្ធ ទ្រព្យសម្បត្តិដែលកំណត់ដោយច្បាប់ មានបែងចែកដាច់ពីគ្នារវាងទ្រព្យរួម និងទ្រព្យដោយឡែក។

២. មរណភាពនៃសហព័ទ្ធម្ខាង

នៅក្នុងសម័យបុរាណ ជាទំនៀមទំលាប់ចំពោះការគ្រប់គ្រងទ្រព្យសម្បត្តិ ក្នុងករណីដែលសហព័ទ្ធជាស្វាមី ទទួលមរណភាព ទ្រព្យសម្បត្តិទាំងអស់នឹងត្រូវធ្លាក់ទៅលើកូនជាអ្នកទទួលបន្ត តែក្នុងករណីដែលសហព័ទ្ធគ្មានកូនទេ ទ្រព្យសម្បត្តិទាំងអស់នឹងត្រូវចូលជាទ្រព្យសម្បត្តិរបស់ជាតិ។ បើក្នុងករណីដែលសហព័ទ្ធជាភរិយាបានទទួលមរណ ភាពវិញ ទ្រព្យសម្បត្តិត្រូវសហព័ទ្ធជាស្វាមីគ្រប់គ្រងបន្ត។

ច្រាសមកវិញ បើយោងតាមច្បាប់នាពេលបច្ចុប្បន្ន នៅពេលដែលសហព័ទ្ធណាម្ខាងទទួលមរណភាព សហព័ទ្ធជាប្តី ឬប្រពន្ធត្រូវក្លាយជាសន្តតិជនជានិច្ច។ហើយបើក្នុងករណីដែលមានបុគ្គលផ្សេង ក្រៅពីសហព័ទ្ធជាសន្តតិជនដែរសហព័ទ្ធ ត្រូវមានលំដាប់ស្មើគ្នានឹងបុគ្គលនោះ ។

ក្នុងករណីដែលសហព័ទ្ធរបស់មរតកជន និងបុគ្គលផ្សេងទៀតក្រៅពីសហព័ទ្ធ ត្រូវក្លាយជាសន្តតិជន ចំណែក មត៍ករបស់សន្តតិជន នឹងត្រូវមានតាមកំណត់ដូចខាងក្រោមនេះ ៖

បើសហព័ទ្ធ និងបច្ឆាញ្ញាតិផ្ទាល់របស់មតកជននោះ ជាសន្តតិជន សហព័ទ្ធ និងកូននីមួយៗរបស់មតកជននោះ នឹងត្រូវទទួលចំណែកមត៍កស្មើគ្នា។

បើសហព័ទ្ធ និងឪពុកម្តាយរបស់មតកជន ជាសន្តតិជន ចំណែកមត៍ករបស់សហព័ទ្ធ ត្រូវជា១ភាគ៣ ឯចំនែក មត៍ករបស់ឪពុកម្តាយត្រូវជា២ភាគ៣។ ប៉ុន្តែបើឪពុករឺម្តាយរបស់មតកជនតែម្នាក់នៅរស់ ឪពុករឺម្តាយនោះ និងសហព័ទ្ធត្រូវបានចំណែកមត៍កស្មើគ្នា។

បើសហព័ទ្ធ និងបុព្វញ្ញាតិផ្ទាល់ក្រៅពីឪពុកម្តាយរបស់មតកជន ឬបងប្អូនបង្កើតរបស់មតកជន ឬអ្នកទទួល សន្តតិកម្មជំនួសបុគ្គលទាំងនោះ ជាសន្តតិជន ចំណែកមត៍ករបស់សហព័ទ្ធត្រូវជា១ភាគ២ ឯចំណែកមត៍ករបស់ បុព្វញ្ញាតិផ្ទាល់ក្រៅពីឪពុកម្តាយរបស់មតកជន ឬបងប្អូនបង្កើតរបស់មតកជន ឬអ្នកទទួលសន្តតិកម្មជំនួសនោះ ត្រូវជា១ភាគ២។

ដូច្នេះ បញ្ជាក់ឱ្យឃើញថាភាពខុសប្លែកគ្នា នៃការគ្រប់គ្រងទ្រព្យសម្បត្តិក្រោយពីសហព័ទ្ធណាម្ខាងទទួលមរណភាព តាមទំនៀមទំលាប់ពីមុនគឺគេពុំសូវឱ្យតម្លៃចំពោះភរិយាទេ គឺនៅពេលដែលសហព័ទ្ធជាប្តីស្លាប់ទ្រព្យបានទៅលើ កូន បើសហព័ទ្ធគ្មានកូនទេ ទ្រព្យសម្បត្តិទាំងអស់ត្រូវក្លាយជាទ្រព្យសម្បត្តិរបស់ជាតិ តែបើសហព័ទ្ធជាភរិយាស្លាប់វិញ ទ្រព្យសម្បត្តិត្រូវបានទៅលើស្វាមីជាអ្នកគ្រប់គ្រង។ ប៉ុន្តែ ច្បាប់បច្ចុប្បន្នគឺបានឱ្យតម្លៃចំពោះសហព័ទ្ធទាំងសងខាង ដោយកំណត់យ៉ាងច្បាស់នៅក្នុងក្រមរដ្ឋប្បវេណីឆ្នាំ២០០៧ ថាសហព័ទ្ធរបស់មតកជនត្រូវក្លាយជាសន្តតិជនជានិច្ច។

សេចក្តីសន្និដ្ឋាន

ដូចដែលបានបញ្ជាក់លម្អិតនៅក្នុងផ្នែកខាងលើ ជាបន្ត នឹងបន្ទាប់ស្តីពីការកំណត់នូវលក្ខណៈវិនិច្ឆ័យនៃទំនៀមទំលាប់ និងអានុភាពគតិយុត្ត ភាពស្របគ្នា និងភាពផ្ទុយគ្នារវាងទំនៀមទំលាប់ និងអានុភាពគតិយុត្តនោះ បានធ្វើឲ្យយើងយល់កាន់តែប្រសើរឡើងមួយកម្រិតទៀតថា ទំនាក់ទំនងរវាងទំនៀមទំលាប់ និងនីតិវិជ្ជមានមានលក្ខណៈស្អិតរមួតនឹងគ្នាពិតបា្រកដមែន រហូតដល់ការអនុវត្តតាមបែបទំនៀមទំលាប់ប្រពៃណី នៃការគ្រប់គ្រងទ្រព្យសម្បត្តិរបស់សហព័ទ្ធក្នុងករណីខ្លះត្រូវបាននៅតែរក្សា ក្រោមរួបភាពពីទំនៀមទំលាប់មកជានីតិវិជ្ជមានផងដែរ។ ប៉ុន្តែ ទោះប្បីជាយ៉ាងនេះក្តី ផ្នែកមួយចំនួនដែលត្រូវបានឃើញមានក្នុងការអនុវត្តនាបុរាណសម័យ ត្រូវបានធ្វើសមាហរណកម្ម ដោយបានលុបបំបាត់នូវការអនុវត្តនោះ ផ្អែកទៅលើគោលជំហរ ការពារផលប្រយោជន៍គូភាគី (សហព័ទ្ធ)។

សរុបសេចក្តីរួមមក ការអនុវត្តតាមបែបទំនៀមទំលាប់ នឹងត្រូវបានលុបបំបាត់ពីការអនុវត្តនៅក្នុងសង្គម ប្រសិនបើការអនុវត្តនោះបានធ្វើឲ្យមានការប៉ះពាល់ទៅដល់ផងប្រយោជន៍សង្គមទាំងមូល ពោលដោយសារតែសមភាពរវាងបុរស និងស្ត្រីត្រូវបានទទួលស្គាល់ជាសកល ហើយកម្ពុជាក៏ជាភាគីដែលទទួលស្គាល់ និងកំពុងតែអនុវត្តនូវគោលនយោបាយសមភាពយែនឌ័រនេះផងដែរ។ ប៉ុន្តែ ផ្នែកមួយចំនួនដែលត្រូវបានរកឃើញនៅក្នុងការអនុវត្ត ក្នុងទំនៀមទំលាប់ក៏នៅតែបន្តរក្សា ដោយសារតែភាពមិនអាចផ្តាច់ចេញពីគ្នារវាង ប្រវត្តិសាស្ត្រ និងបច្ចុប្បន្នភាព។ រហូតនាំទៅរក ការច្របាច់បញ្ចូលគ្នារវាង ទំនៀមទំលាប់ទៅក្នុងច្បាប់ ក្នុងគោលបំណង់ ពង្រីក នឹងពង្រឹងនូវអនុភាព នៃការគ្របដណ្តប់ទៅលើសកម្មភាពអនុវត្តរបស់ប្រជាពលរដ្ឋកម្ពុជា។

ឯកសារយោង

ក្រមរដ្ឋប្បវេណី បោះពុម្ភឆ្នាំ២០០៧

ក្រមរដ្ឋប្បវេណីចាស់ កែសម្រួលដោយ បណ្ឌិត អេង សុត ឆ្នាំ១៩៦៧

សេចក្តីផ្តើមនីតិ

មរតកយុត្តិធម៌ខ្មែរ និពន្ធដោយ បណ្ឌិត ហ៊ែល ចំរើន បោះពុម្ភឆ្នាំ២០០៩-២០១០

សទានុក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧

សទានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត

រឿង ទំទាវ

រឿង ផ្កាស្រពោន
Unknownnoreply@blogger.com0tag:blogger.com,1999:blog-417629558936599449.post-62771348337938613482012-03-22T06:14:00.000-07:002012-03-22T06:14:41.167-07:00Vietnam Country (review)

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ

និង វិទ្យាសាស្ត្រសេដ្ឋកិច្ច

Royal University of Law and Economic

មុខវិជ្ជាៈ ប្រព័ន្ធនីតិអាស៊ាន

ប្រធានបទៈ ប្រព័ន្ធនីតិប្រទេសវៀតណាម

ណែនាំដោយសាស្ត្រាចារ្យៈ សិក ហេងឡុង

សា្រវជ្រាវ និងរៀបរៀងដោយៈ ក្រុម L4A3

និស្សិត ឈុន មុនីឧត្តម

និស្សិត សោម កញ្ញា

និស្សិត ភោគ សុគន្ធ

និស្សិត លឹម គ័ងផេង

និស្សិត លឹម សេងឡាំ

និស្សិត ជិន ដួងចន្ទ្រាកែវលក្ម្ស៊ីនារីរតន៍

ឆ្នាំសិក្សា ២០១១-២០១២

មាតិកា

មាតិកា ទំព័រ i

សេចក្តីផ្តើម ទំព័រទី១

I. ប្រវត្តិសាស្ត្រប្រទេសវៀតណាម ទំព័រទី១

II. បច្ចុប្បន្នភាពប្រទេសវៀតណាម ទំព័រទី២

១. អំណាចគ្រប់គ្រងរដ្ឋប្រទេសវៀតណាម ទំព័រទី៣

១.ក. អំណាចនីតិបញ្ញាតិ្ត ទំព័រទី៣

១.ក.១.តួនាទីរបស់សភាជាតិ ទំព័រទី៣

១.ក.២.កាតព្វកិច្ច និងអំណាចរបស់សភាជាតិ ទំព័រទី៤

១.ក.៣.នីតិវិធីតាក់តែងច្បាប់ ទំព័រទី៦

១.ក.៤.អាណត្តិនៃសភាជាតិ ទំព័រទី៦

១.ខ. អំណាចនីតិប្រតិបត្តិ ទំព័រទី៧

១.ខ.១. នាយករដ្ឋមន្ត្រី ទំព័រទី៧

១.ខ.២. ប្រធានាធិបតី ទំព័រទី៨

១.៣. អំណាចតុលាការ ទំព័រទី១១

១.គ.១. តុលាការប្រជាជន ទំព័រទី១១

១.គ.២.តុលាការយោធា ទំព័រទី១២

១.គ.៣. តុលាការកំពូលប្រជាជន ទំព័រទី១២

២. ប្រព័ន្ធនីតិរបស់ប្រទេសវៀតណាម ទំព័រទ១៤

III. ប្រទេសវៀតណាម និងអាស៊ាន ទំព័រទី១៤

១. ការចូលជាសមាជិកភាពរបស់ប្រទេសវៀតណាម ទំព័រទី១៤

២. ប្រទេសវៀតណាម និងវេទិកាតំបន់អាស៊ាន ទំព័រទី១៤

សេចក្តីសន្និដ្ឋាន ទំព័រទី១៦

ឯកសារយោង ទំព័រទី១៨

ប្រព័ន្ធនីតិប្រទេសវៀតណាម

សេចក្តីផ្តើម

ប្រទេសវៀតណាមមានទីតាំងនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ហើយមានព្រំប្រទល់ជាប់និងប្រទេសចិន, កម្ពុជា, ឈូងសមុទ្រតុងកឹង និងសមុទ្រចិនខាងត្បូង។ ប្រទេសវៀតណាម មានឈ្មោះជាផ្លូវការថា សាធារណៈរដ្ឋសង្គមនិយមវៀតណាម Socialist Republic of Vietnam ដែលមានរដ្ឋធានីឈ្មោះ ហាណូយ និងមានផ្ទៃដីសរុប ៣៣០.៣៦៣គម២។ ប្រជាជនសរុបមាន ៩០,០០០,០០០.០០នាក់ (២០១១) និងអត្រាកំណើនប្រជាជន ១.០៧៧% (២០១១) និងមានដង់ស៊ីតេប្រជាជន ២៤៦នាក់ក្នុងគម២។

ប្រទេសវៀតណាមមានក្រុម ជនជាតិជាច្រើនដូចជា ជនជាតិវៀតណាម ៩០%, ចិន ៨% និងជនជាតិផ្សេងៗទៀត២%។លើសពីនេះទៀត ជំនឿសាសនាមានដូចជា ព្រះពុទ្ធសាសនាមហាយាន៥០%, គ្មាន សាសនា១៤%, ជំនឿជនជាតិដើម ៩%, គ្រឹស្ត ៧%, Atheist ៧% និងសាសនាដទៃទៀត ១៣%។ ការបែងចែកតំបន់រដ្ឋបាលមាន៥៧ខេត្ត និង៤ក្រុង។ទីក្រុងធំៗមាន ហូជីមិញ, ហាណូយ, ហាយហ្វុង, ដាណាំង និង កងថូ។

I. ប្រវត្តិសាស្ត្រប្រទេសវៀតណាម

ប្រទេសវៀតណាមជាប្រទេសមួយ ដែលមានប្រវត្តិសាស្រ្តរាប់ពាន់ឆ្នាំ។ វត្ថុដែលគង់នៅពីសម័យបុរាណ និងទំនៀមទំលាប់នៃការសិក្សាប្រវត្តិសាស្រ្ត នៃវប្បធម៍Phung Nguyen, Dong Dau, Go Mun, និងDong Son ជាពិសេសរបកគំហើញនៃស្គរសំរិទ្ធនៃNgoc Lu បានបង្ហាញថាប្រទេសវៀតណាម មានអារ្យធម៌តាំងពីមុនគ្រឹស្តសករាជ។ ស្លាកស្នាមនៃអំលុងពេលប្រវត្តិសាស្រ្តនៃវង្សត្រកូលអ្នកដឹកនាំ Hung King មានជាប់ទាក់ទងថាវៀតណាមគឺជាប្រទេសដែលចាស់បំផុតនៅអាស៊ីអាគ្នេយ៍។ វៀតណាមមានដើមកំណើតពីជនជាតិភាគតិចចិន នៅភាគខាងត្បូងប្រទេសចិន។នៅសតវត្យទី១១ ស្តេច Ly Thai To បានបង្កើតប្រទេសឈ្មោះ ដាយវៀត។ ក្រោយមកស្តេច Tranh បានដឹកនាំពង្រីកអំណាចទប់ស្កាត់ការឈ្លានពានរបស់ម៉ុងហ្គោលី និងបានឈ្លានពានប្រទេសចម្ប៉ានៅឆ្នាំ ១៦៩៦ ហើយប្រទេសចម្ប៉ាបានបាត់ឈ្មោះ ពីផែនទីពិភពលោកហើយបន្តមកកម្ពុជាក្រោម។ នៅឆ្នាំ ១៩៣០ បង្កើតបក្សកុម្មុយនីស្តឥណ្ឌូចិន ដោយលោក ង្វៀនអាយកុក (ហូជីមិញ) និងបង្កើតចលនាទាមទារឯករាជ្យតាមរយៈបដិវត្តខែ សីហា ១៩៤៦ និងឈ្នះសង្រ្គាមនៅឌៀនបៀនភូ ប្រឆាំងបារាំងនៅឆ្នាំ ១៩៥៤ ហើយបង្រួបបង្រួមវៀតណាមនៅឆ្នាំ ១៩៧៨។ នៅខែធ្នូឆ្នាំ ១៩៧៨ កងទ័ពស្ម័គ្រចិត្តវៀតណាមជាមួយនិងកងទ័ពរណសិរ្សសាមគ្គីកសាងសង្គ្រោះជាតិកម្ពុជា បានដួលរលំរបបខ្មែរក្រហមនៅថ្ងៃ ០៧ មករា ១៩៧៩។ ជាការពិតណាស់ សេដ្ឋកិច្ចវៀតណាមពឹងផ្អែកលើជំនួយសូវៀតអស់រយៈពេល ១១ឆ្នាំ។

ប្រទេសវៀតណាមមានប្រវត្តិសាស្ត្រនាសតវត្សចុងក្រោយ ដូចទៅនឹងប្រទេសកម្ពុជាផងដែរ ពោលប្រទេសវៀតណាមធ្លាប់ស្ថិតក្រោមនឹមត្រួតត្រារបស់វៀតណាម។ ប៉ុន្តែប្រទេសវៀតណាមបានទទួលឯករាជ្យពីប្រទេសបារាំងនៅថ្ងៃទី ០២ កញ្ញា ១៩៤៥ ដែលមានរដ្ឋធម្មនុញ្ញវៀតណាមត្រូវបានចូលជាធរមាន នាថ្ងៃទី១៥ មេសា ១៩៩២ និងចូលជាសមាជិកអាស៊ាននៅថ្ងៃ ២៨ កក្កដា ១៩៩៥ ពោលវៀតណាម រួចពីនឹមត្រួតត្រារបស់បារាំង មុនកម្ពុជា ព្រមទាំងបានក្លាយជាសមាជិកអាស៊ាន មុនកម្ពុជាទៀត ដែលនាំឲ្យវៀតណាម ទទួលបានការអភិវឌ្ឍរហ័សជាកម្ពុជា។ ភាសាផ្លូវការ គឺភាសាវៀតណាម និងមានភាសាផ្សេងៗទៀត ដូចជា បារាំង, អង់គ្លេស និងចិន។

II. បច្ចុប្បន្នភាពប្រទេសវៀតណាម

ប្រទេសវៀតណាម នាពេលបច្ចុប្បន្ន បានផ្លាស់ប្តូរមុខមាត់ថ្មី ពីប្រទេសដែលមានភាពអន់ថយខាងសេដ្ឋកិច្ច នៅក្នុងតំបន់ មកជាប្រទេសដែលមានការអភិវឌ្ឍគួឲ្យកត់សម្គាល់។

ក្នុងនោះក្រុមយើងខ្ញុំនឹងសូម លើកមកបង្ហាញនូវ គោលចំណុចសំខាន់ៗ បីដែលរួមមាន (១) អំណាចគ្រប់គ្រងរដ្ឋនរបស់ប្រទេសវៀតណាមនាពេលបច្ចុប្បន្ន និង(២) ប្រព័ន្ធគតិយុត្តដែលប្រទេសវៀតណាម បានអនុវត្តតាម។

១. អំណាចគ្រប់គ្រងរដ្ឋប្រទេសវៀតណាម

អំណាចគ្រប់គ្រងរដ្ឋរបស់ប្រទេសវៀតណាម នាពេលបច្ចុប្បន្ន ត្រូវបានបែងចែកជាបីស្ថាប័នធំៗ រួមមាន (១.ក) អំណាចនីតិបញ្ញាត្តិ, (១.ខ) អំណាចនីតិប្រត្តិបត្តិ, និង(១.គ) អំណាចតុលាការ។

១.ក. អំណាចនីតិបញ្ញាត្តិ

យោងតាមរដ្ឋធម្មនុញ្ញ សភាប្រទេសវៀតណាមមានតែមួយថ្នាក់ប៉ុណ្ណោះ គឺសភាជាតិដែលជាស្ថាប័នកំពូលរបស់អំណាចរដ្ឋនៅក្នុងប្រទេសវៀតណាម។ ស្ថាប័ននេះ មានអំណាចក្នុងការអនុម័តច្បាប់ និងធ្វើវិសោធន៍កម្មលើរដ្ឋធម្មនុញ្ញ។ សភាជាតិមានសមាជិកចំនួន ៤៩៨ រូបដែលបានមកពីការបោះឆ្នោតពីសំណាក់ប្រជាពលរដ្ឋ ទាំងឡាយដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង។ សភាជាតិជួបប្រជុំពីរដងក្នុងមួយឆ្នាំដើម្បីអនុម័តច្បាប់ដែល ស្នើឡើងដោយរដ្ឋាភិបាល។ កាលពីមុនសភាបំរើការងារបោះត្រាលើសេចក្តីសំរេច ដែលបក្សកុម្មុយនីស្តបានសំរេចរួចទៅហើយប៉ុណ្ណោះ។ ហើយថ្មីៗនេះស្ថាប័ននេះបានចាប់ផ្តើមកែប្រែអោយកាន់តែមានឯករាជ្យភាពលើបញ្ហាទាំងឡាយដែលពាក់ពន្ធ័ប្រជាជនទូទៅ។

សភាជាតិ គឺជាអង្គការតែមួយគត់ដែលផ្តល់អំណាច ដើម្បីអនុវត្តរដ្ឋធម្មនុញ្ញនិងច្បាប់។

១.ក.១.តួនាទីរបស់សភាជាតិ

សភាជាតិមានមុខងារបីសំខាន់ៗ៖

តាក់តែងច្បាប់

សំរេចនូវបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ

ដាក់ចេញនូវអំណាចត្រូតពិនិត្យ ដ៍កំពូលនៃរាល់គ្រប់សកម្មភាពទាំងអស់របស់រដ្ឋ។

១.ក.២.កាតព្វកិច្ច និងអំណាចរបស់សភាជាតិ

សភាជាតិមានកាតព្វកិច្ច និងអំណាចដូចខាងក្រោម៖

បង្កើត និងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ

បង្កើត និងវិសោធនកម្មច្បាប់ និងអនុវត្តន៍នូវកម្មវិធីដើម្បីបង្កើតច្បាប់ និងអនុក្រឹត្យ។

ប្រើអំណាចត្រួតពិនិត្យ ដោយគោរពតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងដំណោះស្រាយសភាជាតិ។

ត្រួតពិនិត្យសកម្មភាពប្រធានាធិបតី គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាជាតិ រដ្ឋាភិបាលនិង តុលាការកំពូលប្រជាជន។

សំរេចនូវគំរោងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

សំរេចនូវហិរញ្ញវត្ថុជាតិ និងគោលការណ៍រូបិយវត្ថុ។

សំរេចនូវសេចក្តីព្រៀងថវិការដ្ឋ និង ថវិកាបំរុងទទួលយល់ព្រម លើគណនេយ្យនៃថវិការដ្ឋ។

បង្កើត ផ្លាស់ប្តូរ ឬក៍លុបបំបាត់ចំពោះការយកពន្ធអាករ។

សំរេចនូវគោលនយោបាយសញ្ជាតិរបស់រដ្ឋ។

ធ្វើនិយ័តកម្មចំពោះការរៀបចំ និងសកម្មរបស់សភាជាតិ ប្រធានាធិបតី រដ្ឋាភិបាល តុលាការប្រជាជន និងរដ្ឋបាលតំបន់។

ជ្រើសរើសអោយរួចពីភារកិច្ច ផ្លាស់ប្តូរពីការិយាល័យ ប្រធានាធិបតី អនុប្រធានាធិបតី ប្រធានសភាជាតិ អនុប្រធាន និងសមាជិកនៃ គណៈកម្មាធិការអចិន្ត្រៃយ៍សភាជាតិ នាយករដ្ឋ មន្ត្រី ប្រធានតុលាការកំពូល។

យល់ព្រមចំពោះសំណើររបស់ប្រធានាធិបតី ស្តីពីការបង្កើតក្រុមប្រឹក្សា ក្រសួងការពារជាតិ និងសន្តិសុខ។

ទទួលយល់ព្រមចំពោះសំណើររបស់នាយករដ្ឋមន្ត្រី ស្តីពីការតែងតាំង ការរួចពីភារកិច្ច នៃឧបនាយករដ្ឋមន្ត្រី គណរដ្ឋមន្ត្រី និងសមាជិកដ៍ទៃនៃរដ្ឋាភិបាល។

បង្កើត ឬហាមមិនអោយបង្កើតក្រសួង និងអង្គការនៃថ្នាក់ក្រសួង។

បង្កើត បែងចែក បញ្ចូលគ្នា និងសម្រុះសម្រួលព្រំដែននៃបណ្តាខេត្ត-ក្រុងនៅក្រោមច្បាប់មជ្ឈឹមផ្ទាល់ ឬដាក់អោយដាច់ពីគ្នា ចំពោះអង្គការសេដ្ឋកិច្ច និងរដ្ឋបាលពិសេស។

សភាជាតិធ្វើនិរាករនូវឯកសារចេញជាផ្លូវការទាំងអស់ ដែលចេញដោយប្រធានាធិបតី គណកម្មាធិការអចិន្ត្រៃយ៍នៃសភាជាតិ រដ្ឋាភិបាល នាយករដ្ឋមន្ត្រី ប្រធានតុលាការកំពូល ដែលផ្ទុយរដ្ឋធម្មនុញ្ញ។

ប្រកាសនូវការលើកលេងទោស

អវត្តនូវសិទ្ធិកម្មសិទ្ធិ និងឋានន្តរសក្តិក្នុងជួរកងកំលាំងប្រដាប់អាវុធ ប្រជាជនក្នុងសេវា កាទូត ផ្សេងៗទៀត ប្រគល់មេដាយគ្រឿងឥស្សរយស និងកិត្តិយសថ្នាក់រដ្ឋ។

សំរេចនូវសង្គ្រាម និងសន្តិសុខ ប្រកាសអាសន្ន និងវិធានការផ្សេងៗទៀតដើម្បីការពារ និង រក្សាសន្តិសុខជាតិ។

សំរេចនយោបាយ ក្នុងទំនាក់ទំនងអន្តរជាតិ ផ្តល់នូវសច្ចានុម័ត ឬកិច្ចព្រមព្រៀងអន្តរជាតិប្រចាំឆ្នាំដែលចុះហត្ថលេខា ឬចូលរួមចំពោះសំណើរប្រធានាធិបតី។

រៀបចំប្រជាមតិ

អាណត្តិនៃសភាជាតិមានរយៈពេល ៥ឆ្នាំ។ សភាជាតិថ្មីមួយត្រូវបានជ្រើសរើស ២ខែ មុនដែលសភាជាតិចាស់ត្រូវបញ្ចប់អាណត្តិរបស់ខ្លួន។ នីតិវិធីបោះឆ្នោត និងជំនួសសមាជិកសភាជាតិត្រូវបង្កើតឡើងដោយច្បាប់។ ក្នុងករណីពិសេស យ៉ាងហោចណាស់ ២⁄៣ នៃសមាជិកសភាជាតិទាំងអស់ អាចកាត់បន្ថយ ឬបន្ថែមរយៈពេលនៃអាណត្តិក្នុងមុខតំណែងរបស់ខ្លួនបានហើយសភាជាតិត្រូវបើកការប្រជុំចំនួន ២ដងក្នុងមួយឆ្នាំ ដែលត្រូវធ្វើការកោះប្រជុំដោយគណកម្មាធិការអចិន្ត្រៃយ៍នៃសភាជាតិ។

១.ក.៣.នីតិវិធីតាក់តែងច្បាប់

ដោយរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២ ប្រធានាធិបតីនៃសាធារណៈរដ្ឋ គណកម្មាធិកា និងគណកម្មាធិកាអចិន្ត្រៃយ៍សភាជាតិ ក្រុមប្រឹក្សាជាតិសាសនា រដ្ឋាភិបាល តុលាការកំពូលប្រជាជន និងសមាជិកដូចជា តំណាងបុគ្គលសភាជាតិមាន សិទ្ធិបញ្ជូនសេចក្តីព្រៀងច្បាប់ដល់សភាជាតិ។

មុនពេលបញ្ជូនទៅសភាជាតិ សេចក្តីព្រៀងច្បាប់ត្រូវត្រួតពិនិត្យ និងកត់ត្រាជាមុនសិន ដោយក្រុមប្រឹក្សាសញ្ញាតិ ឬគណកម្មការ ដែលទាក់ទងនិង សភាជាតិ។ បន្ទាប់មកសេចក្តី ព្រៀងច្បាប់ត្រូវបញ្ជូនទៅកាន់តំណាងរាស្រ្ត គ្រប់រូបទៅសាលសភាជាតិ មិនអោយហួស ២០ថ្ងៃមុនពេលបើកសម័យប្រជុំរបស់សភាជាតិ។

សេចក្តីព្រៀងច្បាប់ទាំងអស់ ត្រូវយកមកពិភាក្សាវែកញែក នៅពេល សភាជាតិបើកសម័យប្រជុំ។ ដំបូងដោយសមាជិកសភាជាតិទាំងអស់ និងបន្ទាប់មកដោយសមាជិកទាំងអស់នៅសម័យប្រជុំពេញអង្គ។ សេចក្តីព្រៀងច្បាប់ដែលតំរូវអោយមានការពិភាក្សាជាសាធារណៈ ត្រូវផ្សព្វផ្សាយ។

១.ក.៤.អាណត្តិនៃសភាជាតិ

ដោយយោងតាមរដ្ឋធម្មនុញ្ញសភាជាតិគឺ ជាអង្គការតំណាងរាស្ត្រ ដ៍ខ្ពស់ជាងគេបំផុត ហើយជាអាជ្ញាធរដ៍កំពូលរបស់ប្រជាជន និងជាកន្លែងតាក់តែងច្បាប់ដែលត្រូវបោះឆ្នោតជ្រើសរើស ៥ឆ្នាំម្តង ដោយធ្វើទៅតាមគោលការណ៍ជាសកល ស្មើភាពដោយផ្ទាល់ និងសំងាត់។ សភាជាតិមានសមាជិកចំនួន ៤៥០នាក់ជ្រើសរើសប្រធាន និងសមាជិកនៃគណៈកម្មការអចិន្ត្រៃយ៍។ សភាជាតិពេញអង្គជួបប្រជុំយ៉ាងហោចណាស់ ២ដងក្នុងមួយឆ្នាំ។

១.ខ. អំណាចនីតិប្រតិបត្តិ

មុនពេលដាក់អាណានិគមរបស់ប្រទេសបារាំង វិទ្យាស្ថាននយោបាយរបស់វៀតណាមគឺ យកគំរូរតាមចិន។ លទ្ធិខុងជឺ គឺជាមនោគមវិជ្ជារបស់រដ្ឋ អធិរាជដឹកនាំប្រទេសក្រោមការផ្តល់ប្រឹក្សាពីអ្នកប្រាជ្ញ ដែលសុទ្ធតែបានហ្វឹកហាត់គោលការណ៍ ខុងជឺ ប្រពន្ធ័នេះបានបោះបង់ចោលក្នុងកំឡុងសម័យត្រួតត្រារបស់បារាំង។

រដ្ឋាភិបាលគឺជាអង្គការរដ្ឋបាលដ៍ខ្ពស់បំផុតផងដែរ នៃសាធារណៈរដ្ឋសង្គម វៀតណាម រដ្ឋាភិបាលត្រូវបានអនុវត្តន៍នូវការគ្រប់គ្រងការងារទាំងមូល ដើម្បីបំពេញ និង សំរេចបានជោគជ័យនូវនយោបាយសេដ្ឋកិច្ច វប្បធម៌ សង្គម ការពារជាតិព្រមទាំងកិច្ចការបរទេសរបស់ប្រទេសវៀតណាម។

១.ខ.១. នាយករដ្ឋមន្ត្រី

នាយករដ្ឋមន្ត្រី គឺជាប្រមុខខុដ្ឋការល័យរដ្ឋមន្ត្រី ព្រមទាំងជាប្រធានគណកម្មការ។ នាយករដ្ឋមន្ត្រីគោរពតាមសភាជាតិ និង ធ្វើរបាយការណ៍ជូនដល់សភាជាតិ គណៈកម្មការអចិន្ទ្រៃយ៍របស់ខ្លួន និងព្រមទាំងប្រធានាធិបតី។

ឧបនាយករដ្ឋមន្ត្រី

ឧបនាយករដ្ឋមន្ត្រីជាជំនួយការរបស់ នាយករដ្ឋមន្រ្តី ក្នុងការបំពេញតួនាទីរបស់ខ្លួន ដែលស្នើដោយនាយករដ្ឋមន្ត្រី។ ក្នុងពេលដែលនាយករដ្ឋមន្ត្រីអវត្តមាន ឧបនាយករដ្ឋមន្ត្រីម្នាក់ក្នុងចំណោមឧបនាយករដ្ឋមន្ត្រីទាំងអស់ ត្រូវចាត់អោយបំរើការងារក្នុងការដឹកនាំ រដ្ឋាភិបាល។

ភារៈកិច្ច និងអំណាចរដ្ឋាភិបាល

ភារៈកិច្ច និងអំណាចរបស់រដ្ឋាភិបាលគឺ ត្រូវដឹកនាំការងារគ្រប់ក្រសួង មន្ទីរស្ថាប័ន និងអង្គការនានាព្រមទាំងគណៈកម្មការប្រជាជនគ្រប់លំដាប់ថ្នាក់ ដើម្បីស្ថាបនា និងបង្រួប បង្រួមគ្រប់ប្រពន្ធ័នៃរចនាសម្ព័ន្ធរដ្ឋាភិបាលពីអំណាចកណ្តាលទៅថ្នាក់មូលដ្ឋាន ដឹកនាំ និងក្តោបក្តាប់ ក្រុមប្រឹក្សាប្រជាជន កិច្ចការប្រតិបត្តិរបស់មន្ត្រីដែលបង្គាប់ដោយ អង្គការកំពូល ដើម្បីសំរេចភារៈកិច្ច និងប្រើនូវសិទ្ធិអំណាចរបស់ខ្លួនតាមច្បាប់កំណត់។

ប្រទេសវៀតណាម មានទំរង់រដ្ឋាភិបាល “សាធារណរដ្ឋសង្គមនិយម” ដែលមានប្រធានា ធិបតីគឺ ជាប្រមុខរដ្ឋជ្រើសរើសដោយសភាសំរាប់អាណត្តិ ៥ឆ្នាំ។ រីឯនាយករដ្ឋមន្ត្រីគឺជាប្រមុខរដ្ឋាភិបាល តែងតាំងដោយប្រធានាធិបតី ចេញពីសមាជិកសភា។ ឧបនាយករដ្ឋមន្ត្រីតែងតាំងដោយនាយករដ្ឋមន្ត្រី។

ប្រធានាធិបតី ង្វៀន មិញត្រៀត (Nguyen Minh Triet) រីឯនាយករដ្ឋមន្ត្រី ង្វៀន តឹនយុង (Nguyen Tan Dung) (២០០៦-២០១០)។

១.ខ.២. ប្រធានាធិបតី

ប្រធានាធិបតី គឺជាប្រមុខរដ្ឋ ព្រមទាំងជាប្រធានក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខជាតិ ហើយ តំណាងអោយសាធារណៈរដ្ឋសង្គមនិយមវៀតណាម ទាំងក្នុង និងក្រៅប្រទេស។ ប្រធានាធិបតីត្រូវបាន ជ្រើសរើសដោយសភាជាតិដោយសមាជិកសាមាជិការនៃសភាជាតិ។ ប្រធានាធិបតី ត្រូវទទួលខុសត្រូវចំពោះសភាជាតិនូវរាល់កិច្ចការ និងសកម្មភាពរបស់ភាពខ្លួន។ ហើយអាណត្តិនៃខុទ្ធការល័យរបស់រដ្ឋគឺ ត្រូវធ្វើតាមអាណត្តិរបស់សភាជាតិ។

ភារកិច្ច និងអំណាចរបស់ប្រធានាធិបតី

ប្រធានាធិបតីមានសិទ្ធិប្រកាសអោយប្រើរដ្ឋធម្មនុញ្ញ ច្បាប់ និង ក្រិត្យទាំងឡាយ។ ប្រធានាធិបតីមាន សិទ្ធិត្រួតត្រាទៅ លើកងកំលាំងប្រដាប់អាវុធទាំងអស់ និងជាប្រធាន នៃក្រសួងការពារជាតិ និងក្រុមប្រឹក្សាសន្តិសុខ និងមានសិទ្ធិទៅលើសភាជាតិអោយជ្រើសរើស ផ្លាស់ប្តូរចំពោះ អនុប្រធានាធិបតី។ នាយករដ្ឋមន្ត្រីប្រធាននៃតុលាការកំពូល ប្រធានការិយាល័យអំណាចត្រួតត្រា។ មានសិទ្ធិត្រួតមើលកិច្ចការរបស់តុលាការកំពូលប្រជាជន។ ក្នុងការតែងតាំង និងដកហូតភារកិច្ចរបស់ឧបនាយករដ្ឋមន្ត្រី គណៈរដ្ឋមន្ត្រី និងសមាជិករបស់រដ្ឋាភិបាលប្រកាសសង្គ្រាមការលើកលែងទោស ប្រកាសនូវអាសន្នទូទាំងប្រទេសក្នុងតំបន់ណាមួយ ជាពិសេស ត្រូវពឹងផ្អែកលើមូលដ្ឋាននៃដំណោះស្រាយនៃសភាជាតិ និងគណៈកម្មាធិការអចិន្ត្រៃយ៍របស់សភាជាតិ។

ស្នើរដល់គណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាជាតិអោយពិនិត្យឡើងវិញនូវក្រឹត្យដំណោះ ស្រាយទាំងឡាយ ស្តីពីបញ្ហានានាដែលចែងក្នុងចំនុច ៨និង៩ មាត្រា ៩១នៃរដ្ឋធម្មនុញ្ញ ១៩៩២ ក្នុងចន្លោះ ១០ថ្ងៃ នៃការអនុម័តប្រសិនបើអនុក្រិត្យទាំងនោះ និងដោះស្រាយត្រូវបានអនុម័តម្តងទៀតដោយ គណកម្មាធិការអចិន្ត្រៃយ៍សភាជាតិដោយការជំទាស់ពីប្រធានា ធិបតី។ បន្ទាប់មក ត្រូវរាយការណ៍បញ្ហាទាំងនោះ ដល់សភាជាតិដើម្បីសំរេចនូវបញ្ហានៅឯសម័យប្រជុំដែលជិតដល់ថ្ងៃបំផុត។

ប្រគល់បណ្ណ័សំគាល់កម្មសិទ្ធិ និង សក្តិដល់មន្ត្រីជាន់ខ្ពស់ នៃកងកំលាំងប្រដាប់អាវុធនិងប្រជាជននូវសិទ្ធិលើកម្មសិទ្ធិ និងថានន្តរសក្តិការទូត និងឋានន្តរសក្តិផ្សេងទៀតដូចជា ផ្តល់ជូននូវ មេដាយគ្រឿងស័ក្កកិត្តិយស ឬប័ណ្ណកិត្តិយស តែងតាំង និងដកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាម។ មានសិទ្ធិចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តរជាតិ ក្នុងនាមសាធារណៈរដ្ឋសង្គមវៀតណាមរួម ជាមួយនិងប្រមុខរដ្ឋនៃប្រទេសផ្សេងៗទៀតយល់ព្រម និង ចូលរួមក្នុងកិច្ចព្រមព្រៀងអន្តរជាតិលើកលែងតែក្នុង ករណីដែលសេចក្តីសំរេច ដោយសភាជាតិមានភាពចាំបាច់។

បង្ហាញអោយច្បាស់ពីការប្រតិបត្តិ នៃរដ្ឋធម្មនុញ្ញ និងច្បាប់ក្នុងអង្គការរដ្ឋវិស័យសេដ្ឋកិច្ច ការគ្រប់គ្រងសង្គមអង្គភាព កងកំលាំងប្រដាប់អាវុធ។ ក្នុងចំណោមពលរដ្ឋចាត់ចែងនិងផ្សព្វផ្សាយ ដល់ប្រជាជន និងអប់រំប្រជាជនដើម្បីអោយមានចំណេះដឹង ដែលទាក់ទងទៅ និងរដ្ឋធម្មនុញ្ញ និងច្បាប់។

ដាក់អោយមានសេចក្តីព្រៀងច្បាប់ ក្រិត្យច្បាប់ និង សំណើរជាច្រើនទៀតដល់សភាជាតិព្រមទាំងគណកម្មាធិកាអចិន្ត្រៃយ៍របស់ខ្លួន។

កំណត់អោយច្បាស់អំពីការគ្រប់គ្រង ឬ ទៅលើការស្ថាបនា និង ការអភិវឌ្ឍន៍ចំពោះសេដ្ឋកិច្ចជាតិចូលជាធរមាននៃហិរញ្ញវត្ថុជាតិ និងនយោបាយរូបិយវត្ថុគ្រប់គ្រង និងបង្ហាញអោយ មានប្រសិទ្ធិភាពនៃការរក្សាទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិរបស់ប្រជាជនគ្រប់ៗរូប។

ធ្វើអោយមានការអភិវឌ្ឍន៍ទៅលើវិស័យអប់រំ សុខាភិបាល វិទ្យាសាស្ត្រ និងព្រមទាំងបច្ចេកវិជ្ជាអនុវត្តន៍នូវផែនការសំរាប់អភិវឌ្ឍន៍សេដ្ឋកិច្ច និងផ្តល់ប្រសិទ្ធិភាពដល់ថវិការដ្ឋ។

ចាត់វិធានការអោយមានការគោរពសិទ្ធិមនុស្ស និង ការបំពេញតាមច្បាប់ចំពោះផលប្រយោជន៍ទាំងឡាយរបស់ប្រពលរដ្ឋវៀតណាម។ ជាពិសេសបង្កើតនូវលក្ខខណ្ឌជូនប្រជាពលរដ្ឋដើម្បីអោយពួកគេបានប្រើប្រាស់នូវសិទ្ធិរបស់ខ្លួន និងព្រមទាំងបំពេញនូវកាតព្វកិច្ច របស់ពួកគេ ក្នុងការរក្សាទ្រព្យសម្បត្តិ និងផលប្រយោជន៍របស់រដ្ឋ និងសង្គម ជាពិសេសរក្សាបរិស្ថាន។

រួមគ្នា និងពង្រីកការការពារជាតិ ដោយប្រជាជនទាំងអស់ និងផ្តល់សន្តិសុខជូនប្រជាពលរដ្ឋ ហើយបង្កើតសន្តិសុខសង្គមជាតិ និងសណ្តាប់ធ្នាប់សង្គម និងព្រមទាំងស្ថានានូវកងកំលាំងប្រដាប់អាវុធ។ ដាក់អោយមានការធ្វើយោធូបនីយកម្មជាទូទៅអោយចូលជាធរមាន និង ប្រកាសអាសន្នព្រមទាំងភាពចាំបាច់ផ្សេងៗទៀតដើម្បីការពារប្រទេស។

ចាត់ចែង និងដឹកនាំកិច្ចប្រតិបត្តិការសារពើពន្ធ និងស្ថិតិការត្រួតពិនិត្យការក្តាប់សភាពការជាតិ។

ប្រយុទ្ធទៅនិងអំពើពុករលួយ ក្នុងក្បាលម៉ាស៊ីនរដ្ឋដោះស្រាយនូវការតវ៉ា និងការជំទាស់របស់ប្រជាពលរដ្ឋ។

បញ្ជាក់អោយច្បាស់ចំពោះ ការគ្រប់គ្រងទំនាក់ទំនង ក្រៅប្រទេសទាំងអស់ ចុះហត្ថលេខាចូលរួមយល់ព្រមចំពោះកិច្ចព្រមព្រៀងអន្តរជាតិក្នុងនាមរដ្ឋាភិបាល។

ដឹកនាំការអនុវត្តន៍កិច្ចព្រមព្រៀងអន្តរជាតិ ដែលធ្វើវិសោធន៍កម្ម ចំពោះសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងចូលការពារប្រយោជន៍រដ្ឋ និង ប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋវៀតណាម និងអង្គការនានានៅក្នុងស្រុក។

អនុវត្តន៍នយោបាយសង្គម នយោបាយសញ្ជាតិ នយោបាយស្តីពីសាសនា។

សំរេចស្តីពីការកំណត់ ព្រំដែននៃអង្គការរដ្ឋបាលក្រោមថ្នាក់ខេត្ត និងក្រុងស្ថិតនៅក្រោមការត្រួតត្រា របស់អំណាចមជ្ឈឹម។ សម្របសម្រួលកិច្ចប្រឹងប្រែង ជាមួយបញ្ហាចំពោះ មុខរបស់ប្រទេសជាតិ និងអង្គការសំខាន់ក្នុងការបំពេញភារកិច្ច និងប្រើប្រាស់សិទ្ធិរបស់ពួក គេ បង្កើតនូវលក្ខខណ្ឌសំរាប់ប្រយោជន៍ប្រជាជន។

១. គ. អំណាចតុលាការ

តុលាការនៅប្រទេសវៀតណាម ត្រូវបានបែងចែកជា២ថ្នាក់ ដែលរួមមាន តុលាការប្រជាជន និងតុលាការកំពូលរបស់ប្រជាជន។ មិនតែប៉ុណ្ណោះ គេឃើញថា នៅប្រទេសវៀតណាមក៏មានតុលាការយោធាដូចទៅនឹងប្រទេសកម្ពុជាផងដែរ។

១.គ.១. តុលាការប្រជាជន

តុលាការប្រជាជនត្រូវបើកសវនាកាជាសាធារណៈ លើកលែងតែក្នុងករណី ដែលមានច្បាប់កំណត់។ តុលាការប្រជាជនត្រូវជំនុំជំរៈរឿងក្តី ហើយសំរេចវិនិច្ឆ័យត្រូវធ្វើតាមមតិភាគច្រើន។

១.គ.២.តុលាការយោធា

សាលាជំរៈក្តី យោធា ព្រមទាំងសាលាជំរៈក្តីយោធាផ្សេងៗ ត្រូវបានបង្កើតឡើងដោយច្បាប់នៃ សាធារណៈរដ្ឋសង្គមនិយមវៀតណាម ដើម្បីវិនិច្ឆ័យនិង ដាក់ទោសដល់អ្នក ប្រព្រឹត្តបទល្មើស។

១.គ.៣. តុលាការកំពូលប្រជាជន

តុលាការកំពូលគឺជាអង្គការតុលាការដ៍ខ្ពស់ជាងគេនៃ សាធារណៈរដ្ឋ សង្គមនិយមវៀតណាម។ តុលាការនេះមានភារកិច្ច និងដឹកនាំការងារតុលាការនៃតុលាការដំបូង និងតុលាកាយោធា។

ប្រធានតុលាការកំពូលប្រជាជនៈ

ប្រធានតុលាការកំពូលប្រជាជនត្រូវទទួលខុសត្រូវ និង ធ្វើសេចក្តីរាយការណ៍ ដល់សភាជាតិជូនដល់គណៈកម្មការអចិន្ត្រៃយ៍នៃសភាជាតិ និងប្រធានាធិបតី។ ប្រធានតុលាការដំបូងត្រូវទទួលខុសត្រូវ និងធ្វើរបាយការណ៍ដល់ក្រុមប្រឹក្សាប្រជាជន។ ការកាត់ទោស និង ការសំរេចចិត្តនៃតុលាការដំបូងប្រជាជនដែលបានទទួលសិទ្ធិស្របច្បាប់ ត្រូវបានគោរពដោយស្ថាប័នរដ្ឋ អង្គភាពសេដ្ឋកិច្ច អង្គការសង្គម អង្គការយោធា និងពលរដ្ឋគ្រប់រូប។ ពួកគេត្រូវបានយកចិត្តទុកដាក់ដោយជននីមួយៗ និងអង្គការដែលពាក់ព័ន្ធ។

អាណត្តិនៃប្រធានតុលាការកំពូលៈ

អាណត្តិអចិន្ត្រៃយ៍នៃប្រធានតុលាការ កំពូលប្រជាជនអាចដូចគ្នា ទៅនិងអណត្តិ ប្រធានសភាជាតិរបបនៃមុខតំណែងការរួចផុតពីភារកិច្ចការបញ្ឈរជើង និងអាណត្តិនៃខុទ្ធ កាល័យចៅក្រមប្រព័ន្ធបោះឆ្នោត និងអណត្តិអចិន្ត្រៃយ៍នៃសភាជាតិ។

កំណែទម្រង់ប្រព័ន្ធយុត្តិធម៌

បច្ចុប្បន្នគ្រប់ផ្នែកសេដ្ឋកិច្ចទាំងអស់គឺធ្វើការផ្លាស់ប្តូរតាមកំរិតពាក់ព័ន្ធ ការិយាធិបតេយ្យ បទដ្ឋាន ច្បាប់ គឺមានការយល់ដឹងខ្សោយ ហើយគ្មានការអើពើអ្វីទាំងអស់នៅក្នុង រង្វង់តុលាការ គឺ ពិចារណាទៅលើទឹកប្រាក់យ៉ាងថ្លៃ ពុករលួយ ហើយគ្មានសមត្ថភាព។ តាមទំរង់បទបញ្ជារាជរដ្ឋាភិបាលបានបញ្ជា អោយរដ្ឋដោយដាក់ គោលឮការណ៍អោយធ្វើការផ្លាស់ប្តូរ កែច្នៃបង្កើតផ្នែកពាណិជ្ជកម្មជំនួញ ពីភាពអភិ បាលកិច្ចទៅជាអ្នកលែងភាគហ៊ុន។ ដូច្នេះការផ្លាស់ប្តូរត្រូវតែពង្រីកការពង្រាងច្បាប់ ការសម្របសម្រួល ហើយនិងការផ្សព្វផ្សាយ ការត្រួតពិនិត្យ ដោយកងកំលាំងសមត្ថកិច្ច បន្ថែមភាពឯករាជហើយបំពេញ បន្ថែមនូវអ្នកអនុវត្តច្បាប់ឯកជន បង្កើតនូវការពង្រីក លើទំនុកចិត្តចំពោះការជជែករកដំណោះស្រាយ ភាពធនក្ស័យ ហើយនិងការបង្ខំលើបំណុលរោងចក្រ។

ច្បាប់ស្តីពីការអធិប្បាយច្បាប់ សំរាប់ច្បាប់ការដឹកនាំយ៉ាង ឋិតថេរហើយ និងភាពអាចទៅរួចចំពោះកិច្ចការជំនួញពាណិជ្ជកម្ម គឺពួកគេត្រូវ តែមានភាពទុកចិត្តចុះបញ្ជីនៃអំណាចរដ្ឋ។ តំរូវការទាំងនេះ គឺជាកត្តាទាក់ទងគ្នានៃភាពជាយុត្តិសាស្រ្តតំរូវ អោយសមត្ថភាពជន គ្រប់រូបស្វែងរកនូវអត្ថន័យនៃច្បាប់ ហើយនិងត្រូវពិនិត្យការភាន់ច្រឡំនៃក្រសួង សេដ្ឋកិច្ច។ នៅក្នុងប្រទេស Civil Law ពាក្យអត្ថាធិប្បាយនៃបណ្ឌិតសភា ហើយនិងសេចក្តីសំរេចដោយ គោលការណ៍អត្ថាធិប្បាយវិនិច្ឆ័យនៃអាថ៌កំបាំងតាក់តែងច្បាប់។ សូម្បីតែការឧបត្ថម្ភជាក់ស្តែងខ្លះនូវពាក្យ អត្ថាធិប្បាយនៃបណ្ឌិតសភានៅក្នុងប្រទេសវៀតណាម មិនមានបំណងបង្កើតលទ្ធិច្បាប់ក៏ដោយ ដូចជាអ្នក បំរើឯកជន ច្បាប់នៃបណ្ឌិតសភា គឺតំរូវអោយមានការការពារដោយបណ្តាញភាគីម្ខាងនិងគោលការណ៍ អនុវត្តនឹមនាការរបស់រាជរដ្ឋាភិបាលរួមទាំងច្បាប់នឹងដែរ។

២. ប្រព័ន្ធនីតិរបស់ប្រទេសវៀតណាម

ប្រទេសវៀតណាមត្រូវបានគេស្គាល់យ៉ាងច្បាស់ ថាជាប្រទេស ដែលប្រកាន់យករបបពហុបក្សផ្តាច់ការប្រភេទរបបអាជ្ញាព្រឹត្តិបក្ស។ កុំម្មុយនីស្តមានលក្ខណៈតឹងរឹង ប៉ុន្តែនាដំណាក់កាលទសវត្សចុងក្រោយនេះត្រូវបានគេអនុម័តឲ្យមាន កំណែទម្រង់ និងធ្វើការឆ្លងកាត់ឈានទៅរក រចនាសម្ព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី សង្គមនិយក បែបចិនប្រជាមានិត ដោយមានការអនុញ្ញាតឲ្យមានទ្រព្យសម្បត្តិឯកជន។ នៅក្នុងបែបផែនផលិតកម្មមាននយោបាយ “បើកទ្វារចំហ” នៅក្នុងកិច្ចទំនាក់ទំនងជាមួយនឹងពួកអ្នកវិនិយោគបរទេស។

ប្រទេសវៀតណាម ប្រកាន់យកប្រព័ន្ធច្បាប់ស៊ីវិលបារាំង និង ទ្រឹស្តីច្បាប់កុម្មុយនីស្ត។

III. ប្រទេសវៀតណាម និងអាស៊ាន

ក្រោយពីបានក្លាយខ្លួនជាសមាជិក នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ប្រទេសវៀតណាមបានប្រែក្លាយសេដ្ឋកិច្ចរបស់ខ្លួនពីសេដ្ឋកិច្ចផែនការ មកជាសេដ្ឋកិច្ចទីផ្សារសេរី ដោយបានក្លាយខ្លួនជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក នាឆ្នាំ២០០៧។

១. ការចូលជាសមាជិកភាពរបស់ប្រទេសវៀតណាម

ប្រទេសវៀតណាមត្រូវបានក្លាយជាសមាជិក របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នា ថ្ងៃទី២៨ កក្កដា ឆ្នាំ១៩៩៥ ដែលជាសមាជិកទី៧នៃសមាគមតំបន់នោះ។

២. ប្រទេសវៀតណាម និងវេទិកាតំបន់អាស៊ាន

ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ១៩៩៤ បានប្រកាសការបង្កើតARFនេះឡើងជាផ្លូវការ។ ក្នុងបំណងរឹតចំណងមេត្រីភាពក្នុងបណ្ដាប្រទេសអាស៊ាន និង បណ្ដាប្រទេសនានានៅ តំបន់អាស៊ីប៉ាស៊ីភិច។ បច្ចុប្បន្ននេះ អាស៊ានមិនត្រឹមតែជាសមាគមមួយ ដែលមានទិសដៅធ្វើសហប្រតិបត្តិការខាងសេដ្ឋកិច្ចប៉ុណ្ណោះទេ តែអាស៊ានបានធ្វើសកម្មភាពយ៉ាងសកម្ម លើការងារនយោបាយ និងសន្តិសុខផងដែរ។ ARFមានតួនាទីពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកក្នុងតំបន់អាស៊ីប៉ាស៊ីភិច ដោយការចរចានានាលើកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសន្តិសុខក្នុងតំបន់៕

សេចក្តីសន្និដ្ឋាន

សរុបមកយើងឃើញថា ចាប់តាំងពីថ្ងៃបង្កើតសមាគមប្រជាជាតិអាស៊ាននៅថ្ងៃ ៨ខែ សីហា ឆ្នាំ ១៩៦៧ មកដល់បច្ចុប្បន្ននេះ សមាគមនេះបានដើរតួនាទីយ៉ាងសំខាន់ទាំងនៅលើឆាកជាតិ និងឆាកអន្តរជាតិពិសេស គឺកិច្ចសហប្រតិបត្តិការរវាងប្រទេសសមាជិកអាស៊ាន និងដៃគូរអភិវឌ្ឍន៍នៅក្នុងក្របខណ្ឌ កិច្ចសហប្រតិបត្តិការ និងជួយគ្នាទៅវិញទៅមកសំដៅអភិវឌ្ឍន៍តំបន់អាស៊ីអាគ្នេយ៍ អោយមានការរីកចំរើនជឿនលឿន។ ក្រៅពីនេះ អាស៊ានក៍បានចែករំលែកព័ត៌មាន និងបទពិសោធន៍ល្អជាច្រើនរួមទាំងសំនូមពរទៅកាន់ដៃ គូរអភិវឌ្ឍន៍តាមរយៈសន្និសិទកំពូលអស៊ាន វេទិកាតំបន់អាស៊ាន និងកិច្ចប្រជុំផ្សេងៗទៀត ក្នុងរង្វង់អាស៊ាន ក្នុងគោលបំណងអោយតំបន់អាស៊ីអាគ្នេយ៍មានសន្តិសុខ មានស្ថេរភាពនយោបាយ សុវត្តិភាពតំបន់ និងមានកំនើនសេដ្ឋកិច្ចដែលអាចអោយប្រជាពលរដ្ឋរកចំនូលបាន ខ្ពស់សំរាប់ផ្គត់ផ្គង់ជីវភាពរស់នៅ និងការលានុភាពការងារក្នុងតំបន់អាស៊ាន។ បន្ថែមលើសពីនេះទៀត អស៊ានក៍បានផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការទាំង ក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការជំនាញរបស់ខ្លួនលើ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរ បច្ចេកវិទ្យា។ល។ សំដៅជំរុញ និងពង្រីកភាពជាដៃគូរក្នុងបណ្តាប្រទេស ជាសមាជិកអាស៊ានអោយមានការរីកចំរើនដោយស្មើភាព ស្មើសិទ្ធិ និងប្រកបដោយចីរភាព ដែលអាចធានាបាននូវនិរន្តភាពកំនើនសេដ្ឋកិច្ច និងកាលានុវត្តភាពការងារសំរាប់ប្រជាពល រដ្ឋនៃបណ្តាប្រទេសសមាជិកអាស៊ាន។ ទន្ទឹមនិងនោះដែរ កិច្ចសហប្រតិបត្តិការក្រៅតំបន់អាស៊ានបានដើរតួនាទីជាវិជ្ជមានក្នុងការជំរុញ និងពង្រឹងភាពជាដៃគូរជាមួយប្រទេសដែល មានការរីកចំរើនជឿនលឿននានា នៅលើពិភពលោក និងអង្គការអន្តរជាតិក្នុងគោលបំណងធ្វើអោយតំបន់អាស៊ីអាគ្នេយ៍មានសន្ទុះកំនើនសេដ្ឋកិច្ចខ្ពស់ កាលានុវត្តភាពការងារ និងការផ្លាស់ប្តូរបច្ចេកវិជ្ជាទំនើបៗ ពិសេសរក្សាបាននូវភាពជាដៃគូរដែលមិនអាចខ្វះបាន របស់អាស៊ានសម្រាប់ការបណ្តុះបណ្តាល និងការអភិវឌ្ឍន៍ធនធានមនុស្សការទាក់ទាញ អ្នកវិនិយោគទុន និងទេសចរសំដៅធ្វើអោយកិច្ចសហប្រតិបត្តិការនេះ កាន់តែមានការរីកចំរើនប្រសើរឡើងប្រកបដោយការយោគយល់គ្នា និងស្អិតរមួត។

ថ្វីត្បិតតែប្រព័ន្ធនីតិ និងនយោបាយប្រទេសសមាជិកអាស៊ាន មានលក្ខណៈខុសប្លែកពី គ្នាក៏ដោយ ក៏ប្រទេសសមាជិកអាស៊ាននៅតែរកគ្រប់មធ្យោបាយដោះស្រាយបញ្ហាទាំងក្នុង តំបន់ និង ក្រៅតំបន់ដោយប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍កុងសង់ស៊ុល (Consesus) និងគោលការណ៍ផ្សេងៗទៀតដែលមានចែងនៅក្នុងសេចក្តីថ្លែងការណ៍ក្រុងបាងកក នៅថ្ងៃ ទី ០៨ សីហា ១៩៦៧, សេចក្តីថ្លែងការណ៍គូឡាឡាំពួរ (២៧ វិច្ឆិកា ១៩៧១) សន្ធិសញ្ញា និងកិច្ចព្រមព្រៀងសំដៅធានាការពារ ពង្រឹង និងពង្រីក តំបន់អាស៊ីអាគ្នេយ៍អោយទៅជាតំ បន់សន្តិភាព សេរីភាព និងអព្យាក្រឹត្យ គ្មានអាវុធនុយក្លេអ៊ែរ និងដោះដូរពាណិជ្ជកម្មដោយសេរី ដោយស្មើរភាព និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងគ្នាឡើយ។

ឯកសារយោង

អាស៊ាន និងដំណើរសាកលភាវូបនីយកម្ម, រៀបរៀងដោយបណ្ឌិត ឈុន ណារ៉េត, បោះពុម្ភឆ្នាំ២០០៤

នីតិអាស៊ាន និងប្រព័ន្ធនយោបាយ, រៀបរៀងដោយ លោក កេត សុជាតិ និងលោក តែ ពន្លឺ, រោងពុម្ភ បណ្ណាគារ អង្គរធំ, បោះពុម្ភឆ្នាំ២០១០

Vietnam, AMB Country Risk Report, September 28, 2011

Viet Nam, Legal and Judicial Development, Working Paper 3 Prepared for AusAID, April 2010

Changing Concepts of Socialist Law in Vietnam, John Gillespie

www.infoplease.com
Unknownnoreply@blogger.com0tag:blogger.com,1999:blog-417629558936599449.post-59913873063689616062011-06-15T11:50:00.000-07:002011-06-15T11:50:39.319-07:00Criminal Procedure- Arresting Procedure

Unknownnoreply@blogger.com0tag:blogger.com,1999:blog-417629558936599449.post-47720334376913728282011-06-15T11:48:00.000-07:002011-06-15T11:48:16.194-07:00Criminal Code Explanation part-5

Unknownnoreply@blogger.com0tag:blogger.com,1999:blog-417629558936599449.post-90146044124491794722011-06-15T11:43:00.000-07:002011-06-15T11:43:13.424-07:00Criminal Code Explanation part-16

Unknownnoreply@blogger.com0tag:blogger.com,1999:blog-417629558936599449.post-70632124596836855112011-06-15T11:33:00.000-07:002011-06-15T11:33:31.503-07:00Criminal Code Explanation part-15

Unknownnoreply@blogger.com0tag:blogger.com,1999:blog-417629558936599449.post-91203111602679754912011-06-15T11:27:00.000-07:002011-06-15T11:27:14.658-07:00Criminal Code Explanation part-14

Unknownnoreply@blogger.com0tag:blogger.com,1999:blog-417629558936599449.post-77016958337681305612011-06-15T11:21:00.000-07:002011-06-15T11:21:59.811-07:00Criminal Code Explanation part-13

Unknownnoreply@blogger.com0tag:blogger.com,1999:blog-417629558936599449.post-67081278478133110222011-06-15T11:13:00.000-07:002011-06-15T11:13:04.874-07:00Criminal Code Explanation part-12

Unknownnoreply@blogger.com0tag:blogger.com,1999:blog-417629558936599449.post-91793594205980398792011-06-15T11:04:00.000-07:002011-06-15T11:04:55.081-07:00Criminal Code Explanation part-11

Unknownnoreply@blogger.com0tag:blogger.com,1999:blog-417629558936599449.post-73239191727134351022011-06-15T10:51:00.000-07:002011-06-15T10:51:25.013-07:00Criminal Code Explanation part-10

Unknownnoreply@blogger.com0tag:blogger.com,1999:blog-417629558936599449.post-30661990090179168602011-06-15T10:45:00.000-07:002011-06-15T10:45:51.961-07:00Criminal Code Explanation part-9

Unknownnoreply@blogger.com0tag:blogger.com,1999:blog-417629558936599449.post-52107388506944346352011-06-15T10:14:00.000-07:002011-06-15T10:14:35.511-07:00Criminal Code Explanation part-8

Unknownnoreply@blogger.com0tag:blogger.com,1999:blog-417629558936599449.post-48378867311767859122011-06-15T10:07:00.000-07:002011-06-15T10:07:07.700-07:00Criminal Code Explanation part-7

Unknownnoreply@blogger.com0tag:blogger.com,1999:blog-417629558936599449.post-69234320579652711622011-06-15T10:02:00.000-07:002011-06-15T10:02:09.736-07:00Criminal Code Explanation part-6

Unknownnoreply@blogger.com0tag:blogger.com,1999:blog-417629558936599449.post-14822566221382408802011-06-12T08:45:00.000-07:002011-06-12T09:04:34.948-07:00Criminal Code Explanation part-4

Unknownnoreply@blogger.com0tag:blogger.com,1999:blog-417629558936599449.post-75689216149028842982011-06-05T05:13:00.000-07:002011-06-05T05:13:08.637-07:00
<object height="266" id="BLOG_video-FAILED-0" class="BLOG_video_class" contentid="FAILED" width="320"></object>
Unknownnoreply@blogger.com0tag:blogger.com,1999:blog-417629558936599449.post-22329966953268567022011-06-05T05:05:00.000-07:002011-06-05T05:05:10.093-07:00Criminal Code Explanation part-3

Unknownnoreply@blogger.com0tag:blogger.com,1999:blog-417629558936599449.post-65103598869379613692011-06-04T11:28:00.000-07:002011-06-04T11:28:01.838-07:00Criminal Code Explanation part-2

Unknownnoreply@blogger.com0